បណ្ណសារ សំរាប់ ខែ មីនា 22nd, 2008
CNN Breaking News: Sex and the Green Card
Garden City, New York, USA – An US federal immigration official was accused of demanding sex from a 22-year-old Colombian woman, who is married to an American citizen, in exchange for a green card. Issac R. Baichu, 46, an adjudication office at the U.S. Citizenship and Immigration Services office in Garden City, was charged and arrested on corruption charges in 11 March 2008 after meeting with the women in their second dating.
According to the court documents, in the first meeting which took place in 21 December 2007, the woman had met Issac in his car, and he told her during the meeting that she needed to have sex with him in return for his assistance in her green card application. He threatened to hold up her application and even deport her relatives if she refused to have sex with him. With this threat, she gave in to one of his demand for oral sex because she was afraid. For the next meeting, he called and asked her to see him in a private meeting. However, she had used her mobile phone, which she hidden in her purse, to record the encounter and the conversation during the date . Days latter, she approached The New York Times and the district attorney’s office to tell the story with the recording. “ I want sex. One or two time. That’s all. You get your green card. You won’t have to see me anymore,” he said on the recording.
With this case, questions were raised about the vulnerability of the system to corruption. It was unofficially reported that, in USA, money, not sex, is the more common currency of corruption in immigration.
Source: CNN
អ្នកស្រែត្រូវដី និងអ្នកស្រែអស់ដី
កាលពីព្រឹកមិញនេះមានបុស្តិ៍វិទ្យុមួយបានរាយការណ៍ថាមានអ្នកស្រែចម្ការម្នាក់បានជិះម៉ូតូឌុបមកឈប់ទៅក្បែរកន្លែងលក់រថយន្តទំនើប។ ពេលមកដល់គាត់ឈររេររៗ ពេលនោះកម្មករដែលធ្វើការនៅកន្លែងលក់រថយន្តបានសួរថា «មករកអីគេ?» គាត់ឆ្លើយថា «មករកទិញឡាន» ពេលនោះកម្មករក៏សើចហើយដេញគាត់ចេញ រួចពោលពាក្យគំរោះបោះបោកថា «ស្អី! មុខនឹងមានលុយទិញឡាន» ស្រាប់តែពេលនោះអ្នកស្រែយើងហុចក្រដាសមួយសន្លឹកដែលមានសរសេរថា «Lexus 470» រួចហើយគាត់ស្រាយក្រមាដែលរុំជុំវិញចង្កេះគាត់រួចលាយកលុយចេញមកក្រៅសុទ្ធតែក្រដាសប្រាក់ប្រភេទ ១០០ ដុល្លារចំនួន ៨០០.០០០,០០ ដុល្លារអាមេរិក ហើយគាត់និយាយទៅកាន់កម្មករនោះថា «ខ្ញុំលឺថាអានឹងមួយបួនម៉ីនដុល្លារ ចឹងពីរប្រាំបីម៉ីនត្រូវអត់?» ស្រាប់តែកម្មករនោះធ្វើភ្នែកមីងម៉ង់ៗ ហើយស្រឡាំងកាំង (កុំច្រឡំអោយសោះអានាងជាមួយអ្នកស្រែឆ្នាំ ២០០៨ ស្មោះ
)
បច្ចុប្បន្ននេះតំលៃដីនៅកម្ពុជាកំពុងតែឡើងថ្លៃយ៉ាងខ្លាំង។ ដោយសារតែដីត្រូវប៉ានខ្លាំង ប្រជាកសិករមួយចំនួនបានបង្ខំចិត្តលក់ដីស្រែចំការរបស់គាត់ ព្រោះអីថាទិន្នផលប្រចាំឆ្នាំដែលទទួលបានពីការធ្វើស្រែចំការរបស់គាត់គឺមិនអាចប្រៀបបាននឹងតំលៃដីដែលគាត់អាចលក់បាននាពេលបច្ចុប្បន្ននេះឡើយ។ តំលៃដីបច្ចុប្បន្នបានត្រូវលើកយកមកជជែកគ្នាគ្រប់ទិសទី និងគ្រប់មជ្ឈដ្ឋានមិនថានៅកន្លែងធ្វើការ រឺក៏ក្នុងក្រុមគ្រួសារឡើយ។ ម្នាក់ៗតែងតែនិយាយប្រាប់គ្នាថាអ្នកនេះ អ្នកនោះលក់ដីបួនដប់ម៉ីន កន្លែងនេះដីត្រូវប៉ាន កន្លែងនោះដីនឹងឡើងថ្លៃទិញទៅមិនខុសទេ។ តំលៃដីនៅកណ្តាលទីក្រុងភ្នំពេញ និងតំបន់ពាណិជ្ចកម្មខ្លះបានកើនឡើងមួយធ្វេរជា ៣ (មួយម៉ែត្រការេប្រហែលជា ៣.០០០ ដុល្លារ) ក្នុងរយៈកាល ២ ឆ្នាំចុងក្រោយនេះ។ ការធ្វើបរិកប្ប (បើសំណាង) ដីធ្លីអាចនឹងធ្វើអោយប្រជាជនមួយចំនួនទទួលបានប្រាក់ចំណេញរហូតដល់ទៅ ១០០ ឬក៏ ២០០ ភាគរយក្នុងមួយឆ្នាំ។
តើតំលៃដីឡើងថ្លៃគឺជាបច្ច័យល្អ រឺអាក្រក់សំរាប់ប្រជាជនកម្ពុជា និងសេដ្ឋកិច្ចកម្ពុជា?
បញ្ហារដីឡើងថ្លៃវាដូចជាកំបិតមុខពីរអញ្ចឹង។ ប្រសិនបើគ្មានការគ្រប់គ្រងដោយប្រុងប្រយត្ន័នោះទេ វានឹងអាចឈានដល់ដំណាក់កាលមួយដែលគេហៅថាបដិវត្តដីធ្លី (នេះបើយោងតាមការយល់ឃើញរបស់អ្នកសេដ្ឋកិច្ច និងអ្នកសង្គមវិទូរមួយចំនួន)។
គុណវិបត្តិ
ការកើនឡើងនៅតំលៃដីបានជំរុញអោយបានការរំលោភបំពានកាន់កាប់ដីដោយខុសច្បាប់ពីសំណាក់អ្នកមានអំណាច និងឈ្នួញទុច្ចរិតមួយចំនួន តួយ៉ាងដូចជាករណីរំលោភយកដីរបស់អ្នកមានអំណាចនៅក្នុងភូមិមួយនៅប៉ោយបែតក្បែរព្រំដែនប្រទេសថៃ ដែលក្នុងជំលោះនោះបានធ្វើអោយអ្នកភូមិចំនួន ៥ នាក់បានបាត់បង់ជីវិត។ ករណីដោយឡែកមួយទៀតគឺកើតឡើងនៅក្នុងភ្នំពេញ ដែលប្រជាពលរដ្ឋនៅក្នុងតំបន់មួយត្រូវបានបង្ខំអោយលក់ដីទៅអោយឈ្នួញក្នុងតំលៃថោក។ នេះបើយោងតាមរបាយការណ៍ពិសេសមួយរបស់លោក Miloon Kothari ដែលបានធ្វើទស្សនកិច្ចចំនួនពីរសប្តាហ៍នៅកម្ពុជា។ ការកើតមានឡើងនូវអំពីរំលោភយកដីធ្លីនេះ គឺបណ្តាលមកពីការកើនឡើងកប់ពពកនូវតំលៃដី។ ហើយកត្តាដ៏ចំបងមួយដែលបង្ករលក្ខណៈដល់អ្នកមានអំណាច និងឈ្មួញទុច្ចរិតក្នុងការរំលោភយកដីនោះគឺមកពីបញ្ហាកម្មសិទ្ធិដីមិនច្បាស់លាស់។ ប្រជាជនភាគច្រើនពុំមានប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង) ទេ បើទោះបីជាពួកគាត់រស់នៅលើដីកម្មសិទ្ធិ រឺក៏ប្រកបការងារកសិកម្មលើដីរបស់គាត់តាំងតែពីយូរយ៉ារហើយក៏ដោយ។ ដូច្នេះកើនឡើងនូវតំលៃដីដែលជំរុញអោយមានការរំលោភបំពានយកដីធ្លីវានឹងធ្វើអោយប្រជាជនមួយចំនួនជាពិសេសប្រជាកសិករប្រឈមមុខនឹងការបាត់បង់ដីធ្លឺស្រែចំការ និងធ្វើអោយគាត់ធ្លាក់ក្នុងភាពក្រីក្រ។
គុណសម្បត្តិ
នៅកម្ពុជា ការកើនឡើងនូវតំលៃដីបានជំរុញអោយការវិនិយោគលើអចលនទ្រព្យកើនឡើងគួរអោយកត់សំគាល់ក្នុងរយៈកាលជិតមួយទស្សវត្សចុងក្រោយនេះ។ ការវិនិយោគលើសំណង់ផ្ទះល្វែង អារគារធំៗ និងទីក្រុងប្រណិតបានរួមចំណែកយ៉ាងច្រើនក្នុងសេដ្ឋកិច្ចកម្ពុជា។ បើយោងតាមរបាយការណ៍ស្តីពីការវិនិយោគផ្ទាល់បរទេស គ្រាន់តែគំរោងទីក្រុងទំនើបមួយដែលវិនិយោគដោយក្រុមហ៊ុនកូរ៉េខាងត្បួងឈ្មោះ World City Co., គឺមានតំលៃវិនិយោគរហូតដល់ទៅជាង ២ ពាន់លានដុល្លារទៅហើយសំរាប់គំរោងសាងសង់ទីក្រុងទំនើបដែលមានឈ្មោះថា Camko City នៅទិសពាយព្យទីក្រុងភ្នំពេញ។ ថ្មីៗនេះការបើកសំពោធគំរោងសាងសង់អាគារកំពស់ ៤២ ជាន់លើអតីតដីមន្ទីរពេទ្យចិន ដែលត្រូវបានគេអោយឈ្មោះថា Golden Tower 42 គឺមានទឹកប្រាក់រហូតដល់ទៅជាង ២៥០ លានដុល្លារ។ តែទោះបីជាយ៉ាងណាក៏ដោយ អ្នកវិភាគមួយចំនួនយល់ឃើញថាគំរោងទាំងពីរខាងលើនេះមិនបានផ្តល់អត្ថប្រយោជន៍ប៉ុន្មានទេដល់សេដ្ឋកិច្ចកម្ពុជា ព្រោះថាការវិនិយោគនោះគឺដូចជាធ្វើនំអត់ម្សៅ (មានន័យថាគេប្រើប្រាស់ធនធានក្នុងស្រុកតាមរយៈការគៀងគងធនធានពីអ្នកមាននៅស្រុកខ្មែរដែលលុយរបស់គេបានកប់ទុកជាយូរមកហើយ)។
តើអ្នកយល់យ៉ាងណាចំពោះបញ្ហារដីធ្លីនៅកម្ពុជា? សូមចែករំលែកមតិយោបល់របស់អ្នកនៅទីនេះ។
The content of this blog is partially written in KHMER language, so you need to download and install 










Do you know the relation between your 2 eyes? They blink together, move together, cry together, see things together, even though they never see each other. Friendship should be like that. Life is like hell without FRIENDS (quoted from his