ទំព័រដើម > រឿងកំប្លែង Joke, សេ្នហា Love > ហេតុអ្វីបានជាបុរសចំបាច់និយាយកុហក?

ហេតុអ្វីបានជាបុរសចំបាច់និយាយកុហក?

ខែតុលា 25, 2007 បញ្ចេញមតិ Go to comments

សាក​ល្បង​ទាយ​មើល​ ហេតុអ្វីបានជាបុរសចំបាច់និយាយកុហក? បង​កុហក​ក៏​ព្រោះ​តែ​អូន​ ​ហាហា​ហា​… បើ​មិន​ជឿ​សូម​អាន​រឿង​ខាង​ក្រោម​នេះ​ ​៖

ថ្ងៃ​មួយ​បុរស​កំ​ស​ត់​ម្នាក់​បាន​ចូល​ទៅ​ក្នុង​ព្រៃ​ជ្រៅ​ដើម្បី​កាប់​អុ​ស​។​ ​កំពុង​តែ​កាប់​មែក​ឈើ​ដែរ​ដុះ​ក្បែរ​មាត់​អូរ​ ​ស្រាប់តែ​ ​ចៃ​ដ​ន្យ​ពូថៅ​របស់​កាត់​របូត​ដាក់​ចូល​ក្នុង​អូរ​បា​ន​។​ ​ដោយ​មាន​ការ​សោក​ស្ដាយ​ ​គាត់​បាន​ស្រែក​យំ​យ៉ាង​ខ្លាំង​ធ្វើ​អោ​យ​ ​រំខាន​ដល់​អារ​ក្យ​ព្រៃ​។

អារ​ក្យ​ព្រៃ​បាន​ផុស​ចេញ​មក​ ​ហើយ​ស្រែក​សួរ​ថា​ ​”ហេតុ​អ្វី​បាន​ជា​ឯង​ស្រែក​យំ​?”

បុរស​ឆ្លើយ​ ​” ពូថៅ​ខ្ញុំ​បាន​របូត​ធ្លាក់​ចូល​ក្នុង​ទឹក​អូ​រ​។​ ​សព្វ​ថ្ងៃ​នេះ​ខ្ញុំ​រក​ស៊ី​ចិញ្ចឹម​គ្រួសារ​គឺ​អាស្រ័យ​លើ​ពូថៅ​នោះ​ឯង​”។

ពេល​នោះ​អារ​ក្យ​បាន​មុជ​ចូល​ក្នុង​ទឹក​មួយ​សន្ទុះ​ក៏​ងើប​ឡើង​វិញ​ ​ហើយ​បង្ហាញ​ ​ពូថៅ​មា​ស​។​ ​អារ​ក្យ​សួរ​ ​”នេះ​ជា​ពូថៅ​ ​ឯង​មែន​ទេ​”

បុរស​ឆ្លើយ​ ​”ទេ​”

ពេល​នោះ​អារ​ក្យ​ក៏​បាន​មុជ​ចូល​ក្នុង​ទឹក​ផង​ទៀត​ ​មួយ​សន្ទុះ​ក៏​ងើប​ឡើង​វិញ​ ​ហើយ​បង្ហាញ​ ​ពូថៅ​ដែក​របស់​បុរស​នោះ​។​ ​អារ​ក្យ​សួរ​ ​”នេះ​ជា​ពូថៅ​ឯង​មែន​ទេ​”

បុរស​ឆ្លើយ​ ​”ត្រូវ​ហើយ​”

ដោយសារ​ភាព​ស្មោះ​ត្រង់​របស់​បុរស​នោះ​ ​អារ​ក្យ​ព្រៃ​ក៏​បាន​ប្រគល់​ពូថៅ​ទាំង​ ​២ អោ​យ​ទៅ​បុរស​នោះ​។​

ក្រោយ​មក​នៅ​វេលា​ថ្ងៃ​មួយ​ ​នៅ​ពេល​ដែល​បុរស​កំពុង​តែ​ដើរ​កំ​សា​ន្ដ​ជាមួយ​នឹង​ប្រ​ព​ន្ធ័​តាម​ដងស្ទឹង​ ​ក៏​ស្រាប់តែ​ប្រ​ព​ន្ធ័​ គាត់​រអិល​ជើង​ធ្លាក់​ចូល​ក្នុង​ស្ទឹ​ង​។​ ​ដោយ​មាន​ការ​ភិត​ភ័យ​ខ្លាច​ប្រ​ព​ន្ធ័​ស្លាប់​ ​គាត់​បាន​ស្រែក​យំ​យ៉ាង​ខ្លាំ​ង​។​

ពេល​នោះ​អារ​ក្យ​ព្រៃ​បាន​ផុស​ចេញ​មក​ទៀត​ ​ហើយ​ស្រែក​សួរ​ថា​ ​”ហេតុ​អ្វី​បាន​ជា​ឯង​ស្រែក​យំ​?”

បុរស​ឆ្លើយ​ ​”ប្រ​ព​ន្ធ័​របស់​ខ្ញុំ​បាន​រអិល​ជើង​ធ្លាក់​ចូល​ក្នុង​ស្ទឹង​បាត់​ទៅ​ហើយ​”។

ពេល​នោះ​អារ​ក្យ​ក៏​បាន​មុជ​ចូល​ក្នុង​ទឹក​ស្ទឹង​ ​មួយ​សន្ទុះ​ក៏​ផុស​ច​ឡើង​វិញ​ ​ដោយ​យក​មក​ជាមួយ​នូវ​នារី​ដ៏​ស្រល់​ស្អា​ត់​ ​ម្នាក់​គឺ​ ​Angelina​ ​Jolie​។ អារ​ក្យ​សួរ​ ​”នេះ​ជា​ប្រ​ព​ន្ធ័​របស់​ឯង​មែន​ទេ​”

បុរស​ឆ្លើយ​ ​”បាទ​នឹង​ហើយ​”

ដោយ​ការ​និយាយ​កុហក​របស់​បុរស​ ​អារ​ក្យ​មាន​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាះ​។ អារ​ក្យ​ស្រែក​ ​”ឯង​និយាយ​កុហក​ ​”។

ដោយ​មាន​ការ​ភ័យ​ខ្លាច​ ​បុរស​លិ​ត​ជង្គង់​ចុះ​ ​លើក​ដៃ​សំ​ពះ​អារ​ក្យ​ហើយ​និយាយ​ថា​ ​”លោក​អារ​ក្យ​ ​សូម​កុំ​យល់​ច្រលំ​អី​ ​បាន​ជា​ខ្ញុំ​និយាយ​កុហក​ពីព្រោះ​ ​ខ្ញុំ​បារម្ភ​ថា​ប្រសិនបើ​ជា​ខ្ញុំ​ឆ្លើយ​ថា​ ​Angelina​ ​Jolie​ ​មិន​មែន​ ​ប្រាកដ​ជា​លោក​អារ​ក្យ​មុជ​ ​ចូល​ក្នុង​ទឹក​ ​ហើយ​ផុស​ចេញ​មក​ជាមួយ​នឹង​ ​Britney​ ​Spear​ ​ហើយ​បើ​ជា​ខ្ញុំ​ឆ្លើយ​ថា​ ​Britney​ ​Spear​ ​មិន​មែន​នោះ​ ​ប្រាកដ​ជា​លោក​អារ​ក្យ​មុជ​ចូល​ក្នុង​ទឹក​ ​ហើយ​ផុស​ចេញ​មក​ជាមួយ​នឹង​ប្រពន្ធ​របស់​ខ្ញុំ​ ​ហើយ​បើ​ខ្ញុំ​ឆ្លើយ​ថា​នឹង​ហើយ​ជា​ ​ប្រពន្ធ​របស់​ខ្ញុំ​ ​លោក​អារ​ក្យ​ប្រាកដ​ជា​ប្រគល់​គេ​ទាំង​ ​៣ នាក់​អោ​យមក​ខ្ញុំ​។ សូម​លោក​អារ​ក្យ​មេ​ត្ដា​ ខ្ញុំ​ក្រ​ណាស់​ ​ប៉ុន្ដែ​ខ្ញុំ​ស្រលាញ់​ប្រ​ព​ន្ធ័​ ដូច​នេះ​ខ្ញុំ​មិន​អាច​ចិញ្ចឹម​ ​និង​ស្រលាញ់​ស្រី​ផ្សេង​បាន​ទេ​។​

សូម​ចង់​ចាំ​ថា​ ​បុរស​តែង​តែ​ស្មោះ​ត្រង់​ ​បើ​ទោះបីជា​គាត់​និយាយ​កុ​ហ​ក​។​ ​ការ​កុហក​របស់​គាត់​គឺ​តែង​តែ​មាន​ហេតុ​ផល​ ​ត្រឹម​ត្រូវ​គួរ​តែ​ទទួល​យ​ក​។​ ​គាត់​កុហក​គឺ​ដើម្បី​គ្រួ​សា​រ​។​ ​ជា​ពិសេស​គឺ​ដើម្បី​ភរិយា​ជា​ទី​ស្រលាញ់​របស់​គា​ត់​។​

  1. ខែតុលា 25, 2007 ម៉ោង 2:46 ល្ងាច

    ហាសហា…ឡូយផស់គេ ចេះមានហេតុផល ។ បើខ្ញុំវិញថាមិនមែនយកទាំងបីតាម៉ងទៅ តែក៏ច្រណែនគាត់ដែរ សុខៗបាន Angelina Jolie មកធ្វើជាប្រពន្ធ.

  2. Phy
    ខែតុលា 25, 2007 ម៉ោង 9:11 ល្ងាច

    Lol. Nice excuse and the spirit was kinda too stupid to think its a lie. Funny joke, though.

  3. ខែតុលា 26, 2007 ម៉ោង 8:40 ព្រឹក

    Well… I take no credit from this post. Thanks to the author who writes up this story. What I have done was just to compile and translate it in Khmer. Be a liar you must have reasons to prove that you lie for sake of people, especially your beloved one. Hahahaaaaaa… Anyway… be a liar is not bad cuz we live in the world that lie is exist.

  4. ខែតុលា 26, 2007 ម៉ោង 10:27 ព្រឹក

    មែនហ្នឹងប្រុសៗយើងទោះតាកុហកក៍កុហកដើម្បីមនុស្សដែលខ្លួនស្រលាញ់ដែរន៎…..ជ័យយោប្រុសៗ

  5. ខែតុលា 26, 2007 ម៉ោង 1:02 ល្ងាច

    អីចឹង​មាន​នយ័​ថា Bandith ក៏​ធ្លាប់​កុហក​សង្សារ​ដែចឹង🙂

  6. ខែតុលា 26, 2007 ម៉ោង 1:36 ល្ងាច

    អត់​ជឿ​អី​បន្តិច​សោះ!!!

  7. ខែតុលា 26, 2007 ម៉ោង 1:54 ល្ងាច

    ម៉េច​បាន​ជា​មិនជឿហា៎ Rainnamail🙂 គេជឿ​ពេញ​អោយ​ភូមិ អត់​ជឿ​តែ​ឯង។ ប៉ុន្តែ​មិនអីទេ​ថ្ងៃ​នេះ​មិនជឿ គង់​តែ​មាន​ថ្ងៃណា​មួយ​ដែល Special របស់ Rainnamail ឯងភរ Rainnamail ឯង​នឹង​ជឿជា​មិនខាន។

  8. ខែតុលា 26, 2007 ម៉ោង 2:54 ល្ងាច

    អ្នក​ណា​ជា​អ្នក​កែ​រឿង​ព្រេង​ហ្នឹង ? អាន​ទៅ​ម្យ៉ាង​ដែរ​តើ តែ​នៅ​កុហក់​ស្ទើរ​ណាស់​ប៉ុណ្ណឹង​នោះ ។

  9. ខែតុលា 26, 2007 ម៉ោង 3:28 ល្ងាច

    ខ្ញុំ​អត់ដឹងថា​អ្នក​ណាជា​ម្ចាស់រឿង​នេះ​ទេ។ ឃើញ​គេ​ផ្សាយ​លើ​គេ​ហរទំពរ័ក៏​យកមក​កាឡៃ​ទៅ🙂 និយាយចឹង​កុហក​ម៉េច​ទើប​ខ្លាំងចុះ ទឹម បឿន? ជួយ​ចែក​​រំលែក​ជាមួយ​បង​ប្អូន​យើង​នៅ​ទីនេះ​ខ្លះ​មើល🙂

  10. ខែតុលា 27, 2007 ម៉ោង 2:11 ល្ងាច

    បង​អើយ! ខ្ញុំ​ខុស​គេ​តែ​ចឹង! វា​ស្រួល​ចំណាំ​ណា៎, អត់​ដឹង​ទេ​ហ្អេះ???

  11. ខែតុលា 29, 2007 ម៉ោង 3:52 ល្ងាច

    #-o នឹង​ហើយ​មាន​អី​ទៅ​ពិបាក​ចំណាំ​ន៎ Rainnamail ។ ដូច​បទ​ចំរៀង​គេ​ច្រៀង​ថា “ម៉ា​ភូមិ​ក៏​មាន​មួយ… ”🙂

  12. សុគាដា
    ខែវិច្ឆិកា 4, 2008 ម៉ោង 7:59 ព្រឹក

    ពិតជាមានអត្ថន័យមែន! Keep it up man!

  13. Sok vansomphors
    ខែកក្កដា 16, 2009 ម៉ោង 4:08 ល្ងាច

    🙂

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: