ទំព័រដើម > ព៌តមាន News, សង្គមខ្មែរ Khmer Society, សេដ្ឋកិច្ច Economic > Ooh, Shit !!!​​ អី​ក៏​ឡើង​​ខ្លាំង​ម៉្លេះ

Ooh, Shit !!!​​ អី​ក៏​ឡើង​​ខ្លាំង​ម៉្លេះ

ខែ​មីនា 18, 2008 បញ្ចេញមតិ Go to comments

សូម​ទោស​ដែល​​ប្រើ​ពាក្យ​​នឹង 😀 ព្រឹក​មិញ​នេះ​ខ្ញុំ​ភ្ញាក់​ខ្លួន​ព្រឺត​នៅ​ពេល​ដែល​ខ្ញុំ​ក្រឡេក​មើល​ទៅ​ក្តារ​តំលៃ​សាំង​ និង​ប្រេង​ដែល​គេ​ដាក់​នៅ​តាម​ស្ថានីយ៏​ប្រេង​ឥន្ធៈ។ រាល់​ដង​ពេល​ចាក់​សាំង​ខ្ញុំ​អត់​ដែរ​បាន​ចាប់​អារម្មណ័​ថា​ម៉ា​លីត្រ​ប៉ុន្មាន​ទេ​ ព្រោះ​រាល់​ដល់​ខ្ញុំ​គ្រាន់​តែ​ប្រាប់​អ្នក​ចាក់​សាំង​ថា «​ចាក់​ ១០ រឺ​ក៏​ ២០ ដុល្លារ​មក​» តែ​ថ្ងៃ​មិញ​ពេល​​ឃើញ​តារាង​តំលៃ​ដែល​គេ​ដាក់​បង្ហាញ​នោះ​គឺ​… ព្រះ… ម៉ា​លីត្រ ៤.៧០០ រៀល​​​សំរាប់​សាំង​ធម្មតា។

បើ​គិត​ជា​មធ្យម​អត្រា​​អតិផរណានៅ​កម្ពុជា​ក្នង​ឆ្នាំ ២០០៧ គឺ​តែ ១០,៨​ ភាគរយ​តែ​ប៉ុណ្ណោះ តែ​បើ​យើង​ក្រឡេក​មើល​​អត្រា​អតិផរណា​តាម​ប្រភេទ​ទំនិញ​វិញ​​យើង​ឃើញ​ថា​សំរាប់​ម្ហូប​អារហារ ភេសជ្ជៈ និង​ថ្នាំ​ពេទ្យ​វិញ​គឺ​រហូត​ដល់​​ទៅ​ ១៩,៨ ភាគរយ​ឯ​ណុះ ចំណែក​ឯ​តំលៃ​សាំង​វិញ​គឺ​កើន​ឡីង​ដល់ទៅ ១៧.១ ភាគរយ​បើ​ប្រៀប​ធៀប​ទៅ​នឹង​តំលៃ​កាល​ពី​ឆ្នាំ​ទៅ​មុន​ (​ប្រភព​ ៖ E-data, វិទ្យាស្ថាន​ជាតិ​ស្ថិតិ​)​។ ដូច្នេះ​បើ​ប្រៀប​ធៀប​ទៅ​នឹង​កំណើ​ន​សេដ្ឋកិច្ច​​ដែល​មាន​អត្រា​​ត្រឹម​តែ ៨.៥ ភាគរយ (ផ.ស.ស ក្នុង​ប្រជាជន​ម្នាក់ ១១.៣ ភាគរយ​) ​នៅ​ក្នុង​ឆ្នាំ ២០០៧ នោះ​ យើង​ឃើញ​ថា​វា​មិន​អាច​ទប់​ទល់​នឹង​ការ​កើន​ឡើង​នៃ​តំលៃ​ទំនិញ​បាន​ឡើង។ ហើយ​អ្វី​ដែល​ជា​បញ្ហា​ធំ​នោះ​គឺ​​កំណើន​សេដ្ឋកិច្ច​នេះ​​មិន​សូវ​បាន​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រ​ជា​ជន​នៅ​តាម​ជនបទ និង​ប្រជាជន​ក្រី​ក្រ​ឡើយ ព្រោះ​គំលាត​រវាង​អ្នក​ក្រ និង​អ្នក​មាន​កាតន់​តែ​ធំ​ទៅ​ៗ​ ដែល​វា​ជា​សញ្ញា​មួយ​បញ្ជាក់​យ៉ាង​ច្បាស់​។

ហ៊ឺ… បើ​តំលៃ​សំាងសាំង​ និង​ម្ហូប​អារហារ​ឡើង​​ថ្លៃ​យ៉ាង​នេះ​ តើ​អោយ​ប្រជាជន​រស់​យ៉ាង​ម៉េច​ទៅ 😦

  1. Phy
    ខែ​មីនា 18, 2008 ម៉ោង 11:24 ល្ងាច

    ងាប់! ហើយ​បើ​ឯង​ជា​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​វិញ​ តើ​ឯង​ធ្វើ​ម៉េច​ទៅវិញ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ហ្នឹង​ អាសម្លាញ់?

  2. ខែ​មីនា 19, 2008 ម៉ោង 6:13 ព្រឹក

    មាន​អី​ទៅ​ពិបាក​អាសម្លាញ់ ១. ជំរុញ​ការផលិត​ក្នុង​ស្រុក (​លើក​កំពស់​​អាជីវកម្ម​ខ្នាត​តូច​​ និង​មធ្យម​) នូវ​មុខទំនិញ​សំខាន់​ៗ​មួយ​ចំនួន ​មិន​មែន​ស្អី​តិច​ក៏​នាំ​ចូល​ដែរ​ ២. គ្រប់​គ្រង​ការប្រមូល​ពន្ធ និង​ចំណូល​អោយ​បាន​ល្អ​ធ្វើ​ដូច្នេះ​កំណើន​សេដ្ឋកិច្ច​នឹង​កើន​ឡើង​មួយ​កំរិត​ទៀត ៣. អភិវឌ្ឍន៏​ប្រពន្ធ​គមនាគមន៏​ដឹក​ជញ្ជូន​អោយ​បាន​ល្អ និង​ជំរុញ​អោយ​ប្រជាជន​ប្រើប្រាស់​វា ៤. ធ្វើ​ទំនុក​បម្រុង​ផ្នែក​ហិរញ្ញប្បទាន​ដល់​អាជីវកម្ម​ក្នុង​ស្រុក​មួយ​ចំនួន​ដូច​ជា​ផ្នែក​ដឹក​ជញ្ជូន អគ្គីសនី…​ ដើម្បី​ទប់​ស្កាត់​ការ​​ថ្លៃ ៥. ទប់​ស្កាត់​ការ​ហូរ​ចេញ​នូវ​ដំណាំ​កសិផល​ដូច​ជាស្រូវ​ទៅ​កាន់​ប្រទេស​ជិត​ខាង តាម​រយៈ​ការ​គ្រប់​គ្រង​ទីផ្សារ​ស្រូវក្នុង​ស្រុក​អោយ​បាន​ល្អ។

    វា​មាន​ច្រើន​ទៀ​ត​ដែល​ត្រូវ​ធ្វើ​អាសម្លាញ់​តែ​ចាំ​យើង​បាន​ធ្វើ​រដ្ឋ​មន្រ្តីសិន​ចាំ​គិត​ទៀត អាឡូវ​គ្រាន់​តែ​ជា​បុគ្គលិក​កំប៉ិចកំប៉ុក​ចឹង​គិត​ប៉ុណ្ណឹង​បាន​ហើយ 😀

  3. duongchan
    ខែ​មីនា 19, 2008 ម៉ោង 7:24 ល្ងាច

    ចន្ទត្រលប់ទៅវិញ ប្រហែលជាអត់មានលុយចូលហាងទៀតទេ បើតែយ៉ាងហ្នឹងៗ ហ៊ឺម…

  4. ខែ​មីនា 19, 2008 ម៉ោង 8:34 ល្ងាច

    ចឹង​មាន​តែ​បាយ​កក​ទៅចឹង 😀

  5. ខែ​មីនា 20, 2008 ម៉ោង 4:02 ល្ងាច

    អឺមមម ឲ្យ​តែ​ម៉ាកៗ​ហ្នឹង​​មិន​ដឹង​ពេល​ត្រឡប់​ទៅ​វិញ មាន​លុយចាក់​សាំង​អត់​ទេ ប្រហែល​ជា​ជិះ​អា​ដូតល្ហើ​រ​ហើយ។

  6. ខែ​មីនា 20, 2008 ម៉ោង 6:41 ល្ងាច

    សង្ស័យ​ថា​ថ្ងៃ​ក្រោយ​នៅ​ស្រុក​ខ្មែរ​យើង​ ប្រជា​ជន​ត្រូវ​នាំ​គ្នា​ជិះ​អាទេះ​គោ​វិញ​ហើយ​មើល​ទៅ 😀

  7. duongchan
    ខែ​មីនា 20, 2008 ម៉ោង 8:01 ល្ងាច

    កកក៏បាយ… ចឹងក៏ល្អដែរ អាចរួមចំណែកថែរក្សាបរិស្ថានផង កំពុងតា global warmingផងសព្វថ្ងៃ!

  8. ខែ​មីនា 20, 2008 ម៉ោង 8:52 ល្ងាច

    ល្អ​ហើយ​ដែល​ចេះ​គិត​គូរ​ដល់​បញ្ហា​បរិស្ដាន​នោះ រាល់​ងៃ​នឹង​ខាង​ខ្ញុំ​ខំធ្វើ​ការ​ចង់​ងាប់​លើ​រឿង​ការពារ​បរិស្ថាន​នឹង 😀

  9. duongchan
    ខែ​មីនា 21, 2008 ម៉ោង 10:11 ល្ងាច

    ចន្ទគិតថាមានតាចន្ទទេដែលគិត ហាហា… ជួនកាលត្រូវបានគេស្ដីឲ្យថាស្រលាញ់បរិស្ថានជ្រុល!

  10. ខែ​មីនា 22, 2008 ម៉ោង 5:53 ព្រឹក

    មាន​អ្នក​ណា​គេ​ស្តី​បន្ទោស​នោះ​ទេ ការ​ចេះ​គិត​គូរ​អំពី​បរិស្ថាន​ចឹង​គឺ​ល្អ​ហើយ តាម​ពិត​ទៅ​គឺ​មនុស្ស​គ្រប់​រូប​នឹង​ដែល​រួម​ចំណែក​ក្នុង​ការ​បំផ្លាញ​បរិស្ថាន (​ប្រើ​យានយន្ត ប្រើ​ប្រាស់​អគ្គីសនី …​) ដូច្នេះ​យើង​ត្រូវ​ចេះ​ចូលចំណែក​ខ្លះ​វិញ​ដើម្បី​ជួយ​ដល់​ការ​ការពារ​បរិស្ថាន។ ម្យ៉ាង​ទៀត​បើ​យើង​ហ៊ាន​តែ​បណ្តាយ​នាពេល​អនាគត​ប្រកដ​ជា​មាន​បញ្ហាធំ​មិន​ខាន។ ដូច​នៅ​កម្ពុជា​បច្ចុប្បន្ន បញ្ហា​បរិស្ថាន​បាន​ធ្វើ​អោយ​ប៉ះ​ពាល់​ដល់​ជីវភាព​របស់​ប្រជាកសិករ​នៅ​តាមជនបទ​យ៉ាង​ខ្លាំង ព្រោះ​តែ​គេ​បាត់​បង​នូវ​ជីវចំរុះ ព្រៃ​ឈើ សត្វ​ព្រៃ មច្ចា និង​បំរែបំរួល​អាកាសធាតុ។ល៕

  11. naryphing
    ខែ​មីនា 22, 2008 ម៉ោង 10:22 ព្រឹក

    gas in here is up too 😦 , normally i pay only $30sth but now is $40 sth .

  12. ខែ​មីនា 22, 2008 ម៉ោង 3:48 ល្ងាច

    តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​គ្រាន់​បើ​ជាង​នៅ​កម្ពុជា​ដែរ​ ព្រោះ​អី​នៅ​ស្រុក​គេ​កំរិត​ជីវភាព​គេ​វា​ខ្ពស់។

  1. No trackbacks yet.

ទំលាក់ មួយចំលើយតប ទៅ Phy បោះ​បង់​ការ​ឆ្លើយ​តប