ra’s blog

Just about something I wanna share!

បណ្ណសារ សំរាប់ ខែ វិច្ឆិកា 1st, 2007

ប្លក់ដោយប្រើកម្មវិធី MS Word 2007 – Blogging with MS Word 2007 (វគ្គ​បញ្ចប់)

ជាមួយ 2 វិចារ

នៅ​ក្នុង​យុគ​សម័យ​ប​ច្ចេ​ក​វិទ្យា​អ៊ី​ន​ធ​រ​ណិ​ត​ ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ​យើង​សង្កេត​ឃើញ​ថា​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នូវ​ ​ចំនួន​ប្ល​ក់​។​ ​បើ​យោង​សិ​ត្ថិ​របស់​ ​WordPress​ ​ក្នុង​មួយ​ថ្ងៃ​ៗជា​មធ្យម​មាន​គណនី​ប្លក់​ថ្មី​ចំនួន​ប្រហែល​ ​៥.០០០ ទៅ​ ​៦.០០០ ត្រូវ​បាន​ ​ចុះ​គេ​ចុះ​ឈ្មោះ​ថ្មី​ជាមួយ​នឹង​ ​WordPress​។ ហេតុ​ផល​ចំ​បង​ដែល​ធ្វើ​អោ​យ​មនុស្ស​ចាប់​អារម្មណ៍​ ​និង​ ​បង្កើត​ប្លក់​គឺ​ដោយសារ​តែ​វា​គឺ​ជា​មធ្យោបាយ​មួយ​ដ៏​អ​ស្ចា​រ្យ​សំ​រាប់​ចែក​រំលែក​នូវ​ព៌​ត​មាន​ ​ចំណេះ​ដឹង​ ​ការ​យល់​ឃើញ​ ​គំនិត​យោបល់​ទាក់ទង​នឹង​បញ្ហា​ផ្សេ​ងៗ​។​ ​ហើយ​អ្វី​ដែល​សំខាន់​នោះ​គឺ​ជាមួយ​នឹង​ប្លក់​ ​អ្នក​ប្រើ​ប្រាស់​អាច​បង្កើត​ប្លក់​ដ៏​ល្អ​ ​និង​រៀបរយ​មួយ​ដោយ​មិន​ចាំបាច់​ចំណេះ​ដឹង​ខាង​ភាសា​ ​និង​កូ​ដ​សំ​រាប់​បង្កើត​គេ​ហរ​ទំ​ព​រ័​ឡើ​យ​។

មើល​ឃើញ​នូវ​ភាព​ពេញ​និយម​នេះ​ ​ក្រុម​ហ៊ុន​ ​Microsoft​ ​បាន​ដាក់​បញ្ចូល​នៅ​ក្នុង​កម្ម​វិធី​ ​Microsoft​ ​Office​ ​Word​ ​2007 របស់​ខ្លួន​នូវ​ឧបករណ៍​ ​និង​មី​នុយ​ដែល​អនុ​ញ្ញា​តិ​អោ​យ​អ្នក​ប្រើ​ប្រាស់​អាច​ផ្សាយ​ ​(publish​) អត្ថ​បទ​ ​(post​) និង​រូប​ភាព​ចូល​ទៅ​ក្នុង​ប្លក់​របស់​គេ​ដោយ​ផ្ទាល់​ពី​កម្ម​វិធី​ ​Microsoft​ ​Office​ ​Word​ ​2007 បាន​យ៉ាង​ងាយ​ស្រួ​ល​។

ខាង​ក្រោម​នេះ​គឺ​ជា​ជំហាន​ក្នុង​ការ​ប្លក់​ពី​កម្ម​វិធី​ ​Microsoft​ ​Office​ ​Word​ ​2007 ៖

  • ដំណើរ​ការ​កម្ម​វិធី​ ​Microsoft​ ​Office​ ​Word​ ​2007
  • ចុច​លើ​ ​Microsoft​ ​Office​ ​Button​ ​បន្ទាប់​មក​ចុច​លើ​ ​New​
  • នៅ​ក្នុង​ផ្ទាំង​ ​New​ ​Document​ ​សូ​ច​ជ្រើស​រើស​យក​ ​New​ ​Blog​ ​Post​ ​(ដូច​រូប​ភាព​ខាង​ក្រោម​)
  • ពេល​នេះ​ផ្ទាំង​ ​Blog​ ​Post​ ​បង្ហាញ​ឡើ​ង​។​ ​បន្ទាប់​មក​ផ្ទាំង​មួយ​ទៀត​នឹង​លេច​ឡើង​ ​ដើម្បី​អោ​យ​អ្នក​ចុះ​ឈ្មោះ​ ​ប៉ុន្ដែ​ប្រសិនបើ​អ្នក​បាន​បង្កើត​គណនី​រួច​ហើយ​ជាមួយ​នឹង​ក្រុម​ហ៊ុន​ផ្ដល់​សេ​វា​កម្ម​ប្លក់​ធំៗ​ដូច​ជា​ ​WordPress​, Windows​ ​Live​ ​Spaces​, TypePad​ ​ឬ​ ​Blogger​ ​សូម​ជ្រើស​រើស​យក​ឈ្មោះ​របស់​ក្រុម​ហ៊ុន​នោះ​ ​(សូម​ ​មើល​រូប​ភាព​ខាង​ក្រោម​)


  • បន្ទាប់​មក​ចុច​លើ​ប៊ូ​តុង​ ​Next​
  • សូម​បំពេញ​ព​ត៌​មាន​ទាក់ទង​នឹង​គណនី​ប្លក់​របស់​អ្នក​ដូច​ជា​អាសយដ្ឋាន​ ​ឈ្មោះ​គណនី​ ​និង​លេខ​សំងាត់


  • រួច​ហើយ​ចុច​លើ​ប៊ូ​តុង​ ​OK​
  • បន្ទាប់​ពី​អ្នក​បាន​ចុះ​ឈ្មោះ​ដើម្បី​អនុ​ញ្ញា​តិ​អោ​យ​ ​Microsoft​ ​Office​ ​Word​ ​2007 បាន​ភ្ជាប់​ទៅ​គណនី​ ​ប្លក់​របស់​អ្នក​ហើយ​ ​អ្នក​អាច​ចាប់​ផ្ដើម​សរ​សេរ​អត្ថ​បទ​ ​និង​បញ្ចូល​រូប​ភាព​ផ្សេ​ងៗ​ក្នុង​អត្ថ​បទ​នោះ​ដូចដែល​អ្នក​ ​ ​ធ្លាប់​បាន​អនុ​វ​ត្ដ​កន្លង​ទៅ​ក្នុង​កម្ម​វិធី​ ​Microsoft​ ​Office​ ​Word​ ​2007 ដែរ​ ​(សូម​ ​មើល​រូប​ភាព​ខាង​ក្រោម​)


  • បន្ទាប់​មក​អ្នក​គ្រាន់​តែ​ចុច​លើ​មី​នុយ​ ​Publish​ ​នៅ​ពេល​ដែល​អ្នក​បញ្ចប់​ការ​សរ​សេរ​អត្ថ​បទ​របស់​អ្ន​ក​។

ហាហា​ហា​… តែ​ប៉ុណ្ណឹង​ ​!!! មាន​អី​ទៅ​ពិបាក​ ​ស្រួល​ជាង​បក​ចេក​ទៀត​ ​:)

(ដក​ស្រង​ចេញ​ពី​គេ​ហ​ទំ​ព័រ​ ​ ​Microsoft​ ​)

បានសរសេរ ដោយ Vannara

ខែ វិច្ឆិកា 1, 2007 ម៉ោង 7:34 ព្រឹក

បានដាក់ប្រកាស ក្នុង គន្លឹះខ្លីៗ Tips, ចំណេះដឹង Knowledge, ពត៌មានវិទ្យា IT, អត្ថបទ Article

បានដាក់ប្លាក ជាមួយ , ,