ត្រៀមខ្លួនសំរាប់អាហារូបករណ៍
ដោយកម្មវិធីសិក្សា និងគុណភាពសិក្សានៅតាមបណ្តារប្រទេសអភិវឌ្ឍន៍មានកំរិតខ្ពស់ និងត្រូវបានគេទទួលស្គាល់ និស្សិតស្ទើរតែគ្រប់រូបតែងតែស្រមៃ និងខិតខំប្រឹងប្រែងដើម្បីទទួលបានអាហារូបករណ៍ទៅសិក្សាទៅតាមមហាវិទ្យាល័យ រឺសកលវិទ្យានៅតាមបណ្តារប្រទេសជឿនលឿនទាំងនោះដូចជានៅសហរដ្ឋអាមេរិក ជប៉ុន អូស្រ្តាលី កាណាដា សឹង្ហបុរី បារាំង… ។ល៕ ប៉ុន្តែការប្រកួតប្រជែងដើម្បីទទួលបាននូវអាហារូបករណ៍ទៅសិក្សានៅតាមបណ្តារប្រទេសអភិវឌ្ឍន៍ទាំងនោះត្រូវឆ្លងកាត់ការប្រកួតប្រជែងនិងព្យាយាមយ៉ាងខ្លាំង ពីព្រោះថាចំនួនកៅអីសំរាប់និស្សិតដែលត្រូវជ្រើសរើសគឺមានកំណត់។ ដូច្នេះតើធ្វើយ៉ាងណាដើម្បីទទួលបាននូវអាហារូបករណ៍ទាំងនោះ?
បើយោងតាមការស្រាវជ្រាវ និងបទពិសោធន៍របស់អតីតនិស្សិតដែលធ្លាប់ត្រូវបានជ្រើសរើសសំរាប់អាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសជាពិសេសនិស្សិតខ្មែរ ដើម្បីទទួលបាននូវអាហារូបករណ៍នៅសិក្សានៅបរទេស និស្សិតទាំងអស់គួរតែរៀបចំខ្លួន និងត្រៀមខ្លួន ដូចខាងក្រោមនេះ ៖
- ផ្នែកសិក្សា ៖ ដើម្បីក្លាយខ្លួនជាបេក្ខជនអាហារូបករណ៍ដែលប្រកបដោយសក្តានុពល និស្សិតត្រូវតែស្វ័យសិក្សាដើម្បីទទួលបានលទ្ធផលការសិក្សាល្អ។ និស្សិតត្រូវចងចាំថាអ្នកឧបត្ថម្ភអាហារូបករណ៍ភាគច្រើនគេចង់បានតែនិស្សិតណាដែលមាននិទ្ទេសការសិក្សា (ព្រឹត្តបត្រពិន្ទុ) ល្អ។
- ចំណេះដឹងផ្នែកភាសារអង់គ្លេស ៖ វាគឺជាអ្វីដែលនិស្សិតមិនអាចខ្វះបានទាល់តែសោះដើម្បីក្លាយខ្លួនជានិស្សិតអាហារូបករណ៍។ ពីព្រោះស្ទើរតែគ្រប់អាហារូបករណ៍ទាំងអស់គឺទាមទារអោយបេក្ខជនបង្ហាញនូវភស្តុតាងអំពីសមត្ថភាពភាសារអង់គ្លេសដូចជាតាមរយៈការធ្វើតេ្តសភាសារអង់គ្លេស រឺក៏តំរូវអោយបេក្ខជនដាក់ភ្ជាប់មកជាមួយនូវវិញ្ញាបណ្ណបត្រសមត្ថភាពភាសារអង់គ្លេស (TOEFL រឺIEL)។ ដូច្នេះនិស្សិតត្រូវតែខិតខំរៀនភាសារអង់គ្លេស និងត្រៀមខ្លួនអោយបានល្អមុនពេលធ្វើតេ្តសសមត្ថភាពភាសារអង់គ្លេស។
- បទពិសោធន៍ការងារ ៖ សំរាប់អាហារូបករណ៍មួយចំនួន (ជាពិសេសអាហារូបករណ៍សំរាប់មន្រ្តីរាជការ រឺបុគ្គលិកអង្គការសង្គមស៊ីវិល)បេក្ខជនណាដែលធ្លាប់មានបទពិសោធន៍ការងារលើជំនាញ រឺមុខវិជ្ជាដែលគេកំពុងតែដាក់ពាក្យ អាចនឹងត្រូវបានអ្នកឧបត្ថម្ភយកទៅពិចារណារមុន។ ដូច្នេះអ្នកគួរតែព្យាយាមធ្វើយ៉ាងណាអាចទទួលបានបទពិសោធន៍ការងារលើជំនាញរបស់អ្នកមិនថាតាមរូបភាពជាអ្នកស្មគ្រ័ចិត្ត (បច្ចុប្បន្ននៅតាមបណ្តារស្ថាប័នមួយចំនួនគេទទួលបុគ្គលិកស្មគ្រ័ចិត្ត តួយ៉ាងដូចជាអង្គការ YouthStarCambodiaនិង UNDP Cambodia ជាដើម) រឺក៏ជាបុគ្គលិកពេញសិទ្ធិឡើយ។
- លិខិតអនុសាសន៍ រឺលិខិតសរសើរ ៖ ស្ទើរតែគ្រប់អាហារូបករណ៍គឺទាមទារអោយបេក្ខជនរកអ្នកធានា (អ្នកផ្តាំផ្ញើរ រឺចេញRecommendations)។ វានឹងរឹតតែមានអត្ថប្រយោជន៍ថែមទៀតសំរាប់ពាក្យសុំអាហារូបករណ៍របស់អ្នក ប្រសិនបើអ្នកអាចរកអ្នកធានាណាដែលមានកេ្តតស័ព្ទ បទពិសោធន៍ច្រើន និងជំនាញដូចដែលអ្វីដែលអ្នកកំពុងតែដាក់ពាក្យ។ អ្នកធានាទាំងនោះអាចជា ប្រធាន ជំនាញការ ទីប្រឹក្សា ឬក៏សាស្រ្តាចារ្យរបស់អ្នក។
- ផែនការសិក្សា រឺស្រាវជ្រាវ ៖ នៅពេលដែលអ្នកដាក់ពាក្យសុំអាហារូបករណ៍ គេនឹងតំរូវអោយអ្នកសរសេរនូវផែនការស្រាវជ្រាវ ឬក៏សិក្សារបស់អ្នកជាមិនខាន។ ផែនការសិក្សា ឬស្រាវជ្រាវ វាគឺជាផ្លួវដើរមួយសំរាប់តំរង់ទិសក្នុងការសិក្សាររបស់អ្នក។ ដូច្នេះហើយបានជាគេតំរូវអោយបេក្ខជនសរសរវា។ ជាទូទៅផែនការសិក្សា រឺស្រាវជ្រាវ ត្រូវតែប្រាកដប្រជា ច្បាស់លាស់ និងត្រូវទាក់ទងទៅនឹងប្រធានបទមុខវិជ្ជាដែលអ្នកកំពុងតែដាក់ពាក្យសុំអាហារូបករណ៍។ ជាការល្អអ្នកគួរតែយកផែនការស្រាវជ្រាវរបស់អ្នកទៅប្រឹក្សាជាមួយនឹងអ្នកដែលមានបទពិសោធន៍លើមុខជំនាញដែលអ្នកកំពុងដាក់ពាក្យ។ម្យ៉ាងទៀត ប្រសិនបើអាចធ្វើទៅបាន អ្នកគួរតែទៅប្រឹក្សាផងដែរជាមួយនឹងអតីតនិស្សិតដែលធ្លាប់ជាប់អាហារូបករណ៍។
- ទំនាក់ទំនង និងការប្រមូលព័តមានអំពីអាហារូបករណ៍ ៖ បច្ចុប្បន្ននេះអាហារូបករណ៍គឺមានស្ទើរតែនៅគ្រប់ទីកន្លែង។ តាមរយៈកិច្ចសហប្រតិបត្តិការណ៍អន្តរជាតិ បណ្តារប្រទេសអភិវឌ្ឍន៍ជាច្រើនបានបង្កើតនូវមូលនិធិអាហារូបករណ៍សំរាប់ជួយនិស្សិតដែលមានសមត្ថភាពពីបណ្តារប្រទេសកំពុងអភិវឌ្ឍន៍អាចមានឧិកាសបានក្រៀបយកចំណេះដឹង និងបទពិសោធន៍ពីភាពរីកចំរើន និងការអភិវឌ្ឍន៍។ ភាគច្រើននៃព័តមានអំពីអាហារូបករណ៍គឺអាចរកបាននូវតាមបណ្តារសារព័តមាន ទស្សនាវដ្តី ទូរស្សន៍ វិទ្យុក្តារព័តមាននៅតាមគ្រឹះស្ថានអប់រំ និងជាពិសេសគឺមានគេហរទំព័រ។ ប៉ុន្តែមានប្រភពមួយទៀតដែលនិស្សិតអាចទទួលបាននូវព័តមានដ៏មានតំលៃ និងច្បាស់លាស់នោះគឺអតីតនិស្សិតដែលធ្លាប់ជាប់អាហារូបករណ៍។ ការទទួលយកព័តមាន និងអនុសាសន៍ពីគាត់គេពិតជាអាចជួយនិស្សិតអោយកាន់តែមានពន្លឺកាន់តែច្បាស់ថែមទៀតអំពីអាហារូបករណ៍។
អ្វីខាងលើនេះវាគ្រាន់តែជាកត្តាសំខាន់ៗមួយចំនួនតែប៉ុណ្ណោះ។ វាអាចនៅមានកត្តាច្រើនទៀតដែលអាចជួយអោយអ្នកឈ្នះ និងទទួលបាននូវអាហារូបករណ៍ទៅសិក្សានៅបរទេស។ អ្វីដែលសំខាន់ដែលអ្នកគឺអ្នកត្រូវតែធ្វើនោះគឺ សិក្សាអំពីតំរូវការ និងលក្ខខ័ណ្ឌរបស់អាហារូបករណ៍ដែលអ្នកចង់ដាក់ពាក្យ។ ជាពិសេសគឺអ្នកគួរតែចូលរួមក្នុងពិធីឧទ្ទេសនាមណែនាំអំពីអាហារូបករណ៍។
តើអ្នកចង់បានអហារូបករណ៍ទៅសិក្សានៅបរទេសដែរឬទេ? បើអ្នកចង់ តើអ្នកបានត្រៀមខ្លួនហើយឬនៅសំរាប់អាហារូបករណ៍នោះ? ប្រសិនបើអ្នកមិនទាន់បានរៀបចំខ្លួននៅឡើយទេ សូមចាប់ផ្តើមពីពេលនេះទៅ?
គេហរទំព័រអាហារូបករណ៍សំរាប់និស្សិតខ្មែរ
- http://www.sv2.jice.org/jds
- http://cambodia.usembassy.gov/fulbright_scholarship_program.html
- http://www.adb.org/jsp
- http://www.ait.ac.th
- http://www.idp.com/cambodia
- http://southeastasian.grad.ac.th
- http://www.aiej.or.jp
- http://www.iuj.ac.jp/admis/
- http://www.cseas.kyoto-u.ac.jp/
- http://www.weavingmekong.com
- http://www.asiafoundation.org/
- http://www.highschoolprogramsabroad.com/listingsp3.cfm/listing/30693
- http://www.csc.edu.cn/en
- http://www.moeys.gov.kh/media_center/scholarship.htm
សូមចែករំលែកបទពិសោធន៍របស់អ្នកនៅទីនេះ ដើម្បីជាជំនួយដល់និស្សិតខ្មែរជំនាន់ក្រោយដែលមានបំណងចង់បានអហារូបករណ៍ទៅសិក្សានៅបរទេស។
ឯកសារយោង ៖ ទស្សនាវដ្តី G21
Do you know the relation between your 2 eyes? They blink together, move together, cry together, see things together, even though they never see each other. Friendship should be like that. Life is like hell without FRIENDS (quoted from his
អ… ផុសបានល្អណាស់បងប្រុស! សង្ឈឹមថាទំព័រនេះអាចជាប្រយោជន៏ពត័មានមួយផ្នែកសំរាប់
និស្សិតយើង ដែលមានបំណងស្វែងរកអាហារូបករណ៏។
អគុណច័ន្ទ… តែម៉េចក៏មិនបញ្ចេញយោបល់ខ្លះមក ក្រែងច័ន្ទក៏ជានិស្សិតអាហារូបករណ៍ដែរតើ
ល្អមែនការណែនាំនេះ ខ្ញុំនឹងខំរៀនអនុវត្តតាម…
សរសេរបានល្អ។ ខ្ញុំឃើញប្លក់មួយនេះមានអត្ថប្រយោជន៍សម្រាប់អ្នកមានបំណងដាក់បួក khmerscholars.wordpress.com។ ខ្ញុំបានគិតថានឹងសរសេរពីបទពិសោធន៍ដែរតែមិនទាន់មានពេល។ ឥលូវសូមបន្ថែមត្រឹមថា ការត្រៀមខ្លួនដាក់អាហារូបករណ៍ជាដំណើរការយូរមួយ ហើយបើបរាជ័យម្តង យើងត្រូវមានសុទិដ្ឋិនិយមដាក់បន្តទៀតព្រោះវាជាការកម្រដែលអាចមានអ្នកជាប់ដោយត្រៀមតែរយៈពេលខ្លីនោះ។
អគុណ sophat ដែលបានចែករំលែក បើតាមដឹង sophat ក៏ជានិស្សិតអាហារូបករណ៍មួយរូបផងដែរមែនទេ?
cambodiajobs.blogspot.com is also good. Lots of scholarship announcements (and job ads).
ចន្ទគ្រាន់តែសិស្សកំប៉ិកកំប៉ុកទេបង! ជាប់ដោយហេងហ្នឹងណា មានមុខអីមកផ្ដល់យោបល់? ឲ្យយោបល់ទ្បប់ៗ វវរគេជេរ… ណ្ហើយកុំវិញល្អជាង…
វាមិនដែល… បើមិនពូកែមិនមែនគេអោយជាប់ទេ
What a useful information! thanks
But I really want some of your experience in TOEFL preparation. How do you do that? and would you mind sharing me some resources? I would appreciate your help! ជួយផង!
សួរស្តី ខ្ញុំមានចំងល់មួយទាក់ទងទៅនិងការដាក់ពាក្យសុំអាហារូបករណ៍ ដូចជាបងបាននិយាយចិង 1 ផ្នែកសិក្សាត្រូវតែមានព្រឹត្តបត្រពិន្ទុល្អ ប៉ុន្តែចំពោះអ្នកខ្លះពេលដែលប្រលងបញ្ចប់ការសិក្សាគេទទួលបានព្រឹត្តបត្រពិន្ទុមិនល្អតែក្រាយមកខិតខំរៀនហើយភាសាអងគ្លេសល្អទៀតតើគេអាចមានសង្ឃឹមបានអាហារូបករណ៍ដែលរឺទេបង?
ចង់បាននូវចំណេះដឹងថ្មីបនែ្ថម
ការត្រៀមទទួលអាហាររូបករណ៍ ត្រូវផ្អែកលើកត្តាធំៗ២គឺ សមត្តភាព និងទំនាក់ទំនង។
ការបកស្រាយខាងលើគ្រប់ជ្រុងជ្រោយផ្នែកសមត្ថភាព តែខ្វះទំនាក់ទំនង។ ដូច្នេះខ្ញុំសូមចូលខ្លួន មកបំពេញបន្ថែមត្រង់ចំណុចខ្វះខាតនេះ ដូចតទៅ៖
មិនឃើញម្ចាស់ផ្ទះឆ្លើយតបចឹង !