ហេតុអ្វីបានជាបុរសចំបាច់និយាយកុហក?
សាកល្បងទាយមើល ហេតុអ្វីបានជាបុរសចំបាច់និយាយកុហក? បងកុហកក៏ព្រោះតែអូន ហាហាហា… បើមិនជឿសូមអានរឿងខាងក្រោមនេះ ៖
ថ្ងៃមួយបុរសកំសត់ម្នាក់បានចូលទៅក្នុងព្រៃជ្រៅដើម្បីកាប់អុស។ កំពុងតែកាប់មែកឈើដែរដុះក្បែរមាត់អូរ ស្រាប់តែ ចៃដន្យពូថៅរបស់កាត់របូតដាក់ចូលក្នុងអូរបាន។ ដោយមានការសោកស្ដាយ គាត់បានស្រែកយំយ៉ាងខ្លាំងធ្វើអោយ រំខានដល់អារក្យព្រៃ។
អារក្យព្រៃបានផុសចេញមក ហើយស្រែកសួរថា ” ហេតុអ្វីបានជាឯងស្រែកយំ?”
បុរសឆ្លើយ ” ពូថៅខ្ញុំបានរបូតធ្លាក់ចូលក្នុងទឹកអូរ។ សព្វថ្ងៃនេះខ្ញុំរកស៊ីចិញ្ចឹមគ្រួសារគឺអាស្រ័យលើពូថៅនោះឯង” ។
ពេលនោះអារក្យបានមុជចូលក្នុងទឹកមួយសន្ទុះក៏ងើបឡើងវិញ ហើយបង្ហាញ ពូថៅមាស។ អារក្យសួរ ” នេះជាពូថៅ ឯងមែនទេ”
បុរសឆ្លើយ ” ទេ”
ពេលនោះអារក្យក៏បានមុជចូលក្នុងទឹកផងទៀត មួយសន្ទុះក៏ងើបឡើងវិញ ហើយបង្ហាញ ពូថៅដែករបស់បុរសនោះ។ អារក្យសួរ ” នេះជាពូថៅឯងមែនទេ”
បុរសឆ្លើយ ” ត្រូវហើយ”
ដោយសារភាពស្មោះត្រង់របស់បុរសនោះ អារក្យព្រៃក៏បានប្រគល់ពូថៅទាំង ២ អោយទៅបុរសនោះ។
ក្រោយមកនៅវេលាថ្ងៃមួយ នៅពេលដែលបុរសកំពុងតែដើរកំសាន្ដជាមួយនឹងប្រពន្ធ័តាមដងស្ទឹង ក៏ស្រាប់តែប្រពន្ធ័ គាត់រអិលជើងធ្លាក់ចូលក្នុងស្ទឹង។ ដោយមានការភិតភ័យខ្លាចប្រពន្ធ័ស្លាប់ គាត់បានស្រែកយំយ៉ាងខ្លាំង។
ពេលនោះអារក្យព្រៃបានផុសចេញមកទៀត ហើយស្រែកសួរថា ” ហេតុអ្វីបានជាឯងស្រែកយំ?”
បុរសឆ្លើយ ” ប្រពន្ធ័របស់ខ្ញុំបានរអិលជើងធ្លាក់ចូលក្នុងស្ទឹងបាត់ទៅហើយ” ។
ពេលនោះអារក្យក៏បានមុជចូលក្នុងទឹកស្ទឹង មួយសន្ទុះក៏ផុសចឡើងវិញ ដោយយកមកជាមួយនូវនារីដ៏ស្រល់ស្អាត់ ម្នាក់គឺ Angelina Jolie។ អារក្យសួរ ” នេះជាប្រពន្ធ័របស់ឯងមែនទេ”
បុរសឆ្លើយ ” បាទនឹងហើយ”
ដោយការនិយាយកុហករបស់បុរស អារក្យមានការខឹងសម្បារយ៉ាងខ្លាះ។ អារក្យស្រែក ” ឯងនិយាយកុហក ” ។
ដោយមានការភ័យខ្លាច បុរសលិតជង្គង់ចុះ លើកដៃសំពះអារក្យហើយនិយាយថា ” លោកអារក្យ សូមកុំយល់ច្រលំអី បានជាខ្ញុំនិយាយកុហកពីព្រោះ ខ្ញុំបារម្ភថាប្រសិនបើជាខ្ញុំឆ្លើយថា Angelina Jolie មិនមែន ប្រាកដជាលោកអារក្យមុជ ចូលក្នុងទឹក ហើយផុសចេញមកជាមួយនឹង Britney Spear ហើយបើជាខ្ញុំឆ្លើយថា Britney Spear មិនមែននោះ ប្រាកដជាលោកអារក្យមុជចូលក្នុងទឹក ហើយផុសចេញមកជាមួយនឹងប្រពន្ធរបស់ខ្ញុំ ហើយបើខ្ញុំឆ្លើយថានឹងហើយជា ប្រពន្ធរបស់ខ្ញុំ លោកអារក្យប្រាកដជាប្រគល់គេទាំង ៣ នាក់អោយមកខ្ញុំ។ សូមលោកអារក្យមេត្ដា ខ្ញុំក្រណាស់ ប៉ុន្ដែខ្ញុំស្រលាញ់ប្រពន្ធ័ ដូចនេះខ្ញុំមិនអាចចិញ្ចឹម និងស្រលាញ់ស្រីផ្សេងបានទេ។
សូមចង់ចាំថា បុរសតែងតែស្មោះត្រង់ បើទោះបីជាគាត់និយាយកុហក។ ការកុហករបស់គាត់គឺតែងតែមានហេតុផល ត្រឹមត្រូវគួរតែទទួលយក។ គាត់កុហកគឺដើម្បីគ្រួសារ។ ជាពិសេសគឺដើម្បីភរិយាជាទីស្រលាញ់របស់គាត់។
The content of this blog is partially written in KHMER language, so you need to download and install 










Do you know the relation between your 2 eyes? They blink together, move together, cry together, see things together, even though they never see each other. Friendship should be like that. Life is like hell without FRIENDS (quoted from his
ហាសហា…ឡូយផស់គេ ចេះមានហេតុផល ។ បើខ្ញុំវិញថាមិនមែនយកទាំងបីតាម៉ងទៅ តែក៏ច្រណែនគាត់ដែរ សុខៗបាន Angelina Jolie មកធ្វើជាប្រពន្ធ.
kosal
ខែ តុលា 25, 2007 ម៉ោង 2:46 ល្ងាច
Lol. Nice excuse and the spirit was kinda too stupid to think its a lie. Funny joke, though.
Phy
ខែ តុលា 25, 2007 ម៉ោង 9:11 ល្ងាច
Well… I take no credit from this post. Thanks to the author who writes up this story. What I have done was just to compile and translate it in Khmer. Be a liar you must have reasons to prove that you lie for sake of people, especially your beloved one. Hahahaaaaaa… Anyway… be a liar is not bad cuz we live in the world that lie is exist.
vannara
ខែ តុលា 26, 2007 ម៉ោង 8:40 ព្រឹក
មែនហ្នឹងប្រុសៗយើងទោះតាកុហកក៍កុហកដើម្បីមនុស្សដែលខ្លួនស្រលាញ់ដែរន៎…..ជ័យយោប្រុសៗ
Bandith
ខែ តុលា 26, 2007 ម៉ោង 10:27 ព្រឹក
អីចឹងមាននយ័ថា Bandith ក៏ធ្លាប់កុហកសង្សារដែចឹង
vannara
ខែ តុលា 26, 2007 ម៉ោង 1:02 ល្ងាច
អត់ជឿអីបន្តិចសោះ!!!
rainnamail
ខែ តុលា 26, 2007 ម៉ោង 1:36 ល្ងាច
ម៉េចបានជាមិនជឿហា៎ Rainnamail
គេជឿពេញអោយភូមិ អត់ជឿតែឯង។ ប៉ុន្តែមិនអីទេថ្ងៃនេះមិនជឿ គង់តែមានថ្ងៃណាមួយដែល Special របស់ Rainnamail ឯងភរ Rainnamail ឯងនឹងជឿជាមិនខាន។
vannara
ខែ តុលា 26, 2007 ម៉ោង 1:54 ល្ងាច
អ្នកណាជាអ្នកកែរឿងព្រេងហ្នឹង ? អានទៅម្យ៉ាងដែរតើ តែនៅកុហក់ស្ទើរណាស់ប៉ុណ្ណឹងនោះ ។
ទឹម បឿន
ខែ តុលា 26, 2007 ម៉ោង 2:54 ល្ងាច
ខ្ញុំអត់ដឹងថាអ្នកណាជាម្ចាស់រឿងនេះទេ។ ឃើញគេផ្សាយលើគេហរទំពរ័ក៏យកមកកាឡៃទៅ
និយាយចឹងកុហកម៉េចទើបខ្លាំងចុះ ទឹម បឿន? ជួយចែករំលែកជាមួយបងប្អូនយើងនៅទីនេះខ្លះមើល
vannara
ខែ តុលា 26, 2007 ម៉ោង 3:28 ល្ងាច
បងអើយ! ខ្ញុំខុសគេតែចឹង! វាស្រួលចំណាំណា៎, អត់ដឹងទេហ្អេះ???
rainnamail
ខែ តុលា 27, 2007 ម៉ោង 2:11 ល្ងាច
#-o នឹងហើយមានអីទៅពិបាកចំណាំន៎ Rainnamail ។ ដូចបទចំរៀងគេច្រៀងថា “ ម៉ាភូមិក៏មានមួយ… ”
vannara
ខែ តុលា 29, 2007 ម៉ោង 3:52 ល្ងាច
ពិតជាមានអត្ថន័យមែន! Keep it up man!
សុគាដា
ខែ វិច្ឆិកា 4, 2008 ម៉ោង 7:59 ព្រឹក
Sok vansomphors
ខែ កក្កដា 16, 2009 ម៉ោង 4:08 ល្ងាច