ទំព័រដើម > គន្លឹះខ្លីៗ Tips, ចំណេះដឹង Knowledge, អត្ថបទ Article, អនុសាសន៍ Advices > ត្រៀម​ខ្លួន​សំរាប់​អាហារូបករណ៍

ត្រៀម​ខ្លួន​សំរាប់​អាហារូបករណ៍

ខែ​មីនា 9, 2008 បញ្ចេញមតិ Go to comments

ដោយ​កម្មវិធី​សិក្សា និង​គុណភាព​សិក្សា​នៅ​តាម​បណ្តារ​ប្រទេស​អភិវឌ្ឍន៍​មាន​កំរិត​ខ្ពស់ និង​ត្រូវ​បាន​គេ​ទទួល​ស្គាល់ និស្សិត​ស្ទើរ​តែ​គ្រប់​រូប​តែងតែ​ស្រមៃ និង​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​ទៅ​តាម​មហាវិទ្យាល័យ រឺ​សកលវិទ្យា​នៅ​តាម​បណ្តារ​ប្រទេស​ជឿន​លឿន​ទាំង​នោះ​ដូច​ជា​នៅ​សហរដ្ឋអាមេរិក ជប៉ុន អូស្រ្តាលី កាណាដា សឹង្ហបុរី បារាំង​… ។ល៕ ប៉ុន្តែ​ការ​ប្រកួត​ប្រជែង​ដើម្បី​ទទួល​បាន​នូវ​អាហារូបករណ៍​ទៅ​សិក្សា​នៅ​តាម​បណ្តារ​ប្រទេសអភិវឌ្ឍន៍​ទាំង​នោះ​ត្រូវ​ឆ្លង​កាត់​ការ​ប្រកួត​ប្រជែង​និង​ព្យាយាម​យ៉ាង​ខ្លាំង ពីព្រោះ​ថា​ចំនួន​កៅអី​សំរាប់​និស្សិត​ដែល​ត្រូវ​ជ្រើសរើស​គឺ​មាន​កំណត់។ ដូច្នេះ​តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​ទទួល​បាន​នូវ​អាហារូបករណ៍​ទាំង​នោះ?

បើ​យោង​តាម​ការ​ស្រាវជ្រាវ និង​បទពិសោធន៍​របស់​អតីត​និស្សិត​ដែល​ធ្លាប់​ត្រូវ​បាន​ជ្រើស​រើស​សំរាប់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​ជាពិសេស​និស្សិត​ខ្មែរ ដើម្បី​ទទួល​បាន​នូវ​អាហារូបករណ៍​នៅ​សិក្សា​នៅ​បរទេស និស្សិត​ទាំង​អស់​គួរ​តែ​រៀបចំ​ខ្លួន និង​ត្រៀម​ខ្លួន ដូច​ខាង​ក្រោម​នេះ ៖

  1. ផ្នែក​សិក្សា ៖ ដើម្បី​ក្លាយ​ខ្លួន​ជា​បេក្ខជន​អាហារូបករណ៍​ដែល​ប្រកប​ដោយ​សក្តានុពល និស្សិត​ត្រូវ​តែ​ស្វ័យ​សិក្សា​ដើម្បី​ទទួល​បាន​លទ្ធផល​ការ​សិក្សា​ល្អ។ និស្សិត​ត្រូវ​ចង​ចាំ​ថា​អ្នក​ឧបត្ថម្ភ​អាហារូបករណ៍​ភាគ​ច្រើន​គេ​ចង់​បាន​តែ​និស្សិត​ណា​ដែល​មាន​និទ្ទេស​ការ​សិក្សា (​ព្រឹត្តបត្រ​ពិន្ទុ​) ល្អ។
  2. ចំណេះដឹង​ផ្នែក​ភាសារ​អង់គ្លេស ៖ វា​គឺ​ជា​អ្វី​ដែល​និស្សិត​មិន​អាច​ខ្វះ​បាន​ទាល់​តែ​សោះ​ដើម្បី​ក្លាយ​ខ្លួន​ជា​និស្សិត​អាហារូបករណ៍។ ពីព្រោះ​ស្ទើរ​តែ​គ្រប់​អាហារូបករណ៍​ទាំង​អស់​គឺ​ទាមទារ​អោយ​បេក្ខជន​បង្ហាញ​នូវ​ភស្តុតាង​អំពី​សមត្ថភាព​ភាសារ​អង់​គ្លេស​ដូច​ជា​តាម​រយៈ​ការ​ធ្វើ​តេ្តស​ភាសារ​អង់​គ្លេស រឺ​ក៏​តំរូវ​អោយ​បេក្ខជន​ដាក់​ភ្ជាប់​មក​ជា​មួយ​នូវ​វិញ្ញាបណ្ណបត្រ​សមត្ថភាព​ភាសារ​អង់​គ្លេស (​TOEFL រឺ​IEL​)។ ដូច្នេះ​និស្សិត​ត្រូវ​តែ​ខិត​ខំ​រៀន​ភាសារ​អង់គ្លេស និង​ត្រៀម​ខ្លួន​អោយ​បាន​ល្អ​មុន​ពេល​ធ្វើ​តេ្តស​សមត្ថភាព​ភាសារ​អង់គ្លេស។
  3. បទពិសោធន៍​ការងារ ៖ សំរាប់​អាហារូបករណ៍​មួយ​ចំនួន (​ជា​ពិសេស​អាហារូបករណ៍​សំរាប់​មន្រ្តី​រាជការ រឺ​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល​)​បេក្ខជន​ណា​ដែល​ធ្លាប់​មាន​បទពិសោធន៍​ការងារ​លើ​ជំនាញ រឺ​មុខវិជ្ជា​ដែល​គេ​កំពុង​តែ​ដាក់​ពាក្យ អាច​នឹង​ត្រូវ​បាន​អ្នក​ឧបត្ថម្ភ​យក​ទៅ​ពិចារណារ​មុន។ ដូច្នេះ​អ្នក​គួរ​តែ​ព្យាយាម​ធ្វើ​យ៉ាង​ណា​អាច​ទទួល​បាន​បទ​ពិសោធន៍​ការងារ​លើ​ជំនាញ​របស់​អ្នក​មិន​ថា​តាម​រូប​ភាព​ជា​អ្នក​ស្មគ្រ័​ចិត្ត (​បច្ចុប្បន្ន​នៅ​តាម​បណ្តារស្ថាប័នមួយ​ចំនួន​គេ​ទទួល​បុគ្គលិក​ស្មគ្រ័​ចិត្ត តួយ៉ាង​ដូច​ជា​អង្គការ YouthStarCambodia​និង UNDP Cambodia ជា​ដើម​) រឺ​ក៏​ជា​បុគ្គលិក​ពេញ​សិទ្ធិ​ឡើយ។
  4. លិខិត​អនុសាសន៍ រឺ​លិខិត​សរសើរ ៖ ស្ទើរ​តែ​គ្រប់​អាហារូបករណ៍​គឺ​ទាមទារ​អោយ​បេក្ខជន​រក​អ្នក​ធានា (​អ្នក​ផ្តាំ​ផ្ញើរ រឺ​ចេញ​Recommendations​)។ វា​នឹង​រឹត​តែ​មាន​អត្ថប្រយោជន៍​ថែម​ទៀត​សំរាប់​ពាក្យ​សុំ​អាហារូបករណ៍​របស់​អ្នក ប្រសិន​បើ​អ្នក​អាច​រក​អ្នក​ធានា​ណា​ដែល​មាន​កេ្តតស័ព្ទ បទពិសោធន៍​ច្រើន និង​ជំនាញ​ដូច​ដែល​អ្វី​ដែល​អ្នក​កំពុង​តែ​ដាក់​ពាក្យ។ អ្នក​ធានា​ទាំង​នោះ​អាច​ជា ប្រធាន ជំនាញការ ទីប្រឹក្សា ឬ​ក៏​សាស្រ្តាចារ្យ​របស់​អ្នក។
  5. ផែនការ​សិក្សា រឺ​ស្រាវជ្រាវ ៖ នៅ​ពេល​ដែល​អ្នក​ដាក់​ពាក្យ​សុំ​អាហារូបករណ៍ គេ​នឹង​តំរូវ​អោយ​អ្នក​សរសេរ​នូវ​ផែនការ​ស្រាវជ្រាវ ឬ​ក៏​សិក្សា​របស់​អ្នក​ជា​មិន​ខាន។ ផែនការ​សិក្សា ឬ​ស្រាវជ្រាវ វា​គឺ​ជា​ផ្លួវ​ដើរ​មួយ​សំរាប់​តំរង់​ទិស​ក្នុងការ​សិក្សារ​របស់​អ្នក។ ដូច្នេះ​ហើយ​បាន​ជា​គេ​តំរូវ​អោយ​បេក្ខជន​សរសរ​វា។ ជា​ទូ​ទៅ​ផែនការ​សិក្សា រឺ​ស្រាវជ្រាវ ត្រូវ​តែ​ប្រាកដ​ប្រជា ច្បាស់​លាស់ និង​ត្រូវ​ទាក់​ទង​ទៅ​នឹង​ប្រធាន​បទ​មុខ​វិជ្ជា​ដែល​អ្នក​កំពុង​តែ​ដាក់​ពាក្យ​សុំ​អាហារូបករណ៍។ ជា​ការ​ល្អ​អ្នក​គួរ​តែ​យក​ផែនការ​ស្រាវ​ជ្រាវ​របស់​អ្នក​ទៅ​ប្រឹក្សា​ជាមួយ​នឹង​អ្នក​ដែល​មាន​បទ​ពិសោធន៍​លើ​មុខ​ជំនាញ​ដែល​អ្នក​កំពុង​ដាក់​ពាក្យ។​ម្យ៉ាង​ទៀត ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន ​អ្នក​គួរ​តែ​ទៅ​ប្រឹក្សា​ផង​ដែរ​ជាមួយ​នឹង​អតីត​និស្សិត​ដែល​ធ្លាប់​ជាប់​អាហារូបករណ៍។
  6. ទំនាក់​ទំនង និង​ការ​ប្រមូល​ព័ត​មាន​អំពី​អាហារូបករណ៍ ៖ បច្ចុប្បន្ន​នេះ​អាហារូបករណ៍​គឺ​មាន​ស្ទើរ​តែ​នៅ​គ្រប់​ទី​កន្លែង។ តាម​រយៈ​កិច្ច​សហប្រតិបត្តិការណ៍​អន្តរជាតិ បណ្តារ​ប្រទេស​អភិវឌ្ឍន៍​ជា​ច្រើន​បាន​បង្កើត​នូវ​មូលនិធិ​អាហារូបករណ៍​សំរាប់​ជួយ​និស្សិត​ដែល​មាន​សមត្ថភាព​ពី​បណ្តារ​ប្រទេស​កំពុង​អភិវឌ្ឍន៍​អាច​មាន​ឧិកាស​បាន​ក្រៀប​យក​ចំណេះដឹង និង​បទពិសោធន៍​ពី​ភាព​រីក​ចំរើន និងការអភិវឌ្ឍន៍។ ភាគ​ច្រើន​នៃ​ព័តមាន​អំពី​អាហារូបករណ៍​គឺ​អាច​រក​បាន​នូវ​តាម​បណ្តារ​សារព័តមាន ទស្សនាវដ្តី ទូរស្សន៍ វិទ្យុ​ក្តារព័តមាននៅ​តាម​គ្រឹះស្ថានអប់រំ និង​ជា​ពិសេស​គឺ​មាន​គេហរទំព័រ។ ប៉ុន្តែ​មាន​ប្រភព​មួយ​ទៀត​ដែល​និស្សិត​អាច​ទទួល​បាន​នូវ​ព័តមាន​ដ៏​មាន​តំលៃ និងច្បាស់​លាស់​នោះ​គឺ​អតីត​និស្សិត​ដែល​ធ្លាប់​ជាប់​អាហារូបករណ៍។ ការ​ទទួល​យក​ព័តមាន និង​អនុសាសន៍​ពី​គាត់​គេ​ពិត​ជា​អាច​ជួយ​និស្សិត​អោយ​កាន់​តែ​មាន​ពន្លឺ​កាន់​តែ​ច្បាស់​ថែម​ទៀត​អំពី​អាហារូបករណ៍។

អ្វី​ខាង​លើ​នេះ​វា​គ្រាន់​តែ​ជា​កត្តា​សំខាន់​ៗ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ។ វា​អាច​នៅ​មាន​កត្តា​ច្រើន​ទៀត​ដែល​អាច​ជួយ​អោយ​អ្នក​ឈ្នះ និង​ទទួល​បាន​នូវ​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស។ អ្វី​ដែល​សំខាន់​ដែល​អ្នក​គឺ​អ្នក​ត្រូវ​តែ​ធ្វើ​នោះ​គឺ ​សិក្សា​អំពី​តំរូវការ និង​លក្ខខ័ណ្ឌ​របស់​អាហារូបករណ៍​ដែល​អ្នក​ចង់​ដាក់​ពាក្យ។ ជាពិសេស​គឺ​អ្នក​គួរ​តែ​ចូល​រួម​ក្នុង​ពិធី​ឧទ្ទេសនាម​ណែនាំ​អំពី​អាហារូបករណ៍។

តើ​អ្នក​ចង់​បាន​អហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស​ដែរ​ឬ​ទេ? បើ​អ្នក​ចង់ តើ​អ្នក​បាន​ត្រៀម​ខ្លួន​ហើយ​ឬ​នៅ​សំរាប់​អាហារូបករណ៍​នោះ​? ប្រសិន​បើ​អ្នក​មិន​ទាន់​បាន​រៀប​ចំ​ខ្លួន​នៅ​ឡើយ​ទេ សូម​ចាប់​ផ្តើម​ពី​ពេល​នេះ​ទៅ?

គេហរទំព័រ​អាហារូបករណ៍​សំរាប់​និស្សិត​ខ្មែរ

សូម​ចែក​រំលែក​បទពិសោធន៍​របស់​អ្នក​នៅ​ទី​នេះ ដើម្បី​ជា​ជំនួយ​ដល់​និស្សិត​ខ្មែរ​ជំនាន់​ក្រោយ​ដែល​មាន​បំណង​ចង់​បាន​អហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស។

ឯកសារ​យោង ៖ ទស្សនាវដ្តី G21

  1. duongchan
    ខែ​មីនា 9, 2008 ម៉ោង 9:35 ល្ងាច

    អ… ផុសបានល្អណាស់បងប្រុស! សង្ឈឹមថាទំព័រនេះអាចជាប្រយោជន៏ពត័មានមួយផ្នែកសំរាប់
    និស្សិតយើង ដែលមានបំណងស្វែងរកអាហារូបករណ៏។

  2. ខែ​មីនា 10, 2008 ម៉ោង 8:09 ព្រឹក

    អគុណ​​ច័ន្ទ… តែ​ម៉េច​ក៏​មិន​បញ្ចេញ​យោបល់​ខ្លះ​មក ក្រែង​ច័ន្ទ​ក៏​ជា​និស្សិត​អាហារូបករណ៍​ដែរ​តើ😀

  3. ខែ​មីនា 10, 2008 ម៉ោង 5:04 ល្ងាច

    ល្អ​មែន​ការណែនាំ​នេះ ខ្ញុំ​នឹង​ខំរៀន​អនុវត្តតាម​…

  4. ខែ​មីនា 10, 2008 ម៉ោង 11:54 ល្ងាច

    សរសេរ​បាន​ល្អ។ ខ្ញុំ​ឃើញ​ប្លក់​មួយ​នេះ​មាន​អត្ថប្រយោជន៍​សម្រាប់​អ្នក​មាន​បំណងដាក់​បួក khmerscholars.wordpress.com។ ខ្ញុំ​បាន​គិត​ថា​នឹង​សរសេរ​ពី​បទពិសោធន៍​ដែរ​តែ​មិន​ទាន់​មាន​ពេល។​ ឥលូវ​សូម​បន្ថែម​ត្រឹម​ថា​ ការ​ត្រៀម​ខ្លួន​ដាក់​អាហារូបករណ៍​ជា​ដំណើរ​ការ​យូរ​មួយ​ ហើយ​បើ​បរាជ័យ​ម្តង យើង​​ត្រូវ​មាន​សុទិដ្ឋិនិយម​ដាក់​បន្ត​ទៀត​ព្រោះវា​ជា​ការ​កម្រ​​ដែល​អាច​មាន​អ្នក​ជាប់​ដោយ​ត្រៀម​តែ​រយៈពេល​ខ្លី​នោះ។

  5. ខែ​មីនា 11, 2008 ម៉ោង 12:16 ព្រឹក

    អគុណ​ sophat ដែល​បាន​ចែក​រំលែក បើ​តាម​ដឹង sophat ក៏​ជា​និស្សិត​អាហារូបករណ៍​មួយ​រូបផង​ដែរ​មែន​ទេ?

  6. Phy
    ខែ​មីនា 11, 2008 ម៉ោង 12:31 ល្ងាច

    cambodiajobs.blogspot.com is also good. Lots of scholarship announcements (and job ads).

  7. duongchan
    ខែ​មីនា 11, 2008 ម៉ោង 9:49 ល្ងាច

    ចន្ទគ្រាន់តែសិស្សកំប៉ិកកំប៉ុកទេបង! ជាប់ដោយហេងហ្នឹងណា មានមុខអីមកផ្ដល់យោបល់? ឲ្យយោបល់ទ្បប់ៗ វវរគេជេរ… ណ្ហើយកុំវិញល្អជាង…

  8. ខែ​មីនា 12, 2008 ម៉ោង 12:55 ល្ងាច

    វា​មិន​ដែល… បើ​មិន​ពូកែ​មិន​មែន​គេ​អោយ​ជាប់​ទេ😀

  9. moch
    ខែ​មេសា 19, 2010 ម៉ោង 9:26 ព្រឹក

    What a useful information! thanks
    But I really want some of your experience in TOEFL preparation. How do you do that? and would you mind sharing me some resources? I would appreciate your help! ជួយផង!

  10. Avita
    ខែសីហា 1, 2010 ម៉ោង 5:32 ល្ងាច

    សួរស្តី ខ្ញុំមានចំងល់មួយទាក់ទងទៅនិងការដាក់ពាក្យសុំអាហារូបករណ៍​ ដូចជាបងបាននិយាយចិង​ 1​ ផ្នែកសិក្សាត្រូវតែមានព្រឹត្តបត្រ​ពិន្ទុ​ល្អ ប៉ុន្តែចំពោះអ្នកខ្លះពេលដែលប្រលងបញ្ចប់ការសិក្សាគេទទួលបានព្រឹត្តបត្រ​ពិន្ទុ​មិនល្អតែក្រាយមកខិតខំរៀនហើយភាសាអងគ្លេសល្អទៀតតើគេអាចមានសង្ឃឹមបានអាហារូបករណ៍ដែលរឺទេបង?

  11. hope
    ខែធ្នូ 9, 2010 ម៉ោង 11:12 ព្រឹក

    ចង់បាននូវចំណេះដឹងថ្មីបនែ្ថម

  12. ខែ​មីនា 27, 2012 ម៉ោង 1:55 ល្ងាច

    ការត្រៀមទទួលអាហាររូបករណ៍ ត្រូវផ្អែកលើកត្តាធំៗ២គឺ សមត្តភាព និងទំនាក់ទំនង។
    ការបកស្រាយខាងលើគ្រប់ជ្រុងជ្រោយផ្នែកសមត្ថភាព តែខ្វះទំនាក់ទំនង។ ដូច្នេះខ្ញុំសូមចូលខ្លួន មកបំពេញបន្ថែមត្រង់ចំណុចខ្វះខាតនេះ ដូចតទៅ៖

  13. ខែ​មីនា 27, 2012 ម៉ោង 1:56 ល្ងាច

    Sithika Oska :
    ការត្រៀមទទួលអាហាររូបករណ៍ ត្រូវផ្អែកលើកត្តាធំៗ២គឺ សមត្តភាព និងទំនាក់ទំនង។
    ការបកស្រាយខាងលើគ្រប់ជ្រុងជ្រោយផ្នែកសមត្ថភាព តែខ្វះទំនាក់ទំនង។ ដូច្នេះខ្ញុំសូមចូលខ្លួន មកបំពេញបន្ថែមត្រង់ចំណុចខ្វះខាតនេះ ដូចតទៅ៖

  14. ខែ​មីនា 27, 2012 ម៉ោង 1:58 ល្ងាច

    Sithika Oska :
    ការត្រៀមទទួលអាហាររូបករណ៍ ត្រូវផ្អែកលើកត្តាធំៗ២គឺ សមត្តភាព និងទំនាក់ទំនង។
    ការបកស្រាយខាងលើគ្រប់ជ្រុងជ្រោយផ្នែកសមត្ថភាព តែខ្វះទំនាក់ទំនង។ ដូច្នេះខ្ញុំសូមចូលខ្លួន មកបំពេញបន្ថែមត្រង់ចំណុចខ្វះខាតនេះ ដូចតទៅ៖
    មានខ្សែស្រលាយជាអ្នកធំនៅកម្ពុជា

  15. ខែ​មេសា 18, 2012 ម៉ោង 8:01 ព្រឹក

    មិនឃើញម្ចាស់ផ្ទះឆ្លើយតបចឹង !

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: