ទំព័រដើម > សេដ្ឋកិច្ច Economic, អត្ថបទ Article > របាយ​ការណ៍​អភិវឌ្ឍន៍​មនុស្ស​នៅ​កម្ពុជា​ឆ្នាំ ២០០៧ (Cambodia Human Development Report 2007)

របាយ​ការណ៍​អភិវឌ្ឍន៍​មនុស្ស​នៅ​កម្ពុជា​ឆ្នាំ ២០០៧ (Cambodia Human Development Report 2007)

ខែតុលា 15, 2007 បញ្ចេញមតិ Go to comments

នៅ​ក្នុង​ឆ្នាំ​ ​១៩៩០ របាយ​ការណ៍​អភិវឌ្ឍ​ន៍​មនុស្ស​ ​(Human​ ​Development​ ​Reports​) ត្រូវ​បាន​បោះ​ពុម្ព​ ​ជា​លើក​ដំបូង​ដោយ​កម្ម​វិធី​អភិវឌ្ឍ​ន៍​សហ​ប្រជា​តិ​ ​(United​ ​Nations​ ​Development​ ​Programme​)។ ជា​ប​ន្ដរ​បន្ទាប់​ ​របាយ​ការណ៍​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ ​និង​បោះ​ពុម្ព​ដើម្បី​ផ្ដល់​ជា​ចំណេះ​ដឹង​ ​និង​ព​ត៌​មាន​ដល់​អ្នក​អាន​ទាំងឡាយ​ស្ដី​ពី​ ​បញ្ហា​ជុំ​វិញ​ការ​អភិវឌ្ឍ​ន៍​មនុ​ស្ស​។​ ​គំនិត​ផ្ដួច​ផ្ដើម​ ​និង​ចង​ក្រង​ជា​ដំបូង​នូវ​របាយ​ការណ៍​អភិវឌ្ឍ​ន៍​មនុស្ស​ត្រូវ​បាន​ធ្វើ​ ​ឡើង​ដោយ​សេដ្ឋ​កិច្ច​វិទូ​សញ្ជាតិ​ ​ប៉ា​គី​ស្ថាន​ដ៏​ល្បី​ឈ្មោះ​មួយ​រូប​ឈ្មោះ​ ​Mahbub​ ​ul​ ​Haq​។

ក្រោម​គំនិត​ផ្ដួច​ផ្ដើម​ ​និង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​គាត់​ ​ទ្រឹស្ដី​ ​និង​ក្រប​ខ​ណ្ណ័​អភិវឌ្ឍ​ន៍​ស្ដី​អំពី​ការ​អភិវឌ្ឍ​ន៍​ ​មនុស្ស​បាន​ទទួល​ការ​ពេញ​និយម​ជា​ខ្លាំង​ពី​សំណាក់​អ្នក​នយោបាយ​ ​ថ្នាក់​ដឹកនាំ​ប្រទេស​ ​សេដ្ឋ​កិច្ច​វិទូ​ ​សង្គម​វិទូ​ ​និង​ ​អ្នក​អាន​ដ៏​ទៃៗ​ទៀ​ត​។​ ​ដោយ​ឃើញ​ពីសា​រៈ​សំខាន់​ ​និង​ភាព​ទាក់​ទាញ​របស់​ទ្រឹស្ដី​ ​និង​ក្រប​ខ​ណ្ណ័​នៃ​ការ​អភិវឌ្ឍ​ន៍​ ​មនុស្ស​ ​របាយ​ការណ៍​អភិវឌ្ឍ​ន៍​មនុស្ស​ត្រូវ​បាន​បណ្ដា​រ​ប្រទេស​មួយ​ចំនួន​ធំ​នៅ​ទូ​ទាំង​ពិភព​លោក​យក​ទៅ​ចង​ក្រង​ ​ដោយ​អោ​យ​ឈ្មោះ​ថា​របាយ​ការណ៍​អភិវឌ្ឍ​ន៍​មនុស្ស​ថ្នាក់​ជាតិ​ ​(National​ ​Human​ ​Development​ ​Reports​)។ ភាគ​ច្រើន​នៃ​ដំណើរ​នៃ​ការ​ចង​ក្រង​របាយ​ការណ៍​នេះ​គឺ​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​កម្ម​វិធី​អភិវឌ្ឍ​ន៍​សហ​ប្រជា​តិ​ ​(United​ ​Nations​ ​Development​ ​Programme​) ទាំង​ជំនួយ​បច្ចេកទេស​ ​និង​ហិរញ្ញ​វ​ត្ថុ​។

CHRD2007ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​ក៏​ជា​ប្រទេស​មួយ​ដែល​បាន​ចូល​រួម​ក្នុង​សកម្មភាព​នេះ​ដែ​រ​។​ ​ចាប់​តាំង​ពី​ឆ្នាំ​ ​១៩៩៧ រហូត​មក​ដល់​បច្ចុប្បន្ន​ ​កម្ពុ​ជា​បាន​ចង​ក្រង​នូវ​របាយ​ការណ៍​អភិវឌ្ឍ​ន៍​មនុស្ស​ចំនួន​ ​៧ មក​ហើយ​ ​ដោយ​ប្រធាន​បទ​ ​នៃ​របាយ​ការណ៍​និ​មួ​យៗ​គឺ​ខុ​សៗ​គ្នា​អាស្រ័យ​ទៅ​តាម​ស្ថាន​ភាព​ ​និង​ព្រឹត្ដិ​ការណ៍​សំ​ខា​ន់ៗ​ដែល​កើត​មាន​នៅ​ក្នុង​សង្គម​ ​កម្ពុ​ជា​នៅ​ក្នុង​ឆ្នាំ​និ​មួ​យៗ​។​ ​នៅ​ក្នុង​ឆ្នាំ​ ​២០០៧ នេះ​ ​របាយ​ការ​ន៍​អភិវឌ្ឍ​ន៍​មនុស្ស​នៅ​កម្ពុ​ជា​ត្រូវ​បាន​ផ្ដោត​លើ​ ​ប្រធាន​បទ​ស្ដី​ពី​ ​បង្កើន​ជំ​រើស​សំ​រាប់​ប្រជា​ជន​នៅ​ជនបទ​ ​(Expanding​ ​Choices​ ​For​ ​Rural​ ​People​)។ របាយ​ការណ៍​ ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​កិច្ច​សហ​ប្រតិបត្ដិ​ការណ៍​រវាង​ក្រសួង​ផែនការ​ ​និង​កម្ម​វិធី​អភិវឌ្ឍ​ន៍​សហ​ប្រជា​តិ​ប្រចាំ​ ​នៅ​កម្ពុ​ជា​ ​និង​ត្រូវ​បាន​ចេញ​ផ្សាយ​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី​ ​០៤ ខែ​ ​កញ្ញា​ ​ឆ្នាំ​ ​២០០៧។

នៅ​ក្នុង​ក្រប​ខ​ណ្ឌ័​អភិវឌ្ឍ​ន៍​មនុស្ស​ ​សេដ្ឋ​កិច្ច​វិទូ​ធ្វើ​ការ​វាស់​វែង​នូវ​ការ​អភិវឌ្ឍ​ន៍​របស់​មនុស្ស​ជាតិ​ដោយ​ ​ពិ​និត្យ​មើល​ទៅ​លើ​ព​ត៌​មាន​សំខាន់​មួយ​ដែល​គេ​ហៅ​ថា​ ​”ស​ន្ទ​ស្ស​រ៍​អភិវឌ្ឍ​ន៍​មនុស្ស​ ​(Human​ ​Development​ ​Index​)”។ ស​ន្ទ​ស្ស​រ៍​អភិវឌ្ឍ​ន៍​មនុស្ស​ត្រូវ​បាន​គណនា​ដោយ​រួម​បញ្ចូល​នូវ​សូ​ច​នា​ករ​សំខាន់​ដែល​ទាក់ទង​ទៅ​នឹង​ភាព​ ​សុខដុម​រម​នា​របស់​ប្រជា​ជន​ដូច​ជា​បញ្ហា​សុខ​មា​ល​ភាព​ ​ការ​អប់រំ​ ​កំ​រិ​ត​ជីវភាព​ ​សិទ្ធ​ ​សម​ធម៌​យេ​ន​ឌ​រ័​ជា​ដើ​ម​។​ ​អាស្រ័យ​ហេតុ​នេះ​ហើយ​ ​ការ​បក​ស្រាយ​អំពី​ភាព​ជឿន​លឿន​ ​និង​ការ​អភិវឌ្ឍ​ន៍​របស់​ប្រជា​ជាតិ​មួយ​ដោយ​ផ្អែក​ទៅ​ ​លើស​ន្ទ​ស្ស​រ៍​អភិវឌ្ឍ​ន៍​មនុស្ស​គឺ​មាន​ល្ខ​ណៈ​ទូលំ​ទូលាយ​ ​និង​ច្បាស់លាស់​ជាង​ការ​ដែល​សង្កេត​មើល​ទៅ​លើ​តែ​ទៅ​លើ​ ​ការ​លូត​លាស់​ខាង​សេដ្ឋ​កិច្ច​ ​ឧទាហរណ៍​ដូច​ជា​កំណើន​សេដ្ឋ​កិ​ច្ច​។​ ​ ​ក្នុង​​​​​​​​​​​​​​​​​​ឆ្នាំ​ ​២០០៤ ស​ន្ទ​ស្ស​រ៍​អភិវឌ្ឍ​ន៍​មនុស្ស​នៅ​ ​កម្ពុ​ជា​គឺ​ ​០,៥៨៣ ដោយ​ស្ថិត​ក្នុង​លំដាប់​ទី​ ​១២៩ ក្នុង​ចំណោម​ ​១៧៧ ប្រទេស​ទូ​ទាំង​ពិភព​លោ​ក។

(ដកស្រង់ចេញពីសៀវភៅអំនានស្ដីពីការអភិវឌ្ឍន៍មនុស្ស Amartya Sen និងរបាយការណ៍អភិវឌ្ឍន៍មនុស្សនៅកម្ពុជា)

  1. Phy
    ខែតុលា 15, 2007 ម៉ោង 9:33 ល្ងាច

    Though i have very little knowledge about this stuff, it looks like a good post for discussions among economists. Keep it up, man!

  2. ខែតុលា 16, 2007 ម៉ោង 1:25 ល្ងាច

    thanks, buddy, for your comment. ok… i will post more articles about this topic.

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: