ra’s blog

Just about something I wanna share!

mfone 3G

ជាមួយ 38 វិចារ

ឆ្លើយតប​ទៅ​នឹង​ភាព​ជឿន​លឿន​នៃ​បច្ចេកវិទ្យា​ព៌តមាន​វិទ្យា និង​ការ​ប្រកួត​ប្រជែង​លើ​ទីផ្សារ​សេវា​ទូរស័ព្ទ ថ្មី​ៗ​នេះ​ក្រុម​ហ៊ុន Camshin ទើប​តែ​ផ្តល់​សេវា​កម្ម​ថ្មីគឺ mfone 3G។ ជាមួយ​សេវាកម្ម​ថ្មី​នេះ គ្រប់​អតិ​ថិជន​របស់​ Camshin ទាំង​អស់​នឹង​ទទួល​បាន​សេវា​ទូរស័ព្ទ​ថ្មីបែប third generation (3G) ដែល​អនុញ្ញាតិ​អោយ​អតិថិជន​អាច​ប្រើ​ប្រាស់​អ៊ីនធឺណិត​ក្នុង​ល្បឿន​លឿន សេវាកម្ម​មើល​ទូរទស្សន៍ សន្ទនា​ឃើញ​រូបគ្នា និង​សេវាកម្ម multimedia ផ្សេងៗ​ទៀត។

អតិថិជន​ Camshin ​ទាំង​អស់​អាច​ទៅ​ទំនាក់​ទំនង​សុំ​ប្តូរស៊ីមកាត 3G និង​បើក​ប្រព័ន្ធ​នោះ​បាន​នៅ​តាម​ស្នាក់​ការ​របស់​ក្រុមហ៊ុន។ សំរាប់​​រយះ​កាល​ Promotion នេះ​ អតិថិជន​អាច​ប្រើ​ប្រាស់​សេវាកម្ម​នេះ​ដោយ​ឥត​គិត​ថ្លៃ។

ដូច​ខ្ញុំ​ចឹង​មិន​ទុក​អោយ​ឧិកាស​នេះ​កន្លង​ផុត​ទេ លឺ​ដំណឹង​ភ្លាម​ទៅ​បើក​មួយ​ប្រើ​ភ្លាម :D ធ្វើ​តេ្តស​រួ​ច​ហើយ​ជាមួយ​សេវាកម្ម​អ៊ីនធឺណិត​វិញ​លឿន​គ្រាន់​បើ​ផន់​គេ ;) គិតៗ​ទៅ​ចំណេញ​ដែរ​តើបាន​ប្រើ​អត់​អស់​លុយ ដល់​ចឹង​មិន​សូវ​អស់​គីឡូ​ទិន្នន័យ​របស់ Camnet ខ្ញុំ​ ព្រោះ​ម៉ា​ខែ​បាន​តែ ៤០០​ មេ​កាបៃ​ផង :D

Technorati tags: , , , ,

បានសរសេរ ដោយ Vannara

ខែ ធ្នូ 25, 2007 ម៉ោង 8:50 ព្រឹក

38 ចំលើយ

ជាវប្រចាំ ទៅ វិចារ នានា តាម បញ្ជាប់ RSS

  1. ល្បង​មាន​ដឹង​ច្បាស់​ទេ​ថា​គេ​free​ប៉ុន្មាន​ខែ​ដែរ… ពីណា​ដល់​ណា ។ អាច​ប្ដូរ​គ្រប់​០១១​និង​០៩៩​មែន​ទេ ? អូ បុក​ពោះ​ដល់​ហើយ​ឮ​ថា​free ចឹង កិកិកិ…

    naraths

    ខែ ធ្នូ 25, 2007 ម៉ោង 6:29 ល្ងាច

  2. បុក​ពោះ​ស្អី​លោក​ប្អូន :D បាន​ប្រើ​ free free ហើយ​នៅ​ម៉េច​ទៀត។ អាចប្តូរ​បាន​ទាំង​ ០១១ និង​ ០៩៩ ប៉ុន្តែ​យើង​ត្រូវ​បញ្ចូល​ទឹក​ប្រាក់​ចំនួន ៥ ដុល្លារ​សំរាប់​ស៊ីម​ថ្មី​នោះ។ ធ្លាប់​ឃើញ​គេ​ផ្សាយ​ពាណិជ្ជកម្ម​តាម​ទូរទស្សរ៍​គឺ​ដូច​ជា free ដល់​ថ្ញៃ​ទី ២៨ ខែ កុម្ភះ ឆ្នាំ ២០០៨។

    Vannara

    ខែ ធ្នូ 25, 2007 ម៉ោង 8:35 ល្ងាច

  3. Hi Guy, your blog is very interest. Weldone guy!!! Kim Heang

    Ung Kim Heang

    ខែ ធ្នូ 26, 2007 ម៉ោង 9:17 ព្រឹក

  4. hey really? so how about 098? should stop use it now? haha,.
    i have a 011 and i have change to Mfone system a while ago and now can i use that? what phone can use?,. internet better than 098?

    [ សុភ័ក្ត្រ ]

    ខែ ធ្នូ 26, 2007 ម៉ោង 10:39 ព្រឹក

  5. About 098, i have destroyed my SIM since my promotion period was ended :D I am now using Camshin 3G. Sopheak, is your SIM card red? If it is not red, what you have to do is to change your SIM card to the red SIIM card (mfone 3G) then you must go to service center to register the 3G service. After that, they will give you a instruction sheet on how to configure your phone to use 3G service. About internet speed, it is faster than 098 and others GPRS connection. It’s cool. But, you phone must be a 3G phone like Nokia N70.

    Vannara

    ខែ ធ្នូ 26, 2007 ម៉ោង 11:01 ព្រឹក

  6. អូឡួយមែន… អីឡូវល្បងឯងអាចនិយាយមើលឃើញរូបគ្នាទៅវិញទៅមកនៅ?

    កុសល

    ខែ ធ្នូ 26, 2007 ម៉ោង 11:32 ព្រឹក

  7. អត់​ទាន់​មើល​គ្នា​ឃើញ​ទេ​ល្បង​កុសល​ ព្រោះ​អី​អា​សេវាកម្ម​នឹង​រដ្ឋាភិបាល​អត់​អនុញ្ញាតិ​ទេ :D តែ​ឮ​គេ​ថា​សំរាប់​បុគ្គលិក​ក្រុមហ៊ុន​គេ​គឺ​អាច​ប្រើ​សេវាកម្ម​នឹង​បាន។ សង្ស័យ​​ថា​​ល្បង​កុសល​​​ចាប់​អារម្មណ៍​នឹង​សេវាកម្ម​នឹង​ហើយ​មើល​ទៅ ព្រោះ​អី​​ល្បង​អាច​និយាយ​ជាមួយ​ហាន់នី​ល្បង​ ហើយ​ថែម​ទាំង​មើល​គ្នា​ឃើញ​​ទៀត​ ;)

    Vannara

    ខែ ធ្នូ 26, 2007 ម៉ោង 1:10 ល្ងាច

  8. ហាស ហា ដឹងចិត្តខ្ញុំណាស់ណ… ចឹងអត់មានតាដដែលណឹង ។

    កុសល

    ខែ ធ្នូ 26, 2007 ម៉ោង 3:11 ល្ងាច

  9. បាន​ជា​ដឹង​មក​ពី​កាល​ពី​នៅ​កំលោះ​​ធ្លាប់​មាន​បទ​ពិសោធន៍ :D ហេ៎ស… អោយ​យាបល់​មួយ​ចុះ ទិញ​ស៊ីម mfone 3G អោយ​ហាន់នី ល្បង​មួយ​ទៅ ហើយ​បើ​ចង់​និយាយ​មើល​គ្នា​ឃើញ​ចឹង​ប្រើ​ messenger និង webcam ទៅ​ ព្រោះ​អី​អ៊ីនធឺណិត​គេ​អោយ​ប្រើ​ free​ ទេ ;)

    Vannara

    ខែ ធ្នូ 26, 2007 ម៉ោង 3:26 ល្ងាច

  10. ចឹងល្បងឯងនៅកំលោះញ៉ែស្រីៗម៉ាបាវដែរណឹង… និយាយចឹងឡូវធ្វើការអី នៅណា ឃើញតាដាក់អាជីពជាមន្រ្តីរាជការ ធ្វើការនៅក្រសួងណាដែរ?

    កុសល

    ខែ ធ្នូ 26, 2007 ម៉ោង 9:15 ល្ងាច

  11. :-$ កុំ​មាត់​លឺ​ពេក​ប្រយ័ត្ន​ប្រពន្ធ moi លឺ :D បើ​អាជីព​ជា​មន្រ្តី​រាជការ​នៅ​ក្រសួង​ផែនការ​ តែមាន​តែ​ឈ្មោះ​ទេ​ល្បង​អើយ តាម​ពិត​រាល់​ង៉ៃ​នឹង​អត់​ដែល​ចូល​ក្រសួង​សោះ​តែ​ម៉ង់​ ព្រោះ​អី​ប្រាក់​ខែ​វា​ច្រើន​ពេក (បើ​តាម​ដឹង​អាឡូវ​នឹង​ឡើង​បាន ២៣០.០០០ ដុល្លារ​ហើយ​ក្នុង​មួយ​ខែ)។ តែ​បើ​និយាយ​ពី​មុខរបរ​ចិញ្ចឹម​ជីវិត​វិញ​គឺ​ជា​មន្រ្តី​តូច​តាច​នៅ​អង្គ​ការ​មួយ :D

    Vannara

    ខែ ធ្នូ 26, 2007 ម៉ោង 9:25 ល្ងាច

  12. អូនៅក្រសួងផែនការ ខ្ញុំមានមិត្តភ័ក្រ្តនៅណឹងពីរបីនាក់ដែរ ។ ប្រហែលខែក្រោយនេះខ្ញុំក្លាយជាមន្រ្តីរាជការដូចល្បងឯងដែរហើយ រាល់ងៃនៅភ្នំពេញតា?

    កុសល

    ខែ ធ្នូ 26, 2007 ម៉ោង 9:41 ល្ងាច

  13. ល្បង​កុសល​នឹង​សង្ស័យ​អត់​បាន​មើល​ប្រកាស​ខ្ញុំ​និយាយ​ពី​ពាក្យ “ មិត្រ​ភ័ក្ដិ” ​ហ្មង! ចំ​មែន!
    ចឹង​បាន​ន័យ​ថា​ខ្ញុំ​ត្រូវ​ដូរ​ទូរស័ព្ទ​ហើយ​មែន​ទេ?​ដើម្បី​ប្រើ​សេវា​នេះ​បាន!

    សុភ័ក្ត្រ

    ខែ ធ្នូ 27, 2007 ម៉ោង 9:52 ព្រឹក

  14. ទាន់​តែ​ហ៊ាន​ចំណាយ​ខ្លះ​ហើយ​ទើប​បាន​ណា​ល្បង​ភ័ក្រ្ត :D បើ​អត់​ដូរ​​យក​ប្រភេទ​ទូរស័ព្ទ​ 3G ទេ​នោះ​ម៉េច​នឹង​អាច​ភ្ជាប់​ internet connection បាន​លឿន ព្រោះ​អី GPRS លឿន​វា​យឺត​ណាស់។

    Vannara

    ខែ ធ្នូ 27, 2007 ម៉ោង 9:59 ព្រឹក

  15. តើអាចប្រើបានគ្រប់តំបន់ឬទេ?

    khmerbird - ខេមរបក្សី

    ខែ ធ្នូ 28, 2007 ម៉ោង 12:26 ព្រឹក

  16. អត់​ច្បាស់ដែរនឹង khmerbird តែគ្រាន់​តែ​ដឹង​ថា​នៅ​ភ្នំពេញ​គឺ​ដូច​ជាគ្រប​ដណ្តប់​ស្ទើរ​តែ​ទាំងស្រុង តែកន្លែង​ខ្លះ​សេវា​ខ្លាំង​កន្លែង​ខ្លះ​ខ្សោយ ឧទាហរណ៍​ដូច​ជានៅ​តំបន់​ខ្ញុំ​ពោចិនតុង​ជួន​មាន​ជួន​អត់ :D

    Vannara

    ខែ ធ្នូ 28, 2007 ម៉ោង 8:16 ព្រឹក

  17. Speed Test Result by Speedtest.net using Bangkok Server (Download: 37Kb/s & Upload: 24Kb/s)

    Vannara

    ខែ ធ្នូ 29, 2007 ម៉ោង 8:34 ព្រឹក

  18. អា​​​ ​3G បស់​ក្រុមហ៊ុន011​នឹង​អាចធ្វើការហៅVideo call, Watch TV បានអត់?​ រឺក៏គ្រាន់តែបានលេង​ Internet​ តាមួយមុខទេ ?
    ប្រាប់អោយលឿន​ ស្អែកទិញមួយ ទុកលេង​ Internet អោយណាណីមើល!

    ហើយទិញស៊ីមថ្មីទាំងអស់​តែម្តងថ្លៃម៉ានដែរ?​ ប្រាប់អាតំលៃថោកដល់កំរិតមកណា​!!!!

    Dara

    ខែ មករា 3, 2008 ម៉ោង 4:28 ល្ងាច

  19. » Dara ៖ អា​សេវ៉ា Video Call នឹង​គេ​អោយ​ប្រើ​តែ​បុគ្គលិក​គេទេ ហើយ​អា​សេវ៉ា​ TV គេកំពុង​រៀបចំ​មើល​ទៅ។ បើ​និយាយ​ពី​ល្បឿន​អ៊ីនធឺណិត​គឺ​គ្រាន់​បើ​ជាង Star-Cell។ ស៊ីម​ថ្មី​គេ​មាន​ដាក់​លក់​តើ អាច​ទិញ​បាន តែ​ថ្លៃ​ប៉ុន្មាន​នុះអត់ដឹង​ទេ ទៅ​សួរ​ខ្លួន​ឯង​ទៅ :D

    Vannara

    ខែ មករា 3, 2008 ម៉ោង 9:09 ល្ងាច

  20. គ្នាទិញរួចហើយ ហាហា​ 8​ ដុល្លារួចជាស្រេច
    មិនទាន់សាកទេ​ព្រោះរវល់

    Dara

    ខែ មករា 4, 2008 ម៉ោង 4:13 ល្ងាច

  21. ក្រោយ​ពី​ប្រើ​សេវា​អ៊ីនធឺណិត mfone 3G របស់​ Camshin មួយ​រយៈ​មក​ ខ្ញុំ​សង្កេត​ឃើញថា​ល្បឿន​ជា​មធ្យមរបស់​វា​គឺ 35Kbps

    Vannara

    ខែ មករា 9, 2008 ម៉ោង 2:03 ល្ងាច

  22. ចុះ​ Vannara មានបានមើល​ TV5 តាម phone ក៏អត់?

    Dara

    ខែ មករា 9, 2008 ម៉ោង 5:53 ល្ងាច

  23. ឮ​ល្ហៀង​ៗ​ថា ក្រុម​ហ៊ុន ០១៣ នឹង​បើក​ដំណើរ​ការ​ក្នុង​ពេល​ឆាប់ៗ​នេះ ហើយ​មាន​កម្មវិធី​Free រហូត​ដល់​កន្លះ​ឆ្នាំ​ឯណោះ ។

    naraths

    ខែ មករា 9, 2008 ម៉ោង 7:58 ល្ងាច

  24. »​ Dara ៖ អត់​ទាន់​បាន​តេ្តស​ទេ​អាសេវ៉ា​នឹង​នោះ។ អាឡូវ​នឹង​ស្អី​ក៏​​ស្ទះ​ទាំង​អស់​ដែរ​ព្រោះ​អា​ទូរស័ព្ទ​ថ្មី​នឹង​កំពុង​តែ​មាន​បញ្ហា :D

    » ណារ័ត្ន ៖ អី​យ៉ា​មាន​អា​អោយ Free ទៀត​ហើយ​តើ បើ​ពិត​ដូច​មាត់​និយាយ​មែន​​ទិញ​ថែម​ស៊ីម​មួយ​ទៀត ដល់​ពេល​ឈប់​ Free កាច់​ស៊ីម​បោះ​ចោល កិកិកិកិកិ….

    Vannara

    ខែ មករា 9, 2008 ម៉ោង 8:09 ល្ងាច

  25. មិន​ចង់​មើល​ងាយ​អ្នក​ដឹក​នាំ​ខ្មែរ​ទេ តែ​បើ​មិន​ធ្វើ​គឺ​មិន​បាន។ មិនដឹង​ជា​មាន​បញ្ហា​ជាមួយ​នឹង​សតិ​ឫ​យ៉ាង​ណា​ទេ ទើប​បាន​ជា​មិន​អនុញ្ញាតិ​អោយ​ប្រើ video-calling។ ខ្ញុំ​ធ្លាប់​ឮ​គេថា មាន​ប្រពន្តលោក​ម្នាក់ បារម្មណ៍​ខ្លាច​គេ ប្រើ video-calling ជា​មធ្យោបាយ​សំរាប់​ផ្សាយ រូបអាស​អាភាស ហើយ​​បាន​ទៅ​ខ្សឹប​ប្រាប់​ផ្តី​អោយ​បិទ​ប្រព័ន្ធ 3G តែ​ម្តង។​ យីអើ តើឥឡូវ​នេះ ប្រជាជន​ខ្មែរ នៅ​រស់នៅ​ក្នុង​រូង​ភ្នំឬ​ឡើយ​អី?

    ចំពោះ​ប្តីឯនោះសោត មិន​បានធ្វើ​ការពិចារណា​ថ្លឹង​ថ្លែង ថា​តើ​គួរ​បិទ 3G នឹងផ្តល់ប្រយោជន៍ ឬ​អត់ទេ ស្រាប់តែធ្វើ​តាម​ប្រពន្ត​តា​ម្រង។​​ ជាការពិត​ណាស់ ការ​ផ្សាយ​ ផន​ ឬ​ រូប​ស្រាត ជា​ការមិនប្រសើរ​ ហើយ​ការទប់ស្កាត់នឹង​បញ្ហា​នេះ គួរ​តែ​ជា​​ការ​អប់រំ​​អោយ​មនុស្ស​ម្នា​យល់ដឹង​ថា​អ្វី​គួរ​ធ្វើ​និង​មិន​គូរ​ធ្វើ។

    សុំទោស​ដែល​ ខ្ញុំសរសេរ​ពីបញ្ហា​អាប់អួរ​ទី​នេះ។ ខ្ញុំតូច​ចិត្តណាស់​ដែល​យើងមានដឹកនាំ​មិន​សូវ​មាន​ចំនេះ ដឹង​ គ្មាន​ការពិចារណា។ មិន​ដឹង​ថា ហេតុ​អ្វី បាន​ជាប្រទេស នៅ​អាស៊ី មួយចំនួន រួម ទាំង​ប្រទេស​យើង ចូល​ចិត្ត​ធ្វើ​អ្វី​ប្លែកៗ ដោយ​មិន​បើក​ភ្នែក​មើល​ប្រ​ទេស​រីក​ចំរើន​ និង​រៀន​ពីគេឡើយ៕

    Open

    ខែ មករា 12, 2008 ម៉ោង 1:48 ល្ងាច

  26. បើតាំងខ្ងុំបើ ប្រព័ន្ធ 3G​ បើក​​ Internet យឺតណាន់ ដើរបានតែ ៥ kb ក្នុង១ វិនាទី ហើយ តភ្ជាប់​ ១ដង យឺត ១ដងលឿង ​ហើយយឺតជាង បើក នៅ Kim San Web បើកបាន១វិនាទី​ 100 kb

    សំណាង

    ខែ មករា 18, 2008 ម៉ោង 12:14 ព្រឹក

  27. គ្នាក៏យឺតដែរ

    តាដា

    ខែ មករា 18, 2008 ម៉ោង 9:50 ព្រឹក

  28. ប្រើប្រព័ន្ធនេះ ជួនយឺត ជួនលឿន ដើរបានតែ ៣ Kb ក្នុង ១វិនាទី ដូច្នេះមិនត្រូវទិញវា នាំតែអស់លុយទទេៗ គួរតែទៅភ្ជាប់ Internet វិញប្រសើរជាង

    ជីមាន់

    ខែ មករា 18, 2008 ម៉ោង 7:18 ល្ងាច

  29. មានអ្នកទិញsim តាំងតែច្រើន​នាំដើរយឺត យូរនៗទៅ នាំអោយ ១វិនាទី ១ Kb

    ហាំសាដាឌីយា

    ខែ មករា 18, 2008 ម៉ោង 7:24 ល្ងាច

  30. ត្រូវ​ហើយ​​បើ​មាន​អ្នក​ប្រើ​ប្រាស់​កាន់​តែ​ច្រើន​ល្បឿន​អ៊ិនធឺណិត​ក៏​កាន់​តែ​​យឺត​ដែរ ព្រោះ​អី​វា​ជា​ប្រព័ន្ធ Bandwidth កាល​​ពី​ខ្ញុំ​ប្រើ​ដំបូង​ (ពេល​អត់​សូវ​មាន​អ្នក​ប្រើ​) ​លឿន​គ្រាន់​បើ :D

    Vannara

    ខែ មករា 18, 2008 ម៉ោង 9:40 ល្ងាច

  31. អាហ្នឹងគេហៅថា​ Share Connection, វាខុសពី Dedicated Connection។​អាឡូវហាក់ដូចជាពិបាកជាងមុន​​​ …..
    អាឡូវខ្ញុំពិបាក Connect​ IM+ តាមទូរស័ព្ទណាស់ :(

    Dara

    ខែ មករា 23, 2008 ម៉ោង 7:15 ល្ងាច

  32. yes,why they have nerver give the user the high speed as ad on tv.

    Samrach

    ខែ មករា 24, 2008 ម៉ោង 6:36 ព្រឹក

  33. I hope next month after the promotion end it will be realy 3G hight speed internet connection.

    Samrach

    ខែ កុម្ភៈ 4, 2008 ម៉ោង 12:10 ព្រឹក

  34. លឺគេថា ចែកស៊ីម០១៣ ច្រើនណាស់ ក៏ទៅយក១នឹងគេដែរ ដល់ពេលដាក់ប្រើទៅ សេវារបស់វា ជួនមាន ជួនអត់ ហើយមិនអាចមើលទូរទស្សន័បានទៀត ហើយមិនអាចភ្ជាប់អ៊ីនធឺណែតបានទេ សេវារបស់វាមិនល្អសោះ

    ជីមាន់

    ខែ មីនា 22, 2008 ម៉ោង 9:20 ល្ងាច

  35. » ជីមាន់ ៖ អត់​មាន​យោបល់​ទេ​អារឿង ០១៣​ នឹង​ព្រោះ​អី​អត់​ទាន់​មាន​ប្រើ​ផង​ :D

    Vannara

    ខែ មីនា 22, 2008 ម៉ោង 9:23 ល្ងាច

  36. មែនហើយ ពីម្សិលមិញខ្ញុំទៅបើកមួយនឹងគេដែរ ហើយក៏មិនអាចប្រើ Internet និងមើល TV បានសោះ គិតៗទៅវាចាញ់ 011 ឆ្ងាយណាស់ កាលពីខ្ញុំប្រើ 011 ពីមុន បើក Internet បានដល់ទៅ 40kb/s ឯណោះ

    កាលណា

    ខែ មីនា 22, 2008 ម៉ោង 9:27 ល្ងាច

  37. មែនហើយ ពីម្សិលមិញខ្ញុំទៅបើកមួយនឹងគេដែរ ហើយក៏មិនអាចប្រើ Internet និងមើល TV បានសោះ គិតៗទៅវាចាញ់ 099 ឆ្ងាយណាស់ កាលពីខ្ញុំប្រើ 099 ពីមុន បើក Internet បានដល់ទៅ 30kb/s ឯណោះ

    កាលណា

    ខែ មីនា 22, 2008 ម៉ោង 9:28 ល្ងាច

  38. ប្រហែល​ជា​យើង​ configure វា​អត់​ត្រូវ​ទេ​ដឹង ព្រោះ​អី​លឺ​គេ​ថា​អាច​មើល​ទូរទស្សន៍ និង​ឆែក​អ៊ីនធឺណិត​បាន​តើ

    Vannara

    ខែ មីនា 22, 2008 ម៉ោង 9:31 ល្ងាច


បញ្ចេញ មួយចំលើយតប