ទំព័រដើម > សេដ្ឋកិច្ច Economic, អត្ថបទ Article > ទីផ្សារហរិញ្ញវត្ថុ និងឧបករណ៍ហរិញ្ញវត្ថុ (Financial Market and Financial Instruments)

ទីផ្សារហរិញ្ញវត្ថុ និងឧបករណ៍ហរិញ្ញវត្ថុ (Financial Market and Financial Instruments)

ខែតុលា 15, 2007 បញ្ចេញមតិ Go to comments

ទី​ផ្សារ​ហរិ​ញ្ញ​វត្ថុ​ ​និង​ឧបករណ៍​ហរិ​ញ្ញ​វត្ថុ​ ​(Financial​ ​Market​ ​and​ ​Financial​ ​Instruments​)

ផ្អែក​តាម​អ​ត្រា​កំណើន​សេដ្ឋ​កិច្ច​ដ៏​គួរ​អោ​យ​កត់​សំគាល់​ក្នុង​រ​យៈ​កាល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ​គឺ​ ​១១,៤ ភាគ​រយ​ ​ក្នុង​មួយ​ឆ្នាំ​ ​កម្ពុ​ជា​បាន​បង្ហាញ​អោ​យ​ពិភព​លោក​ឃើញ​នូវ​ការ​គ្រប់គ្រង​ស្ថាន​ភាព​ម៉ា​ក្រូ​សេដ្ឋ​កិច្ច​ប្រកបដោយ​ចេរ​ភា​ព​។​ ​បើ​ទោះបីជា​អ​ត្រា​កំណើន​សេដ្ឋ​កិច្ច​នេះ​ ​គឺ​ជា​អ​ត្រា​មួយ​ដែល​ប្រសើរ​បំផុត​បើ​ប្រៀប​ធៀប​ទៅ​នឹង​ប្រទេស​ជិត​ខាង​នៅ​ ​ក្នុង​តំបន់​ក៏​ដោយ​ ​ក៏​សេដ្ឋ​កិច្ច​វិទូ​រ​ភាគ​ច្រើន​បាន​សន្និដ្ឋាន​ថា​ ​កម្ពុ​ជា​នឹង​ទទួល​បាន​កំណើន​សេដ្ឋ​កិច្ច​ប្រសើរ​ជាង​នេះ​ទៅ​ ​ទៀត​នៅ​ពេល​ដែល​កម្ពុ​ជា​បើក​អោ​យ​ដំណើរ​ការ​នូវ​ទី​ផ្សារ​មូល​ប​ត្រ័​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ​ ​២០០៩។ ពីព្រោះ​ថា​ទី​ផ្សារ​ ​មូល​ប​ត្រ័​នេះ​នឹង​ជួយ​អោ​យ​កម្ពុ​ជា​អាច​គៀ​ង​គង​នូវ​មូល​ធន​ទំនេរ​ពី​មជ្ឈដ្ឋាន​សាធារណ​ជន​ជា​ពិសេស​នៅ​ក្នុង​ស្រុក​ ​ដែល​ ​កំពុង​តែ​នៅ​រប៉ាត់រប៉ាយ​ដាក់​នៅ​កន្លែង​តែ​មួយ​ ​ដើម្បី​ផ្ដល់​ជា​ឱ​កាស​ដល់​កា​រវិ​និ​យោគ​ធំៗ​ ​ទាំង​ក្នុង​វិ​ស័​យ​សា​ធារ​ណៈ​ ​និង​ ​ឯក​ជ​ន​។

តើ​អ្វី​ទៅ​ជា​ជា​ទី​ផ្សារ​ហរិ​ញ្ញ​វត្ថុ​? តើ​វា​មាន​តួ​នាទី​ ​និង​អត្ថ​ប្រយោជន៍​អ្វី​ខ្លះ​ដល់​ការ​អភិវឌ្ឍ​ន៍​សេដ្ឋ​កិច្ច​?

ទី​ផ្សារ​ ​ហិរញ្ញ​វត្ថុ​គឺ​ជា​កន្លែង​ដែល​ធ្វើ​ការ​ដោះ​ដូរ​នូវ​ឧបករណ៍​ហរិ​ញ្ញ​វ​ត្ថុ​។ លោក​អ្នក​ប្រហែល​ជា​ធ្លាប់​លឺ​ឈ្មោះ​ ​New​ ​York​ ​Stock​ ​Exchange​ ​វា​គឺ​ជា​ឈ្មោះ​ទី​ផ្សារ​ហិរញ្ញ​វត្ថុ​ដ៏​ល្បឺ​ឈ្មោះ​មួយ​នៅ​លើ​ពិភព​លោ​ក​។​ ​ទី​ផ្សារ​ហិរញ្ញ​វត្ថុ​បាន​ដើរតួ​នាទី​យ៉ាង​ ​សំខាន់​ក្នុង​ការ​ជួយ​សំ​រួល​ដល់​ការ​ប្រមែ​ប្រមូល​នូវ​ធនធាន​ហិរញ្ញ​វត្ថុ​ដែល​នៅ​ទំនេរ​នៅ​ក្នុង​សេដ្ឋ​កិច្ច​របស់​ប្រជា​ជាតិ​មួយ​ ​ដើម្បី​ធ្វើ​ហរិ​ញ្ញ​ប្រទាន​ដល់​កា​រវិ​និ​យោគ​ផ្សេ​ងៗ​ទាំង​ក្នុង​វិ​ស័​យ​សា​ធារ​ណៈ​ ​និង​ឯក​ជ​ន​។​ ​បើ​និយាយ​ដោយ​ងាយ​ស្រួ​ស​ ​យល់​នោះ​គឺ​វា​ជួយ​សំ​រួល​ដល់​ការ​ធ្វើ​លំ​ហូរ​មូល​ធន​ពី​អ្នក​ផ្ដល់​កំ​ច្ចី​ទៅ​អ្នក​មាន​តំ​រូ​វ​ការ​កំ​ច្ចី​។ ដោយសារ​តែ​វា​បាន​បង្កើន​ ​នូវ​យ​ន្ដ​ការ​នេះ​ហើយ​ ​ទើប​ប្រជា​ជាតិ​មួយ​ដែល​ទី​ផ្សារ​ហិរញ្ញ​វត្ថុ​ដំណើរ​ទៅ​បាន​ល្អ​ ​នឹង​ជួយ​អោ​យ​ជំរុញ​អោ​យ​គ្រឿង​ ​ចក្រ​សេដ្ឋ​កិច្ច​ដំណើរ​ការ​ទៅ​រលូន​ដែល​នឹង​ធ្វើ​អោ​យ​សេដ្ឋ​កិច្ច​មាន​ការ​អភិវឌ្ឍ​ន៍​។​ ​សំ​រាប់​ប្រទេស​កម្ពុ​ជា​ផលិតផល​ក្នុង​ ​ស្រុក​ ​(Gross​ ​Domestic​ ​Product​) នឹង​មាន​ការ​កើន​ឡើង​ដល់​ ​២៤,៣ ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​ ​២០១៦ ប្រសិនបើ​ ​ទី​ផ្សារ​មូល​ប​ត្រ័​របស់​កម្ពុ​ជា​ដំណើរ​ការ​បាន​ទៅ​រលូន​ ​ព្រោះ​ទី​ផ្សារ​នេះ​នឹង​មាន​មូល​ធន​រហូត​ដល់​ទៅ​ ​១២ ពាន់​លាន​ ​ដុល្លារ​ ​នេះ​បើ​យោង​ទៅ​តាម​ការ​បង្ហាញ​របស់​អ្នក​ជំនាញ​ការ​ទី​ផ្សារ​មូល​ប​ត្រ័​នៃ​វិទ្យា​ស្ថាន​ទី​ផ្សារ​ភាគ​ហ៊ុន​កូ​រ៉េ​ខាង​ត្បូង​ ​គឺ​លោក​ ​Eom​ ​Kyong​ ​Shik​។

វា​ប្រៀប​បាន​ដូច​ទៅ​នឹង​ទី​ផ្សារ​លក់​ទំនិញ​ធម្ម​តា​មួយ​ដែ​រ​។​ ​ទី​ផ្សារ​ហិរញ្ញ​វត្ថុ​វា​នឹង​គ្មាន​ន័យ​ ​និង​អត្ថ​ប្រយោជន៍​ ​អ្វី​សោះ​ប្រសិនបើ​គ្មាន​ឧបករណ៍​ហិរញ្ញ​វត្ថុ​ត្រូវ​គេ​បាន​ដាក់​អោ​យ​មាន​ការ​ដោះ​ដូ​រ​។​ ​តើ​អ្វី​ទៅ​ជា​ឧបករណ៍​ហិរញ្ញ​វត្ថុ​? វា​គឺ​ ​មូល​ប​ត្រ័​ដែល​មាន​ទំ​រង់​ជា​វិញ្ញាបនបត្រ​សំ​រាប់​បញ្ជាក់​អំពី​កម្ម​សិទ្ធិ​នៃ​ការ​កាន់​កាប់​ដូច​ជា​ទៅ​សញ្ញា​ប​ត្រ័​ ​(bond​) និង​ ​ប​ត្រ័​ភាគ​ហ៊ុន​ ​(stock​)។ ដោយ​ការ​កាន់​កាប់​នូវ​ឧបករណ៍​ហិរញ្ញ​វត្ថុ​ទាំង​នេះ​ ​ម្ចាស់​ឧបករណ៍​ហិរញ្ញ​វត្ថុ​នឹង​ទទួល​បាន​ ​មក​វិញ​នូវ​ភាគ​លាភ​ ​(dividend​) ឬ​ ​ក៏​ការ​ប្រាក់​ ​ ​(interest​) លើ​មូល​ធន​ដែល​គេ​បាន​វិ​និ​យោគ​លើ​ឧបករណ៍​ហិរញ្ញ​វត្ថុ​ ​ទាំង​នោះ​។

តើ​អ្វី​ទៅ​ជា​ប​ត្រ័​ភាគ​ហ៊ុន​? តើ​វា​ដំណើរ​ការ​ដោយ​របៀប​ណា​?

តើ​លោក​អ្នក​ធ្លាប់​ស្រមៃ​គិត​ចង់​ប្រកប​អាជីវ​ ​កម្ម​មួយ​ដោយ​ខ្លួន​ឯង​ ​ដោយ​មិន​ចាំបាច់​មាន​វ​ត្ដ​មាន​ ​និង​ចំណាយ​ពេល​នៅ​ក្នុង​ការិយាល័យ​? លោក​អ្នក​ប្រហែល​ជា​ ​ស្រមៃ​គិត​ថា​ ​វា​មិន​ដឹង​ជា​ល្អ​យ៉ាង​ណា​ទេ​ប្រសិនបើ​ជា​អ្នក​គ្រាន់​តែ​អង្គុយ​លេ​ងៗ​ ​ដោយ​មិន​ចាំបាច់​ចំណាយ​ពេល​ ​និង​ ​កំ​លាំង​ធ្វើ​ការ​ក្នុង​ក្រុម​ហ៊ុន​របស់​អ្នក​ ​ហើយ​អាជីវ​កម្ម​របស់​អ្នក​មាន​ការ​អភិវឌ្ឍ​ន៍​ ​រួច​អ្នក​គ្រាន់​តែ​អង្គុយ​ចាំ​ទទួល​ភាគ​ ​លា​ភ​។​ ​នេះ​ប្រហែល​គ្រាន់​តែ​ជា​ការ​ស្រមើ​ស្រមៃ​មួយ​ប៉ុណ្ណោះ​ ​ដែល​បុគ្គល​ភាគ​ច្រើន​គិត​ថា​វា​គឺ​ជា​ការ​ស្រមើ​ស្រមៃ​ឆ្កួត​ ​លី​លា​។​ ​អ្នក​ទាំង​នោះ​អាច​នឹង​គិត​ខុស​ ​នៅ​ពេល​ដែល​យើង​គិត​ដល់​កា​រវិ​និ​យោគ​លើ​ប​ត្រ័​ភាគ​ហ៊ុន​ ​ពីព្រោះ​ថា​នៅ​ពេល​ ​ដែល​បុគ្គល​មួយ​រូប​កាន់​កាប់​នូវ​សន្លឹក​ប​ត្រ័​ភាគ​ហ៊ុន​របស់​ក្រុម​ហ៊ុន​មួយ​ ​មាន​ន័យ​ថា​បុគ្គល​រូប​នោះ​នឹង​ក្លាយ​ខ្លួន​ជា​ម្ចាស់​ ​មួយ​ ​(shareholder​) រូប​របស់​ក្រុម​ហ៊ុន​នោះ​ដែ​រ​។​ ​ដោយ​ការ​កាន់​កាប់​សន្លឹក​ប​ត្រ័​ភាគ​ហ៊ុន​ ​យើង​មាន​សិទ្ធិ​ក្នុង​ការ​ទាម​ ​ទារ​ ​និង​ទទួល​បាន​នូវ​ភាគ​លាភ​នៅ​ពេល​ក្រុម​ហ៊ុន​នោះ​ទទួល​បាន​ប្រាក់​ចំ​ណេ​ញ​។​ ​ភាគ​លាភ​តិច​ ​ឬ​ច្រើន​ ​គឺ​អាស្រ័យ​ ​ទៅ​លើ​ចំណែក​ភាគ​ហ៊ុន​ដែល​អ្នក​កាន់​កាប់​ ​ហើយ​នៅ​ពេល​ដែល​អ្នក​កាន់​កាប់​ភាគ​ ​ហ៊ុន​របស់​ក្រុម​ហ៊ុន​នោះ​កាន់តែ​ច្រើន​ ​ភាព​ជា​ម្ចាស់​របស់​អ្នក​នឹង​កាន់តែ​ធំ​ទៅៗ​។

តើ​អ្វី​ទៅ​ជា​សញ្ញា​ប​ត្រ័​ ​ហើយ​យើង​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​អ្វី​ខ្លះ​នៅ​ពេល​ដែល​យើង​វិ​និ​យោគ​លើ​វា​?

តើ​ ​អ្នក​ធ្លាប់​ខ្ចី​ប្រាក់​ ​ឬ​របស់​របរ​របស់​គេ​ដែរ​ឬទេ​? ខ្ញុំ​គិត​ថា​ក្នុង​មួយ​ជីវិត​របស់​មនុស្ស​ម្នាក់​ ​ប្រហែល​ជា​ចៀស​មិន​ផុត​ពី​ ​បញ្ហា​នេះ​ទេ​។​ ​វា​ដូច​តែ​គ្នា​នោះ​ទេ​ ​ក្រុម​ហ៊ុន​ ​ឬ​រ​ដ្ឋា​ភិ​បា​ល​ក៏​ដូច្នេះ​ដែ​រ​។​ ​នៅ​ពេល​ដែល​ក្រុម​ហ៊ុន​មួយ​ចង់​ពង្រីក​នូវ​អាជីវ​ ​កម្ម​ ​ឬ​ចំណែក​ទី​ផ្សារ​របស់​ខ្លួន​ ​គេ​ប្រាកដ​ជា​ត្រូវ​ការ​មូល​ធ​ន​។​ ​ដូច​គ្នា​ដែរ​ ​នៅ​ពេល​ណា​ដែល​រ​ដ្ឋា​ភិ​បា​ល​ចង់​ធ្វើ​ការ​ ​ស្ថា​ប​នា​ឡើង​វិញ​នូវ​ហេ​ដ្ឋា​រចនា​ស​ម្ព​ន្ធ័​របស់​ប្រទេស​ឡើង​វិញ​តួយ៉ាង​ដូច​ជា​ផ្លូវ​ថ្នល់​ ​ឬ​មន្ទីរ​ពេទ្យ​ ​គឺ​ចាំបាច់​ត្រូវ​មាន​មូល​ ​ធន​ដូច​គ្នា​នឹង​ក្រុម​ហ៊ុន​ដែ​រ​។​ ​មាន​ពេល​ខ្លះ​ ​រ​ដ្ឋា​ភិ​បា​ល​ ​ឬ​ក៏​ក្រុម​ហ៊ុន​អាច​នឹង​ខ្វះ​នូវ​មូល​ធន​ដើម្បី​ធ្វើ​ហិរញ្ញ​ប្ប​ទាន​នូវ​ ​គំ​រោង​ទាំង​នោះ​ ​ដូច​នេះ​ហើយ​ដើម្បី​ទទួល​បាន​នូវ​ធនធាន​ដែល​ត្រូវ​ការ​ ​រ​ដ្ឋា​ភិ​បា​ល​ ​ឬ​ក្រុម​ហ៊ុន​មាន​តែ​ធ្វើ​ការ​គៀ​ង​គង​ ​មូល​ធន​ពី​មជ្ឈដ្ឋាន​សាធារណ​ជ​ន​។​ ​ពេល​នោះ​អ្នក​ដែល​មាន​ធនធាន​នៅ​ទំនេរ​នឹង​ផ្ដល់​នូវ​កំ​ច្ចី​ដល់​រ​ដ្ឋា​ភិ​បា​ល​ ​ឬ​ក្រុម​ហ៊ុន​ ​ដែល​ត្រូវ​ការ​ធនធាន​នោះ​ ​ដោយ​ការ​ទិញ​សញ្ញា​ប​ត្រ័​ទៅ​តាម​តំ​លៃ​ដំបូង​ ​(face​ ​value​) របស់​សញ្ញា​ប​ត្រ័​។ យើង​ត្រូវ​ដឹង​ ​ថា​គ្មាន​នរណា​ម្នាក់​ផ្ដល់​កំ​ច្ចី​អោ​យ​គេ​ដោយ​គ្មាន​រំពឹង​អ្វី​នោះ​ទេ​។​ ​ដូច​នេះ​ ​ដើម្បី​ជា​ការ​តប​ស្នង​ ​រ​ដ្ឋា​ភិ​បា​ល​ ​ឬ​ក្រុម​ហ៊ុន​ ​ដែល​ជា​អ្នក​បោះ​ផ្សាយ​សញ្ញា​ប​ត្រ័​ ​(issuer​ ​of​ ​bond​) ត្រូវ​បង់​ការ​ប្រាក់​ ​(coupon​) ដល់​អ្នក​ដែល​ផ្ដល់​កំ​ច្ចី​ទាំងឡាយ​ ​នោះ​ទៅ​តាម​កាល​បរិច្ឆេទ​កំណត់​រហូត​ដល់​ចប់​អាយុ​កាល​ ​(maturity​ ​date​) របស់​សញ្ញា​ប​ត្រ័​។ ឧទាហរណ៍​ ​អ្នក​ទិញ​ ​សញ្ញា​ប​ត្រ័​ក្នុង​តំ​លៃ​ ​១០០ ដុល្លារ​ ​ដោយ​អ្នក​បោះ​ផ្សាយ​សញ្ញា​ប​ត្រ័​សន្យា​ផ្ដល់​អ​ត្រា​ការ​ប្រាក់​ ​៨ ភាគ​រយ​ក្នុង​មួយ​ឆ្នាំ​ ​ក្នុង​រ​យៈ​ពេល​កំណត់​រហូត​ដល់​ចប់​អាយុ​កាល​ ​១០ ឆ្នាំ​។​ ​ដូច​នេះ​ ​ក្នុង​រ​យៈ​ពេល​ ​១០ ឆ្នាំ​ ​ជា​រៀង​រាល់​ឆ្នាំ​អ្នក​នឹង​ទទួល​ ​បាន​ការ​ប្រាក់​ចំនួន​ ​៨ ដុល្លារ​ ​(១០០ ដុល្លារ​ ​គុណ​នឹង​ ​៨ ភាគ​រយ​) ហើយ​នៅ​ពេល​ដែល​សញ្ញា​ប​ត្រ័​ចប់​អាយុ​កាល​ ​អ្នក​ ​នឹង​ទទួល​បាន​ប្រាក់​ដើម​ ​១០០ ដុល្លារ​វិ​ញ​។

តើ​សញ្ញា​ប​ត្រ័​ ​និង​ប​ត្រ័​ភាគ​ហ៊ុន​ខុស​គ្នា​យ៉ាង​ដូច​ម្ដេច​?

បើ​និយាយ​ជា​សំ​រាយ​ ​សញ្ញា​ប​ត្រ័​គឺ​ជា​បំណុល​ ​រី​ឯ​ប​ត្រ័​ ​ភាគ​ហ៊ុន​គឺ​ជា​ទ្រ​ព​ម្ចា​ស់​។​ ​ដោយ​ការ​ទិញ​សញ្ញា​ប​ត្រ័​ ​អ្នក​នឹង​ក្លាយ​ជា​ម្ចាស់​បំណុល​ ​(bondholder​/creditor​) មួយ​រូប​ ​របស់​រ​ដ្ឋា​ភិ​បា​ល​ ​ឬ​ក្រុម​ហ៊ុ​ន​។​ ​ហើយ​នៅ​ពេល​ដែល​អ្នក​ទិញ​ប​ត្រ័​ភាគ​ហ៊ុន​ ​អ្នក​នឹង​ក្លាយ​ជា​ម្ចាស់​ហ៊ុន​ ​(shareholder​) មួយ​រូប​របស់​ក្រុម​ហ៊ុន​ ​នោះ​។​ ​ក្នុង​ករណី​ដែល​ក្រុម​ហ៊ុន​នោះ​ក្ស​យ័​ធន​ ​ម្ចាស់​បំណុល​នឹង​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​ទាមទារ​ ​ឬ​ ​រឹប​អូស​ទ្រព្យ​ស​ម្ប​ត្ដិ​របស់​ក្រុម​ហ៊ុន​មុន​ម្ចាស់​ហ៊ុ​ន​។

(ដក​ស្រង់​ចេញ​ពី​អត្ថ​បទ​របស់​ ​investopedia​.com​ ​និង​ទ​ស្ស​នាវ​ដ្ដី​សេដ្ឋ​កិច្ច​ថ្ងៃ​នេះ​លេខ​ ​៧)

  1. ខែមិថុនា 28, 2009 ម៉ោង 1:28 ព្រឹក

    i’m very interested with financial market and financial product

    • Rath sopanha
      ខែសីហា 5, 2010 ម៉ោង 1:12 ល្ងាច

      1.how to buy bond ?
      2. how many of risk requries compensation?
      3. how to recorde to journal when company get the forgine current unit for investment ?

  2. mao maluxh
    ខែធ្នូ 24, 2010 ម៉ោង 5:30 ល្ងាច

    Financial growh

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: