ទីផ្សារហរិញ្ញវត្ថុ និងឧបករណ៍ហរិញ្ញវត្ថុ (Financial Market and Financial Instruments)
ទីផ្សារហរិញ្ញវត្ថុ និងឧបករណ៍ហរិញ្ញវត្ថុ (Financial Market and Financial Instruments)
ផ្អែកតាមអត្រាកំណើនសេដ្ឋកិច្ចដ៏គួរអោយកត់សំគាល់ក្នុងរយៈកាលបីឆ្នាំចុងក្រោយនេះគឺ ១១,៤ ភាគរយ ក្នុងមួយឆ្នាំ កម្ពុជាបានបង្ហាញអោយពិភពលោកឃើញនូវការគ្រប់គ្រងស្ថានភាពម៉ាក្រូសេដ្ឋកិច្ចប្រកបដោយចេរភាព។ បើទោះបីជាអត្រាកំណើនសេដ្ឋកិច្ចនេះ គឺជាអត្រាមួយដែលប្រសើរបំផុតបើប្រៀបធៀបទៅនឹងប្រទេសជិតខាងនៅ ក្នុងតំបន់ក៏ដោយ ក៏សេដ្ឋកិច្ចវិទូរភាគច្រើនបានសន្និដ្ឋានថា កម្ពុជានឹងទទួលបានកំណើនសេដ្ឋកិច្ចប្រសើរជាងនេះទៅ ទៀតនៅពេលដែលកម្ពុជាបើកអោយដំណើរការនូវទីផ្សារមូលបត្រ័របស់ខ្លួននៅក្នុងឆ្នាំ ២០០៩។ ពីព្រោះថាទីផ្សារ មូលបត្រ័នេះនឹងជួយអោយកម្ពុជាអាចគៀងគងនូវមូលធនទំនេរពីមជ្ឈដ្ឋានសាធារណជនជាពិសេសនៅក្នុងស្រុក ដែល កំពុងតែនៅរប៉ាត់រប៉ាយដាក់នៅកន្លែងតែមួយ ដើម្បីផ្ដល់ជាឱកាសដល់ការវិនិយោគធំៗ ទាំងក្នុងវិស័យសាធារណៈ និង ឯកជន។
តើអ្វីទៅជាជាទីផ្សារហរិញ្ញវត្ថុ? តើវាមានតួនាទី និងអត្ថប្រយោជន៍អ្វីខ្លះដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច?
ទីផ្សារ ហិរញ្ញវត្ថុគឺជាកន្លែងដែលធ្វើការដោះដូរនូវឧបករណ៍ហរិញ្ញវត្ថុ។ លោកអ្នកប្រហែលជាធ្លាប់លឺឈ្មោះ New York Stock Exchange វាគឺជាឈ្មោះទីផ្សារហិរញ្ញវត្ថុដ៏ល្បឺឈ្មោះមួយនៅលើពិភពលោក។ ទីផ្សារហិរញ្ញវត្ថុបានដើរតួនាទីយ៉ាង សំខាន់ក្នុងការជួយសំរួលដល់ការប្រមែប្រមូលនូវធនធានហិរញ្ញវត្ថុដែលនៅទំនេរនៅក្នុងសេដ្ឋកិច្ចរបស់ប្រជាជាតិមួយ ដើម្បីធ្វើហរិញ្ញប្រទានដល់ការវិនិយោគផ្សេងៗទាំងក្នុងវិស័យសាធារណៈ និងឯកជន។ បើនិយាយដោយងាយស្រួស យល់នោះគឺវាជួយសំរួលដល់ការធ្វើលំហូរមូលធនពីអ្នកផ្ដល់កំច្ចីទៅអ្នកមានតំរូវការកំច្ចី។ ដោយសារតែវាបានបង្កើន នូវយន្ដការនេះហើយ ទើបប្រជាជាតិមួយដែលទីផ្សារហិរញ្ញវត្ថុដំណើរទៅបានល្អ នឹងជួយអោយជំរុញអោយគ្រឿង ចក្រសេដ្ឋកិច្ចដំណើរការទៅរលូនដែលនឹងធ្វើអោយសេដ្ឋកិច្ចមានការអភិវឌ្ឍន៍។ សំរាប់ប្រទេសកម្ពុជាផលិតផលក្នុង ស្រុក (Gross Domestic Product) នឹងមានការកើនឡើងដល់ ២៤,៣ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០១៦ ប្រសិនបើ ទីផ្សារមូលបត្រ័របស់កម្ពុជាដំណើរការបានទៅរលូន ព្រោះទីផ្សារនេះនឹងមានមូលធនរហូតដល់ទៅ ១២ ពាន់លាន ដុល្លារ នេះបើយោងទៅតាមការបង្ហាញរបស់អ្នកជំនាញការទីផ្សារមូលបត្រ័នៃវិទ្យាស្ថានទីផ្សារភាគហ៊ុនកូរ៉េខាងត្បូង គឺលោក Eom Kyong Shik។
វាប្រៀបបានដូចទៅនឹងទីផ្សារលក់ទំនិញធម្មតាមួយដែរ។ ទីផ្សារហិរញ្ញវត្ថុវានឹងគ្មានន័យ និងអត្ថប្រយោជន៍ អ្វីសោះប្រសិនបើគ្មានឧបករណ៍ហិរញ្ញវត្ថុត្រូវគេបានដាក់អោយមានការដោះដូរ។ តើអ្វីទៅជាឧបករណ៍ហិរញ្ញវត្ថុ? វាគឺ មូលបត្រ័ដែលមានទំរង់ជាវិញ្ញាបនបត្រសំរាប់បញ្ជាក់អំពីកម្មសិទ្ធិនៃការកាន់កាប់ដូចជាទៅសញ្ញាបត្រ័ (bond) និង បត្រ័ភាគហ៊ុន (stock)។ ដោយការកាន់កាប់នូវឧបករណ៍ហិរញ្ញវត្ថុទាំងនេះ ម្ចាស់ឧបករណ៍ហិរញ្ញវត្ថុនឹងទទួលបាន មកវិញនូវភាគលាភ (dividend) ឬ ក៏ការប្រាក់ (interest) លើមូលធនដែលគេបានវិនិយោគលើឧបករណ៍ហិរញ្ញវត្ថុ ទាំងនោះ។
តើអ្វីទៅជាបត្រ័ភាគហ៊ុន? តើវាដំណើរការដោយរបៀបណា?
តើលោកអ្នកធ្លាប់ស្រមៃគិតចង់ប្រកបអាជីវ កម្មមួយដោយខ្លួនឯង ដោយមិនចាំបាច់មានវត្ដមាន និងចំណាយពេលនៅក្នុងការិយាល័យ? លោកអ្នកប្រហែលជា ស្រមៃគិតថា វាមិនដឹងជាល្អយ៉ាងណាទេប្រសិនបើជាអ្នកគ្រាន់តែអង្គុយលេងៗ ដោយមិនចាំបាច់ចំណាយពេល និង កំលាំងធ្វើការក្នុងក្រុមហ៊ុនរបស់អ្នក ហើយអាជីវកម្មរបស់អ្នកមានការអភិវឌ្ឍន៍ រួចអ្នកគ្រាន់តែអង្គុយចាំទទួលភាគ លាភ។ នេះប្រហែលគ្រាន់តែជាការស្រមើស្រមៃមួយប៉ុណ្ណោះ ដែលបុគ្គលភាគច្រើនគិតថាវាគឺជាការស្រមើស្រមៃឆ្កួត លីលា។ អ្នកទាំងនោះអាចនឹងគិតខុស នៅពេលដែលយើងគិតដល់ការវិនិយោគលើបត្រ័ភាគហ៊ុន ពីព្រោះថានៅពេល ដែលបុគ្គលមួយរូបកាន់កាប់នូវសន្លឹកបត្រ័ភាគហ៊ុនរបស់ក្រុមហ៊ុនមួយ មានន័យថាបុគ្គលរូបនោះនឹងក្លាយខ្លួនជាម្ចាស់ មួយ (shareholder) រូបរបស់ក្រុមហ៊ុននោះដែរ។ ដោយការកាន់កាប់សន្លឹកបត្រ័ភាគហ៊ុន យើងមានសិទ្ធិក្នុងការទាម ទារ និងទទួលបាននូវភាគលាភនៅពេលក្រុមហ៊ុននោះទទួលបានប្រាក់ចំណេញ។ ភាគលាភតិច ឬច្រើន គឺអាស្រ័យ ទៅលើចំណែកភាគហ៊ុនដែលអ្នកកាន់កាប់ ហើយនៅពេលដែលអ្នកកាន់កាប់ភាគ ហ៊ុនរបស់ក្រុមហ៊ុននោះកាន់តែច្រើន ភាពជាម្ចាស់របស់អ្នកនឹងកាន់តែធំទៅៗ។
តើអ្វីទៅជាសញ្ញាបត្រ័ ហើយយើងនឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះនៅពេលដែលយើងវិនិយោគលើវា?
តើ អ្នកធ្លាប់ខ្ចីប្រាក់ ឬរបស់របររបស់គេដែរឬទេ? ខ្ញុំគិតថាក្នុងមួយជីវិតរបស់មនុស្សម្នាក់ ប្រហែលជាចៀសមិនផុតពី បញ្ហានេះទេ។ វាដូចតែគ្នានោះទេ ក្រុមហ៊ុន ឬរដ្ឋាភិបាលក៏ដូច្នេះដែរ។ នៅពេលដែលក្រុមហ៊ុនមួយចង់ពង្រីកនូវអាជីវ កម្ម ឬចំណែកទីផ្សាររបស់ខ្លួន គេប្រាកដជាត្រូវការមូលធន។ ដូចគ្នាដែរ នៅពេលណាដែលរដ្ឋាភិបាលចង់ធ្វើការ ស្ថាបនាឡើងវិញនូវហេដ្ឋារចនាសម្ពន្ធ័របស់ប្រទេសឡើងវិញតួយ៉ាងដូចជាផ្លូវថ្នល់ ឬមន្ទីរពេទ្យ គឺចាំបាច់ត្រូវមានមូល ធនដូចគ្នានឹងក្រុមហ៊ុនដែរ។ មានពេលខ្លះ រដ្ឋាភិបាល ឬក៏ក្រុមហ៊ុនអាចនឹងខ្វះនូវមូលធនដើម្បីធ្វើហិរញ្ញប្បទាននូវ គំរោងទាំងនោះ ដូចនេះហើយដើម្បីទទួលបាននូវធនធានដែលត្រូវការ រដ្ឋាភិបាល ឬក្រុមហ៊ុនមានតែធ្វើការគៀងគង មូលធនពីមជ្ឈដ្ឋានសាធារណជន។ ពេលនោះអ្នកដែលមានធនធាននៅទំនេរនឹងផ្ដល់នូវកំច្ចីដល់រដ្ឋាភិបាល ឬក្រុមហ៊ុន ដែលត្រូវការធនធាននោះ ដោយការទិញសញ្ញាបត្រ័ទៅតាមតំលៃដំបូង (face value) របស់សញ្ញាបត្រ័។ យើងត្រូវដឹង ថាគ្មាននរណាម្នាក់ផ្ដល់កំច្ចីអោយគេដោយគ្មានរំពឹងអ្វីនោះទេ។ ដូចនេះ ដើម្បីជាការតបស្នង រដ្ឋាភិបាល ឬក្រុមហ៊ុន ដែលជាអ្នកបោះផ្សាយសញ្ញាបត្រ័ (issuer of bond) ត្រូវបង់ការប្រាក់ (coupon) ដល់អ្នកដែលផ្ដល់កំច្ចីទាំងឡាយ នោះទៅតាមកាលបរិច្ឆេទកំណត់រហូតដល់ចប់អាយុកាល (maturity date) របស់សញ្ញាបត្រ័។ ឧទាហរណ៍ អ្នកទិញ សញ្ញាបត្រ័ក្នុងតំលៃ ១០០ ដុល្លារ ដោយអ្នកបោះផ្សាយសញ្ញាបត្រ័សន្យាផ្ដល់អត្រាការប្រាក់ ៨ ភាគរយក្នុងមួយឆ្នាំ ក្នុងរយៈពេលកំណត់រហូតដល់ចប់អាយុកាល ១០ ឆ្នាំ។ ដូចនេះ ក្នុងរយៈពេល ១០ ឆ្នាំ ជារៀងរាល់ឆ្នាំអ្នកនឹងទទួល បានការប្រាក់ចំនួន ៨ ដុល្លារ (១០០ ដុល្លារ គុណនឹង ៨ ភាគរយ) ហើយនៅពេលដែលសញ្ញាបត្រ័ចប់អាយុកាល អ្នក នឹងទទួលបានប្រាក់ដើម ១០០ ដុល្លារវិញ។
តើសញ្ញាបត្រ័ និងបត្រ័ភាគហ៊ុនខុសគ្នាយ៉ាងដូចម្ដេច?
បើនិយាយជាសំរាយ សញ្ញាបត្រ័គឺជាបំណុល រីឯបត្រ័ ភាគហ៊ុនគឺជាទ្រពម្ចាស់។ ដោយការទិញសញ្ញាបត្រ័ អ្នកនឹងក្លាយជាម្ចាស់បំណុល (bondholder/creditor) មួយរូប របស់រដ្ឋាភិបាល ឬក្រុមហ៊ុន។ ហើយនៅពេលដែលអ្នកទិញបត្រ័ភាគហ៊ុន អ្នកនឹងក្លាយជាម្ចាស់ហ៊ុន (shareholder) មួយរូបរបស់ក្រុមហ៊ុន នោះ។ ក្នុងករណីដែលក្រុមហ៊ុននោះក្សយ័ធន ម្ចាស់បំណុលនឹងទទួលបានសិទ្ធិក្នុងការទាមទារ ឬ រឹបអូសទ្រព្យសម្បត្ដិរបស់ក្រុមហ៊ុនមុនម្ចាស់ហ៊ុន។
(ដកស្រង់ចេញពីអត្ថបទរបស់ investopedia.com និងទស្សនាវដ្ដីសេដ្ឋកិច្ចថ្ងៃនេះលេខ ៧)
Do you know the relation between your 2 eyes? They blink together, move together, cry together, see things together, even though they never see each other. Friendship should be like that. Life is like hell without FRIENDS (quoted from his
i’m very interested with financial market and financial product
1.how to buy bond ?
2. how many of risk requries compensation?
3. how to recorde to journal when company get the forgine current unit for investment ?
Financial growh