ទំព័រដើម > សេដ្ឋកិច្ច Economic, អត្ថបទ Article > ចង់​ក្លាយ​ជា​ម្ចាស់​ជំនួយ​?

ចង់​ក្លាយ​ជា​ម្ចាស់​ជំនួយ​?

ខែវិច្ឆិកា 28, 2007 បញ្ចេញមតិ Go to comments

ក្នុង​កំ​ឡុ​ង​ពេល​ ​៣ ឆ្នាំ​ចុង​ក្រោយ​នេះ​ ​កម្ពុ​ជា​បាន​ទទួល​នូវ​កំណើន​សេដ្ឋ​កិច្ច​គួរ​អោ​យ​កត់​សំ​គា​ល់​។​ ​សមិទ្ធិ​ផល​នេះ​ទទួល​ ​បាន​ដោយ​កិច្ច​ខំ​ប្រឹង​ប្រែង​របស់​រាជ​រ​ដ្ឋា​ភិ​បា​ល​ក្នុង​ការ​គ្រប់គ្រង​គោល​នយោបាយ​ម៉ា​ក្រូ​សេដ្ឋ​កិច្ច​ ​ស្ថេ​រ​ភាព​នយោបាយ​ ​និង​ស​ន្ដិ​សុខ​ស​ង្គ​ម​។​ ​តែ​ទោះបីជា​យ៉ាង​ណា​ក៏​ដោយ​ ​ភាព​ក្រី​ក្រ​នៅ​តែ​ជា​បញ្ហា​ចំ​បង​មួយ​ដែល​រាជ​រ​ដ្ឋា​ភិ​បា​ល​ត្រូវ​ប​ន្ដរ​ ​យក​ចិ​ត្ដ​ទុក​ដា​ក់​។​ ​យោង​តាម​របាយ​ការណ៍​ស្ថាន​ភាព​ក្រី​ក្រ​នៅ​កម្ពុ​ជា​ ​ក្នុង​ឆ្នាំ​ ​២០០៤ ប្រជា​ជន​កម្ពុ​ជា​ប្រមាណ​ ​៣៤ ភាគ​រយ​រស់​នៅ​ក្រោម​ខ្សែ​បន្ទាត់​ភាព​ក្រី​ក្រ​។​ ​មាន​ន័យ​ថា​ពួក​គាត់​ចំណាយ​តិច​ជាង​ ​០,៥ ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ថ្ងៃ​។ ភាគ​ច្រើន​នៃ​ប្រជា​ជន​ក្រី​ក្រទាំង​នោះ​គឺ​រស់​នៅ​ទី​ជនបទ​ ​និង​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដោយ​ពឹង​ផ្អែក​លើ​វិ​ស័​យ​កសិកម្ម​ ​នេសាទ​ ​និង​ ​លក់​ដូរ​ ​ឬ​ប្រកប​អាជីវ​កម្ម​តូច​តា​ច​។

សំ​រាប់​ប្រជា​ជន​ទាំង​ដែល​ពឹង​ផ្អែក​តែ​ទៅ​លើ​ការ​ប្រកប​របរ​កសិកម្ម​ ​ឬ​នេសាទ​តែ​មួយ​មុខ​នោះ​ ​ភាគ​ច្រើន​ជីវភាព​របស់​ ​គាត់​គឺ​មាន​សភាព​យ៉ាប់​យឺន​ ​ប៉ុន្ដែ​ជីវភាព​របស់​គាត់​នឹង​បាន​ធូរ​ស្រាល​ប​ន្ដិ​ច​ប្រសិនបើ​គាត់​ប្រកប​របរ​បន្ទាប់បន្សំ​ថែម​ ​ទៀត​ដូច​ជា​ការ​លក់​ដូរ​កំ​ប៉ិច​កំប៉ុក​ ​ឬ​ប្រកប​អាជីវ​កម្ម​តូច​តា​ច​។​ ​ដោយ​មុខ​របរ​ទាំង​នោះ​អាច​ជួយ​គាត់​អោ​យ​រក​ចំណូល​ ​បន្ថែម​បាន​ខ្វះ​ទៀ​ត​។​ ​ប៉ុន្ដែ​ទោះបីជា​យ៉ាង​ណា​ក៏​ដោយ​ ​ពួក​គាត់​មួយ​ចំនួន​មាន​ការ​លំបាក​ក្នុង​ការ​ចាប់​ផ្ដើម​ប្រកប​មុខ​ ​របរ​ទាំង​នោះ​ដោយសារ​តែ​ក​ង្វះ​ខាត​ធនធាន​ ​បើ​ទោះបីជា​មាន​ស្ថា​ប័​ន​មី​ក្រូ​ឥណ​ទាន​ជា​ច្រើន​កំពុង​ប្រតិបត្ដិ​ផ្ដល់​ឥណ​ទាន​ ​ខ្នាត​តូច​ដល់​ប្រជា​ជន​នៅ​ជនបទ​ក៏​ដោយ​ ​ក៏​ការ​ទទួល​បាន​នូវ​ឥណ​ទាន​នោះ​តែង​តែ​ទាមទារ​អោ​យ​មាន​របស់​ប្រចាំ​។

តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នោះ​? តាម​ពិត​ទៅ​យើង​ទាំង​អស់​គ្នា​អាច​រួម​ចំណែក​បាន​ក្នុង​ការ​លើក​កំ​ពស់​កំ​រិ​ត​ ​ជីវភាព​របស់​ពួក​គា​ត់​។​ ​អ្នក​ទាំង​អស់​គ្នា​ប្រាកដ​ជា​ឆ្ងល់​ហើយ​ថា​តើ​អ្នក​អាច​រួម​ចំណែក​យ៉ាង​ដូច​ម្ដេច​ទៅ​។​ ​យើង​អាច​ធ្វើ​ ​បាន​ដោយ​ការ​ផ្ដល់​ឥណ​ទាន​ដល់​ពួក​គាត់​ទៅ​តាម​ការ​ស្ម​គ​ចិ​ត្ដ​ ​ដើម្បី​ជួយ​អោ​យ​ពួក​គាត់​អាច​ដំណើរ​ការ​អាជីវ​កម្ម​របស់​ ​គាត់​បា​ន​។

ជាមួយ​នឹង​ ​Kiva​.org​ ​អ្នក​ទាំង​អស់​គ្នា​អាច​ស្វែង​រក​ក្រុម​ប្រជា​ជន​ក្រី​ក្រ​នៅ​ទូ​ទាំង​ពិភព​លោក​ ​ឧទាហរណ៍​ប្រជា​ជន​ ​កម្ពុ​ជា​នៅ​ជនបទ​ដែល​មាន​តំ​រូ​វ​ការ​ឥណ​ទាន​សំ​រាប់​ដំណើរ​ការ​អាជីវ​កម្ម​របស់​គាត់​ ​បន្ទាប់​មក​ផ្ដល់​ឥណ​ទាន​ដល់​គាត់​ ​ដោយ​ប្រើ​ប្រាស់​កាត​ឥណ​ទាន​ ​(credit​ ​card​) របស់​អ្នកតា​មរ​យៈ​ ​Kiva​.org​។ បន្ទាប់​មក​ ​Kiva​.org​ ​នឹង​ផ្ដល់​ថវិកា​រ​ ​នោះ​ទៅ​ដល់​ប្រជា​ជន​រូប​នោះ​តាម​រ​យៈ​ដៃ​គូរ​នៅ​មូល​ដ្ឋា​ន​ ​(field​ ​partner​) របស់​គេ​ ​ឧទាហរណ៍​នៅ​កម្ពុ​ជា​គឺ​គ្រឹ​ស្ថាន​ ​ឥណ​ទាន​ខ្នាត​តូច​ឈ្មោះ​ក្រេ​ឌី​ត​ ​(credit​)។ ចុង​ក្រោយ​ឥណ​ទាន​នោះ​នឹង​ត្រូវ​បាន​បង់​សង​វិញ​ដោយ​អ្នក​ខ្ចី​ទៅ​តាម​ពេល​ ​កំណត់​ ​ហើយ​អ្នក​ក៏​អាច​ប​ន្ដរ​ផ្ដល់​ឥណ​ទាន​នោះ​ប​ន្តរ​ទៀត​ផង​ដែរ​ប្រសិនបើ​អ្នក​ច​ង់​។

សូម​ចូល​រួម​ដើម្បី​ការ​ផ្លាស់​ប្ដូរ​ ​!!!

“ការ​រួម​ចំណែក​មិន​ថា​តិច​ ​ឬ​ច្រើន​ ​វា​គឺ​ជា​បច្ច័យ​មួយ​ដែល​នាំ​ទៅ​ដល់​ការ​អភិវឌ្ឍ​ន៍​សហ​គម​ន៍​ ​និង​ប្រជា​ជាតិ​ទាំងមូល​”

 

Technorati tags: , , , ,

  1. ខែវិច្ឆិកា 28, 2007 ម៉ោង 11:08 ល្ងាច

    អគុណ​សម្លាញ់​ខ្ញុំ​សំភី​ដែល​បាន​ណែនាំ​ខ្ញុំ​អោយ​ស្គាល់ស្ថាប័ន Kiva.org។ ខ្ញុំ​នឹង​សិក្សា​​អោយ​កាន់​តែ​ច្បាស់​អំពី​កម្មវិធី​នោះ ហើយ​សាក​ល្បង​​​ ព្រោះ​ខ្ញុំ​ស្គាល់​នាយក​គ្រឹះ​ស្ថាន​ឥណ​ទាន​ខ្នាត​តូច​ឈ្មោះ​ក្រេ​ឌី​ត​ ​(credit​)​ នោះ។

  2. Phy
    ខែធ្នូ 4, 2007 ម៉ោង 8:51 ល្ងាច

    Cool, man. And let me know if you think i can. Just recommend me to anyone you know who needs money; I can’t afford much but a hundred or two should be ok for me.

  3. ខែធ្នូ 4, 2007 ម៉ោង 9:42 ល្ងាច

    Well, I have visited the site and studied about its program in detail and I personally recommend those who wish to help the poor. The next step that I gonna do is to contact with its field partner in Cambodia for more information. By the way, we can start our lending from 25$ at least.

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: