Ooh, Shit !!! អីក៏ឡើងខ្លាំងម៉្លេះ
សូមទោសដែលប្រើពាក្យនឹង 😀 ព្រឹកមិញនេះខ្ញុំភ្ញាក់ខ្លួនព្រឺតនៅពេលដែលខ្ញុំក្រឡេកមើលទៅក្តារតំលៃសាំង និងប្រេងដែលគេដាក់នៅតាមស្ថានីយ៏ប្រេងឥន្ធៈ។ រាល់ដងពេលចាក់សាំងខ្ញុំអត់ដែរបានចាប់អារម្មណ័ថាម៉ាលីត្រប៉ុន្មានទេ ព្រោះរាល់ដល់ខ្ញុំគ្រាន់តែប្រាប់អ្នកចាក់សាំងថា «ចាក់ ១០ រឺក៏ ២០ ដុល្លារមក» តែថ្ងៃមិញពេលឃើញតារាងតំលៃដែលគេដាក់បង្ហាញនោះគឺ… ព្រះ… ម៉ាលីត្រ ៤.៧០០ រៀលសំរាប់សាំងធម្មតា។
បើគិតជាមធ្យមអត្រាអតិផរណានៅកម្ពុជាក្នងឆ្នាំ ២០០៧ គឺតែ ១០,៨ ភាគរយតែប៉ុណ្ណោះ តែបើយើងក្រឡេកមើលអត្រាអតិផរណាតាមប្រភេទទំនិញវិញយើងឃើញថាសំរាប់ម្ហូបអារហារ ភេសជ្ជៈ និងថ្នាំពេទ្យវិញគឺរហូតដល់ទៅ ១៩,៨ ភាគរយឯណុះ ចំណែកឯតំលៃសាំងវិញគឺកើនឡីងដល់ទៅ ១៧.១ ភាគរយបើប្រៀបធៀបទៅនឹងតំលៃកាលពីឆ្នាំទៅមុន (ប្រភព ៖ E-data, វិទ្យាស្ថានជាតិស្ថិតិ)។ ដូច្នេះបើប្រៀបធៀបទៅនឹងកំណើនសេដ្ឋកិច្ចដែលមានអត្រាត្រឹមតែ ៨.៥ ភាគរយ (ផ.ស.ស ក្នុងប្រជាជនម្នាក់ ១១.៣ ភាគរយ) នៅក្នុងឆ្នាំ ២០០៧ នោះ យើងឃើញថាវាមិនអាចទប់ទល់នឹងការកើនឡើងនៃតំលៃទំនិញបានឡើង។ ហើយអ្វីដែលជាបញ្ហាធំនោះគឺកំណើនសេដ្ឋកិច្ចនេះមិនសូវបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជននៅតាមជនបទ និងប្រជាជនក្រីក្រឡើយ ព្រោះគំលាតរវាងអ្នកក្រ និងអ្នកមានកាតន់តែធំទៅៗ ដែលវាជាសញ្ញាមួយបញ្ជាក់យ៉ាងច្បាស់។
ហ៊ឺ… បើតំលៃសំាងសាំង និងម្ហូបអារហារឡើងថ្លៃយ៉ាងនេះ តើអោយប្រជាជនរស់យ៉ាងម៉េចទៅ 😦
ងាប់! ហើយបើឯងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចវិញ តើឯងធ្វើម៉េចទៅវិញ ដើម្បីដោះស្រាយបញ្ហាហ្នឹង អាសម្លាញ់?
មានអីទៅពិបាកអាសម្លាញ់ ១. ជំរុញការផលិតក្នុងស្រុក (លើកកំពស់អាជីវកម្មខ្នាតតូច និងមធ្យម) នូវមុខទំនិញសំខាន់ៗមួយចំនួន មិនមែនស្អីតិចក៏នាំចូលដែរ ២. គ្រប់គ្រងការប្រមូលពន្ធ និងចំណូលអោយបានល្អធ្វើដូច្នេះកំណើនសេដ្ឋកិច្ចនឹងកើនឡើងមួយកំរិតទៀត ៣. អភិវឌ្ឍន៏ប្រពន្ធគមនាគមន៏ដឹកជញ្ជូនអោយបានល្អ និងជំរុញអោយប្រជាជនប្រើប្រាស់វា ៤. ធ្វើទំនុកបម្រុងផ្នែកហិរញ្ញប្បទានដល់អាជីវកម្មក្នុងស្រុកមួយចំនួនដូចជាផ្នែកដឹកជញ្ជូន អគ្គីសនី… ដើម្បីទប់ស្កាត់ការថ្លៃ ៥. ទប់ស្កាត់ការហូរចេញនូវដំណាំកសិផលដូចជាស្រូវទៅកាន់ប្រទេសជិតខាង តាមរយៈការគ្រប់គ្រងទីផ្សារស្រូវក្នុងស្រុកអោយបានល្អ។
វាមានច្រើនទៀតដែលត្រូវធ្វើអាសម្លាញ់តែចាំយើងបានធ្វើរដ្ឋមន្រ្តីសិនចាំគិតទៀត អាឡូវគ្រាន់តែជាបុគ្គលិកកំប៉ិចកំប៉ុកចឹងគិតប៉ុណ្ណឹងបានហើយ 😀
ចន្ទត្រលប់ទៅវិញ ប្រហែលជាអត់មានលុយចូលហាងទៀតទេ បើតែយ៉ាងហ្នឹងៗ ហ៊ឺម…
ចឹងមានតែបាយកកទៅចឹង 😀
អឺមមម ឲ្យតែម៉ាកៗហ្នឹងមិនដឹងពេលត្រឡប់ទៅវិញ មានលុយចាក់សាំងអត់ទេ ប្រហែលជាជិះអាដូតល្ហើរហើយ។
សង្ស័យថាថ្ងៃក្រោយនៅស្រុកខ្មែរយើង ប្រជាជនត្រូវនាំគ្នាជិះអាទេះគោវិញហើយមើលទៅ 😀
កកក៏បាយ… ចឹងក៏ល្អដែរ អាចរួមចំណែកថែរក្សាបរិស្ថានផង កំពុងតា global warmingផងសព្វថ្ងៃ!
ល្អហើយដែលចេះគិតគូរដល់បញ្ហាបរិស្ដាននោះ រាល់ងៃនឹងខាងខ្ញុំខំធ្វើការចង់ងាប់លើរឿងការពារបរិស្ថាននឹង 😀
ចន្ទគិតថាមានតាចន្ទទេដែលគិត ហាហា… ជួនកាលត្រូវបានគេស្ដីឲ្យថាស្រលាញ់បរិស្ថានជ្រុល!
មានអ្នកណាគេស្តីបន្ទោសនោះទេ ការចេះគិតគូរអំពីបរិស្ថានចឹងគឺល្អហើយ តាមពិតទៅគឺមនុស្សគ្រប់រូបនឹងដែលរួមចំណែកក្នុងការបំផ្លាញបរិស្ថាន (ប្រើយានយន្ត ប្រើប្រាស់អគ្គីសនី …) ដូច្នេះយើងត្រូវចេះចូលចំណែកខ្លះវិញដើម្បីជួយដល់ការការពារបរិស្ថាន។ ម្យ៉ាងទៀតបើយើងហ៊ានតែបណ្តាយនាពេលអនាគតប្រកដជាមានបញ្ហាធំមិនខាន។ ដូចនៅកម្ពុជាបច្ចុប្បន្ន បញ្ហាបរិស្ថានបានធ្វើអោយប៉ះពាល់ដល់ជីវភាពរបស់ប្រជាកសិករនៅតាមជនបទយ៉ាងខ្លាំង ព្រោះតែគេបាត់បងនូវជីវចំរុះ ព្រៃឈើ សត្វព្រៃ មច្ចា និងបំរែបំរួលអាកាសធាតុ។ល៕
gas in here is up too 😦 , normally i pay only $30sth but now is $40 sth .
តែទោះបីជាយ៉ាងណាក៏គ្រាន់បើជាងនៅកម្ពុជាដែរ ព្រោះអីនៅស្រុកគេកំរិតជីវភាពគេវាខ្ពស់។