ទំព័រដើម > សេដ្ឋកិច្ច Economic, អត្ថបទ Article > ហេតុអ្វី​បាន​ជា​ចាំ​បាច់​ដាក់​លុយ​ក្នុង​ធនាគារ

ហេតុអ្វី​បាន​ជា​ចាំ​បាច់​ដាក់​លុយ​ក្នុង​ធនាគារ

ដោយ​ឆ្លង​កាត់​នៅ​សង្រ្គាម​ និងអស្ថេរិភាពសង្គម​អស់​ជា​ច្រើន​ឆ្នាំ វិស័យ​ធនាគារ​នៅ​កម្ពុជា​បាន​ទទួល​រង​នូវ​ឧិនភាព​យ៉ាង​ខ្លាំង​ក្នុង​រយះកាល​ជាង​ពីរ​ទសវត្សមុន។ ភាព​អន់ថយ និង​កង្វះខាត​នូវ​ប្រព័ន្ធ​ ច្បាប់ និង​យន្តការសំរាប់វិស័យ​ធនាគារ បាន​ធ្វើ​អោយ​ប្រជា​ជន​កម្ពុជា​បាត់​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា។ តួ​យ៉ាង​ដូច​ជា​ព្រឹត្តការណ៍ដែល​កើត​មាន​ឡើង​ក្នុង​ទសវត្ស​​ ៩០ ដែល​ធនាគារ​ពាណិជ្ជកម្ម​មួយ​ចំនួន​បាន​បោក​ប្រាស់​លើ​ប្រាក់​បញ្ញើរ​របស់​ប្រជាជន។ ដោយ​សារ​តែ​កត្តា និង​ព្រឹត្តការណ៍​បែប​នេះ ប្រ​ជា​ជនកម្ពុជា​ភាគ​ច្រើន​ចូល​ចិត្ត​ទុក​ទ្រព្យ​សម្បត្តិ​​ជាពិសេស​លុយ​កាក់​របស់​គេ​នៅ​នឹង​ខ្លួន​ជា​ជាង​ផ្ញើរ​នៅ​ធនាគារ។ ទង្វើរ​បែបនេះ​បាន​ធ្វើ​អោយ​ប៉ះពាល់​​ដល់​ការ​អភិវឌ្ឍន៌​សេដ្ឋកិច្ច​ ក៏​ដូច​ជា​ប្រយាជន៌​របស់​​ប្រ​ជាជន​ម្នាក់ៗ។ តើ​វា​ប៉ះពាល់​​យ៉ាងដូច​ម្តេច? ហេតុអ្វី​បាន​គ្រាន់​តែ​ប្រជា​ជន​មិន​ផ្ញើរ​លុយ​ទៅ​ធនាគារ​ វា​អាច​ជះ​ឥទ្ធិពល​ដល់​ការរីក​លូត​លាស់​សេដ្ឋកិច្ច ក៏​ដូច​ជាកំរិត​ជីវភាព​របស់​ប្រជាជន?

តាម​ទ្រឹស្តី​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រជាជាតិ​មួយ ប្រព័ន្ធហិរញ្ញវត្ថុ និង​ធនាគារ​​​មាន​តួ​នាទី​សំខាន់​ណាស់​ក្នុង​ការ​ជំរុញ​ល្បឿន​នៃ​ការលូត​លាស់​របស់​សេដ្ឋកិច្ច។ ពី​ព្រោះ​វា​​ប្រព័ន្ធ​ហិរញ្ញវត្ថុ និង​វិស័យ​ធនាគារ​គឺ​ជាយន្តការ​សំរាប់​លំហូរ​មូល​ធន រឺ​ធនធាន​ហិរញ្ញវត្ថុ​​ពី​​ប្រភព​លើស​លប់​ទៅ​កាន់​ប្រភព​ដែលតាម​តំរូវការ។ ឧទាហរណ៍​អ្នក​មាន​ប្រាក់​យក​លុយ​ទៅ​ផ្ញើរ​ទៅ​ធនគារ​ រីឯ​ធនាគារ​ផ្តល់​ប្រាក់​កម្ចី​ដល់​អ្នក​ដែល​ខ្វះ​ខាត។​ សកម្មភាព​នេះ​វា​នឹង​បង្ករ​អោយ​ខ្សែរ​ចង្វាក់​សេដ្ឋកិច្ច​​ប្រព្រឹត្ត​ទៅ​បាន​ខ្លាំង​ក្លារ​តាម​រយះការ​ជំរុញ​នូវ​ខ្សែរ​ចង្វាក់​ផលិតកម្ម។ ជាទូទៅ​ប្រព័ន្ធ​ហិរញ្ញវត្ថុ និង​ធនាគារ​បាន​ផ្តល់​អត្ថប្រយោជន៍​ទាំង​អ្នក​ដាក់​ប្រាក់​បញ្ញើរ និង​អ្នក​ខ្ចី​ប្រាក់។

សំរាប់អ្នក​ដាក់​ប្រាក់បញ្ញើរ​​គាត់​នឹង​ទទួល​បាន​នូវ​ការប្រាក់​ទៅ​លើ​ប្រាក់​ដើម​ដែល​គាត់​បាន​​ដាក់​ក្នុង​ធនាគារ។ ការ​ប្រាក់​ដែល​អ្នក​ដាក់​ប្រាក់​ទទួល​បាន​គឺ​ជា​ការប៉ះ​បូវ​មួយ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​អតិផរណា (តំលៃ​ទំនិញ​ឡើង​ថ្លៃ)។ ធម្មតា​ប្រសិន​បើ​អ្នក​ទុក​លុយ​នៅ​នឹង​ខ្លួន ១០ ដុល្លារ​សំរាប់​ទិញ​ស្បែក​ជើង​មួយ​គូ​នៅ​ឆ្នាំ​​ក្រោយពេល​អ្នក​មាន​តំរូវការប្តូរ​ស្បែក​ជើង​ថ្មី អ្នក​ប្រហែល​ជា​មិន​អាច​ទិញ​ស្បែក​ជើង​មួយ​គូ​​បាន​ទេ​ប្រសិន​ជា​មាន​អតិផរណា​​តំលៃ​ស្បែក​ជើង​​កើត​ឡើង ព្រោះ​ថា​នៅ​ឆ្នាំ​​ក្រោយ​តំលៃ​វា​នឹង​អាច​កើន​ឡើង​ដល់ ១១ ដុល្លារ (អតិផរណា ១០ ភាគរយ)។ ផ្ទុយ​ទៅ​វិញ​ប្រសិន​ជា​អ្នក​ទុក​លុយ ១០ ដុល្លារ​នោះ​ផ្ញើរ​នៅ​ធនគារ​​ក្នុង​​អត្រា​ការ​ប្រាក់​ ១០ ភាគរយ​ក្នុង​មួយ​ឆ្នាំ អ្នក​នឹង​មិន​មាន​បញ្ហា​អ្វី​ទាំង​អស់​ក្នុង​ការ​ទិញ​ស្បែក​ជើង​នោះ បើ​ទោះ​បី​ជា​មាន​អតិផរណា​កើត​ឡើង ព្រោះ​អី​វា​នឹង​ទូ​ទាត់​គ្នា​ដោយ​ការ​ប្រាក់​ដែល​អ្នក​ទទួល​បាន។ ​ជា​ទុ​ទៅ​ធនាគារ​កណ្តាល​របស់​ប្រ​ទេស​មួយ​គឺ​ជាអ្នក​កំណត់​គោល​នយោ​បាយ​អត្រា​ការ​ប្រាក់​​ដោយ​ផ្អែក​លើ​កំរិត​អតិផរណា។ ដូច្នេះ​យើង​គួរ​ដាក់​លុយ​ក្នុង​ធនាគារ​វា​ប្រសើរ​ជា​ទុក​លុយ​របស់​យើង​នៅ​នឹង​ខ្លួន​ដែល​វា​អាច​ធ្វើ​អោយ​តំលៃ​លុយ​របស់​យើង​បាត់​បង់។

ប្រសិន​បើ​យើង​ក្រឡេក​មើល​លើ​អត្ថ​ប្រយោជន៍​សំរាប់​​អ្នក​ខ្ចី​វិញ​គឺ​គេ​អាច​សំរេច​នូវ​គោល​បំណង រឺ​ក៏​តំរូវការ​របស់​គេ​តាម​រយះ​ប្រាក់​កម្ចី​ដែលទទួល​បាន​ពី​ធនាគារ។ សំរាប់​សហគ្រិន រឺ​អ្នក​ប្រកប​អាជីវកម្ម ប្រាក់​កម្ចី​ធនាគារ​គឺ​ពិត​ជា​មាន​សារះ​សំខាន់​ណាស់​សំរាប់​អាជីវកម្ម​របស់​គេ ពីព្រោះ​ថា​នៅ​ពេល​ដែល​គេ​ចង់​​ចាប់​ផ្តើម​ រឺពង្រីក​អាជីវកម្ម​គេ​ត្រូវ​ការ​ធនធាន​ហិរញ្ញវត្ថុ​សំរាប់​ធ្វើ​អោយ​ផែនការ​នោះ​អាច​សំរេច​ទៅ​បាន។ ជា​មួយ​នឹង​ប្រាក់​កម្ចី​ពី​ធនាគារ​គេ​នឹង​អាច​មាន​ឧិកាស​ពង្រីក​នូវ​ផលិតកម្ម​របស់​អាជីវកម្មគេសំរាប់​បង្កើន​ប្រាក់​ចំណេញ​ បើ​ទោះ​បី​ជា​គេ​ត្រូវ​ដោះ​ដូរ​ជា​មួយ​នឹង​បង់​ការ​ប្រាក់​ខ្លះ​ក៏​ដោយ។ សំរាប់​បុគ្គល និង​គ្រួសារ​ទូទៅ​ប្រាក់​កម្ចី​អាច​​អនុញ្ញាតិ​អោយ​ពួក​គេ​រស់​នៅ​ទៅ​តាម​តំរូវការ​​ជីវភាព​មួយ​​សមរម្យ​។ ឧ​ទហរណ៍​គេ​អាច​ខ្ចី​លុយ​ដើម្បី​ទិញ​អចលន​ទ្រព្យ​ដូច​ជា​ផ្ទះ រឺ​យានយន្ត​បាន​ បើ​ទោះ​បី​ជា​ពួក​គេ​មិន​មាន​ធនធាន​ហិរញ្ញវត្ថុ​គ្រប់​គ្រាន់​នាពេល​បច្ចុប្បន្ន​ក៏​ដោយ។

បច្ចុប្បន្ន​វិស័យ​​ហិរញ្ញវត្ថុ និង​ធនាគារ​នៅ​កម្ពុជា​កំពុង​តែ​ប្រែមុខ​មាត់​យ៉ាង​ខ្លាំង។ ចាប់​តាំងពី​ឆ្នាំ ២០០៣​ មក​មាន​ធនាគារ​ពាណិជ្ជកម្ម​ថ្មី​ៗ​មិន​តិ​ច​ជាង​ ១០ ទេ​ដែល​បានបើក​ដំណើរ​ការ​នៅ​កម្ពុជា។ លើស​ពី​នេះ​ទៅ​ទៀត​ធនាគារ​ពាណិជ្ជ​ទាំងនោះ​បាន​កំពុង​ប្រឹង​ប្រែង​អភិវឌ្ឍន៍​នូវ​សេវាកម្ម​របស់​ខ្លួនដូចជា​ការផ្តល់​កម្ចី​ផ្នែក​អាជីវកម្ម កម្ចី​លក្ខណះ​គ្រួសារ​ និង​សេវា​កម្ម​ប្រាក់​បញ្ញើរ​ជា​ដើម។ បើ​យោង​តាម​របាយការណ៍​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) ប្រាក់​កម្ចី​ដែល​ធនាគារ​នៅ​កម្ពុជា​បាន​ផ្តល់​ជូន​អតិថិជន​គឺ​មាន​រហូត​ដល់ ១.៣០៣ លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ២០០៧ ដែល​កាល​ពី​ឆ្នាំ ២០០៣ គឺ​មាន​ចំនួន​តែ ៣៦០ លាន​ដុល្លារ​អាមេរិក​តែ​ប៉ុណ្ណោះ។

វា​ពិត​ជា​ដល់​ពេល​ហើយ​ដែល​ប្រជាជន​កម្ពុជា​គួរ​មាន​ទំនុក​ចិត្ត​លើ​ប្រព័ន្ធហិរញ្ញវត្ថុ និង​ធនាគារ ពីព្រោះ​ថា​ទំនុក​ចិត្ត និង​ការគាំទ្រ​របស់​យើង​ទាំង​អស់​គ្នា​នឹង​ជួយ​អោយ​សេដ្ឋកិច្ច​កម្ពុជា​មាន​ភាព​រីកចំរើន​ថែម​មួយ​កំរិត​ទៀត។ លើស​ពី​នេះ​ទៅ​ទៀត​បច្ចុប្បន្ន​រាជ​រដ្ឋាភិបាល​ក៏​ដូចជា​ដៃ​គូ​អភិវឌ្ឍន៍​បាន​កសាង​ប្រព័ន្ធ​ច្បាប់​ និង​និតិបញ្ញាតិ​ផ្សេងៗ​ដើម្បី​បង្ករ​ជា​យន្តការ​សំរាប់​ភាព​ប្រព្រឹត្ត​ទៅ​បាន​ប្រសើរ​នូវ​វិស័យ​ហិរញ្ញវត្ថុ និង​ធនាគារ​នៅ​កម្ពុ​ជា។

  1. Phy
    ខែមករា 7, 2008 ម៉ោង 12:37 ព្រឹក

    So two main reasons, correct me if I’m wrong. One is you get interest and two your money will be used to provide loan to those who need it, which work to improve the economy as a whole.

  2. ខែមករា 7, 2008 ម៉ោង 12:04 ល្ងាច

    Yes, you are right, buddy. By depositing your money in the bank, your money might not lose its value. Besides, your money will be not idle. In an economic, when the money is not idle it can benefit to the economic growth as it will be used for production. As we can from our country experience. We normally rely on external capital (foreign investment) to push our production because our internal capital is limited. And the poor financial and banking system is a factor of the limitation of internal capital.

  3. suzaninvestmentcompany
    ខែ​មីនា 9, 2018 ម៉ោង 4:48 ល្ងាច

    ដំណឹងល្អសម្រាប់អ្នករាល់គ្នា

    ឈ្មោះរបស់ខ្ញុំគឺ Amisha ខ្ញុំចង់ប្រើពេលវេលានេះដើម្បីព្រមានមនុស្សដែលស្វែងរកប្រាក់កម្ចីអ៊ិនធឺណេតនៅអាស៊ីនិងនៅជុំវិញពិភពលោកដើម្បីប្រុងប្រយ័ត្នដោយសារតែពួកគេបោកប្រាស់និងផ្តល់ប្រាក់កម្ចីក្លែងក្លាយតាមអ៊ិនធរណេត។

    ខ្ញុំចង់ចែកចាយទីបន្ទាល់របស់ខ្ញុំអំពីរបៀបដែលមិត្តម្នាក់បានយកខ្ញុំទៅអ្នកអោយខ្ចីបន្ទាប់ពីខ្ញុំត្រូវបានបោកប្រាស់ដោយនារីម្នាក់ដែលអះអាងថានាងមកពីប្រទេសប្រេស៊ីល។ ខ្ញុំស្ទើរតែបាត់បង់ក្តីសង្ឃឹមរហូតដល់ខ្ញុំបានជួបជាមួយក្រុមហ៊ុនវិនិយោគ Suzan ។ Suzan បានផ្តល់លុយ 600 លានរៀលដល់ខ្ញុំក្នុងរយៈពេលតិចជាង 72 ម៉ោងដោយគ្មានការគាបសង្កត់។

    ខ្ញុំមានការភ្ញាក់ផ្អើលនិងរីករាយដែលបានទទួលប្រាក់កំចីរបស់ខ្ញុំ។ ខ្ញុំសន្យាថាខ្ញុំនឹងចែករំលែករឿងនេះដើម្បីឱ្យប្រជាជនអាចទទួលបានប្រាក់កម្ចីងាយស្រួលដោយគ្មានភាពតានតឹង។ ដូច្នេះប្រសិនបើអ្នកត្រូវការប្រាក់កម្ចីសូមទាក់ទងពួកគេតាមអ៊ីម៉ែល: (suzaninvestment@gmail.com) ។ អ្នកនឹងមិនខកចិត្តទេ។

    អ្នកអាចទាក់ទងខ្ញុំតាមអាស័យដ្ឋាន (Ammisha1213@gmail.com) ប្រសិនបើអ្នកត្រូវការជំនួយឬព័ត៌មាន (lukman.karina@yahoo.com) ដែលថ្មីៗនេះបានទទួលប្រាក់កម្ចីពីក្រុមហ៊ុន។

  1. No trackbacks yet.

បញ្ចេញមតិ