ra’s blog

Just about something I wanna share!

បណ្ណសារ សំរាប់ ខែ វិច្ឆិកា 7th, 2007

កូន​ល្អ​ ​!!!

ជាមួយ 5 វិចារ

ហា៎​សហា​… ថ្ងៃ​នេះ​ទិញ​ទូរ​ស​ព្ទ័​ណូ​គេ​ស៊េ​រី​ ​២៦៣០ អោ​យ​ម៉ែ​មួយ​ ​ព្រោះ​ថ្ងៃ​មុន​លឺ​គាត់​និយាយ​ថា​ឃើញ​គេ​ផ្សាយ​ ​ពាណិជ្ជ​កម្ម​ណូ​គេ​ម៉ូ​ឌែ​ល​ថ្មី​អាច​ប្រើ​មី​នុយ​ជា​ភាសា​ខ្មែរ​បា​ន​។​ ​លឺ​គាត់​និយាយ​អ​ញ្ចឹ​ង​នឹក​គិត​ក្នុង​ចិ​ត្ដ​ថា​ប្រហែល​ជា​គាត់​ ​ចាប់​អារម្មណ៍​ហើយ​មើល​ទៅ​ ​ព្រោះ​អី​មិន​ដែល​លឺ​គាត់​និយាយ​រឿង​ចង់​បាន​ទូរស័ព្ទ​សោះ​ចាប់​តាំង​ពី​ខ្ញុំ​អោ​យ​ទូរ​ស​ព្ទ័​ចាស់​ ​ណូ​គេ​ស៊េ​រី​ ​៨២១០ របស់​ខ្ញុំ​ទៅ​គាត់​តាំង​ពី​បួន​ប្រាំ​ឆ្នាំ​មុ​ន​។​ ​គិ​តៗ​ទៅ​ប្រើ​បាន​យូរ​ភាន់​គាត់​…. :) មិន​ចង់​និយាយ​ទេ​ ​បើ​ខ្ញុំ​វិញ​ប្រើ​យ៉ាង​យូរ​បាន​ ​៣ ទៅ​ ​៤ ខែ​ ​លក់​ចោល​ដូរ​ស៊េ​រី​ថ្មី​ហើ​យ​។​

មាន​អី​ទូរ​ស​ព្ទ័​នឹង​ល្អ​ដែរ​តើ​ ​អ្វី​ដែល​លូ​យ​នោះ​គឺ​មាន​មី​នុយ​ជា​អក្សរ​ខ្មែរ​ ​(ពុម្ព​ស្ដ​ង់​ដារ​ក្រម​អ​ក្ស​ខ្មែរ​យូ​នី​កូដ​)។ ដល់​ ​មាន​មី​នុយ​ជា​ភាសា​ខ្មែរ​ចឹ​ង​ ​វា​ងាយ​ស្រួល​សំ​រាប់​គាត់​ដែរ​ ​ព្រោះ​អី​ម្ដាយ​ខ្ញុំ​គាត់​អត់​ចេះ​ភាសា​អង់គ្លេស​ផ​ង​។​ ​គាត់​ធ្លាប់​ ​និយាយ​ប្រាប់​ខ្ញុំ​ថា​ ​“កូន​អើយ​បើ​និយាយ​ពី​ទូរ​ស​ព្ទ័​វិញ​ចេះ​តែ​តេ​ចេញ​តេ​ចូល​នឹង​”។

សូម​ពិ​និត្យ​មើល​លក្ខ​ណៈ​យ​ថា​ប្រភេទ​របស់​វា​ដូច​ខាង​ក្រោម​នេះ​ ​៖

General​ Network ​ ​GSM​ ​900 / GSM​ ​1800

Size​ Dimensions ​ ​105 x​ ​45 x​ ​9.9 mm​, 45 cc ​ ​ ​ ​

Weight ​ ​66 g ​ ​

Display ​ ​ Color​ ​Display ​ ​TFT​, 65K colors ​ ​ ​ ​

Screen​ ​Size ​ ​128 x​ ​160 pixels ​ ​

Memory ​ ​ Call​ ​records ​ ​20 dialed​, 20 received​, 20 missed​ ​calls ​ ​ ​ ​

Memory​ ​Card ​ ​No​ ​card​ ​slot​, 11 MB​ ​user​ ​memory ​ ​

Features ​ ​ Camera ​ ​VGA​, 640×480 pixels​, video​(128 x​ ​96)

GPRS ​ ​Class​ ​10 (4+1/3+2 slots​), 32 – 48 kbps ​ ​ ​ ​

Data​ ​speed ​ ​ ​ ​ ​ ​

Web​ ​related ​ ​WAP​ ​2.0/xHTML ​ ​ ​ ​

Messaging ​ ​SMS​, MMS​, Email​, Instant​ ​Messaging ​ ​ ​ ​

Clock ​ ​Yes ​ ​ ​ ​

Alarm ​ ​Yes ​ ​ ​ ​

Bluetooth ​ ​Yes ​ ​ ​ ​

Infrared ​ ​No ​ ​ ​ ​

Visual​ ​Radio ​ ​Yes ​ ​ ​ ​

Phone​ ​Color ​ ​Black ​ ​ ​ ​

Port ​ ​USB ​ ​ ​ ​

Other ​ ​FM​ ​radio​, Java​ ​MIDP​ ​2.0, T9​, Calendar​, Calculator​, Currency​ ​converter​,

Built​-in​ ​handsfree ​ ​

Battery ​ Type ​ ​Standard​ ​battery​, Li​-Ion​ ​700 mAh​ ​(BL​-4B)

Stand​-by ​ ​Up​ ​to​ ​310 h ​ ​ ​ ​Talk​ ​time ​ ​Up​ ​to​ ​6 h ​

 

បានសរសេរ ដោយ Vannara

ខែ វិច្ឆិកា 7, 2007 ម៉ោង 5:19 ល្ងាច

បានដាក់ប្រកាស ក្នុង ផ្ទាល់​ខ្លួន Personal

ប្រជា​ជន​កម្ពុ​ជា​អាច​នឹង​មិន​ទទួល​បាន​នូវ​ការ​អប់រំ​ពេញ​លេញ

ជាមួយ 2 វិចារ

បច្ចុប្បន្ន​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​បាន​ ​នឹង​កំពុង​ផ្ដោត​យក​ចិ​ត្ដ​ទុកដាក់​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​អភិវឌ្ឍ​ន៍​វិ​ស័​យ​អប់​រំ​។​ ​ក្នុង​ឆ្នាំ​ ​២០០៧ ថវិកា​ជាតិ​ប្រមាណ​ជា​ ​១៩ ភាគ​រយ​នៃ​ថវិកា​ជាតិ​សរុប​ត្រូវ​បាន​វិភា​ជ​ន៍​សំ​រាប់​វិ​ស័​យ​អប់​រំ​។​ ​អាគារ​សិក្សា​ ​និង​ ​សាលា​រៀន​ថ្មី​ៗត្រូវ​បាន​សាង​សង់​ស្ទើរ​តែ​គ្រប់​តំ​ប​ន់​។​ ​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​បាន​បង្ហាញ​អោ​យ​ឃើញ​ថា​អត្រា​ ​សិស្ស​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​បឋម​សិក្សា​មាន​រហូត​ដល់​ទៅ​ ​៩០ ភាគ​រ​យ​។​

ទន្ទឹម​នឹង​ភាព​រីក​ចំ​រើ​ន​នេះ​ ​យើង​ក៏​សង្កេត​ឃើញ​ផង​ដែរ​ថា​ ​មាន​បញ្ហា​ជា​ច្រើន​ដែល​វិ​ស័​យ​អប់រំ​នៅ​កម្ពុ​ជា​កំពុង​នឹង​ ​ប្រឈម​ ​តួយ៉ាង​ដូច​ជា​អ​ត្រា​ត្រួត​ថ្នាក់​ ​និង​អ​ត្រា​បោះបង់​ចោល​សាលា​នៅ​បឋម​សិក្សា​ ​និង​អនុ​វិទ្យា​ល័​យ​។​ ​តើ​បញ្ហា​ទាំង​ ​នេះ​បណ្ដាល​មក​ពី​មូល​ហេតុ​អ្វី​? ផ្អែក​ក​តាម​ការ​សិក្សា​ស្រាវជ្រាវ​ ​ក​ត្ដា​ចំ​បង​ដែល​ជះ​ឥទ្ធិ​ពល​ដល់​បញ្ហា​នៃ​ការ​បោះបង់​ ​ចោល​សាលា​នោះ​គឺ​ភាព​ក្រី​ក្រ​។​ ​យោង​តាម​លទ្ធ​ផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​របស់​ដៃ​គូ​អប់រំ​ ​(Education​ ​Partnership​) បាន​បង្ហាញ​អោ​យ​ឃើញ​ការ​បញ្ជូន​កូន​ម្នាក់​ទៅ​សាលា​គ្រួសារ​មួយ​ត្រូវ​ចំណាយ​អស់​ ​១ ភាគ​ ​១០ នៃ​ប្រាក់​ចំណូល​សរុប​ ​របស់​គ្រួ​សា​រ​។​ ​អាស្រ័យ​ដូច្នេះ​ប្រសិនបើ​គ្រួសារ​មួយ​មាន​កូន​ច្រើន​ការ​ចំណាយ​លើ​ការ​សិក្សា​កាន់តែ​កើន​ឡើ​ងៗ​ ​ដែល​ ​ធ្វើ​អោ​យ​គេ​ត្រូវ​បង្ខំ​ចិ​ត្ដ​បញ្ឈប់​ការ​សិក្សា​របស់​កូន​ខ្លះ​ ​ដែល​ភាគ​ច្រើន​គឺ​ជា​កូន​ស្រី​។

តើ​ហេតុ​អ្វី​បាន​ជា​ភាព​ខ្វះ​ខាត​ជីវភាព​របស់​គ្រួសារ​បង្ខំ​អោ​យ​កុមារ​បោះបង់​ចោល​សាលា​ ​បើ​ទោះបីជា​រាជ​រ​ដ្ឋា​ភិ​បា​ល​ផ្ដល់​ ​ការ​អប់រំ​កំ​រិ​ត​មូល​ដ្ឋា​ន​ដល់​ប្រជា​ជន​ដោយ​ឥត​បង់​ថ្លៃ​ផង​នោះ​? ការ​ចំណាយ​លើ​ការ​ហូប​ចុក​ ​ស្លៀក​ពាក់​ ​និង​សំ​ភា​រៈ​ ​សិក្សា​វា​គឺ​ជា​ក​ត្ដា​មួយ​ ​ប៉ុន្ដែ​អ្វី​ដែល​ជា​ក​ត្ដា​ជំរុញ​ដ៏​សំខាន់​ផង​ដែរ​នោះ​គឺ​ ​“ប្រាក់​បង់​គួ​មិន​ផ្លូវ​ការ​”។ យើង​ប្រហែល​ជា​ដឹង​ ​ទាំង​អស់​គ្នា​ហើយ​ថា​ ​បច្ចុប្បន្ន​ស្ទើរ​តែ​គ្រប់​សាលា​រៀន​ពិសេស​នៅ​បឋម​សិក្សា​ ​សិស្ស​ត្រូវ​បង់​ថ្លៃ​រៀន​គួ​អោ​យ​គ្រូ​បន្ទុក​ ​ថ្នាក់​ ​ដែល​តាម​ពិត​នោះ​គឺ​មិន​មែន​ជា​ម៉ោង​រៀន​គួ​ទេ​ ​គឺ​វា​ជា​ម៉ោង​រៀន​រដ្ឋ​សុទ្ធ​ស្ធា​ធ​។​ ​ករណី​នេះ​យើង​ក៏​មិន​អាច​ស្ដី​ ​បន្ទោស​ទៅ​លើ​លោក​គ្រូ​-អ្នក​គ្រូ​ទាំងស្រុង​នោះ​ទេ​។​ ​ទ​ង្វើ​រ​បែប​នេះ​វា​គ្រាន់​តែ​ជា​យុទ្ធ​សា​ស្ដ្រ​មួយ​ដើម្បី​រស់​តែ​ប៉ុណ្ណោះ​ ​ក្នុង​ប​រិ​ប​ទ័​មួយ​ដែល​រាជ​រ​ដ្ឋា​ភិ​បា​ល​មិន​ទាន់​អាច​ផ្ដល់​ប្រាក់​បៀ​វត្សរ៍​គ្រប់​គ្រាន់​សំ​រាប់​ការ​ចិញ្ចឹម​ជីវិត​របស់​គា​ត់​។​ ​ព្រោះ​ ​តែ​មាន​ករណី​នេះ​កើត​ឡើង​ ​វា​បាន​បង្ខំ​អោ​យ​សិស្ស​ក្រី​ក្រ​ ​ដែល​គ្មាន​លទ្ធ​ភាព​បង់​ថ្លៃ​គួ​នោះ​ត្រូវ​បង្ខំ​ចិ​ត្ដ​បោះបង់​ចោល​ ​សា​លា​។​

ដូច្នេះ​ប្រសិនបើ​រាជ​រ​ដ្ឋា​ភិ​បា​ល​មិន​ដោះ​ស្រាយ​បញ្ហា​ប្រាក់​គួ​ ​និង​ផ្ដល់​ប្រាក់​បៀ​វត្សរ៍​គ្រប់​គ្រាន់​ដល់​ម​ន្ដ្រី​អប់រំ​នោះ​ទេ​ ​យើង​អាច​សន្និដ្ឋាន​បាន​ថា​នា​ពេល​អនាគត​ ​ប្រជា​ជន​កម្ពុ​ជា​ភាគ​ច្រើន​ ​ជា​ពិសេស​ប្រជា​ជន​ក្រី​ក្រ​ ​នឹង​ប្រឈម​មុខ​នឹង​ ​បញ្ហា​អន​ក្ខរ​កម្ម​ ​ឬ​ក៏​ទទួល​បាន​នូវ​សេ​វា​អប់រំ​មួយ​ដែល​មិន​ពេញ​លេ​ញ​។​

 

បានសរសេរ ដោយ Vannara

ខែ វិច្ឆិកា 7, 2007 ម៉ោង 3:38 ល្ងាច

បានដាក់ប្រកាស ក្នុង អត្ថបទ Article