វិស័យធនាគារកម្ពុជា និងទំនុកចិត្តសំរាប់ការវិនិយោគ
ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការស្តារឡើងវិញនូវប្រព័ន្ធរដ្ឋ គោលនយោបាយ ប្រព័ន្ធច្បាប់ ស្ថេរភាពសង្គម និងសេដ្ឋកិច្ច បានធ្វើអោយប្រទេសទទួលបាននូវការអភិវឌ្ឍន៍មួយកំរិតស្ទើរគ្រប់វិស័យតួយ៉ាងដូចជាវិស័យធនាគារ។
បច្ចុប្បន្នវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជាកំពុងតែប្រែមុខមាត់យ៉ាងខ្លាំង។ ចាប់តាំងពីឆ្នាំ ២០០៣ មកមានធនាគារពាណិជ្ជកម្មថ្មីៗមិនតិចជាង ១០ ទេដែលបានបើកដំណើរការនៅកម្ពុជា។ លើសពីនេះទៅទៀតធនាគារពាណិជ្ជទាំងនោះបានកំពុងប្រឹងប្រែងអភិវឌ្ឍន៍នូវសេវាកម្មរបស់ខ្លួនដូចជាការផ្តល់កម្ចីផ្នែកអាជីវកម្ម កម្ចីលក្ខណះគ្រួសារ និងសេវាកម្មប្រាក់បញ្ញើរជាដើម។ បើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា (NBC) ប្រាក់កម្ចីដែលធនាគារនៅកម្ពុជាបានផ្តល់ជូនអតិថិជនគឺមានរហូតដល់ ១.៣០៣ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០០៧ ដែលកាលពីឆ្នាំ ២០០៣ គឺមានចំនួនតែ ៣៦០ លានដុល្លារអាមេរិកតែប៉ុណ្ណោះ។
បើទោះបីជាវិស័យធនាគារនៅកម្ពុជាបាននឹងកំពុងរីកលូតលាស់យ៉ាងខ្លាំងក៏ដោយ ក៏យើងសង្កេតឃើញថាទំនុកចិត្តរបស់អ្នកវិនិយោគ និងប្រជាជនទៅលើវិស័យធនាគារកម្ពុជាគឺនៅមានកំរិតនៅឡើយ។ កាលពីថ្មីៗនេះ Standard & Poor (S&P) ដែលជាក្រុមហ៊ុនជំនាញខាងវាយតំលៃ និងផ្តល់ពិន្ទុលើការវិនិយោគ បានវាយតំលៃថាវិស័យធនាគារនៅកម្ពុជាស្តិតក្នុងចំណោមក្រុមប្រទេសដែលវិស័យធនាគារនៅទន់ខ្សោយដូចជាប្រទេស Bolivia, Jamaica, Ukraine និង Venezuela បើផ្អែកទៅលើការវាយតំលៃហនិភ័យ។ បញ្ហានេះគឺបណ្តាលមកពីកម្ពុជានៅមិនទាន់មានភស្តុតាងស្តីអំពីប្រសិទ្ធភាពនៃក្រមខ័ណ្ឌច្បាប់ និងតម្លាភាព។
សំរាប់ធនាគារ Acleda ដែលជាធនាគារដ៏ធំមួយនៅកម្ពុជា និងឈរនៅលំដាប់ថ្នាក់លេខ ៣ ក្នុងប្រទេសក៏ទទួលបានតែកំរិតពិន្ទុត្រឹមតែ B+/B យោងតាមការវាយតំលៃរបស់អ្នកឯកទេសរបស់ S&P។ សំរាប់ពិន្ទុនេះបើនិយាយពីការវិនិយោគ រឺក៏បណ្តាក់ទុនរកស៊ីវិញគឺអ្នកឯកទេសខាងវិនិយោគយល់ថាមិនគួរបោះទុករកស៊ី (Junk Investment) ជាមួយឡើយ ពីព្រោះកំរិតហនិភ័យគឺខ្ពស់ (Speculative)។
Do you know the relation between your 2 eyes? They blink together, move together, cry together, see things together, even though they never see each other. Friendship should be like that. Life is like hell without FRIENDS (quoted from his
So in short, bankin in Cambodia havent gained enough confidence both from insiders and outsiders for two major reasons: law enforcement and transparency. Correct me if m wrong. Add if im short.
Well, I think you are not wrong. The law enforcement and transparency are important when our country launches its financial market (stock or bond exchange). The rating assessed by the S&P here is to tell us that if the bank such as ACLEDA goes public (issue Bond or Stock), theoretically, the investors are not recommended to invest because the score that it got was B+/B. It is below the Investment grade. That what I understood from what I have leant.
ឥឡូវអេស៊ីលីដា បានមកបណ្តាក់ទុនបោះទីតាំងនៅប្រទេសឡាវហើយ!
មិនដឹងថាវាជាមោទនភាបរបស់ខ្មែរឬយ៉ាងណានោះទេ ដែលមានខ្មែរ
មកបណ្តាក់ទុននៅបរទេសនោះ។