បណ្ណសារ សំរាប់ ខែ តុលា 2007
ប្លក់ដោយប្រើកម្មវិធី MS Word 2007 – Blogging with MS Word 2007
នឹងមកដល់នៅពេលបន្តិចទៀតនេះ… សូមរងចាំអាននៅពេលក្រោយ… J
សូមទោសផងណា… អត់ទាន់មានពេលសរសេរអត្ថបទនឹង…
កម្មវិធីជំនួយសំរាប់ផ្សព្វផ្សាយអត្ថបទក្នុងប្លក់ – Weblog Client
តើអ្នកដែលធ្លាប់គិតថាចង់សរសេរអត្ថបទ រួមហើយផ្សព្វផ្សាយវាក្នុងប្លក់ដោយមិនចាំបាច់ចូលទៅកាន់កម្មវិធីរុករកអ៊ីន ធរណិត ហើយចូលទៅសរសេរអត្ថបទនៅក្នុងប្លក់របស់អ្នក។ ជានឹងកម្មវិធី Weblog Client គឺពិតជាអាចធ្វើបាន។ កម្ម វិធី Weblog Client គឺជាកម្មវិធីដែលអនុញ្ញាតិអោយម្ចាស់ប្លក់អាចសរសេរអត្ថបទ ហើយផ្សាយវាចូលទៅក្នុងប្លក់ របស់គេតែម្ដង។
អ្នកអាចប្រដូច Weblog Client ទៅនឹងកម្មវិធីសំរាប់ឆែកអ៊ីម៉ែល (Email Client) ដូចជា Outlook Express បាន។ អ្វីល្អសំរាប់ Weblog Client នោះគឺអ្នកសរសេរអត្ថបទដែលអ្នកចង់ផ្សាយក្នុងប្លក់របស់អ្នកអោយ ហើយនៅពេលដែល អ្នកមិនមានអ៊ីនធរណិតប្រើប្រាស់ ហើយពេលដែលម៉ាស៊ីនរបស់អ្នកភ្ជាប់អ៊ីនធរណិតអាចអាចផ្សាយអត្ថបទនោះបាន តែម្ដង។ ខាងក្រោមនេះគឺជាតារាងរាយឈ្មោះ Weblog Client ដែលអាចប្រើជាមួយនឹង WordPressបាន ៖
· BlogDesk (http://www.blogdesk.org)
· BlogJet (http://www.blogjet.com)
· Blog Writer (http://www.zoundry.com/)
· Deepest Sender (http://deepestsender.mozdev.org/) (Extension for Firefox or SeaMonkey, Cross-platform – Deepest Sender will run on any OS that Firefox will run on)
· Ecto (http://ecto.kung-foo.tv/)
· Elicit (http://www.bingobangosoftware.com/)
· Flock (http://www.flock.com/)
· JBlogEditor (http://www.jblogeditor.com)
· LIPIDr Blog Client (http://www.lipidr.com/) (Freeware, WordPress only)
· Post2Blog (http://bytescout.com/post2blog.html) – detailed WordPress instructions (http://bytescout.com/post2blog_start_with_wordpress.html)
· Post2Blog Express (http://bytescout.com/post2blog_express.html)
· Qumana (http://www.qumana.com)
· ScribeFire (http://www.scribefire.com/) (formerly Performancing)
· Semagic (http://semagic.sourceforge.net/)
· Zoundry Blog Writer (http://www.zoundry.com/)
· w.bloggar (http://www.wbloggar.com/)
· WB Editor (http://www.wbeditor.com/)
· Windows Live Writer (http://windowslivewriter.spaces.live.com/blog/cns!D85741BB5E0BE8AA!1272.entry) – link to MS blog announcement for latest version, has d/l link
· WriteToMyBlog (http://writetomyblog.com) – web based
(ដកស្រងចេញពីគេហរទំពរ័ WordPress)
Powered by Zoundry
បើផឹកៗអោយគេសែង បើផឹកលែងៗផឹកធ្វើអី! Drink Drink to Drunk, Drink No Drunk Drink For What!
ពាក្យស្លោកមួយឃ្លានេះពិតជាធ្វើអោយយ៉ាប់ខ្លួនមែន, ហេហេ… (:| ហាស៎ហា… ថ្ងៃនេះពិតជាអស់ទាស់មែនផឹកឡើង ដេកតែម៉ង… ថ្ងៃអីន៎បានជាផឹកមឹងៗ… ចាំមួយភ្លេត… រកនឹកមើលសិន ??????????? អូ៎! នឹកឃើញហើយ… ថ្ងៃ នេះគឺថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០០៧។ វាគឺជាថ្ងៃខួបកំណើតគំរប់អាយុ ២១ ឆ្នាំរបស់ប្អូនស្រីជីដូនមួយរបស់ខ្ញុំ។ ហា៎ស ហា… សួស្ដីថ្ងៃបុណ្យកំណើតប្អូនស្រី… ជូនពរសំណាងល្អ…។
ហី… តាមពិតថ្ងៃនេះគឺជាថ្ងៃឈប់សំរាកទេ ពីព្រោះវាគឺជាព្រះរាជពិធីគ្រងរាជសម្បត្ដិរបស់ព្រះករុណាព្រះបាទសម្ដេច បរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប៉ុន្ដែសំរាប់ខ្ញុំវាមិនមែនជាថ្ងៃឈប់សំរាកទេ ព្រោះធ្វើការអោយ UNDP ដូច្នេះត្រូវឈប់តាមថ្ងៃឈប់សំរាកដែលតំណាងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាបាន ឯកភាពគ្នាជាមួយរដ្ឋាភិបាលកម្ពុជា។
ទាយមើលថាហេតុអ្វីបានជាថ្ងៃធ្វើការសោះហេតុអ្វីបានជាស្រវឹងបែបនេះ :D ហា៎សហា… កំពុងអង្គុយធ្វើការសុខៗ ស្រាប់តែទូរស័ព្ទរោទិ៍ឡើង ហើយសំឡេងមួយរំពងឡើង ” កុំភ្លេចពេលចេញពីធ្វើការថ្ងៃត្រង់ ទៅហូបបាយផ្ទះអ៊ុំ” ។ នេះគឺជាសំលេងម្ដាយខ្ញុំប្រាប់អោយទៅបាយផ្ទះអ៊ុំរបស់ខ្ញុំ។ ហា៎សហា… មិនត្រឹមតែហូបបាយឯណា មានទាំងផឹកទៀត គឺស្រា Black Label អាចំណុច ២ លីត្រ។ ទរវាឡើងម៉ត់ជាមួយនឹងបងប្អូនជីដូនមួយប្រុសរបស់ខ្ញុំប្រហែលជា ៣ រឺ ៤ នាក់។ យ៉ាប់ជាងគេគឺអាប្អូនជីដូនប្រុសឈ្មោះ រចនា។ បង្ខំឯងអោយផឹករហូត។ ប៉ុន្ដែមិនអីទេ ពេលស្រវឹងតិចៗ យក លេសថាដល់ម៉ោងចូលធ្វើការវិញហើយ… តាមពិតសុំដាក់មេប្រូចសោះ… ហា៎សហា…
)
អ្នកដែលយ៉ាប់ជាងគេ ហើយផឹករហូតដល់គេសែងនោះគឺអាប្អូនជីដូនប្រុសឈ្មោះ រចនា។
តើស្ដ្រីចូលចិត្ដបុរសប្រភេទណា? What Kind Of Men Do Women Like?
បុរសគ្រប់រូបតែងតែគិតស្រមៃថា ខ្លួនអាចក្លាយជាកំពូលបុរសដែលស្ដ្រីចង់បាន បើទោះបីជាគេដឹងថាវាគ្រាន់តែជាក្ដី ស្រមៃក៏ដោយ។ ប៉ុន្ដែពេលខ្លះការស្រមើស្រមៃនេះក៏អាចក្លាយជាការពិតបានដែរ នៅពេលដែលអ្នកដឹងថាតើស្ដ្រីចូល ចិត្ដបុរសដែលមានលក្ខណៈ និងអត្ដចរិកបែបណានោះ។ ពីព្រោះនៅពេលដែលអ្នកអាចរកចំលើយនេះឃើញ អ្នកនឹង ក្លាយជាកំពូលបុរស ហើយប្រាកដជាអាចទាក់ទាញចំណាប់អារម្មណ៍របស់ស្ដ្រី។ អូខេ… សូមអានកថាខណ្ឌ័ខាងក្រោម នេះអំពីលក្ខណៈ និងអត្ដចរិកសំខាន់ៗមួយចំនួនដែលស្ដ្រីភាគច្រើនចង់បាន។ មានន័យថាបុរសដែលគេចង់បានជាដៃគូរ ឬមិត្ដ ១០០ ឆ្នាំនោះគួរតែមានលក្ខណៈ និងអត្ដចរិកដូចខាងក្រោម ៖
ភាពជាអ្នកដឹកនាំ ៖ ស្ដ្រីចូលចិត្ដបុរសណាដែលមានសមត្ថភាពជាអ្នកដឹកនាំ។ មានស្ដ្រីតិចតួចណាស់ដែលចង់បានបុរស ដែលចាំតែធ្វើតាមការបញ្ជារបស់គេ។ បើនិយាយអោយស្រួលស្ដាប់ទៅគឺគេចង់បានបុរសដែលមានភាពជាម៉ឺងម៉ាត់ ធ្វើសេចក្ដីសំរេចចិត្ដច្បាស់លាស់ និងជាមេគ្រួសារដ៏រឹងមាំ។ ដូច្នេះប្រសិនបើពីមុនអ្នកធ្លាប់គិតថា ដើម្បីអោយស្ដ្រី ស្រលាញ់ ខ្លួនគួរតែធ្វើតាមនាង និងសុំអោយនាងជាអ្នកធ្វើសេចក្ដីសំរេចចិត្ដគ្រប់បែបយ៉ាងនោះ គឺអ្នកកំពុងតែគិតខុស ហើយ។ អ្នកត្រូវតែគិតគូរឡើងវិញ។ អ្នកត្រូវចង់ចាំថាភាគច្រើននៃស្ដ្រីគឺចង់អោយបុរសដែលខ្លួនស្រលាញ់ដឹកនាំ មិន មែនគេដឹកនាំបុរសដែលគេស្រលាញ់ទេ។ ដូច្នេះអ្នកត្រូវបង្ហាញអោយនាងដឹងថា អ្នកគឺជាបុរសដែលពោរពេញអោយ សមត្ថភាពដឹកនាំ។ សួរថាបង្ហាញនាងយ៉ាងម៉េចទៅ? ហេហេ… គឺតាមរយៈកាយវិការ និងអាកប្បកិរិយារបស់អ្នកនឹង ណា។
ការសំរេចចិត្ដ ៖ តើអ្នកជាបុរសដែលធ្វើសេចក្ដីសំរេចចិត្ដបានរហ័ស និងច្បាស់លាស់ដែរឬទេ? ឬក៏អ្នកជាបុរសដែល តែងតែមានការរារែង និងមិនច្បាស់លាស់ក្នុងការធ្វើសេចក្ដីសំរេចចិត្ដ?ប្រសិនបើអ្នកជាបុរសដែលមានទំលាប់រារែង និងអល់អែនក្នុងការធ្វើសេចក្ដីសំរេចចិត្ដនោះ វាដល់ពេលហើយដែលអ្នកត្រូវផ្លាស់ប្ដូរឥរិយាបថនេះចេញ ព្រោះអ្វីថា ស្ដ្រីចូលចិត្ដតែបុរសដែលមានការម៉ឺងម៉ាត់ក្នុងការសំរេចចិត្ដតែប៉ុណ្ណោះ។
អំណាច ៖ អំណាចក្នុងន័យនេះមិនមែនមានន័យថាអ្នកគឺជាបុគ្គលដែលមានឋានៈ ជាអ្នកមាន ឬទាល់តែពាក់ផ្កាយ ៥ នោះទេ។ អំណាចក្នុងន័យនេះមានន័យថា អ្នកគឺជាបុគ្គលដែលពោរពេញដោយសមត្ថភាពក្នុងការដោះស្រាយនូវរាល់ បញ្ហាដែលកើតចំពោះមុខ។ អ្នកគឺជាបុគ្គលដែលអាចឆ្លើយតបទៅនឹងរាល់បញ្ហា និងឧបសគ្គមិនថាក្នុងស្ថានការណ៍បែប ណា ឬធ្ងន់ធ្ងរបែបណានោះទេ។ ប្រសិនបើអ្នកអាចប្រកាន់យកនូវលក្ខណៈសម្បត្ដិនេះបាន អ្នកនឹងក្លាយជាវីរបុរស របស់នាងជាមិនខានទេ ពីព្រោះស្ដ្រីស្រលាញ់តែបុរសណាដែលមានអត្ដចរិកក្លាហាន និងរឹងមាំ។
គម្លាត ៖ ត្រូវចេះផ្ដល់គម្លាតខ្លះសំរាប់នាង។ អ្នកមិនត្រូវផ្ដាច់ការពេញទេ។ មានន័យថាអ្នកមិនត្រូវរារាំង ជំទាស់នូវ សេចក្ដីប្រាថ្នា និងតំរូវការ និង តាមដានមើលរាល់គ្រប់សកម្មភាពរបស់នាងពេកនោះទេ។ ស្ដ្រីគឺជាមនុស្សជាតិ ដូច្នេះគេ មានបំណងប្រាថ្នា តំរូវការ និងត្រូវការសិទ្ធិសេរីភាព។ គេចង់អោយបុរសគេស្រលាញ់ផ្ដល់អោយគេនូវអ្វីដែលគេបង់ ប្រាថ្នា ចង់អោយបុរសដែលគេស្រលាញ់មានភាពក្លាហាន និងបំពេញបំណងគេគ្រប់ពេញ។ ប៉ុន្ដែសូមកុំច្រលំថាស្ដ្រីចង់ ធ្វើជាអ្នកដឹកមុខបុរសអោយសោះ។ គេគ្រាន់តែមានតំរូវការ ចង់បាននេះបាននោះ ចង់អោយបុរសដែលគេស្រលាញ់ ធ្វើនេះធ្វើនោះ ប៉ុន្ដែគេចង់អោយបុរសដែលគេស្រលាញ់ធ្វើជាអ្នកដឹកនាំគេ។
(ដកស្រង និងប្រែសំរួលចេញពី yourromanceguide)
បង្កើនលឿនបើក និងបិទវីនដូអ៊ិចភី Speeding Up Windows XP Boot Up and Shutdown
អ្នកប្រើប្រាស់កុំព្យូទ័រភាគច្រើនតែងតែងឿឆ្ងល់ថា ហេតុអ្វីបានជានៅពេលដែលគេប្រើវីនដូអ៊ិចភីយូៗទៅ ម៉ាស៊ីន កុំព្យូទ័ររបស់គេហាក់ដូចជាដើរយឺតនៅពេលដែលបិទ និងបើកវា។ បញ្ហាគឺដោយសារតែវីនដូអ៊ិចភីបានបង្កើតថត មួយឈ្មោះថា Prefetch ដែលមានទីតាំងក្នុង C:\WINDOWS\Prefetch សំរាប់រក្សា និងចងចាំទុកនូវរាល់ឯកសារ កម្មវិធី និងឯកសារសំរាប់ដំណើរប្រពន្ធ័ដែល យើងបានបើកកន្លងមក។
ជាដំណោះស្រាយ យើងត្រូវចូលទៅក្នុងថត Prefetch រួចហើយលប់ចោលនូវរាល់ឯកសារទាំងឡាយដែលមាន នៅក្នុងថតនោះ (សូមមើលរូបខាងក្រោម)។
ក្រៅពីដំណោះស្រាយខាងលើ យើងក៏មានវិធីមួយទៀតដែរ គឺយើងត្រូវចូលទៅកែ Registry ដើម្បីបញ្ឈប់កុំអោយ វីនដូអ៊ិចភីរក្សា និងចងចាំទុកនូវរាល់ឯកសារ កម្មវិធី និងឯកសារដំណើរប្រពន្ធ័ដែលយើងបានបើកកន្លងមក។
1. ចុចលើ Start
2. ជ្រើសរើសយក Run រួចហើយវាយ regedit ហើយចុច OK
3. រួចចូលទៅកែតំលៃរបស់ EnablePrefetcher នៅក្នុង HKLM\System\CurrentControlSet\Control\Session Manager\Memory Management\PrefetchParameters\EnablePrefetcher ទៅជាលេខ ២។
(ដកស្រង់ចេញពី TechTrax)
បានការពារ ៖ អារហារពេលថ្ងៃត្រង់ My Lunch
បុរស ៖ មុនពេល និងក្រោយពេលរៀបអាពាពិពាហ៍
មុនពេលរៀបអាពាពិពាហ៍ ៖
បុរស ៖ បងកំពុងតែទន្ទឹងរងចាំនាទីនេះយូរមកហើយ។
ស្ដ្រី ៖ តើបងចង់អោយអូនចាកពីបងមែនទេ?
បុរស ៖ មិនមែនទេ! ពិតជាមិនដែលគិតដល់រឿងឆ្កួតលីលាបែបនេះឡើយ។
ស្ដ្រី ៖ តើបងប្រាកដជាស្រលាញ់អូនមែនទេ?
បុរស ៖ ប្រាកដណាស់។
ស្ដ្រី ៖ តើបងដែលកុហក ឬបោកប្រាស់អូនដែរឬទេ?
បុរស ៖ ទេ! ហេតុអ្វីបានជាសួរដូចនេះ?
ស្ដ្រី ៖ តើបងចង់ថើបអូនដែរឬទេ?
បុរស ៖ ពិតជាចង់ណាស់។
ស្ដ្រី ៖ តើបងនឹងវាយដំ ឬធ្វើបាបអូនដែរឬទេ?
បុរស ៖ គ្មានផ្លូវទេ! បងមិនមែនជាបុរសបែបនឹងទេ។
ស្ដ្រី ៖ តើអូនអាចជឿជាក់លើបងបានទេ?
ក្រោយពេលរៀបអាពាពិពាហ៍ ៖ ឥឡូវសូមអានពីក្រោយឡើងទៅលើវិញម្ដង។
អត្ថបទនេះគឺប្រែសំរួលចេញពីអត្ថបទជាភាសាអង់គ្លេសដែលមាននៅក្នុងប្លក់របស់សំឡាញ់ខ្ញុំ ” សំភី“
ហេតុអ្វីបានជាបុរសចំបាច់និយាយកុហក?
សាកល្បងទាយមើល ហេតុអ្វីបានជាបុរសចំបាច់និយាយកុហក? បងកុហកក៏ព្រោះតែអូន ហាហាហា… បើមិនជឿសូមអានរឿងខាងក្រោមនេះ ៖
ថ្ងៃមួយបុរសកំសត់ម្នាក់បានចូលទៅក្នុងព្រៃជ្រៅដើម្បីកាប់អុស។ កំពុងតែកាប់មែកឈើដែរដុះក្បែរមាត់អូរ ស្រាប់តែ ចៃដន្យពូថៅរបស់កាត់របូតដាក់ចូលក្នុងអូរបាន។ ដោយមានការសោកស្ដាយ គាត់បានស្រែកយំយ៉ាងខ្លាំងធ្វើអោយ រំខានដល់អារក្យព្រៃ។
អារក្យព្រៃបានផុសចេញមក ហើយស្រែកសួរថា ” ហេតុអ្វីបានជាឯងស្រែកយំ?”
បុរសឆ្លើយ ” ពូថៅខ្ញុំបានរបូតធ្លាក់ចូលក្នុងទឹកអូរ។ សព្វថ្ងៃនេះខ្ញុំរកស៊ីចិញ្ចឹមគ្រួសារគឺអាស្រ័យលើពូថៅនោះឯង” ។
ពេលនោះអារក្យបានមុជចូលក្នុងទឹកមួយសន្ទុះក៏ងើបឡើងវិញ ហើយបង្ហាញ ពូថៅមាស។ អារក្យសួរ ” នេះជាពូថៅ ឯងមែនទេ”
បុរសឆ្លើយ ” ទេ”
ពេលនោះអារក្យក៏បានមុជចូលក្នុងទឹកផងទៀត មួយសន្ទុះក៏ងើបឡើងវិញ ហើយបង្ហាញ ពូថៅដែករបស់បុរសនោះ។ អារក្យសួរ ” នេះជាពូថៅឯងមែនទេ”
បុរសឆ្លើយ ” ត្រូវហើយ”
ដោយសារភាពស្មោះត្រង់របស់បុរសនោះ អារក្យព្រៃក៏បានប្រគល់ពូថៅទាំង ២ អោយទៅបុរសនោះ។
ក្រោយមកនៅវេលាថ្ងៃមួយ នៅពេលដែលបុរសកំពុងតែដើរកំសាន្ដជាមួយនឹងប្រពន្ធ័តាមដងស្ទឹង ក៏ស្រាប់តែប្រពន្ធ័ គាត់រអិលជើងធ្លាក់ចូលក្នុងស្ទឹង។ ដោយមានការភិតភ័យខ្លាចប្រពន្ធ័ស្លាប់ គាត់បានស្រែកយំយ៉ាងខ្លាំង។
ពេលនោះអារក្យព្រៃបានផុសចេញមកទៀត ហើយស្រែកសួរថា ” ហេតុអ្វីបានជាឯងស្រែកយំ?”
បុរសឆ្លើយ ” ប្រពន្ធ័របស់ខ្ញុំបានរអិលជើងធ្លាក់ចូលក្នុងស្ទឹងបាត់ទៅហើយ” ។
ពេលនោះអារក្យក៏បានមុជចូលក្នុងទឹកស្ទឹង មួយសន្ទុះក៏ផុសចឡើងវិញ ដោយយកមកជាមួយនូវនារីដ៏ស្រល់ស្អាត់ ម្នាក់គឺ Angelina Jolie។ អារក្យសួរ ” នេះជាប្រពន្ធ័របស់ឯងមែនទេ”
បុរសឆ្លើយ ” បាទនឹងហើយ”
ដោយការនិយាយកុហករបស់បុរស អារក្យមានការខឹងសម្បារយ៉ាងខ្លាះ។ អារក្យស្រែក ” ឯងនិយាយកុហក ” ។
ដោយមានការភ័យខ្លាច បុរសលិតជង្គង់ចុះ លើកដៃសំពះអារក្យហើយនិយាយថា ” លោកអារក្យ សូមកុំយល់ច្រលំអី បានជាខ្ញុំនិយាយកុហកពីព្រោះ ខ្ញុំបារម្ភថាប្រសិនបើជាខ្ញុំឆ្លើយថា Angelina Jolie មិនមែន ប្រាកដជាលោកអារក្យមុជ ចូលក្នុងទឹក ហើយផុសចេញមកជាមួយនឹង Britney Spear ហើយបើជាខ្ញុំឆ្លើយថា Britney Spear មិនមែននោះ ប្រាកដជាលោកអារក្យមុជចូលក្នុងទឹក ហើយផុសចេញមកជាមួយនឹងប្រពន្ធរបស់ខ្ញុំ ហើយបើខ្ញុំឆ្លើយថានឹងហើយជា ប្រពន្ធរបស់ខ្ញុំ លោកអារក្យប្រាកដជាប្រគល់គេទាំង ៣ នាក់អោយមកខ្ញុំ។ សូមលោកអារក្យមេត្ដា ខ្ញុំក្រណាស់ ប៉ុន្ដែខ្ញុំស្រលាញ់ប្រពន្ធ័ ដូចនេះខ្ញុំមិនអាចចិញ្ចឹម និងស្រលាញ់ស្រីផ្សេងបានទេ។
សូមចង់ចាំថា បុរសតែងតែស្មោះត្រង់ បើទោះបីជាគាត់និយាយកុហក។ ការកុហករបស់គាត់គឺតែងតែមានហេតុផល ត្រឹមត្រូវគួរតែទទួលយក។ គាត់កុហកគឺដើម្បីគ្រួសារ។ ជាពិសេសគឺដើម្បីភរិយាជាទីស្រលាញ់របស់គាត់។
ជោគជយ័ថ្មី – កម្មវិធីអាហារូបករណ៍និស្សិតក្រីក្រ
ថ្ងៃនេះសប្បាយចិត្ដណាស់ ព្រោះទើបបានទទួលដំណឹងថានិស្សិតក្រីក្រមួយរួបមកពីខេត្ដស្វាយរៀង ដែលមិត្តរួមការងាររបស់ខ្ញុំ និងខ្ញុំបានជួយទៅទាក់ទងសុំអាហារូបករណ៍នៅឯសកលវិទ្យាល័យអភិវឌ្ឍន៍ធនធានមនុស្ស នោះ ត្រូវ បានគណៈកម្មការជ្រើសរើសនិស្សិតក្រីក្រនៃសកលវិទ្យាល័យអភិវឌ្ឍន៍ធនធានមនុស្សជ្រើសរើសអោយចូលរៀនហើយ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា គេនឹងឆក់យកឱកាសនេះដើម្បីអភិវឌ្ឍន៍ខ្លួនគេ ជាពិសេសប្រើប្រាស់នូវចំណេះដឹង និង សមត្ថភាពដែលគេទទួលបានយកទៅរួមចំណែកក្នុងអភិវឌ្ឍន៍ប្រទេសជាតិ និងក្រុមគ្រួសាររបស់គេ។
ខ្ញុំដឹងថាវាមិនមែនជារឿងអ្វីដែលគួរអោយអស្ចារ្យទេមើលទៅសំរាប់អ្នកដែលមានលទ្ធភាពអាចបង់ថ្លៃសិក្សាចូលរៀន ថ្នាក់បរិញ្ញាបត្រ័ ប៉ុន្ដែសំរាប់និស្សិតក្រីក្រដែលមានបំណងចង់បន្ដរការសិក្សាថ្នាក់ឧត្ដម្ភ ហើយគ្មានលទ្ធភាពបង់ថ្លៃសិក្សា វាគឺជាការជួយគាំទ្រមួយដ៏ធំធេងដែលសកលវិទ្យាល័យបានផ្ដល់អោយគេ។
ខ្ញុំសូមថ្លែងអំណរអគុណចំពោះគណៈគ្រប់គ្រងនៃសកលវិទ្យាល័យអភិវឌ្ឍន៍ធនធានមនុស្ស ដែលបានបង្កើតបង្កើតនូវ កម្មវិធីអាហារូបករណ៍នេះឡើង។ កម្មវិធីនេះពិតជាបានរួមចំណែកដ៏សំខាន់ក្នុងការលើកស្ទួយវិស័យអប់រំនៅកម្ពុជា ជាពិសេសគឺវាបានរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍន៍ប្រទេស។
“ ធ្វើជាមនុស្ស យើងត្រូវដែលចេះស្វែងរកឱកាស និងឆក់យកឱកាសនោះ ដើម្បីការអភិវឌ្ឍន៍ខ្លួនឯង”
វណ្ណារ៉ា
សិល្បះនៃការថើប (The Art of Kissing)
វាគឺជារឿងធម្មតាទៅហើយដែលមនុស្សលោកយើងកើតមកហើយតែងតែមានសេក្ដីស្នេហា។ មនុស្សមិនថាជាបុរស ឬ ក៏ស្ដ្រីនោះទេ នៅពេលដែលគេធ្លាក់ក្នុងអន្លុងនៃសេចក្ដីសេហ្នាជាមួយនឹងនរណាម្នាក់ហើយនោះ គេតែងតែស្រមៃចង់ នេបនិតកៀកកើយជាមួយនឹងបុរស ឬស្ដ្រីម្នាក់នោះ។ វាមិនមែនជារឿងផ្ដេសផ្ដាសទេ ឬក៏ជាអំពើប្រាសចាកពី ប្រពៃណីនោះទេ ព្រោះនេះគឺជារឿងធម្មជាតិ។
អ្នកចិត្ដវិទ្យាបានរកឃើញថា សារជាតិរបស់មនុស្ស នៅពេលដែលគេចាប់ផ្ដើមមានចិត្ដស្រលាញ់នារី ឬបុរសណាម្នាក់ គេតែងតែគិតចង់បង្កើតនូវស្នាមថើបមួយដែលប្រកបដោយឥតន័យ និងអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមដែលដក់ក្នុងក្រអៅ បេះដូងរបស់គេ។ មាននយ័ថា គេចង់បង្កើតនូវការចង់ចាំមួយសំរាប់ជីវិតស្នេហាដ៏មានអត្ថន័យមួយនៅក្នុងជីវិតរបស់ គេ។ ប៉ុន្ដែយើងត្រូវដឹងថាកាយវិការ និងសកម្មភាពនៃការថើបគឺបានបង្កើតនូវសារ និងអត្ថនយ័ខុសៗ។ ដូចនេះ ដើម្បី អោយការថើបដំបូងរបស់យើងបង្កើតនូវសារមួយដ៏ត្រឹមត្រូវ និងមានអត្ថន័យសំរាប់សេចក្ដីស្នេហារបស់យើង យើងគួរ តែស្វែងយល់ពីសិល្បះនៃការថើបដូចខាងក្រោមនេះ ៖
1. ថើបថើៗ (The Peck) ៖ វាគឺការថើបមួយបែដែលមានលក្ខណៈសាមញ្ញ។ ប្រសិនបើអ្នកថើបថើៗលើផ្ពាល់ បញ្ជាក់ថាអ្នកមានអារម្មណ៍ធម្មតាចំពោះគេ ហើយអ្នកមិនប្រាកដក្នុងខ្លួនទេថាតើអ្នកចង់អោយសម្ព័នភាព របស់អ្នកជាមួយនឹងគេនឹងដំណើរទៅមុខដូចម្ដេច។ ប៉ុន្ដែប្រសិនជាអ្នកថើបបបូរមាត់របស់គេថើៗ នោះគឺជា សារមួយដែលមានអត្ថន័យជ្រាលជ្រៅ និងប្រកបដោយមនោសញ្ជេតនា។ មានន័យថាអ្នកមានសេចក្ដីស្នេហា យ៉ាងជ្រាលជ្រៅចំពោះគេ ប៉ុន្ដែអ្នកគ្រាន់តែមិនចង់អោយអ្វីៗវាឈានទៅមុនលឿនពេក។ ដូចពាក្យចាស់ បុរាណពោលថា ” សន្សឹមៗកុំបំបោល ក្រែងមិនដល់ដូចប្រាថ្នា” ។
2. ថើបជញ្ជក់មាត់ (Sweet & Soft Closed Mouth Kisses) ៖ នៅពេលដែលយើងថើបជញ្ជក់មាត់ដោយមាត់ របស់យើងបិទ ហើយបបូរមាត់របស់យើង ទាំងសងខាងអិបគ្នាប្រហែលជា ២ ឬ ៣ វិនាទី រួចហើយយើងដក វាចេញ ហើយអិបគ្នាទៀត។ ការថើបបែបនេះវាគឺជាសារមួយដែលប្រាប់គូស្នេហ៍របស់អ្នកអោយដឹងថា អ្នក កំពុងតែធ្លាក់ក្នុងអន្លុងស្នេហ៍ដ៏ជ្រាលជ្រៅរបស់គេដែលមិនអាចដកខ្លួនបាន ហើយអ្នកពិតជាបានប្រុងប្រៀប ខ្លួនរួចជាស្រេចដើម្បីស្វែងយល់គ្រប់បែបយ៉ាងនូវអ្វីៗអំពីខ្លួនគេ ប៉ុន្ដែអ្នកគ្រាន់តែមិនចង់អោយអ្វីៗវាដើរទៅ មុនលឿនពេក និងមិនចង់អោយគេមានការភ័យខ្លាច។
3. ថើបបឺតមាត់ ឬក៏ហៅម្យ៉ាងទៀតថាថើបស្ទីលបារាំង (Open Mouth Kiss With Tongue) ៖ វាគឺជាការថើប ដែលពោរពេញទៅអោយអារម្មណ៍ពុះកញ្ជ្រោល ដែលសេចក្ដីស្នេហានេះបាននឹងកំពុងតែដុតរាលពាសពេញខ្លួន របស់អ្នកហើយ។ បើនិយាយអោយចំទៅគឺមានន័យថា កាមទេពស្នេហ៍កំពុងតែសន្ធិតក្នុងកាមអារម្មណ៍របស់ អ្នកហើយ។ វាគឺជាសារដែលបញ្ជាក់ប្រាក់គូស្នេហ៍របស់អ្នកថា អ្នកចង់ថ្នាក់ថ្នមគេ ចង់ផ្ដល់ភាពកក់ក្ដៅដល់គេ ចង់ផ្ដល់សេចក្ដីសុខដល់គេ និងចង់អោយពិភពលោកនេះមានតែយើងពីរនាក់នៅពេលនេះ។
(ដកស្រងចេញពីគេហទំពរ័ Love Session )

The content of this blog is partially written in KHMER language, so you need to download and install 










Do you know the relation between your 2 eyes? They blink together, move together, cry together, see things together, even though they never see each other. Friendship should be like that. Life is like hell without FRIENDS (quoted from his