ទំព័រដើម > គន្លឹះខ្លីៗ Tips, ចំណេះដឹង Knowledge, អត្ថបទ Article, អនុសាសន៍ Advices > សំនួរ​ដែល​គេ​ចូលចិត្ត​សួរ​បំផុត​នៅ​ពេល​សំភាសន៌​ការងារ

សំនួរ​ដែល​គេ​ចូលចិត្ត​សួរ​បំផុត​នៅ​ពេល​សំភាសន៌​ការងារ

ខែធ្នូ 22, 2007 បញ្ចេញមតិ Go to comments

ក្រោយ​ពី​ឆ្លង​កាត់​បទ​ពិសាធន៍​ច្រើន​លើក​ច្រើន​សា​​ក្នុងការ​សំភាសន៍ការងារ «​ពេល​ខ្លះ​ក៏​ធ្លាក់ ពេល​ខ្លះ​ក៏​ជាប់ :D»​ និង​ស្រាវ​ជ្រាវ​អត្ថបទ​​មួយ​ចំនួន​ស្តី​ពី​កិច្ចសំភាសន៌​ការងារ ខ្ញុំ​យល់​ថាខ្ញុំ​គួរ​តែ​ដក​ស្រង់ និងសងេ្ខប​ខ្លឹមសារ​អត្ថបទ​​ទាំង​នោះ​ទុក​ជា​ការ​រំលឹក​ដាស់​តឿន និងជា​គំនិត​សំរាប់​ខ្ញុំ និង​អ្នក​ដែល​បាន​អាន​ប្រកាស​នេះ​បាន​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​អាចទទួល​ជោគ​ជ័យ​ក្ន្ុង​ការ​សំភាសន៌​ការងារ។

ជាទូទៅ​អ្នក​គ្រប់​គ្រង រឺ​និយោជក​តែងតែ​ចង់​បាន​នូវ​និយោជិតដែល​ប្រកប​ដោយ​សមត្ថភាព​ដើម្បី​មក​ជួយ​ការងាររបស់​គេ។ ដូច្នេះ​ដើម្បី​ទទួល​បាន​នូវ​បុគ្គល​មួយ​រូប​ដែល​មាន​លក្ខណះ​សម្បត្តិគ្រប់​គ្រាន់ និង​មាន​សមត្ថភាព គឺ​គេ​ត្រូវ​ការចំរាញ់យកបុគ្គល​នោះពី​មនុស្ស​រាប់​រយ​ រឺ​រាប់​ពាន់នាក់។ ក្ន្ុង​ការ​ចំរាញ់​ជ្រើស​រើស គេ​តែង​តែ​ប្រើ​ប្រាស់​នូវ​វិធីសាស្រ្ត​ ២ យ៉ាង​គឺ​ការ​ធ្វើ​​ត្តេស​សមត្ថភាព និង​សំភាសន៍​ផ្ទាល់​មាត់។

តាម​ពិត​ទៅ​គ្រប់​ការ​សំភាសន៍​គឺ​មានលក្ខណះ​ខុសៗ​គ្នា ជាពិសេស​គឺ​សំនួរ។ ក្នុង​នាម​ជា​បេក្ខ​ជន​មួយរូប​ យើង​ទាំង​អស់​គ្នា​គឺ​ពិត​ជាចង់​ដឹង​ថា​តើ​គេ​នឹង​សួរ​សំនួរ​អ្វី​ខ្លះមក​យើង។ ខណះ​ពេល​ដែល​យើង​មិន​អាច​ទាយ​ដឹង​ជា​មុន​ថា​តើ​សំនួរ​អ្វី​ខ្លះ​ដែល​គេ​នឹង​សួរ​​ក៏​ដោយ ប៉ុន្តែ​យើង​ក៏​ត្រៀម​ខ្លួន​ជា​មុនដោយ​ត្រៀម​ទុក​នូវ​ចំលើយ​សំរាប់​សំនួរ​ដែល​អ្នក​គ្រប់​គ្រង រឺ​និយោជក​ចូល​ចិត្ត​​សួរ​បំផុត​​នៅ​ពេល​សំភាសន៌​ការងារ។​ សំនួរដែល​គេនិយម​សួរ​បំផុត និង​ប្រ​ហែល​ជា​មិន​ដែល​ខានពេល​សំភាសន៌​ការងារ​នោះ​គឺ ៖

១. សូម​អ្នករៀប​រាប់​អំពី​ខ្លួន​អ្នក​ – ចំណុច​ខ្លាំង និងចំណុច​ខ្សោយ «Tell me a little about yourself? OR Can you tell me a bout yourself? AND What are your strengths and weakness?»

២. ហេតុ​អ្វី​បាន​ជា​អ្នក​ចង់​បំរើ​ការ​នៅ​ទីនេះ? «Why do you want to work here?»

៣. ហេតុ​អ្វី​បាន​ជា​អ្នក​ឈប់​ពី​ការងារ​បច្ចុប្បន្ន​ (ការងារចុង​ក្រោយ) របស់​អ្នក «Why did you leave your last job?»

៤. តើ​អ្នក​ដោះ​ស្រាយ​បញ្ហា និង​កិច្ចការ​លំបាក​ដោយ​របៀប​ណា?​ «How do you handle diffcult taks? OR Give me an example of a time when you had to think out of the box?»

៥. តើ​អ្នកគិត​ថា​ហេតុ​ដូចម្តេច​បាន​ជា​ខ្ញុំ​ត្រូវ​ជ្រើស​រើស​យក​អ្នក? «Why should we hire you? OR What can you do for usethat other candidates can’t?»

៦. តើ​អ្នក​ចង់​ធ្វើ​អ្វី រឺ​ក្លាយ​ជា​អ្វី​ក្ន្ុង​រយះ​ពេល​ ៥ ឆ្នាំ​ទៀត? «​Where do you see yourself in five years?»

៧. តើ​អ្នក​មាន​សំណួរ​អ្វី​ចង់​សួរ​ខ្ញុំ​វិញ​ទេ? «Do you have any questions for me?»

ក្រៅ​ពី​សំនួរ​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ សំនួរផ្សេង​ទៀត​​ដែល​​អ្នក​គ្រប់​គ្រង រឺ​និយោជក​នឹង​សួរ​នោះ​គឺ​ច្រើន​តែ​ទាក់​ទង​នឹង​ការងារ​ និង​កាតព្វ​កិច្ច​ដែល​​មាន​ចែង​នៅ​ក្នុង​លក្ខខ័ណ្ឌ​ការងារ (ToRs រឺ Job Descriptions) សំរាប់​តួ​នាទី​​របស់​អ្នក​ដែល​គេ​ត្រូវ​ការ​ជ្រើស​រើស​នឹង។

ប្រសិន​បើ​អ្នក​អាច​ប្រុង​ប្រៀប និងត្រៀមចំលើយ​ដែល​ទាក់​ទង​នឹង​ខ្លួន​អ្នក​​ជាមុន​សំរាប់​សំនួរ​ខាងលើ ខ្ញុំ​គិត​ថា​អ្នក​នឹង​ធ្វើ​បាន​ល្អ​បំផុត និងទទួល​ជោគជ័យ​ក្នុង​ការសំភាសន៍​ជា​មិន​ខាន។

អ្វី​ខាង​លើ​ដែល​ខ្ញុំ​លើក​យក​​មក​ចែក​រំលែក​នេះ​ គ្រាន់​តែ​ជា​អ្វី​ដែល​ខ្លួន​ខ្ញុំ​ផ្ទាល់​ធ្លាប់​បាន​សិក្សា​ពី​អ្នក​និពន្ធផ្សេងៗ និងបទ​ពិសោធន៍​ផ្ទាល់ខ្លួន​ដែល​​ខ្ញុំ​បាន​ឆ្លង​កាត់​ពេល​សំភាសន៌​ការងារ។ ជាពិសេស​ជាមួយ​នឹង​ការងារ​ដែល​ខ្ញុំ​បាន​​ប្រលង​ក្នុង​រយះកាល ២ ឆ្នាំ​ចុង​ក្រោយ​នេះ។

ខាង​ក្រោម​នេះ​គឺ​ជាតំណរ​ដែល​អ្នក​អាច​ចូលទៅ​អាន​អត្ថ​បទ​ផេ្សងៗ​ស្តី​ពី​ប្រធាន​បទ​ខាង​លើ។

  1. ខែធ្នូ 22, 2007 ម៉ោង 3:35 ល្ងាច

    ម៉េច​មិន​ឱ្យ​ចម្លើយ​ផង ?

  2. ខែធ្នូ 22, 2007 ម៉ោង 8:13 ល្ងាច

    សូម​ទោស​បឿន​ តាម​ពិត​ទៅ​ចង់​សរសេរ​ចំលើយ​ដែរ​តែ​អត់​ទាន់​មាន​ពេល😀 ចង់​បាន​ចំលើយ​ហ៊េ… ចង់​បាន​អា​មួយ​ណា​ដែរ?😉

  3. ខែធ្នូ 22, 2007 ម៉ោង 8:14 ល្ងាច

    ចង់​បាន​ទាំង​អស់ !😀 ឆាប់​ឡើង !!

  4. ខែធ្នូ 22, 2007 ម៉ោង 8:23 ល្ងាច

    ហេ៎ស​ហេ… អី​ក៏​លឿន​ម៉េស :D​ ដល់​ចឹង​ឆ្លើយ​អត់​ទាន់​បាន​ទេ ឥឡូវ​មើល​អត្ថបទ​ក្នុង links សិនទៅ🙂

  5. ខែធ្នូ 24, 2007 ម៉ោង 2:03 ល្ងាច

    ធ្លាប់​ត្រូវ​គេ​សម្ភាស​ម្ដង​ដែរ! ហើយ​ធ្លាប់​សម្ភាស​គេ​ទៀត​ណា! ពួក​បង​មិន​បាច់​សួរ​ទេ! គ្រាន់​តែ​ឃើញ​មុខ គេ​ឱ្យ​រ៉េនណា​ជាប់​ដោយ​មិន​បាច់​សួរ!

  6. រជ្ជនី
    ខែធ្នូ 24, 2007 ម៉ោង 3:44 ល្ងាច

    អួត​ហួស​ប្រមាណ​!​

  7. ខែធ្នូ 24, 2007 ម៉ោង 9:09 ល្ងាច

    តាមពិត​រ៉េន​ណា​និយាយ​ក៏​ដូច​ជាត្រូវ​ម្យ៉ាង​ដែរ​ណារជ្ជនី ជួន​កាល​​អ្នក​សំភាសន៌​គ្រាន់​តែ​ឃើញ​មុខ​បេក្ខជន​គឺ​អោយជាប់​ភ្លាម។​​ អានឹង​គេ​ហៅ​ថា stereotype😀

  8. ខែធ្នូ 25, 2007 ម៉ោង 11:38 ព្រឹក

    បើ​តាម​ចាំ គឺ​សម្ភាស​ក្នុង​ថ្នាក់​អង់គ្លេស, Teacher មិន​ដឹង​កើត​​អីទេ ស្រាប់​តែ​លេង​ក្បាច់​ហ្នឹង​មក, សម្ភាស​គេ, គេ​សម្ភាស, ឡើង Present… គាត់​បាន​ប្រាប់​ថា អ្វី​ដែល​រ៉េនណា​ធ្វើ​បាន ហើយ​គេ​គ្រប់​គ្នា​ធ្វើ​មិន​បាន​នោះ​គឺ ភ្នែក! ភ្នែក​ពេល​សម្ភាស ឬ Present ពី​អ្វី​មួយ​គឺ​សំខាន់ ហើយ​មិត្ត​រួម​ថ្នាក់​បែរ​ជា​សម្លឹង​ទៅ​លើ ទៅ​ក្រោម… រ៉េនណា​មើល​ក៏​ហួស​ចិត្ត​ដែរ! ខ្លាច​គេ​ហួស​?

  9. ខែធ្នូ 25, 2007 ម៉ោង 1:10 ល្ងាច

    ការ​សំដែង​អាកប្បកិរិយា​ក្នុង​ពេល​សំភាសន៍​គឺ​ពិត​ជាសំខាន់​ណាស់​។ ក្នុង​នាម​ជា​បេក្ខជន​យើង​ត្រូវ​ខិត​ខំ​ធ្វើ​យ៉ាង​ណា​តាំង​អារម្មណ៍​ជៀស​វាង​កុំ​អោយ​មាន​អារម្មណ៌​ច្របូក​ច្របល់​កើត​ឡើង។ ម្យ៉ាង​វិញ​ទៀត​កាយវិការ ឥរិយាបថ​ក្នុងការ​អង្គុយ កែវ​ភ្នែក និងការសំលឹង​ក៏​ត្រូវ​តែ​ធ្វើ​អោយ​មាន​របៀប។​ ឧទាហរណ៍ដូច​​ជា​មិន​គួរ​អង្គុយ​ដាក់​ជើង​ខ្វែរ​គ្នា និយាយ​ឆ្ការ​ដៃ​ពេក… ព្រោះ​ទង្វើ​ទាំងអស់​នេះ​អាច​ធ្វើ​អោយ​អ្នក​សំភាសន៍​មាន stereotype មិន​ល្អ​មក​លើ​យើង។

  10. pinispinus
    ខែធ្នូ 27, 2007 ម៉ោង 7:17 ល្ងាច

    ហេតុអ្វីបានជាមិនដាក់សំនួរថា “ចង់បានប្រាក់ខែប៉ុន្មាន?”​ផង។ នេះជាសំនួរដែលពិបាកឆ្លើយជាងគេសំរាប់ខ្ញុំ។

  11. ខែធ្នូ 27, 2007 ម៉ោង 8:39 ល្ងាច

    មែនភ្លេចអោយឆឹង😀 មាន​អី​ទៅ​ពិបាក​ឆ្លើយ​សំនួរនឹង បើ​គេ​សួរ​​នឹង​ចំលើយ​ដ៏​សាក​សម​បំផុត​គឺ​​ប្រាប់​គេ​ពី​ប្រវត្តិ​ប្រាក់​ខែ​ដែរ​អ្នក​ធ្លាប់​បានទទួល និង​ប្រាប់​អំពី​ rang ដែល​អ្នក​រំពឹង។ លើស​ពី​នេះទៀត អ្នក​គួរ​​លើក​ឡើង​ថា​គ្រប់​ស្ថាប័ន​និមួយៗ​គឺ​គេ​បាន​កំណត់​ផែនការ​ថវិកា​សំរាប់​ជួល​បុគ្គលិក និង​មុខ​នាទី​រួច​ហើយ​ដូច្នេះ​អ្នក​ជឿ​ជាក់​ថា​គេ​នឹង​ផ្តល់​ប្រាក់​ខែ​អ្នក​ទៅ​តាម​ផែនការថវិកានោះ​មិន​ខាន។

  12. ដិប ឌឹន
    ខែមិថុនា 7, 2011 ម៉ោង 7:21 ល្ងាច

    ខ្ញុំធ្លាប់ត្រូវបានគេសំភាសន៍ច្រើនដងដែរ តែនៅតែគ្មានចំលើយពិតប្រាកដសំរាប់សំនួរទាំងអស់នេះ ។
    ខ្ញុំប្រហែលជាត្រូវការយោបល់ពីអ្នកទាំងអស់គ្នាហើយមើលទៅ ។

    សង្ឃឹមថាអ្នកទាំងអស់គ្នាមាន Comment ល្អៗ

  13. Rothanak
    ខែធ្នូ 6, 2012 ម៉ោង 4:15 ល្ងាច

    នេះគឺជាសំនួរដ៍ល្អណាស់សំរាប់ខ្ញុំ។ប៉ុន្តែសំរាប់ចំលើយគឺពិបាកឆ្លើយណាស់។បើVanaraរឺអ្នកទាំងអស់គ្នាមានពេលវេលាគ្រប់គ្រាន់ សូមមេត្តាជួយចងក្រងចំលើយសំរាប់ខ្ញុំរឺអ្នកផ្សេងទៀតផងណា អរគុណទុកជាមុន។សំណាងល្អទាំងអស់គ្នា

  14. Mark
    ខែ​ឧសភា 22, 2013 ម៉ោង 4:38 ល្ងាច

    Can i get more information?

  15. ជាមេងឡាយ
    ខែ​មីនា 12, 2014 ម៉ោង 8:44 ល្ងាច

    តើខ្ញុំត្រូវធ្វើរដូចម្តេចទៅទើបខ្ញុំបានទៅរស់នៅសហរដ្ធអាមេរិកទៅបងសូមមេត្តាប្រាប់ខ្ញុំផង

  16. ខែកក្កដា 6, 2014 ម៉ោង 10:44 ល្ងាច

    ខ្ញុំចង់ឲដាក់សំនួរហើយដាក់ចំលើយជ្រើសរើសនឹងបញ្ជាក់ប្រាប់ចំលើយមួយណាដែរត្រូវ;

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: