ប្រព័ន្ធដំណើរការជាភាសាខ្មែរ – Khmer Operating System
ដឹងទេថាមានអ្វីប្លែកនៅក្នុងវិស័យបច្ចេកវិទ្យាព៌តមានវិទ្យានៅ កម្ពុជា? វាពិតជាអស្ចារ្យណាស់សំរាប់ខ្ញុំ ពីព្រោះខ្ញុំទើបតែបានទទួលស៊ីឌីមួយបាច់ (៦ស៊ីឌីសំរាប់ដំឡើងប្រព័ន្ធដំណើរការជាភាសាខ្មែរ និង ១ស៊ីឌីសំរាប់ដំឡើងកម្មវិធីខ្មែរយូនីកូដសំរាប់ប្រព័ន្ធដំណើរការ Windows) ពី KhmerOS។ វាហាក់ដូចជាមើលទៅមានភាពស្មុគស្មាញបន្តិចពីដំបូងសំរាប់ខ្ញុំដែល ជាអ្នកមិនសូវមានជំនាញខាងកុំព្យូទ័រ ប៉ុនែ្តអត់បញ្ហាទេ ដោយសារតែមានឯកសារណែនាំសំរាប់ការដំឡើងជាភាសាខ្មែរភ្ជាប់មកជាមួយ ទីបំផុតអ្វីៗដំណើរការទៅដោយរលូន។
ពិត ជាអស្ចារ្យមែន! គ្រាន់តែចំណាយពេលរង់ចាំប៉ុន្មាននាទី (៣០ ទៅ ៤៥ នាទី) ទីបំផុតខ្ញុំបានទទួលប្រព័ន្ធដំណើរការជាភាសាខ្មែរមួយដែលស្រស់ ស្អាត និង គួរអោយពេញចិត្ត។ អ្វីៗនៅលើ Desktop (ដែលប្រែជាភាសាខ្មែរថាស្បែកផ្ទៃតុ) របស់ខ្ញុំបានបង្ហាញជាខេមរៈភាសា ដែលប្រការនេះនឹងជួយសំរួលដល់អ្នកប្រើប្រាស់កុំព្យូទ័រជាតិខ្មែរដែលមិនចេះភាសាអង់គ្លេសអាចប្រើបានដោយ ងាយស្រួល។ ប៉ុន្តែវាប្រហែលជាស្មុគស្មាញបន្តិចសំរាប់អ្នកដែលធ្លាប់ប្រើប្រាស់ប្រព័ន្ធដំណើរការ Windows ពីព្រោះអ្នកត្រូវចំណាយពេលបន្តិចដើម្បីស្វែងយល់ពាក្យ ឧទាហរណ៍ដូចជាកុំព្យូទ័ររបស់ខ្ញុំ = My Computer។ ទោះបីជាយ៉ាងណាក៏ដោយ ព្យាយាមគង់បានសំរេច ប្រៀបដូចពាក្យស្លោក “ សន្សឹមៗកុំបំបោល ក្រែងមិនដល់ដូចប្រាថ្នា” ។
ចុងក្រោយអ្វីដែលខ្ញុំចង់និយាយគឺ អគុណធំៗ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ KhmerOS។
The content of this blog is partially written in KHMER language, so you need to download and install 










Do you know the relation between your 2 eyes? They blink together, move together, cry together, see things together, even though they never see each other. Friendship should be like that. Life is like hell without FRIENDS (quoted from his
អស្ចារ្យមែនហ្មង!!! នៅណាមានលក់កម្មវិធីនេះទៅ? ចង់បានប្រើមួយនឹងគេដែរ។ ប្រាប់ផងបានទេថា ប្រើទៅដែរមានបញ្ហាអីទេ?
សុធា
ខែ កុម្ភៈ 18, 2008 ម៉ោង 3:09 ព្រឹក
អាចរកបាននៅការិយាល័យ KhmerOS ។ គេចែកជូនដោយឥតគិតថ្លៃ គ្រាន់តែយក CD Blank ចំនួន ៥ ទៅដូរទៅបានហើយ។
Vannara
ខែ កុម្ភៈ 18, 2008 ម៉ោង 8:41 ព្រឹក
Hi vannara
I’m very happy to hear about the khmer application. but i don’t khnow where is the head office of KhmerOS.
Phaulyn
ខែ វិច្ឆិកា 1, 2009 ម៉ោង 6:13 ល្ងាច