ទំព័រដើម > ផ្សេងៗ Others > ជោគជយ័ថ្មី – កម្ម​វិធី​អា​ហា​រូប​ករ​ណ៍​និស្សិត​ក្រី​ក្រ​

ជោគជយ័ថ្មី – កម្ម​វិធី​អា​ហា​រូប​ករ​ណ៍​និស្សិត​ក្រី​ក្រ​

ខែតុលា 22, 2007 បញ្ចេញមតិ Go to comments

ថ្ងៃ​នេះ​សប្បាយ​ចិ​ត្ដ​ណាស់​ ​ព្រោះ​ទើប​បាន​ទទួល​ដំណឹង​ថា​និស្សិត​ក្រី​ក្រ​មួយ​រួប​មក​ពី​ខេ​ត្ដ​ស្វាយ​រៀង​ ​ដែល​មិត្ត​រួម​ការងារ​របស់​ខ្ញុំ​ ​និង​ខ្ញុំ​បាន​ជួយ​ទៅ​ទាក់ទង​សុំ​អា​ហា​រូប​ករ​ណ៍​នៅ​ឯ​សកល​វិទ្យា​ល័​យ​អភិវឌ្ឍ​ន៍​ធនធាន​មនុស្ស​ ​ ​នោះ​ ​ត្រូវ​ ​បាន​គ​ណៈ​កម្ម​ការ​ជ្រើស​រើស​និស្សិត​ក្រី​ក្រ​នៃ​សកល​វិទ្យា​ល័​យ​អភិវឌ្ឍ​ន៍​ធនធាន​មនុស្ស​ជ្រើស​រើស​អោ​យ​ចូល​រៀន​ហើ​យ​។​ ​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ​គេ​នឹង​ឆក់​យក​ឱ​កាស​នេះ​ដើម្បី​អភិវឌ្ឍ​ន៍​ខ្លួន​គេ​ ​ជា​ពិសេស​ប្រើ​ប្រាស់​នូវ​ចំណេះ​ដឹង​ ​និង​ ​សមត្ថ​ភាព​ដែល​គេ​ទទួល​បាន​យក​ទៅ​រួម​ចំណែក​ក្នុង​អភិវឌ្ឍ​ន៍​ប្រទេស​ជាតិ​ ​និង​ក្រុម​គ្រួសារ​របស់​គេ​។

ខ្ញុំ​ដឹង​ថា​វា​មិន​មែន​ជា​រឿង​អ្វី​ដែល​គួរ​អោ​យ​អ​ស្ចា​រ្យ​ទេ​មើល​ទៅ​សំ​រាប់​អ្នក​ដែល​មាន​លទ្ធ​ភាព​អាច​បង់​ថ្លៃ​សិក្សា​ចូល​រៀន​ ​ថ្នាក់​ប​រិ​ញ្ញា​ប​ត្រ័​ ​ប៉ុន្ដែ​សំ​រាប់​និស្សិត​ក្រី​ក្រ​ដែល​មាន​បំណង​ចង់​ប​ន្ដរ​ការ​សិក្សា​ថ្នាក់​ឧ​ត្ដ​ម្ភ​ ​ហើយ​គ្មាន​លទ្ធ​ភាព​បង់​ថ្លៃ​សិក្សា​ ​វា​គឺ​ជា​ការ​ជួយ​គាំ​ទ្រ​មួយ​ដ៏​ធំ​ធេង​ដែល​សកល​វិទ្យា​ល័​យ​បាន​ផ្ដល់​អោ​យ​គេ​។

ខ្ញុំ​សូម​ថ្លែង​អំណរ​អគុណ​ចំពោះ​គ​ណៈ​គ្រប់គ្រង​នៃ​សកល​វិទ្យា​ល័​យ​អភិវឌ្ឍ​ន៍​ធនធាន​មនុស្ស​ ​ដែល​បាន​បង្កើត​បង្កើត​នូវ​ ​កម្ម​វិធី​អា​ហា​រូប​ករ​ណ៍​នេះ​ឡើ​ង​។​ ​កម្ម​វិធី​នេះ​ពិត​ជា​បាន​រួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​លើក​ស្ទួយ​វិ​ស័​យ​អប់រំ​នៅ​កម្ពុ​ជា​ ​ជា​ពិសេស​គឺ​វា​បាន​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ ​និង​ការ​អភិវឌ្ឍ​ន៍​ប្រ​ទេ​ស​។

“ធ្វើ​ជា​មនុស្ស​ ​យើង​ត្រូវ​ដែល​ចេះ​ស្វែង​រក​ឱកាស​ ​និង​ឆក់​យក​ឱ​កាស​នោះ​ ​ដើម្បី​ការ​អភិវឌ្ឍ​ន៍​ខ្លួន​ឯង​”

វ​ណ្ណា​រ៉ា

  1. ខែតុលា 22, 2007 ម៉ោង 9:50 ល្ងាច

    ខ្ញុំក៏សប្បាយចិត្តដែរដែលបានលឺដូចេ្នះ ក៏សូមផ្តាំផ្ញើទៅគាត់កុំធ្វើអោយឪកាសនេះកន្លងទៅដោយអត់ប្រយោជន៏ ត្រូវខិតខំរៀនសូត្រ. សូមជូនពរអោយគាត់ទទួលជោគជ័យក្នុងការសិក្សា ។ ឃ្លាចុងក្រោយពិតជាមានន័យណាស់វណ្ណារា.

  2. ខែតុលា 23, 2007 ម៉ោង 12:33 ព្រឹក

    សូម​ចូល​រួម​សប្បាយ​ចិត្ត​ម្នាក់​ដែរ !

  3. ខែតុលា 23, 2007 ម៉ោង 11:08 ព្រឹក

    Hope to c more and more program on this!

  4. ខែតុលា 24, 2007 ម៉ោង 7:51 ព្រឹក

    ការ​ពិត​ទៅ​ក្រសួង​អប់រំ យុវជន និង​កីឡាក៏​បាន​បង្កើត​កម្មវិធី​អាហារូបករណ៌​សំរាប់​សិស្ស​ក្រីក្រ​ដែរ ប៉ុន្តែ​សំរាប់តែ​សិស្ស​ស្រី និង​សំរាប់​តែ​កំរិត​មធ្យម​សិក្សា។ ប្រសិន​ជាអាច​ខ្ញុំ​គិតថា​ក្រសួង​គួរតែ​ពង្រីក​កម្មវិធី​នេះ​សំរាប់​កំរិតឧត្តម​ផងដែរ៕

  5. rathaseth
    ខែតុលា 25, 2007 ម៉ោង 8:22 ព្រឹក

    សួស្ដី វណ្ណា
    ​សម្រាប់​ខ្ញុំ​សូម​ចូល​រួម​រីក​រាយ​ផង​ដែរ ជា​មួយ​មិត្ដ​របស់​អ្នក​ដែល​ទទួល​បាន​អាហារូបករណ៍​នេះ​ផង សង្ឃឹម​ថា​ថ្ងៃ​ក្រោយ​មិត្ដ​របស់​អ្នក​នឹង​ទទួល​បាន​នូវ​អនាគត​ភ្លឺថ្លាក្នុង​ជីវិត​របស់​គាត់៕

  6. ខែតុលា 25, 2007 ម៉ោង 9:44 ព្រឹក

    អគុណ​ Rathseth! ប៉ុន្តែខ្ញុំ​ឈ្មោះ វណ្ណារ៉ា មិនមែន វណ្ណា ទេ… ហេហេហេ… វណ្ណា គឺ​ជា​ឈ្មោះ​ Papa របស់​ខ្ញុំទេ😀

  7. rathaseth
    ខែតុលា 26, 2007 ម៉ោង 10:53 ព្រឹក

    សូមទៅចុះណា នៅពេលក្រោយខ្ញុំមិនធ្វើអោយមានកំហុសដូចមុនឡើយ។🙂

  8. ខែតុលា 26, 2007 ម៉ោង 1:05 ល្ងាច

    អូខេ‌! អត់​ឧន​អោយ​ម្តងចុះ Rathaseth។🙂

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: