ra’s blog

Just about something I wanna share!

បណ្ណសារ សំរាប់ ខែ តុលា 22nd, 2007

ជោគជយ័ថ្មី – កម្ម​វិធី​អា​ហា​រូប​ករ​ណ៍​និស្សិត​ក្រី​ក្រ​

ជាមួយ 8 វិចារ

ថ្ងៃ​នេះ​សប្បាយ​ចិ​ត្ដ​ណាស់​ ​ព្រោះ​ទើប​បាន​ទទួល​ដំណឹង​ថា​និស្សិត​ក្រី​ក្រ​មួយ​រួប​មក​ពី​ខេ​ត្ដ​ស្វាយ​រៀង​ ​ដែល​មិត្ត​រួម​ការងារ​របស់​ខ្ញុំ​ ​និង​ខ្ញុំ​បាន​ជួយ​ទៅ​ទាក់ទង​សុំ​អា​ហា​រូប​ករ​ណ៍​នៅ​ឯ​សកល​វិទ្យា​ល័​យ​អភិវឌ្ឍ​ន៍​ធនធាន​មនុស្ស​ ​ ​នោះ​ ​ត្រូវ​ ​បាន​គ​ណៈ​កម្ម​ការ​ជ្រើស​រើស​និស្សិត​ក្រី​ក្រ​នៃ​សកល​វិទ្យា​ល័​យ​អភិវឌ្ឍ​ន៍​ធនធាន​មនុស្ស​ជ្រើស​រើស​អោ​យ​ចូល​រៀន​ហើ​យ​។​ ​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ​គេ​នឹង​ឆក់​យក​ឱ​កាស​នេះ​ដើម្បី​អភិវឌ្ឍ​ន៍​ខ្លួន​គេ​ ​ជា​ពិសេស​ប្រើ​ប្រាស់​នូវ​ចំណេះ​ដឹង​ ​និង​ ​សមត្ថ​ភាព​ដែល​គេ​ទទួល​បាន​យក​ទៅ​រួម​ចំណែក​ក្នុង​អភិវឌ្ឍ​ន៍​ប្រទេស​ជាតិ​ ​និង​ក្រុម​គ្រួសារ​របស់​គេ​។

ខ្ញុំ​ដឹង​ថា​វា​មិន​មែន​ជា​រឿង​អ្វី​ដែល​គួរ​អោ​យ​អ​ស្ចា​រ្យ​ទេ​មើល​ទៅ​សំ​រាប់​អ្នក​ដែល​មាន​លទ្ធ​ភាព​អាច​បង់​ថ្លៃ​សិក្សា​ចូល​រៀន​ ​ថ្នាក់​ប​រិ​ញ្ញា​ប​ត្រ័​ ​ប៉ុន្ដែ​សំ​រាប់​និស្សិត​ក្រី​ក្រ​ដែល​មាន​បំណង​ចង់​ប​ន្ដរ​ការ​សិក្សា​ថ្នាក់​ឧ​ត្ដ​ម្ភ​ ​ហើយ​គ្មាន​លទ្ធ​ភាព​បង់​ថ្លៃ​សិក្សា​ ​វា​គឺ​ជា​ការ​ជួយ​គាំ​ទ្រ​មួយ​ដ៏​ធំ​ធេង​ដែល​សកល​វិទ្យា​ល័​យ​បាន​ផ្ដល់​អោ​យ​គេ​។

ខ្ញុំ​សូម​ថ្លែង​អំណរ​អគុណ​ចំពោះ​គ​ណៈ​គ្រប់គ្រង​នៃ​សកល​វិទ្យា​ល័​យ​អភិវឌ្ឍ​ន៍​ធនធាន​មនុស្ស​ ​ដែល​បាន​បង្កើត​បង្កើត​នូវ​ ​កម្ម​វិធី​អា​ហា​រូប​ករ​ណ៍​នេះ​ឡើ​ង​។​ ​កម្ម​វិធី​នេះ​ពិត​ជា​បាន​រួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​លើក​ស្ទួយ​វិ​ស័​យ​អប់រំ​នៅ​កម្ពុ​ជា​ ​ជា​ពិសេស​គឺ​វា​បាន​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ ​និង​ការ​អភិវឌ្ឍ​ន៍​ប្រ​ទេ​ស​។

“ ធ្វើ​ជា​មនុស្ស​ ​យើង​ត្រូវ​ដែល​ចេះ​ស្វែង​រក​ឱកាស​ ​និង​ឆក់​យក​ឱ​កាស​នោះ​ ​ដើម្បី​ការ​អភិវឌ្ឍ​ន៍​ខ្លួន​ឯង​”

វ​ណ្ណា​រ៉ា

បានសរសេរ ដោយ Vannara

ខែ តុលា 22, 2007 ម៉ោង 1:00 ល្ងាច

បានដាក់ប្រកាស ក្នុង ផ្សេងៗ Others

បានដាក់ប្លាក ជាមួយ , , ,