ទំព័រដើម > អត្ថបទ Article > ប្រជា​ជន​កម្ពុ​ជា​អាច​នឹង​មិន​ទទួល​បាន​នូវ​ការ​អប់រំ​ពេញ​លេញ

ប្រជា​ជន​កម្ពុ​ជា​អាច​នឹង​មិន​ទទួល​បាន​នូវ​ការ​អប់រំ​ពេញ​លេញ

ខែវិច្ឆិកា 7, 2007 បញ្ចេញមតិ Go to comments

បច្ចុប្បន្ន​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​បាន​ ​នឹង​កំពុង​ផ្ដោត​យក​ចិ​ត្ដ​ទុកដាក់​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​អភិវឌ្ឍ​ន៍​វិ​ស័​យ​អប់​រំ​។​ ​ក្នុង​ឆ្នាំ​ ​២០០៧ ថវិកា​ជាតិ​ប្រមាណ​ជា​ ​១៩ ភាគ​រយ​នៃ​ថវិកា​ជាតិ​សរុប​ត្រូវ​បាន​វិភា​ជ​ន៍​សំ​រាប់​វិ​ស័​យ​អប់​រំ​។​ ​អាគារ​សិក្សា​ ​និង​ ​សាលា​រៀន​ថ្មី​ៗត្រូវ​បាន​សាង​សង់​ស្ទើរ​តែ​គ្រប់​តំ​ប​ន់​។​ ​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​បាន​បង្ហាញ​អោ​យ​ឃើញ​ថា​អត្រា​ ​សិស្ស​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​បឋម​សិក្សា​មាន​រហូត​ដល់​ទៅ​ ​៩០ ភាគ​រ​យ​។​

ទន្ទឹម​នឹង​ភាព​រីក​ចំ​រើ​ន​នេះ​ ​យើង​ក៏​សង្កេត​ឃើញ​ផង​ដែរ​ថា​ ​មាន​បញ្ហា​ជា​ច្រើន​ដែល​វិ​ស័​យ​អប់រំ​នៅ​កម្ពុ​ជា​កំពុង​នឹង​ ​ប្រឈម​ ​តួយ៉ាង​ដូច​ជា​អ​ត្រា​ត្រួត​ថ្នាក់​ ​និង​អ​ត្រា​បោះបង់​ចោល​សាលា​នៅ​បឋម​សិក្សា​ ​និង​អនុ​វិទ្យា​ល័​យ​។​ ​តើ​បញ្ហា​ទាំង​ ​នេះ​បណ្ដាល​មក​ពី​មូល​ហេតុ​អ្វី​? ផ្អែក​ក​តាម​ការ​សិក្សា​ស្រាវជ្រាវ​ ​ក​ត្ដា​ចំ​បង​ដែល​ជះ​ឥទ្ធិ​ពល​ដល់​បញ្ហា​នៃ​ការ​បោះបង់​ ​ចោល​សាលា​នោះ​គឺ​ភាព​ក្រី​ក្រ​។​ ​យោង​តាម​លទ្ធ​ផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​របស់​ដៃ​គូ​អប់រំ​ ​(Education​ ​Partnership​) បាន​បង្ហាញ​អោ​យ​ឃើញ​ការ​បញ្ជូន​កូន​ម្នាក់​ទៅ​សាលា​គ្រួសារ​មួយ​ត្រូវ​ចំណាយ​អស់​ ​១ ភាគ​ ​១០ នៃ​ប្រាក់​ចំណូល​សរុប​ ​របស់​គ្រួ​សា​រ​។​ ​អាស្រ័យ​ដូច្នេះ​ប្រសិនបើ​គ្រួសារ​មួយ​មាន​កូន​ច្រើន​ការ​ចំណាយ​លើ​ការ​សិក្សា​កាន់តែ​កើន​ឡើ​ងៗ​ ​ដែល​ ​ធ្វើ​អោ​យ​គេ​ត្រូវ​បង្ខំ​ចិ​ត្ដ​បញ្ឈប់​ការ​សិក្សា​របស់​កូន​ខ្លះ​ ​ដែល​ភាគ​ច្រើន​គឺ​ជា​កូន​ស្រី​។

តើ​ហេតុ​អ្វី​បាន​ជា​ភាព​ខ្វះ​ខាត​ជីវភាព​របស់​គ្រួសារ​បង្ខំ​អោ​យ​កុមារ​បោះបង់​ចោល​សាលា​ ​បើ​ទោះបីជា​រាជ​រ​ដ្ឋា​ភិ​បា​ល​ផ្ដល់​ ​ការ​អប់រំ​កំ​រិ​ត​មូល​ដ្ឋា​ន​ដល់​ប្រជា​ជន​ដោយ​ឥត​បង់​ថ្លៃ​ផង​នោះ​? ការ​ចំណាយ​លើ​ការ​ហូប​ចុក​ ​ស្លៀក​ពាក់​ ​និង​សំ​ភា​រៈ​ ​សិក្សា​វា​គឺ​ជា​ក​ត្ដា​មួយ​ ​ប៉ុន្ដែ​អ្វី​ដែល​ជា​ក​ត្ដា​ជំរុញ​ដ៏​សំខាន់​ផង​ដែរ​នោះ​គឺ​ ​“ប្រាក់​បង់​គួ​មិន​ផ្លូវ​ការ​”។ យើង​ប្រហែល​ជា​ដឹង​ ​ទាំង​អស់​គ្នា​ហើយ​ថា​ ​បច្ចុប្បន្ន​ស្ទើរ​តែ​គ្រប់​សាលា​រៀន​ពិសេស​នៅ​បឋម​សិក្សា​ ​សិស្ស​ត្រូវ​បង់​ថ្លៃ​រៀន​គួ​អោ​យ​គ្រូ​បន្ទុក​ ​ថ្នាក់​ ​ដែល​តាម​ពិត​នោះ​គឺ​មិន​មែន​ជា​ម៉ោង​រៀន​គួ​ទេ​ ​គឺ​វា​ជា​ម៉ោង​រៀន​រដ្ឋ​សុទ្ធ​ស្ធា​ធ​។​ ​ករណី​នេះ​យើង​ក៏​មិន​អាច​ស្ដី​ ​បន្ទោស​ទៅ​លើ​លោក​គ្រូ​-អ្នក​គ្រូ​ទាំងស្រុង​នោះ​ទេ​។​ ​ទ​ង្វើ​រ​បែប​នេះ​វា​គ្រាន់​តែ​ជា​យុទ្ធ​សា​ស្ដ្រ​មួយ​ដើម្បី​រស់​តែ​ប៉ុណ្ណោះ​ ​ក្នុង​ប​រិ​ប​ទ័​មួយ​ដែល​រាជ​រ​ដ្ឋា​ភិ​បា​ល​មិន​ទាន់​អាច​ផ្ដល់​ប្រាក់​បៀ​វត្សរ៍​គ្រប់​គ្រាន់​សំ​រាប់​ការ​ចិញ្ចឹម​ជីវិត​របស់​គា​ត់​។​ ​ព្រោះ​ ​តែ​មាន​ករណី​នេះ​កើត​ឡើង​ ​វា​បាន​បង្ខំ​អោ​យ​សិស្ស​ក្រី​ក្រ​ ​ដែល​គ្មាន​លទ្ធ​ភាព​បង់​ថ្លៃ​គួ​នោះ​ត្រូវ​បង្ខំ​ចិ​ត្ដ​បោះបង់​ចោល​ ​សា​លា​។​

ដូច្នេះ​ប្រសិនបើ​រាជ​រ​ដ្ឋា​ភិ​បា​ល​មិន​ដោះ​ស្រាយ​បញ្ហា​ប្រាក់​គួ​ ​និង​ផ្ដល់​ប្រាក់​បៀ​វត្សរ៍​គ្រប់​គ្រាន់​ដល់​ម​ន្ដ្រី​អប់រំ​នោះ​ទេ​ ​យើង​អាច​សន្និដ្ឋាន​បាន​ថា​នា​ពេល​អនាគត​ ​ប្រជា​ជន​កម្ពុ​ជា​ភាគ​ច្រើន​ ​ជា​ពិសេស​ប្រជា​ជន​ក្រី​ក្រ​ ​នឹង​ប្រឈម​មុខ​នឹង​ ​បញ្ហា​អន​ក្ខរ​កម្ម​ ​ឬ​ក៏​ទទួល​បាន​នូវ​សេ​វា​អប់រំ​មួយ​ដែល​មិន​ពេញ​លេ​ញ​។​

 

ចំណាត់ក្រុម ៖អត្ថបទ Article
  1. Phy
    ខែវិច្ឆិកា 8, 2007 ម៉ោង 10:06 ល្ងាច

    The story is also reported by bbc too at http://news.bbc.co.uk/2/hi/asia-pacific/7081720.stm

    I hope the Ministry of Education read the story too and that they will soon take action.

    The fact that teachers taking money from students leads to so many of our poor country-mates’ dropping out of school came as a shock to me.

  2. ខែវិច្ឆិកា 9, 2007 ម៉ោង 2:52 ល្ងាច

    don’t worry my friend i will bring convey this issue to them cuz i am now with MoEYS🙂 Hahahahaaa… just kidding, buddy. how come i can bring it up.

    tell you what… at there, they have their strange culture. you know what it is… ordinary officials shouldn’t speak, comment or address something in the meeting while there are senior management there. unless, you are asked to speak. that’s bullshit🙂 i experienced that problem my friend. in a meeting to discuss the issue of funding channel modality i had some words in the meeting and the senior management stared at me… hahahahahaaaa…. but i didn’t care… it’s part of my TOR to assist them in financial management. at the end of the meeting… you know what… those seniors who didn’t know me asked who i am…. hahahahahaaaaa….

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: