ទំព័រដើម > សេ្នហា Love, អត្ថបទ Article, អនុសាសន៍ Advices > ហេតុផល ៥ យ៉ាងដែលបុរស និងស្ដ្រីរៀបអាពាពិពាហ៍ (5 Reasons to Get Married)

ហេតុផល ៥ យ៉ាងដែលបុរស និងស្ដ្រីរៀបអាពាពិពាហ៍ (5 Reasons to Get Married)

ខែតុលា 17, 2007 បញ្ចេញមតិ Go to comments

marryការ​រៀប​ការ​គឺ​ជា​រឿង​មួយ​ដែល​បុរស​ ​និង​ស្ដ្រី​ទាំង​អស់​ក្នុង​លោក​តែង​តែ​នឹក​គិត​ដល់​វា​។​ ​ម្នា​ក់ៗ​តែង​តែ​ជួប​ប្រទះ​នឹង​ ​ការ​ធ្វើ​សេចក្ដី​សំ​រេ​ច​ ​ថា​តើ​ខ្លួន​ត្រូវ​ដល់​ពេល​រៀប​ការ​ហើយ​ឬ​នៅ​? តើ​បុរស​ ​ឬ​ស្ដ្រី​ម្នាក់​នោះ​សាក​សម​នឹង​ខ្លួន​ដែរ​ឬទេ​? នៅ​ពេល​បុរស​ ​និង​ស្ដ្រី​សំ​រេ​ច​ចិ​ត្ដ​រៀប​ការ​ជាមួយ​គ្នា​ហើយ​នោះ​ ​ជីវិត​អា​ពា​ពិពាហ៍​នេះ​នឹង​ប្រែ​ក្លាយ​ជីវិត​របស់​បុគ្គល​ពីរ​ ​រូប​អោ​យ​ទៅ​ជា​ជីវិត​រួម​គ្នា​មួ​យ​។​ ​ដូច​នេះ​ការ​សំ​រេ​ច​ចិ​ត្ដ​ចាប់​យក​នូវ​ចំណង​ដែល​ពិបាក​នឹង​ស្រាយ​ ​វា​ចាំបាច់​ណាស់​ដែល​ ​យើង​ទាំង​អស់​គ្នា​ត្រូវ​តែ​គិត​គូ​ ​និង​ពិចារណា​អោ​យ​បាន​ច្បាស់​លា​ស់​។​ ​ដូច​ពាក្យ​ចាស់​បុរាណ​ថា​ ​”ស្រលាញ់​ខ្លួន​អោ​យ​ ​ស្ងួន​ចំណី​ ​ស្រលាញ់​ស្រី​អោ​យ​ចេះ​ថ្ម​ម​ចិ​ត្ដ​” និង​ពាក្យ​ ​”ចំណង​ប្រាំ​ប្រការ​”។

ជា​ទូទៅ​ ​បុរស​ ​និង​ស្ដ្រី​មាន​ទ​ស្ស​នៈ​ខុស​គ្នា​ចំពោះ​ជីវិត​អា​ពា​ពិ​ពា​ហ៍​។​ ​វា​មាន​ហេតុ​ផល​ជា​ច្រើន​ដែល​បណ្ដាល​អោ​យ​ ​បុរស​ ​ឬ​ក៏​ស្ដ្រី​សំ​រេ​ច​ចិ​ត្ដ​រៀប​អា​ពា​ពិ​ពា​ហ៍​។​ ​ប៉ុន្ដែ​អត្ថ​បទ​នេះ​សូម​លើក​យក​តែ​ហេតុ​ផល​ធំៗ​តែ​ ​៥ ប៉ុណ្ណោះ​យក​មក​ ​ពិ​ពណ៌​នា​។

ហេតុ​ផល​ទាំង​ ​៥ ដែល​បុរស​សំ​រេ​ច​ចិ​ត្ដ​រៀប​អា​ពា​ពិពាហ៍​ ​៖

  • ចង់​ទទួល​បាន​នូវ​ភាព​ថ្នាក់ថ្នម​ ​និង​បីបាច់​ដូចដែល​ខ្លួន​ធ្លាប់​បាន​ម្ដាយ​ចិញ្ចឹម​បីបាច់​កាល​នៅ​កុមារភាព​ ​ដូច្នេះ​ជា​ ​ទូទៅ​បុរស​តែង​តែ​ចង់​រៀប​ការ​ជាមួយ​នឹង​ស្ដ្រី​ដែល​មាន​លក្ខ​ណៈ​ ​និង​ចរិត​ដូច​ម្ដាយ​របស់​គេ​។
  • ចង់​មាន​គូ​ជីវិត​ដើម្បី​ខ្លួន​អាច​ចែក​រំលែក​សុខ​ទុ​ក្ខ​។
  • សេចក្ដី​ស្នេហ៍​ដែល​បុរស​មាន​ចំពោះ​ស្ដ្រី​ (ស្នេហា​សត្វ​លោក​)។
  • ស្ដ្រី​នោះ​ត្រូវ​បាន​ខ្លួន​ធ្វើ​អោ​យ​មាន​ផ្ទៃ​ពោះ​ ​ឬ​ចង់​អោ​យ​ស្ដ្រី​មាន​បុត្រ​អោ​យ​ខ្លួន​ ​(និយាយ​អោ​យ​ស្រួល​ស្ដាប់​ ​គឺ​ចង់​ប​ន្ដរ​ពូជ​)។
  • ដោយសារ​តែ​ស្ដ្រី​នោះ​មាន​អាជីព​ ​និង​វិជ្ជា​ជី​វៈ​ដូច​ខ្លួន​ ​ដូច្នេះ​គេ​អាច​ស៊ី​ខ្សែ​គ្នា​។

ចំពោះ​ស្ដ្រី​ហេតុ​ផល​ទាំង​ ​៥ ដែល​សំ​រេ​ច​ចិ​ត្ដ​រៀប​អា​ពា​ពិពាហ៍​ក៏​មិន​ខុស​ប្លែក​អ្វី​ពី​បុរស​ពេក​ដែ​រ​។​ ​សូម​ពិ​និត្យ​មើល​ហេតុ​ ​ផល​ទាំង​ ​៥ ដូច​ខាង​ក្រោម​នេះ​ ​៖

  • ចង់​គេច​ចេញ​ពី​ឱ​ពុក​-ម្ដាយ​ ​(មាន​ន័យ​ថា​គេ​ចង់​បញ្ជាក់​ថា​គេ​ធំ​ពេញ​វ័​យ​ ​ហើយ​អាច​ឯក​រាជ្យ​ម្ចាស់​ការ​)។
  • ចង់​មាន​គូ​ជីវិត​ដើម្បី​ខ្លួន​អាច​ចែក​រំលែក​សុខ​ទុ​ក្ខ​។
  • សេចក្ដី​ស្នេហ៍​ដែល​ស្ដ្រី​មាន​ចំពោះ​បុរស​ ​(ស្នេហា​សត្វ​លោក​)។
  • ខ្លួន​ត្រូវ​បាន​បុរស​នោះ​ធ្វើ​អោ​យ​មាន​ផ្ទៃ​ពោះ​។
  • ដោយសារ​តែ​បុរស​នោះ​មាន​អាជីព​ ​និង​វិជ្ជា​ជី​វៈ​ដូច​ខ្លួន​ ​ដូច្នេះ​គេ​អាច​ស៊ី​ខ្សែ​គ្នា​។

(ដក​ស្រង​ចេញ​ពី​គេ​ហ​ទំ​ព​រ័​ ​ ​Love Session )

  1. Phy
    ខែតុលា 17, 2007 ម៉ោង 12:44 ល្ងាច

    lol. so for which of the reasons did you get married?😆 Will see for myself when i will HAVE TO get married in at least 10 years time.😆

  2. ខែតុលា 17, 2007 ម៉ោង 1:00 ល្ងាច

    Hahahahaaa….. No way that I gonna tell you, my friend😀. Keep dreaming [-( Anyway, as you are my best friend, just wanna let you know that there is one of those 5 reasons that kinda one of my reason. Another one, I’m afraid to lose her, my boy =)) The rest you might already know some cuz you are one who lead me to this life. Thank you BIG BIG, buddy🙂

  3. ខែតុលា 17, 2007 ម៉ោង 1:09 ល្ងាច

    What!!! 10 years more :-O Why so long? Can’t you see someone, can you my friend? You are getting older and older, boy. If you let it happen, you will be billion steps behind me, my friend. Dig it, man! B-)

    Girls! whoever please pity my best friend :(( Please save him😦 My friend is the best. Quality assurance! Life time warranty! OEM! Full services =))

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: