ra’s blog

Just about something I wanna share!

បណ្ណសារ សំរាប់ ខែ តុលា 27th, 2007

បង្កើនលឿនបើក និងបិទវីនដូអ៊ិចភី Speeding Up Windows XP Boot Up and Shutdown

ជាមួយ 2 វិចារ

អ្នក​ប្រើ​ប្រាស់​កុំ​ព្យូ​ទ័​រ​ភាគ​ច្រើន​តែង​តែ​ងឿ​ឆ្ងល់​ថា​ ​ហេតុ​អ្វី​បាន​ជា​នៅ​ពេល​ដែល​គេ​ប្រើ​វី​ន​ដូ​អ៊ិ​ច​ភី​យូៗ​ទៅ​ ​ម៉ាស៊ីន​ ​កុំ​ព្យូ​ទ័​រ​របស់​គេ​ហាក់​ដូច​ជា​ដើរ​យឺត​នៅ​ពេល​ដែល​បិទ​ ​និង​បើក​វា​។​ ​បញ្ហា​គឺ​ដោយសារ​តែ​វី​ន​ដូ​អ៊ិ​ច​ភី​បាន​បង្កើត​ថត​ ​មួយ​ឈ្មោះ​ថា​ ​Prefetch​ ​ដែល​មាន​ទី​តាំង​ក្នុង​ ​C​:\WINDOWS​\Prefetch​ ​សំ​រាប់​រក្សា​ ​និង​ចង​ចាំ​ទុក​នូវ​រាល់​ឯក​សារ​ ​កម្ម​វិធី​ ​និង​ឯក​សារ​សំ​រាប់​ដំណើរ​ប្រ​ព​ន្ធ័​ដែល​ ​យើង​បាន​បើក​កន្លង​ម​ក​។

ជា​ដំណោះ​ស្រាយ​ ​យើង​ត្រូវ​ចូល​ទៅ​ក្នុង​ថត​ ​Prefetch​ ​រួច​ហើយ​លប់​ចោល​នូវ​រាល់​ឯក​សារ​ទាំងឡាយ​ដែល​មាន​ ​នៅ​ក្នុង​ថត​នោះ​ ​(សូម​មើល​រូប​ខាង​ក្រោម​)។

prefetch

ក្រៅ​ពី​ដំណោះ​ស្រាយ​ខាង​លើ​ ​យើង​ក៏​មាន​វិធី​មួយទៀត​ដែរ​ ​គឺ​យើង​ត្រូវ​ចូល​ទៅ​កែ​ ​Registry​ ​ដើម្បី​បញ្ឈប់​កុំ​អោ​យ​ ​វី​ន​ដូ​អ៊ិ​ច​ភី​រក្សា​ ​និង​ចង​ចាំ​ទុក​នូវ​រាល់​ឯក​សារ​ ​កម្ម​វិធី​ ​និង​ឯក​សារ​ដំណើរ​ប្រ​ព​ន្ធ័​ដែល​យើង​បាន​បើក​កន្លង​ម​ក​។

1. ចុច​លើ​ ​Start

2. ជ្រើស​រើស​យក​ ​Run​ ​រួច​ហើយ​វាយ​ ​regedit​ ​ហើយ​ចុច​ ​OK

3. រួច​ចូល​ទៅ​កែ​តំ​លៃ​របស់​ ​EnablePrefetcher​ ​នៅ​ក្នុង​ ​HKLM​\System​\CurrentControlSet​\Control​\Session​ ​Manager​\Memory​ ​Management​\PrefetchParameters​\EnablePrefetcher​ ​ទៅ​ជា​លេខ​ ​២។

(ដក​ស្រង់​ចេញ​ពី​ ​ ​TechTrax​)

បានសរសេរ ដោយ Vannara

ខែ តុលា 27, 2007 ម៉ោង 10:46 ព្រឹក

បានដាក់ប្រកាស ក្នុង គន្លឹះខ្លីៗ Tips, ចំណេះដឹង Knowledge, ពត៌មានវិទ្យា IT

បានដាក់ប្លាក ជាមួយ , , ,