ទំព័រដើម > សេដ្ឋកិច្ច Economic, អត្ថបទ Article > កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍មនុស្ស (Human Development and Economic Growth)

កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍មនុស្ស (Human Development and Economic Growth)

ខែតុលា 15, 2007 បញ្ចេញមតិ Go to comments

ក្នុង​នៅ​សេដ្ឋ​កិច្ច​វិទ្យា​ ​ដើម្បី​វាស់​វែង​អំពី​ភាព​រីក​ចំ​រើ​ន​របស់​ប្រជា​ជាតិ​មួយ​ ​សេដ្ឋ​កិច្ច​វិទូ​រ​ពិ​និត្យ​ ​និង​វិភាគ​ ​ទៅ​លើ​ទិន្នន័យ​ ​និង​ព​ត៌​មាន​សេដ្ឋ​កិច្ច​សំ​ខា​ន់ៗ​មួយ​ចំនួន​តួយ៉ាង​ដូច​ជា​ផលិតផល​ជាតិ​សរុប​ ​(Gross​ ​Domestic​ ​Product​)។ ជា​ទូទៅ​ដើម្បី​វាស់​វែង​អំពី​ស្ថាន​ភាព​សេដ្ឋ​កិច្ច​របស់​ប្រជា​ជាតិ​មួយ​ ​សេដ្ឋ​កិច្ច​វិទូ​ភាគ​ច្រើន​តែង​តែ​ពិ​និត្យ​ ​មើល​ទៅ​លើ​ផ​លិ​ត​ជាតិ​សរុប​ ​ពីព្រោះ​ថា​វា​ប្រាប់​យើង​អោ​យ​ដឹង​អំពី​ចំណូល​ ​និង​ចំណាយ​សរុប​របស់​ប្រជា​ជាតិ​មួយ​ ​ទៅ​លើ​ទិ​ន្ន​ផល​នៃ​ទំនិញ​ ​និង​សេ​វា​។​ ​ដើម្បី​ទទួល​បាន​នូវ​ទិន្នន័យ​ស្ដី​អំពី​ផលិតផល​ជាតិ​សរុប​ ​យើង​អាច​ប្រើ​ប្រាស់​នូវ​ ​វិធី​សា​ស្ដ្រ​ ២ យ៉ាង​គឺ​ ​(១) ពិ​និត្យ​មើល​លើ​ចំណូល​របស់​ប្រជា​ជន​ម្នាក់​នៅ​ក្នុង​ប្រទេស​ ​ឬ​ ​(២) ពិ​និត្យ​មើល​ទៅ​លើ​ ​ការ​ចំណាយ​សរុប​លើ​ទិន្នន័យ​នៃ​ទំនិញ​ ​និង​សេ​វា​ដែល​បាន​ផ​លិ​ត​ក្នុង​ប្រ​ទេ​ស​។​ ​ពីព្រោះ​ថា​នៅ​ក្នុង​ទ្រឹស្ដី​សេដ្ឋ​កិច្ច​ជា​ ​ទូទៅ​ចំណូល​ត្រូវ​តែ​ស្មើ​ចំណាយ​ ​ដោយសារ​តែ​នៅ​ក្នុង​សេដ្ឋ​កិច្ច​ ​ប្រតិបត្ដិ​ការណ៍​ដោះ​ដូរ​តែង​តែ​មាន​អ្នក​លក់​ ​និង​អ្នក​ ​ទិញ​ ​ដូច​នេះ​ ​១ ដុល្លារ​ដែល​អ្នក​ទិញ​បាន​ចំណាយ​ ​វា​នឹង​ក្លាយ​ជា​ចំណូល​ ​១ ដុល្លារ​តែ​អ្នក​លក់​នឹង​ទទួល​បា​ន​។​ ​ឧ​ទារ​ហ​ណ៍​ ​៖ លោក​សុខ​ជិះ​ម៉ូ​តូ​ឌុ​ប​របស់​លោក​សៅ​ពី​ផ្សារ​ថ្មី​ទៅ​កាន់​វ​ត្ដ​ភ្នំ​ក្នុង​តំ​លៃ​ ​២.០០០,០០៛ ប្រតិបត្ដិ​ការណ៍​ ​ដោះ​ដូរ​នឹង​ធ្វើ​អោ​យ​លោក​សៅ​ទទួល​បាន​ចំណូល​ ​២.០០០,០០៛ ដែល​ជា​ការ​ចំណាយ​របស់​លោក​សុ​ខ​។​ ​ម្យ៉ាង​ ​ទៀត​ដើម្បី​ធ្វើ​ការ​វាស់​វែង​អំពី​កំ​រិ​ត​ជីវភាព​របស់​នៅ​របស់​ប្រជា​ជន​ ​សេដ្ឋ​កិច្ច​វិទូ​ពឹង​ពែង​លើ​ទិន្នន័យ​អំពី​ផលិតផល​ ​ជាតិ​សរុប​សំ​រាប់​ប្រជា​ជន​ម្នាក់​ ​(Gross​ ​Domestic​ ​Product​​ ​Per​ ​Capita​)។ប្រជា​ជាតិ​មួយ​ដែល​អាច​សំ​រេ​ច​បាន​នូវ​អ​ត្រា​កំណើន​សេដ្ឋ​កិច្ច​ជា​រៀង​រាល់​ឆ្នាំ​ ​តួយ៉ាង​ដូច​ជា​កំណើន​ផ​លិ​ត​ ​ផល​ជាតិ​សរុប​ ​និង​ផលិតផល​ជាតិ​សរុប​សំ​រាប់​ប្រជា​ជន​ម្នាក់​ ​វា​នឹង​ធ្វើ​អោ​យ​ប្រជា​ជាតិ​នោះ​មាន​ការ​អភិវឌ្ឍ​ន៍​ ​ប្រសិនបើ​គេ​អាច​រក្សា​នូវ​អ​ត្រា​កំណើន​ប្រចាំ​ឆ្នាំ​នោះ​ ​ទោះជា​អ​ត្រា​កំណើន​នោះ​វា​តិច​តួច​ក៏​ដោ​យ​។​ ​ឧទាហរណ៍​នៅ​ ​កម្ពុ​ជា​ ​ផលិតផល​ជាតិ​សរុប​សំ​រាប់​ប្រជា​ជន​ម្នាក់​ក្នុង​ឆ្នាំ​ ​២០០៦ គឺ​ ​៥១៣ ដុល្លារ​ ​និង​អ​ត្រា​កំណើន​សេដ្ឋ​កិច្ច​ ​១០,៨ ភាគ​រ​យ​។​ ​ប្រសិនបើ​យើង​អាច​រក្សា​នូវ​អ​ត្រា​កំណើន​សេដ្ឋ​កិច្ច​នេះ​បាន​ ​នៅ​ក្នុង​ឆ្នាំ​ ​២០១៦ ផលិតផល​ជាតិ​សរុប​ ​សំ​រាប់​ប្រជា​ជន​ម្នាក់​នឹង​កើន​ឡើង​រហូត​ដល់​ ​១.៤៣១ ដុល្លា​រ​។​ ​ដូច​នេះ​វា​អាច​បញ្ជាក់​ឃើញ​យ៉ាង​ច្បាស់​ថា​ ​ការ​ដែល​​ប្រជា​ជាតិ​មួយ​អាច​រក្សា​ស្ថាន​ភាព​ម៉ា​ក្រូ​សេដ្ឋ​កិច្ច​អោ​យ​មាន​និ​រ​ន្តភាព​​​វា​នឹង​ធ្វើ​អោ​យ​ស្ថាន​ភាព​ជីវភាព​របស់​ប្រជា​ ​ជន​មាន​ការ​កើន​ឡើ​ង​។

ជា​ទូទៅ​នៅ​ពេល​ដែល​ប្រជា​ជាតិ​មួយ​សំ​រេ​ច​បាន​នូវ​កំ​រិ​ត​ផលិតផល​ជាតិ​សរុប​សំ​រាប់​ប្រជា​ជន​ម្នាក់​ខ្ពស់​ ​វា​គឺ​ ​ជា​សូ​ច​នា​ករ​មួយ​ដែល​អាច​ឆ្លុះ​ប​ញ្ជាំ​ង​អោ​យ​ឃើញ​ថា​កំ​រិ​ត​ជីវភាព​ ​និង​ការ​រស់​នៅ​របស់​ប្រជា​ជន​នៅ​ក្នុង​ប្រជា​ជាតិ​ ​នោះ​មាន​ស្ថាន​ភាព​ល្អ​ប្រ​សើ​រ​។​ ​មាន​ន័យ​ថា​កំ​រិ​ត​ជីវភាព​របស់​ប្រជា​ជន​ក្នុង​ប្រជា​ជាតិ​នោះ​ ​មាន​លក្ខ​ណៈ​ប្រសើរ​ ​ប្រសិនបើ​ប្រៀប​ធៀប​ទៅ​នឹង​ប្រជា​ជាតិ​មួយ​ទៀត​ដែល​កំ​រិ​ត​ផលិតផល​ជាតិ​សរុប​សំ​រាប់​ប្រជា​ជន​ម្នាក់​ទាប​ជា​ង​។​ ​ប៉ុន្ដែ​ប្រសិនបើ​យើង​វិភាគ​តាម​ទ្រឹស្ដី​ ​និង​ក្រប​ខ​ណ្ណ័​អភិវឌ្ឍ​ន៍​ថ្មី​ដែល​បាន​ចង​ក្រង​ឡើង​ដោយ​សេដ្ឋ​កិច្ច​វិទូ​សញ្ជាតិ​ ​ប៉ា​គី​ស្ថាន​ដ៏​ល្បី​ឈ្មោះ​មួយ​រូប​ឈ្មោះ​ ​Mahbub​ ​ul​ ​Haq​ ​ស្ដី​អំពី​ការ​អភិវឌ្ឍ​ន៍​មនុស្ស​ ​(Human​ ​Development​) វិញ​យើង​ឃើញ​ថា​ ​ការ​អភិវឌ្ឍ​ន៍​តែ​ទៅ​លើ​សេដ្ឋ​កិច្ច​តែ​មួយ​មុខ​ ​ឧទាហរណ៍​ដូច​ជា​កំណើន​ផលិតផល​ជាតិ​សរុប​ ​សំ​រាប់​ប្រជា​ជន​ម្នាក់​ខ្ពស់​គឺ​វា​មិន​គ្រប់​គ្រាន់​នោះ​ទេ​ ​ពីព្រោះ​ថា​នៅ​ក្នុង​ទ្រឹស្ដី​ ​និង​ក្រប​ខ​ណ្ណ័​នៃ​អភិវឌ្ឍ​ន៍​មនុស្ស​ ​ការ​អភិវឌ្ឍ​ន៍​នៃ​ស្ថាន​ភាព​នៃ​ការ​រស់​នៅ​របស់​ប្រជា​ជន​គឺ​រួម​មាន​ការ​បង្កើត​នូវ​ជំ​រើស​សំ​រាប់​ប្រជា​ជន​ ​(ឧ​ទារ​ហ​ណ៍​ ​ដូច​ជា​សិ​ទ្ធី​សេរី​ភាព​) សមត្ថ​ភាព​ ​(ការ​អប់រំ​ ​និង​សុខ​មា​ល​ភាព​) និង​កំ​រិ​ត​ជីវភាព​ ​(ប្រាក់​ចំណូល​ខ្ពស់​)។ នៅ​ក្នុង​​ក្រប​ខ​ណ្ឌ័​អភិវឌ្ឍ​ន៍​ មនុស្ស​សេដ្ឋ​កិច្ច​វិទូ​ធ្វើ​ការ​វាស់​វែង​នូវ​ការ​អភិវឌ្ឍ​ន៍​របស់​មនុស្ស​ជាតិ​ដោយ​ពិ​និត្យ​មើល​ទៅ​លើ​ព​ត៌​មាន​សំខាន់​មួយ​ដែល​គេ​ហៅ​ថា​ ​”ស​ន្ទ​ស្ស​រ៍​អភិវឌ្ឍ​ន៍​មនុស្ស​​​(Human​ ​Development​ ​Index​)”។ ស​ន្ទ​ស្ស​រ៍​អភិវឌ្ឍ​ន៍​មនុស្ស​ត្រូវ​បាន​គណនា ​ដោយ​រួម​បញ្ចូល​នូវ​សូ​ច​នា​ករ​សំខាន់​ដែល​ទាក់ទង​ទៅ​នឹង​ភាព​សុខដុម​រម​នា​របស់​ប្រជា​ជន​ដូច​ជា​បញ្ហា​សុខ​មា​ល​ភាព​ ​ការ​អប់រំ​ ​កំ​រិ​ត​ជីវភាព​ ​សិទ្ធ​ ​សម​ធម៌​យេ​ន​ឌ​រ័​ជា​ដើ​ម​។​ ​អាស្រ័យ​ហេតុ​នេះ​ហើយ​ ​ការ​បក​ស្រាយ​អំពី​ភាព​ជឿន​លឿន​ ​និង​ការ​អភិវឌ្ឍ​ន៍​របស់​ប្រជា​ជាតិ​មួយ​ដោយ​ផ្អែក​ទៅ​លើស​ន្ទ​ស្ស​រ៍​អភិ​​វ​ឌ្ឍ​ន៍​មនុស្ស​គឺ​មាន​ល្ខ​ណៈ​ទូលំ​ទូលាយ​ ​និង​ច្បាស់លាស់​ជាង​ការ​ដែល​សង្កេត​មើល​ទៅ​លើ​តែ​ការ​លូត​លាស់​ខាង​សេដ្ឋ​​កិច្ច​​ ឧទាហរណ៍​ដូច​ជា​កំណើន​សេដ្ឋ​កិ​ច្ច។

ឧទ​ហរ​ណ៍​ ​ប្រជា​ជាតិ​មួយ​អាច​មាន​នូវ​កំ​រិ​ត​ផលិតផល​ជាតិ​សរុប​សំ​រាប់​ប្រជា​ជន​ម្នាក់​ខ្ពស់​ជាង​ប្រជា​ជាតិ​ ​ប៉ុន្ដែ​នេះ​មិន​ប្រាកដ​ថា​ប្រជា​ជាតិ​ទី​មួយ​មិន​ប្រាកដ​ថា​ប្រសើរ​ជាង​ប្រជា​ជាតិ​ទី​ពីរ​នោះ​ទេ​។​ ​ឧទាហរណ៍​ ​ក្នុង​ឆ្នាំ​ ​១៩៨៨ ផលិតផល​ជាតិ​សរុប​សំ​រាប់​ប្រជា​ជន​ម្នាក់​ក្នុង​ប្រទេស​អា​ហ្វ្រិ​ក​ខាង​ត្បូង​ ​(២.០១០ ដុល្លារ​) ខ្ពស់​ជាង​ ​ប្រទេស​ចិន​ ​(៣១០ ដុល្លារ​) ប្រហែល​ជា​ ​៦ ដង​ ​ប៉ុន្ដែ​ប្រសិនបើ​យើង​ពិ​និត្យ​មើល​ទៅ​លើ​ស្ថាន​ភាព​សុខ​មា​ល​ភាព​ ​(អ​ត្រា​អាយុ​កាល​រស់​នៅ​ជា​មធ្យម​) វិញ​យើង​ឃើញ​ថា​ប្រទេស​ចិន​ ​(៦៩ ឆ្នាំ​)មាន​ស្ថាន​ភាព​ប្រសើរ​ជាង​ប្រទេស​ ​អា​ហ្វ្រិ​ក​ខាង​ត្បូង​ ​(៥៥ ឆ្នាំ​)។ ដូច​នេះ​ការ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ទៅ​លើ​ការ​អភិវឌ្ឍ​ន៍​របស់​ប្រជា​ជាតិ​មួយ​ ​ដោយ​ ​ពិ​និត្យ​តែ​ទៅ​លើ​កំណើន​សេដ្ឋ​កិច្ច​តែ​មួយ​មុខ​នោះ​ ​វា​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ​។​ ​ដើម្បី​ទទួល​បាន​នូវ​រូប​ភាព​ ​មួយ​ពេញ​លេញ​អំពី​ការ​អភិវឌ្ឍ​ន៍​របស់​ប្រជា​ជាតិ​មួយ​ ​យើង​ត្រូវ​តែ​ពិ​និត្យ​មើល​ទៅ​លើក​ត្ដា​សំ​ខា​ន់ៗ​ផ្សេ​ងៗ​ទៀ​ត​។

(ដក​ស្រង់​ចេញ​ពី​សៀវភៅ​អំ​នា​ន​ស្ដី​ពី​ការ​អភិវឌ្ឍ​ន៍​មនុស្ស​ ​Amartya​ ​Sen​ ​និង​សៀវភៅ​ម៉ា​ក្រូ​សេដ្ឋ​កិច្ច​ ​N​. Gregory​ ​Mankiw​)

  1. Phy
    ខែតុលា 15, 2007 ម៉ោង 9:42 ល្ងាច

    Interesting to learn this. Thanks for sharing. Does it mean Cambodia with life expectancy standing at 56.5 years of age (let alone the PPP of US$2,423) is in a better position than South Africa in 1998?

  2. ខែតុលា 16, 2007 ម៉ោង 1:46 ល្ងាច

    Of course, yes, if we take into account only the life expectancy while we keep others dimension constant.

    In Human Development perspective, to see how prosperity a country is economists firstly look at a few dimensions of development surrounding human being such as living a long and healthy life (measured by life expectancy), being educated (measured by adult literacy and enrollment at the primary, secondary and tertiary level) and having a decent standard of living (measured by purchasing power parity, PPP, income). That’s so called Human Development Index (HDI).

    However, to got a comprehensive picture of Human Development, there are others dimension to be reviewed such as Human Poverty Index (HPI), Gender-related Development Index (GDI) and Gender Empowerment Measure (GEM).

    Well, it is a little bit technical complicated for us to understand those stuff. However, if you wish to gain more understanding, the technical note about those stuff is available at http://hdr.undp.org/

  1. ខែតុលា 22, 2007 ម៉ោង 4:33 ល្ងាច

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: