Ooh, Shit !!! អីក៏ឡើងខ្លាំងម៉្លេះ
សូមទោសដែលប្រើពាក្យនឹង
ព្រឹកមិញនេះខ្ញុំភ្ញាក់ខ្លួនព្រឺតនៅពេលដែលខ្ញុំក្រឡេកមើលទៅក្តារតំលៃសាំង និងប្រេងដែលគេដាក់នៅតាមស្ថានីយ៏ប្រេងឥន្ធៈ។ រាល់ដងពេលចាក់សាំងខ្ញុំអត់ដែរបានចាប់អារម្មណ័ថាម៉ាលីត្រប៉ុន្មានទេ ព្រោះរាល់ដល់ខ្ញុំគ្រាន់តែប្រាប់អ្នកចាក់សាំងថា «ចាក់ ១០ រឺក៏ ២០ ដុល្លារមក» តែថ្ងៃមិញពេលឃើញតារាងតំលៃដែលគេដាក់បង្ហាញនោះគឺ… ព្រះ… ម៉ាលីត្រ ៤.៧០០ រៀលសំរាប់សាំងធម្មតា។
បើគិតជាមធ្យមអត្រាអតិផរណានៅកម្ពុជាក្នងឆ្នាំ ២០០៧ គឺតែ ១០,៨ ភាគរយតែប៉ុណ្ណោះ តែបើយើងក្រឡេកមើលអត្រាអតិផរណាតាមប្រភេទទំនិញវិញយើងឃើញថាសំរាប់ម្ហូបអារហារ ភេសជ្ជៈ និងថ្នាំពេទ្យវិញគឺរហូតដល់ទៅ ១៩,៨ ភាគរយឯណុះ ចំណែកឯតំលៃសាំងវិញគឺកើនឡីងដល់ទៅ ១៧.១ ភាគរយបើប្រៀបធៀបទៅនឹងតំលៃកាលពីឆ្នាំទៅមុន (ប្រភព ៖ E-data, វិទ្យាស្ថានជាតិស្ថិតិ)។ ដូច្នេះបើប្រៀបធៀបទៅនឹងកំណើនសេដ្ឋកិច្ចដែលមានអត្រាត្រឹមតែ ៨.៥ ភាគរយ (ផ.ស.ស ក្នុងប្រជាជនម្នាក់ ១១.៣ ភាគរយ) នៅក្នុងឆ្នាំ ២០០៧ នោះ យើងឃើញថាវាមិនអាចទប់ទល់នឹងការកើនឡើងនៃតំលៃទំនិញបានឡើង។ ហើយអ្វីដែលជាបញ្ហាធំនោះគឺកំណើនសេដ្ឋកិច្ចនេះមិនសូវបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជននៅតាមជនបទ និងប្រជាជនក្រីក្រឡើយ ព្រោះគំលាតរវាងអ្នកក្រ និងអ្នកមានកាតន់តែធំទៅៗ ដែលវាជាសញ្ញាមួយបញ្ជាក់យ៉ាងច្បាស់។
ហ៊ឺ… បើតំលៃសំាងសាំង និងម្ហូបអារហារឡើងថ្លៃយ៉ាងនេះ តើអោយប្រជាជនរស់យ៉ាងម៉េចទៅ
The content of this blog is partially written in KHMER language, so you need to download and install 










Do you know the relation between your 2 eyes? They blink together, move together, cry together, see things together, even though they never see each other. Friendship should be like that. Life is like hell without FRIENDS (quoted from his
ងាប់! ហើយបើឯងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចវិញ តើឯងធ្វើម៉េចទៅវិញ ដើម្បីដោះស្រាយបញ្ហាហ្នឹង អាសម្លាញ់?
Phy
ខែ មីនា 18, 2008 ម៉ោង 11:24 ល្ងាច
មានអីទៅពិបាកអាសម្លាញ់ ១. ជំរុញការផលិតក្នុងស្រុក (លើកកំពស់អាជីវកម្មខ្នាតតូច និងមធ្យម) នូវមុខទំនិញសំខាន់ៗមួយចំនួន មិនមែនស្អីតិចក៏នាំចូលដែរ ២. គ្រប់គ្រងការប្រមូលពន្ធ និងចំណូលអោយបានល្អធ្វើដូច្នេះកំណើនសេដ្ឋកិច្ចនឹងកើនឡើងមួយកំរិតទៀត ៣. អភិវឌ្ឍន៏ប្រពន្ធគមនាគមន៏ដឹកជញ្ជូនអោយបានល្អ និងជំរុញអោយប្រជាជនប្រើប្រាស់វា ៤. ធ្វើទំនុកបម្រុងផ្នែកហិរញ្ញប្បទានដល់អាជីវកម្មក្នុងស្រុកមួយចំនួនដូចជាផ្នែកដឹកជញ្ជូន អគ្គីសនី… ដើម្បីទប់ស្កាត់ការថ្លៃ ៥. ទប់ស្កាត់ការហូរចេញនូវដំណាំកសិផលដូចជាស្រូវទៅកាន់ប្រទេសជិតខាង តាមរយៈការគ្រប់គ្រងទីផ្សារស្រូវក្នុងស្រុកអោយបានល្អ។
វាមានច្រើនទៀតដែលត្រូវធ្វើអាសម្លាញ់តែចាំយើងបានធ្វើរដ្ឋមន្រ្តីសិនចាំគិតទៀត អាឡូវគ្រាន់តែជាបុគ្គលិកកំប៉ិចកំប៉ុកចឹងគិតប៉ុណ្ណឹងបានហើយ
Vannara
ខែ មីនា 19, 2008 ម៉ោង 6:13 ព្រឹក
ចន្ទត្រលប់ទៅវិញ ប្រហែលជាអត់មានលុយចូលហាងទៀតទេ បើតែយ៉ាងហ្នឹងៗ ហ៊ឺម…
duongchan
ខែ មីនា 19, 2008 ម៉ោង 7:24 ល្ងាច
ចឹងមានតែបាយកកទៅចឹង
Vannara
ខែ មីនា 19, 2008 ម៉ោង 8:34 ល្ងាច
អឺមមម ឲ្យតែម៉ាកៗហ្នឹងមិនដឹងពេលត្រឡប់ទៅវិញ មានលុយចាក់សាំងអត់ទេ ប្រហែលជាជិះអាដូតល្ហើរហើយ។
Wanna
ខែ មីនា 20, 2008 ម៉ោង 4:02 ល្ងាច
សង្ស័យថាថ្ងៃក្រោយនៅស្រុកខ្មែរយើង ប្រជាជនត្រូវនាំគ្នាជិះអាទេះគោវិញហើយមើលទៅ
Vannara
ខែ មីនា 20, 2008 ម៉ោង 6:41 ល្ងាច
កកក៏បាយ… ចឹងក៏ល្អដែរ អាចរួមចំណែកថែរក្សាបរិស្ថានផង កំពុងតា global warmingផងសព្វថ្ងៃ!
duongchan
ខែ មីនា 20, 2008 ម៉ោង 8:01 ល្ងាច
ល្អហើយដែលចេះគិតគូរដល់បញ្ហាបរិស្ដាននោះ រាល់ងៃនឹងខាងខ្ញុំខំធ្វើការចង់ងាប់លើរឿងការពារបរិស្ថាននឹង
Vannara
ខែ មីនា 20, 2008 ម៉ោង 8:52 ល្ងាច
ចន្ទគិតថាមានតាចន្ទទេដែលគិត ហាហា… ជួនកាលត្រូវបានគេស្ដីឲ្យថាស្រលាញ់បរិស្ថានជ្រុល!
duongchan
ខែ មីនា 21, 2008 ម៉ោង 10:11 ល្ងាច
មានអ្នកណាគេស្តីបន្ទោសនោះទេ ការចេះគិតគូរអំពីបរិស្ថានចឹងគឺល្អហើយ តាមពិតទៅគឺមនុស្សគ្រប់រូបនឹងដែលរួមចំណែកក្នុងការបំផ្លាញបរិស្ថាន (ប្រើយានយន្ត ប្រើប្រាស់អគ្គីសនី …) ដូច្នេះយើងត្រូវចេះចូលចំណែកខ្លះវិញដើម្បីជួយដល់ការការពារបរិស្ថាន។ ម្យ៉ាងទៀតបើយើងហ៊ានតែបណ្តាយនាពេលអនាគតប្រកដជាមានបញ្ហាធំមិនខាន។ ដូចនៅកម្ពុជាបច្ចុប្បន្ន បញ្ហាបរិស្ថានបានធ្វើអោយប៉ះពាល់ដល់ជីវភាពរបស់ប្រជាកសិករនៅតាមជនបទយ៉ាងខ្លាំង ព្រោះតែគេបាត់បងនូវជីវចំរុះ ព្រៃឈើ សត្វព្រៃ មច្ចា និងបំរែបំរួលអាកាសធាតុ។ល៕
Vannara
ខែ មីនា 22, 2008 ម៉ោង 5:53 ព្រឹក
gas in here is up too
, normally i pay only $30sth but now is $40 sth .
naryphing
ខែ មីនា 22, 2008 ម៉ោង 10:22 ព្រឹក
តែទោះបីជាយ៉ាងណាក៏គ្រាន់បើជាងនៅកម្ពុជាដែរ ព្រោះអីនៅស្រុកគេកំរិតជីវភាពគេវាខ្ពស់។
Vannara
ខែ មីនា 22, 2008 ម៉ោង 3:48 ល្ងាច