ra’s blog

Just about something I wanna share!

បណ្ណសារ សំរាប់ ខែ តុលា 17th, 2007

សិល្បះនៃការថើប (The Art of Kissing)

ជាមួយ 20 វិចារ

kissវា​គឺ​ជា​រឿង​ធម្ម​តា​ទៅ​ហើយ​ដែល​មនុស្ស​លោក​យើង​កើត​មក​ហើយ​តែង​តែ​មាន​សេ​ក្ដី​ស្នេ​ហា​។​ ​មនុស្ស​មិន​ថា​ជា​បុរស​ ​ឬ​ ​ក៏​ស្ដ្រី​នោះ​ទេ​ ​នៅ​ពេល​ដែល​គេ​ធ្លាក់​ក្នុង​អ​ន្លុ​ង​នៃ​សេចក្ដី​សេ​ហ្នា​ជាមួយ​នឹង​នរណា​ម្នាក់​ហើយ​នោះ​ ​គេ​តែង​តែ​ស្រមៃ​ចង់​ ​នេ​ប​និ​ត​កៀក​កើយ​ជាមួយ​នឹង​បុរស​ ​ឬ​ស្ដ្រី​ម្នាក់​នោះ​។​ ​វា​មិន​មែន​ជា​រឿង​ផ្ដេសផ្ដាស​ទេ​ ​ឬ​ក៏​ជា​អំពើ​ប្រាស​ចាក​ពី​ ​ប្រពៃណី​នោះ​ទេ​ ​ព្រោះ​នេះ​គឺ​ជា​រឿង​ធម្ម​ជា​តិ​។

អ្នក​ចិ​ត្ដ​វិទ្យា​បាន​រក​ឃើញ​ថា​ ​សារ​ជាតិ​របស់​មនុស្ស​ ​នៅ​ពេល​ដែល​គេ​ចាប់​ផ្ដើម​មាន​ចិ​ត្ដ​ស្រលាញ់​នារី​ ​ឬ​បុរស​ណា​ម្នាក់​ ​គេ​តែង​តែ​គិត​ចង់​បង្កើត​នូវ​ស្នាម​ថើប​មួយ​ដែល​ប្រកបដោយ​ឥត​ន័យ​ ​និង​អនុ​ស្សា​វ​រី​យ៍​ដ៏​ផ្អែម​ល្ហែម​ដែល​ដក់​ក្នុង​ក្រ​អៅ​ ​បេះ​ដូង​របស់​គេ​។​ ​មាន​ន​យ័​ថា​ ​គេ​ចង់​បង្កើត​នូវ​ការ​ចង់​ចាំ​មួយ​សំ​រាប់​ជីវិត​ស្នេហា​ដ៏​មាន​អត្ថ​ន័យ​មួយ​នៅ​ក្នុង​ជីវិត​របស់​ ​គេ​។​ ​ប៉ុន្ដែ​យើង​ត្រូវ​ដឹង​ថា​កាយ​វិការ​ ​និង​សកម្មភាព​នៃ​ការ​ថើប​គឺ​បាន​បង្កើត​នូវ​សារ​ ​និង​អត្ថ​ន​យ័​ខុ​សៗ​។​ ​ដូច​នេះ​ ​ដើម្បី​ ​អោ​យ​ការ​ថើប​ដំបូង​របស់​យើង​បង្កើត​នូវ​សារ​មួយ​ដ៏​ត្រឹម​ត្រូវ​ ​និង​មាន​អត្ថ​ន័យ​សំ​រាប់​សេចក្ដី​ស្នេហា​របស់​យើង​ ​យើង​គួរ​ ​តែ​ស្វែង​យល់​ពី​សិ​ល្បះ​នៃ​ការ​ថើប​ដូច​ខាង​ក្រោម​នេះ​ ​៖

1.     ថើប​ថើៗ​ ​(The​ ​Peck​) ៖ វា​គឺ​ការ​ថើប​មួយ​បែ​ដែល​មាន​លក្ខ​ណៈ​សា​ម​ញ្ញ​។​ ​ប្រសិនបើ​អ្នក​ថើប​ថើៗ​លើ​ផ្ពា​ល់​ ​បញ្ជាក់​ថា​អ្នក​មាន​អារម្មណ៍​ធម្ម​តា​ចំពោះ​គេ​ ​ហើយ​អ្នក​មិន​ប្រាកដ​ក្នុង​ខ្លួន​ទេ​ថា​តើ​អ្នក​ចង់​អោ​យស​ម្ព័​នភា​ព​ ​របស់​អ្នក​ជាមួយ​នឹង​គេ​នឹង​ដំណើរ​ទៅ​មុខ​ដូច​ម្ដេ​ច​។​ ​ប៉ុន្ដែ​ប្រសិនជា​អ្នក​ថើប​បបូរ​មាត់​របស់​គេ​ថើៗ​ ​នោះ​គឺ​ជា​ ​សារ​មួយ​ដែល​មាន​អត្ថ​ន័យ​ជ្រាល​ជ្រៅ​ ​និង​ប្រកបដោយ​មនោ​ស​ញ្ជេ​ត​នា​។​ ​មាន​ន័យ​ថា​អ្នក​មាន​សេចក្ដី​ស្នេហា​ ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​គេ​ ​ប៉ុន្ដែ​អ្នក​គ្រាន់​តែ​មិន​ចង់​អោ​យ​អ្វី​ៗវា​ឈាន​ទៅ​មុន​លឿន​ពេ​ក​។​ ​ដូច​ពាក្យ​ចាស់​ ​បុរាណ​ពោល​ថា​ ​” ស​ន្សឹ​មៗ​កុំ​បំបោល​ ​ក្រែង​មិន​ដល់​ដូច​ប្រាថ្នា​” ។

2.     ថើប​ជញ្ជក់​មាត់​ ​(Sweet​ ​& Soft​ ​Closed​ ​Mouth​ ​Kisses​) ៖ នៅ​ពេល​ដែល​យើង​ថើប​ជញ្ជក់​មាត់​ដោយ​មាត់​ ​របស់​យើង​បិទ​ ​ហើយ​បបូរ​មាត់​របស់​យើង​ ​ទាំង​សងខាង​អិ​ប​គ្នា​ប្រហែល​ជា​ ​២ ឬ​ ​៣ វិ​នាទី​ ​រួច​ហើយ​យើង​ដក​ ​វា​ចេញ​ ​ហើយ​អិ​ប​គ្នា​ទៀ​ត​។​ ​ការ​ថើប​បែប​នេះ​វា​គឺ​ជា​សារ​មួយ​ដែល​ប្រាប់​គូ​ស្នេហ៍​របស់​អ្នក​អោ​យ​ដឹង​ថា​ ​អ្នក​ ​កំពុង​តែ​ធ្លាក់​ក្នុង​អ​ន្លុ​ង​ស្នេហ៍​ដ៏​ជ្រាល​ជ្រៅ​របស់​គេ​ដែល​មិន​អាច​ដក​ខ្លួន​បាន​ ​ហើយ​អ្នក​ពិត​ជា​បាន​ប្រុង​ប្រៀប​ ​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ស្វែង​យល់​គ្រប់​បែប​យ៉ាង​នូវ​អ្វី​ៗអំពី​ខ្លួន​គេ​ ​ប៉ុន្ដែ​អ្នក​គ្រាន់​តែ​មិន​ចង់​អោ​យ​អ្វី​ៗវា​ដើរ​ទៅ​ ​មុន​លឿន​ពេក​ ​និង​មិន​ចង់​អោ​យ​គេ​មាន​ការ​ភ័យ​ខ្លា​ច​។

3.     ថើប​បឺត​មាត់​ ​ឬ​ក៏​ហៅ​ម្យ៉ាង​ទៀត​ថា​ថើប​ស្ទី​ល​បារាំង​ ​(Open​ ​Mouth​ ​Kiss​ ​With​ ​Tongue​) ៖ វា​គឺ​ជា​ការ​ថើប​ ​ដែល​ពោរ​ពេញ​ទៅ​អោ​យ​អារម្មណ៍​ពុះ​កញ្ជ្រោល​ ​ដែល​សេចក្ដី​ស្នេហា​នេះ​បាន​នឹង​កំពុង​តែ​ដុត​រាល​ពាស​ពេញ​ខ្លួន​ ​របស់​អ្នក​ហើ​យ​។​ ​បើ​និយាយ​អោ​យ​ចំ​ទៅ​គឺ​មាន​ន័យ​ថា​ ​កាម​ទេព​ស្នេហ៍​កំពុង​តែ​សន្ធិ​ត​ក្នុង​កាម​អារម្មណ៍​របស់​ ​អ្នក​ហើ​យ​។​ ​វា​គឺ​ជា​សារ​ដែល​បញ្ជាក់​ប្រាក់​គូ​ស្នេហ៍​របស់​អ្នក​ថា​ ​អ្នក​ចង់​ថ្នាក់ថ្នម​គេ​ ​ចង់​ផ្ដល់​ភាព​កក់​ក្ដៅ​ដល់​គេ​ ​ចង់​ផ្ដល់​សេចក្ដី​សុខ​ដល់​គេ​ ​និង​ចង់​អោ​យ​ពិភព​លោក​នេះ​មាន​តែ​យើង​ពីរ​នាក់​នៅ​ពេល​នេះ​។

(ដក​ស្រង​ចេញ​ពី​គេ​ហ​ទំ​ព​រ័​ ​ ​Love Session )

បានសរសេរ ដោយ Vannara

ខែ តុលា 17, 2007 ម៉ោង 8:44 ព្រឹក

បានដាក់ប្រកាស ក្នុង សេ្នហា Love, អត្ថបទ Article, អនុសាសន៍ Advices

បានដាក់ប្លាក ជាមួយ , , , ,

ហេតុផល ៥ យ៉ាងដែលបុរស និងស្ដ្រីរៀបអាពាពិពាហ៍ (5 Reasons to Get Married)

ជាមួយ 3 វិចារ

marryការ​រៀប​ការ​គឺ​ជា​រឿង​មួយ​ដែល​បុរស​ ​និង​ស្ដ្រី​ទាំង​អស់​ក្នុង​លោក​តែង​តែ​នឹក​គិត​ដល់​វា​។​ ​ម្នា​ក់ៗ​តែង​តែ​ជួប​ប្រទះ​នឹង​ ​ការ​ធ្វើ​សេចក្ដី​សំ​រេ​ច​ ​ថា​តើ​ខ្លួន​ត្រូវ​ដល់​ពេល​រៀប​ការ​ហើយ​ឬ​នៅ​? តើ​បុរស​ ​ឬ​ស្ដ្រី​ម្នាក់​នោះ​សាក​សម​នឹង​ខ្លួន​ដែរ​ឬទេ​? នៅ​ពេល​បុរស​ ​និង​ស្ដ្រី​សំ​រេ​ច​ចិ​ត្ដ​រៀប​ការ​ជាមួយ​គ្នា​ហើយ​នោះ​ ​ជីវិត​អា​ពា​ពិពាហ៍​នេះ​នឹង​ប្រែ​ក្លាយ​ជីវិត​របស់​បុគ្គល​ពីរ​ ​រូប​អោ​យ​ទៅ​ជា​ជីវិត​រួម​គ្នា​មួ​យ​។​ ​ដូច​នេះ​ការ​សំ​រេ​ច​ចិ​ត្ដ​ចាប់​យក​នូវ​ចំណង​ដែល​ពិបាក​នឹង​ស្រាយ​ ​វា​ចាំបាច់​ណាស់​ដែល​ ​យើង​ទាំង​អស់​គ្នា​ត្រូវ​តែ​គិត​គូ​ ​និង​ពិចារណា​អោ​យ​បាន​ច្បាស់​លា​ស់​។​ ​ដូច​ពាក្យ​ចាស់​បុរាណ​ថា​ ​” ស្រលាញ់​ខ្លួន​អោ​យ​ ​ស្ងួន​ចំណី​ ​ស្រលាញ់​ស្រី​អោ​យ​ចេះ​ថ្ម​ម​ចិ​ត្ដ​” និង​ពាក្យ​ ​” ចំណង​ប្រាំ​ប្រការ​” ។

ជា​ទូទៅ​ ​បុរស​ ​និង​ស្ដ្រី​មាន​ទ​ស្ស​នៈ​ខុស​គ្នា​ចំពោះ​ជីវិត​អា​ពា​ពិ​ពា​ហ៍​។​ ​វា​មាន​ហេតុ​ផល​ជា​ច្រើន​ដែល​បណ្ដាល​អោ​យ​ ​បុរស​ ​ឬ​ក៏​ស្ដ្រី​សំ​រេ​ច​ចិ​ត្ដ​រៀប​អា​ពា​ពិ​ពា​ហ៍​។​ ​ប៉ុន្ដែ​អត្ថ​បទ​នេះ​សូម​លើក​យក​តែ​ហេតុ​ផល​ធំៗ​តែ​ ​៥ ប៉ុណ្ណោះ​យក​មក​ ​ពិ​ពណ៌​នា​។

ហេតុ​ផល​ទាំង​ ​៥ ដែល​បុរស​សំ​រេ​ច​ចិ​ត្ដ​រៀប​អា​ពា​ពិពាហ៍​ ​៖

  • ចង់​ទទួល​បាន​នូវ​ភាព​ថ្នាក់ថ្នម​ ​និង​បីបាច់​ដូចដែល​ខ្លួន​ធ្លាប់​បាន​ម្ដាយ​ចិញ្ចឹម​បីបាច់​កាល​នៅ​កុមារភាព​ ​ដូច្នេះ​ជា​ ​ទូទៅ​បុរស​តែង​តែ​ចង់​រៀប​ការ​ជាមួយ​នឹង​ស្ដ្រី​ដែល​មាន​លក្ខ​ណៈ​ ​និង​ចរិត​ដូច​ម្ដាយ​របស់​គេ​។
  • ចង់​មាន​គូ​ជីវិត​ដើម្បី​ខ្លួន​អាច​ចែក​រំលែក​សុខ​ទុ​ក្ខ​។
  • សេចក្ដី​ស្នេហ៍​ដែល​បុរស​មាន​ចំពោះ​ស្ដ្រី​ (ស្នេហា​សត្វ​លោក​)។
  • ស្ដ្រី​នោះ​ត្រូវ​បាន​ខ្លួន​ធ្វើ​អោ​យ​មាន​ផ្ទៃ​ពោះ​ ​ឬ​ចង់​អោ​យ​ស្ដ្រី​មាន​បុត្រ​អោ​យ​ខ្លួន​ ​(និយាយ​អោ​យ​ស្រួល​ស្ដាប់​ ​គឺ​ចង់​ប​ន្ដរ​ពូជ​)។
  • ដោយសារ​តែ​ស្ដ្រី​នោះ​មាន​អាជីព​ ​និង​វិជ្ជា​ជី​វៈ​ដូច​ខ្លួន​ ​ដូច្នេះ​គេ​អាច​ស៊ី​ខ្សែ​គ្នា​។

ចំពោះ​ស្ដ្រី​ហេតុ​ផល​ទាំង​ ​៥ ដែល​សំ​រេ​ច​ចិ​ត្ដ​រៀប​អា​ពា​ពិពាហ៍​ក៏​មិន​ខុស​ប្លែក​អ្វី​ពី​បុរស​ពេក​ដែ​រ​។​ ​សូម​ពិ​និត្យ​មើល​ហេតុ​ ​ផល​ទាំង​ ​៥ ដូច​ខាង​ក្រោម​នេះ​ ​៖

  • ចង់​គេច​ចេញ​ពី​ឱ​ពុក​-ម្ដាយ​ ​(មាន​ន័យ​ថា​គេ​ចង់​បញ្ជាក់​ថា​គេ​ធំ​ពេញ​វ័​យ​ ​ហើយ​អាច​ឯក​រាជ្យ​ម្ចាស់​ការ​)។
  • ចង់​មាន​គូ​ជីវិត​ដើម្បី​ខ្លួន​អាច​ចែក​រំលែក​សុខ​ទុ​ក្ខ​។
  • សេចក្ដី​ស្នេហ៍​ដែល​ស្ដ្រី​មាន​ចំពោះ​បុរស​ ​(ស្នេហា​សត្វ​លោក​)។
  • ខ្លួន​ត្រូវ​បាន​បុរស​នោះ​ធ្វើ​អោ​យ​មាន​ផ្ទៃ​ពោះ​។
  • ដោយសារ​តែ​បុរស​នោះ​មាន​អាជីព​ ​និង​វិជ្ជា​ជី​វៈ​ដូច​ខ្លួន​ ​ដូច្នេះ​គេ​អាច​ស៊ី​ខ្សែ​គ្នា​។

(ដក​ស្រង​ចេញ​ពី​គេ​ហ​ទំ​ព​រ័​ ​ ​Love Session )

បានសរសេរ ដោយ Vannara

ខែ តុលា 17, 2007 ម៉ោង 8:35 ព្រឹក

បានដាក់ប្រកាស ក្នុង សេ្នហា Love, អត្ថបទ Article, អនុសាសន៍ Advices

បានដាក់ប្លាក ជាមួយ , ,