Archive

Archive for the ‘សេដ្ឋកិច្ច Economic’ Category

អ្នក​ស្រែត្រូវដី និងអ្នកស្រែអស់ដី

ខែ​មីនា 22, 2008 មតិ 19

កាលពីព្រឹក​មិញ​នេះ​មាន​បុស្តិ៍​វិទ្យុ​មួយ​បាន​រាយការណ៍​ថា​មាន​អ្នក​ស្រែ​ចម្ការ​ម្នាក់​បាន​ជិះ​ម៉ូតូឌុប​មក​ឈប់​ទៅ​ក្បែរ​កន្លែង​លក់រថយន្ត​ទំនើប។ ពេល​មកដល់​គាត់​ឈរ​រេររៗ ពេលនោះ​កម្មករ​ដែលធ្វើការនៅកន្លែង​លក់រថយន្ត​បាន​សួរ​ថា «​មក​រក​អីគេ?​» គាត់​ឆ្លើយ​ថា «​​មក​រក​ទិញ​ឡាន» ពេល​នោះ​កម្មករ​ក៏​សើច​ហើយ​ដេញ​គាត់​ចេញ រួច​ពោល​ពាក្យ​​គំរោះ​បោះបោក​​ថា «​​ស្អី​! មុខ​នឹង​មាន​លុយ​ទិញ​ឡាន​» ស្រាប់​តែ​ពេល​នោះ​អ្នក​ស្រែ​យើង​ហុច​ក្រដាស​មួយ​សន្លឹក​ដែល​មាន​សរសេរ​ថា «​Lexus 470​» រួច​ហើយ​គាត់​ស្រាយ​ក្រមា​ដែល​រុំ​ជុំ​វិញ​ចង្កេះ​គាត់​​រួច​លា​យក​លុយ​ចេញ​មក​ក្រៅសុទ្ធ​តែ​ក្រដាសប្រាក់​ប្រភេទ​ ១០០ ដុល្លារ​ចំនួន ៨០០.០០០,០០ ដុល្លារ​អាមេរិក ហើយ​គាត់និយាយ​ទៅ​កាន់​កម្មករ​នោះ​ថា «​ខ្ញុំ​លឺ​ថា​អានឹង​មួយ​បួន​ម៉ីន​ដុល្លារ ចឹង​ពីរ​ប្រាំ​បី​ម៉ីន​ត្រូវ​អត់?​» ស្រាប់​តែ​កម្មករ​នោះ​ធ្វើ​ភ្នែក​មីង​ម៉ង់​ៗ​ ហើយ​ស្រឡាំង​កាំង (កុំ​ច្រឡំ​អោយ​សោះ​អា​នាង​ជា​មួយ​អ្នក​ស្រែ​ឆ្នាំ ២០០៨​ ស្មោះ 😀 ​)

បច្ចុប្បន្ន​នេះ​តំលៃដី​នៅ​កម្ពុជា​កំពុង​តែ​ឡើង​ថ្លៃ​យ៉ាងខ្លាំង។ ដោយសារ​តែ​ដី​ត្រូវ​ប៉ាន​ខ្លាំង​ ប្រជាកសិករ​មួយ​ចំនួន​បាន​បង្ខំ​ចិត្ត​លក់​ដី​ស្រែ​ចំការ​របស់​គាត់​ ព្រោះ​អី​ថា​ទិន្នផល​ប្រចាំ​ឆ្នាំ​​ដែល​ទទួល​បាន​ពី​ការ​ធ្វើ​ស្រែ​ចំការ​របស់​គាត់​គឺ​មិន​អាច​ប្រៀប​បាន​នឹង​តំលៃ​ដី​ដែល​គាត់​អាច​លក់​បាន​នាពេល​បច្ចុប្បន្ន​នេះ​ឡើយ។ តំលៃ​ដី​បច្ចុប្បន្ន​បាន​ត្រូវ​លើក​យក​មក​ជជែក​គ្នា​គ្រប់​ទិស​ទី និងគ្រប់​មជ្ឈដ្ឋាន​មិន​ថា​នៅ​កន្លែង​ធ្វើ​ការ រឺ​ក៏​ក្នុង​ក្រុម​គ្រួសារឡើយ។ ម្នាក់​ៗ​តែង​តែ​និយាយ​ប្រាប់​គ្នា​ថាអ្នក​នេះ​ អ្នក​នោះលក់​ដី​បួនដប់​ម៉ីន កន្លែង​នេះ​ដី​ត្រូវ​ប៉ាន កន្លែង​នោះ​ដី​នឹង​ឡើង​ថ្លៃ​ទិញ​ទៅ​មិន​ខុស​ទេ។​ តំលៃដី​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ និង​តំបន់​ពាណិជ្ចកម្ម​ខ្លះ​បាន​កើន​ឡើង​មួយ​ធ្វេរ​ជា​ ៣ (​មួយ​ម៉ែត្រ​ការេ​ប្រហែល​ជា ៣.០០០ ដុល្លារ​) ក្នុង​រយៈកាល​ ២ ឆ្នាំ​ចុងក្រោយ​នេះ។ ការ​ធ្វើ​បរិកប្ប​ (​បើ​សំណាង​) ដីធ្លី​អាចនឹង​ធ្វើ​អោយ​ប្រជាជន​មួយ​ចំនួន​ទទួល​បាន​ប្រាក់​ចំណេញ​រហូត​ដល់​ទៅ ១០០ ឬ​ក៏​ ២០០ ភាគរយក្នុង​មួយ​ឆ្នាំ។

តើ​តំលៃ​ដី​ឡើង​ថ្លៃ​​គឺ​ជា​បច្ច័យ​ល្អ​ រឺ​អាក្រក់​សំរាប់​ប្រជាជន​កម្ពុជា និង​សេដ្ឋកិច្ច​កម្ពុជា​?

បញ្ហារ​ដី​ឡើង​ថ្លៃ​វា​ដូច​ជា​កំបិត​មុខ​ពីរ​អញ្ចឹង។ ប្រសិន​បើ​​គ្មានការ​​គ្រប់​គ្រង​​ដោយ​ប្រុង​ប្រយត្ន័​នោះ​ទេ​ វា​នឹង​អាច​ឈាន​ដល់​ដំណាក់​កាល​មួយ​ដែល​គេ​ហៅ​ថា​បដិវត្ត​ដី​ធ្លី (​នេះ​បើ​យោង​តាម​ការ​យល់​ឃើញ​របស់​អ្នក​សេដ្ឋកិច្ច និង​អ្នក​សង្គម​វិទូរ​មួយ​ចំនួន)។

គុណវិបត្តិ

ការ​កើន​ឡើង​នៅ​តំលៃ​ដី​បាន​ជំរុញ​អោយ​បាន​ការ​រំលោភ​បំពាន​កាន់​កាប់​ដី​ដោយ​ខុស​ច្បាប់​​ពី​សំណាក់​អ្នក​មាន​អំណាច​ និង​ឈ្នួញ​ទុច្ចរិត​មួយ​ចំនួន តួយ៉ាង​ដូច​ជា​ករណី​រំលោភ​យក​ដី​របស់​អ្នក​មាន​អំណាចនៅ​ក្នុងភូមិ​មួយនៅ​ប៉ោយបែត​ក្បែរ​ព្រំ​ដែន​ប្រទេស​ថៃ​ ដែល​ក្នុង​ជំលោះ​នោះ​បាន​ធ្វើ​អោយ​អ្នក​ភូមិ​ចំនួន​ ៥​ នាក់​បាន​បាត់​បង់ជីវិត។ ករណី​ដោយ​ឡែក​មួយ​ទៀត​គឺ​កើត​ឡើង​នៅ​ក្នុង​ភ្នំពេញ​ ដែល​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​មួយ​ត្រូវ​បាន​បង្ខំ​អោយ​លក់​ដី​ទៅ​អោយ​ឈ្នួញ​ក្នុង​តំលៃ​ថោក​។ នេះ​បើ​យោងតាម​របាយការណ៍​ពិសេស​មួយរបស់​លោក​ Miloon Kothari ដែល​បាន​ធ្វើ​ទស្សនកិច្ច​ចំនួន​ពី​រ​សប្តាហ៍នៅ​កម្ពុជា​។ ការ​កើត​មាន​ឡើង​នូវ​អំពី​រំលោភ​យក​ដី​ធ្លី​នេះ គឺបណ្តាល​មក​ពី​ការ​កើន​ឡើង​កប់​ពពក​នូវ​តំលៃ​ដី។ ហើយ​កត្តា​ដ៏​ចំបង​មួយ​ដែល​បង្ករ​លក្ខណៈ​ដល់​អ្នក​មាន​អំណាច​ និង​ឈ្មួ​ញទុច្ចរិត​ក្នុង​ការ​រំលោភ​យក​ដី​នោះ​គឺ​មក​ពី​បញ្ហា​កម្មសិទ្ធិ​ដី​មិន​ច្បាស់លាស់។ ប្រជា​ជន​ភាគ​ច្រើន​ពុំ​មាន​ប័ណ្ណ​កម្មសិទ្ធិ (​ប្លង់​រឹង​) ទេ បើ​ទោះ​បី​ជា​ពួក​គាត់​រស់​នៅ​លើ​ដី​កម្មសិទ្ធិ រឺ​ក៏​ប្រកប​ការងារ​កសិកម្ម​លើ​ដី​របស់​គាត់​តាំង​តែ​ពី​យូរ​យ៉ារហើយ​​ក៏​ដោយ។ ដូច្នេះ​កើន​ឡើង​នូវ​តំលៃ​ដីដែល​ជំរុញ​អោយ​មាន​ការ​រំលោភ​បំពាន​យក​ដី​ធ្លី​វា​​នឹង​ធ្វើ​អោយ​ប្រជា​ជន​មួយ​ចំនួន​ជា​ពិសេស​ប្រ​ជាកសិករ​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​ដីធ្លឺស្រែ​ចំការ​ និង​ធ្វើ​អោយ​គាត់​ធ្លាក់​ក្នុង​ភាព​ក្រី​ក្រ។

គុណសម្បត្តិ

នៅ​កម្ពុជា ការកើន​ឡើង​នូវ​តំលៃដី​បាន​ជំរុញ​អោយ​ការវិនិយោគ​លើ​អចលនទ្រព្យ​​កើន​ឡើង​គួរ​អោយ​កត់​សំគាល់​ក្នុង​រយៈកាល​ជិត​មួយ​ទស្សវត្ស​ចុង​ក្រោយ​នេះ។ ការវិនិយោគ​លើ​សំណង់​ផ្ទះល្វែង អារគារ​ធំ​ៗ និង​ទីក្រុង​ប្រណិត​បាន​រួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​សេដ្ឋកិច្ចកម្ពុជា។​ បើ​យោង​តាម​របាយការណ៍ស្តី​ពី​ការវិនិយោគផ្ទាល់​បរទេស គ្រាន់​តែ​គំរោង​ទីក្រុង​ទំនើប​មួយ​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បួងឈ្មោះ World City Co., គឺ​មាន​តំលៃ​វិនិយោគ​រហូត​ដល់​ទៅ​ជាង ២ ពាន់​លាន​ដុល្លារ​ទៅ​ហើយ​សំរាប់​គំរោង​សាង​សង់​ទីក្រុង​ទំនើប​ដែល​មាន​ឈ្មោះថា Camko City ​នៅ​ទិសពាយព្យ​ទីក្រុង​ភ្នំពេញ។ ថ្មីៗ​នេះ​ការ​បើក​សំពោធ​គំរោង​សាងសង់​អាគារ​កំពស់ ៤២ ជាន់​លើ​អតីត​ដី​មន្ទីរពេទ្យចិន​​ ដែល​ត្រូវ​បាន​គេ​អោយ​ឈ្មោះ​ថា Golden Tower 42 គឺ​មាន​ទឹក​ប្រាក់​រហូតដល់​ទៅជាង ២៥០ លាន​ដុល្លារ។ តែ​ទោះ​បីជាយ៉ាងណាក៏​ដោយ​ អ្នក​វិភាគ​មួយ​ចំនួន​យល់​ឃើញ​ថា​គំរោង​ទាំង​ពីរ​ខាង​លើ​នេះ​មិន​បាន​ផ្តល់​អត្ថប្រយោជន៍​ប៉ុន្មាន​ទេ​ដល់​សេដ្ឋកិច្ចកម្ពុជា​ ព្រោះ​ថា​ការវិនិយោគ​នោះ​គឺ​ដូចជា​ធ្វើ​នំ​អត់​ម្សៅ (​មាន​ន័យ​ថា​គេ​ប្រើ​ប្រាស់​ធនធាន​ក្នុងស្រុក​​តាម​រយៈ​ការ​គៀង​គង​ធនធាន​ពី​អ្នក​មាន​នៅ​ស្រុក​ខ្មែរ​ដែល​លុយ​របស់​គេ​បាន​កប់​ទុក​ជា​យូរ​មកហើយ)។

តើ​អ្នក​យល់​យ៉ាង​ណា​ចំពោះ​បញ្ហារ​ដី​ធ្លី​នៅ​កម្ពុជា? សូម​ចែក​រំលែក​មតិ​យោបល់​របស់អ្នក​នៅ​ទី​នេះ។

Ooh, Shit !!!​​ អី​ក៏​ឡើង​​ខ្លាំង​ម៉្លេះ

ខែ​មីនា 18, 2008 មតិ 12

សូម​ទោស​ដែល​​ប្រើ​ពាក្យ​​នឹង 😀 ព្រឹក​មិញ​នេះ​ខ្ញុំ​ភ្ញាក់​ខ្លួន​ព្រឺត​នៅ​ពេល​ដែល​ខ្ញុំ​ក្រឡេក​មើល​ទៅ​ក្តារ​តំលៃ​សាំង​ និង​ប្រេង​ដែល​គេ​ដាក់​នៅ​តាម​ស្ថានីយ៏​ប្រេង​ឥន្ធៈ។ រាល់​ដង​ពេល​ចាក់​សាំង​ខ្ញុំ​អត់​ដែរ​បាន​ចាប់​អារម្មណ័​ថា​ម៉ា​លីត្រ​ប៉ុន្មាន​ទេ​ ព្រោះ​រាល់​ដល់​ខ្ញុំ​គ្រាន់​តែ​ប្រាប់​អ្នក​ចាក់​សាំង​ថា «​ចាក់​ ១០ រឺ​ក៏​ ២០ ដុល្លារ​មក​» តែ​ថ្ងៃ​មិញ​ពេល​​ឃើញ​តារាង​តំលៃ​ដែល​គេ​ដាក់​បង្ហាញ​នោះ​គឺ​… ព្រះ… ម៉ា​លីត្រ ៤.៧០០ រៀល​​​សំរាប់​សាំង​ធម្មតា។

បើ​គិត​ជា​មធ្យម​អត្រា​​អតិផរណានៅ​កម្ពុជា​ក្នង​ឆ្នាំ ២០០៧ គឺ​តែ ១០,៨​ ភាគរយ​តែ​ប៉ុណ្ណោះ តែ​បើ​យើង​ក្រឡេក​មើល​​អត្រា​អតិផរណា​តាម​ប្រភេទ​ទំនិញ​វិញ​​យើង​ឃើញ​ថា​សំរាប់​ម្ហូប​អារហារ ភេសជ្ជៈ និង​ថ្នាំ​ពេទ្យ​វិញ​គឺ​រហូត​ដល់​​ទៅ​ ១៩,៨ ភាគរយ​ឯ​ណុះ ចំណែក​ឯ​តំលៃ​សាំង​វិញ​គឺ​កើន​ឡីង​ដល់ទៅ ១៧.១ ភាគរយ​បើ​ប្រៀប​ធៀប​ទៅ​នឹង​តំលៃ​កាល​ពី​ឆ្នាំ​ទៅ​មុន​ (​ប្រភព​ ៖ E-data, វិទ្យាស្ថាន​ជាតិ​ស្ថិតិ​)​។ ដូច្នេះ​បើ​ប្រៀប​ធៀប​ទៅ​នឹង​កំណើ​ន​សេដ្ឋកិច្ច​​ដែល​មាន​អត្រា​​ត្រឹម​តែ ៨.៥ ភាគរយ (ផ.ស.ស ក្នុង​ប្រជាជន​ម្នាក់ ១១.៣ ភាគរយ​) ​នៅ​ក្នុង​ឆ្នាំ ២០០៧ នោះ​ យើង​ឃើញ​ថា​វា​មិន​អាច​ទប់​ទល់​នឹង​ការ​កើន​ឡើង​នៃ​តំលៃ​ទំនិញ​បាន​ឡើង។ ហើយ​អ្វី​ដែល​ជា​បញ្ហា​ធំ​នោះ​គឺ​​កំណើន​សេដ្ឋកិច្ច​នេះ​​មិន​សូវ​បាន​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រ​ជា​ជន​នៅ​តាម​ជនបទ និង​ប្រជាជន​ក្រី​ក្រ​ឡើយ ព្រោះ​គំលាត​រវាង​អ្នក​ក្រ និង​អ្នក​មាន​កាតន់​តែ​ធំ​ទៅ​ៗ​ ដែល​វា​ជា​សញ្ញា​មួយ​បញ្ជាក់​យ៉ាង​ច្បាស់​។

ហ៊ឺ… បើ​តំលៃ​សំាងសាំង​ និង​ម្ហូប​អារហារ​ឡើង​​ថ្លៃ​យ៉ាង​នេះ​ តើ​អោយ​ប្រជាជន​រស់​យ៉ាង​ម៉េច​ទៅ 😦

វិស័យ​ធនាគារ​កម្ពុជា និង​ទំនុក​ចិត្ត​សំរាប់​ការវិនិយោគ

ខែមករា 13, 2008 មតិ 3

ក្រោម​ការ​ខិតខំប្រឹង​​ប្រែង​​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ស្តារ​ឡើ​ង​វិញ​នូវ​ប្រព័ន្ធ​រដ្ឋ គោលនយោបាយ ប្រព័ន្ធ​ច្បាប់ ស្ថេរភាព​សង្គម និង​សេដ្ឋកិច្ច បាន​ធ្វើ​អោយ​​ប្រទេស​ទទួល​បាន​នូវ​ការ​អភិវឌ្ឍន៍​មួយ​កំរិត​ស្ទើរ​គ្រប់​វិស័យ​តួ​យ៉ាង​ដូច​ជា​វិស័យ​ធនាគារ។

បច្ចុប្បន្ន​វិស័យ​​ហិរញ្ញវត្ថុ និង​ធនាគារ​នៅ​កម្ពុជា​កំពុង​តែ​ប្រែមុខ​មាត់​យ៉ាង​ខ្លាំង។ ចាប់​តាំងពី​ឆ្នាំ ២០០៣​ មក​មាន​ធនាគារ​ពាណិជ្ជកម្ម​ថ្មី​ៗ​មិន​តិ​ច​ជាង​ ១០ ទេ​ដែល​បានបើក​ដំណើរ​ការ​នៅ​កម្ពុជា។ លើស​ពី​នេះ​ទៅ​ទៀត​ធនាគារ​ពាណិជ្ជ​ទាំងនោះ​បាន​កំពុង​ប្រឹង​ប្រែង​អភិវឌ្ឍន៍​នូវ​សេវាកម្ម​របស់​ខ្លួនដូចជា​ការផ្តល់​កម្ចី​ផ្នែក​អាជីវកម្ម កម្ចី​លក្ខណះ​គ្រួសារ​ និង​សេវា​កម្ម​ប្រាក់​បញ្ញើរ​ជា​ដើម។ បើ​យោង​តាម​របាយការណ៍​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) ប្រាក់​កម្ចី​ដែល​ធនាគារ​នៅ​កម្ពុជា​បាន​ផ្តល់​ជូន​អតិថិជន​គឺ​មាន​រហូត​ដល់ ១.៣០៣ លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ២០០៧ ដែល​កាល​ពី​ឆ្នាំ ២០០៣ គឺ​មាន​ចំនួន​តែ ៣៦០ លាន​ដុល្លារ​អាមេរិក​តែ​ប៉ុណ្ណោះ។

បើ​ទោះ​បី​ជា​វិស័យ​ធនាគារ​នៅ​កម្ពុជា​​បាន​នឹង​កំពុង​​រីក​​លូត​លាស់​​យ៉ាង​ខ្លាំង​ក៏​ដោយ ក៏​យើង​សង្កេត​ឃើញ​ថា​​ទំនុក​ចិត្តរបស់​អ្នក​វិនិយោគ និង​ប្រជាជន​ទៅ​លើ​វិស័យ​ធនាគារ​កម្ពុជា​គឺ​នៅ​មាន​កំរិត​នៅ​ឡើយ។ កាល​ពី​ថ្មី​ៗ​នេះ Standard & Poor (S&P) ដែល​ជា​ក្រុមហ៊ុន​ជំនាញ​ខាង​​វាយ​តំលៃ​ និង​ផ្តល់​ពិន្ទុ​លើ​ការ​វិនិយោគ​ បាន​វាយ​តំលៃ​ថា​វិស័យធនាគារ​នៅ​កម្ពុជា​ស្តិត​ក្នុង​​ចំណោម​​ក្រុម​​​ប្រទេស​ដែល​​វិស័យ​ធនាគារ​នៅ​ទន់​ខ្សោយ​​​ដូច​ជាប្រទេស​ Bolivia, Jamaica, Ukraine និង​ Venezuela បើ​ផ្អែក​ទៅ​លើ​ការ​វាយ​តំលៃ​ហនិភ័យ។ បញ្ហា​នេះ​គឺ​បណ្តាល​មក​ពីកម្ពុជា​នៅ​មិន​ទាន់​មាន​ភស្តុតាង​ស្តី​អំពី​ប្រសិទ្ធភាព​នៃ​ក្រម​ខ័ណ្ឌ​ច្បាប់ និង​តម្លាភាព។

សំរាប់​ធនាគារ Acleda ដែល​ជា​ធនាគារ​ដ៏ធំមួយ​នៅ​កម្ពុជា និង​ឈរ​នៅ​លំដាប់​ថ្នាក់​លេខ ៣ ក្នុង​ប្រទេស​ក៏​ទទួលបាន​តែ​កំរិត​​ពិន្ទុ​ត្រឹម​តែ B+/B យោងតាម​ការ​វាយ​តំលៃ​របស់​អ្នក​ឯកទេស​របស់​ S&P។ សំរាប់​ពិន្ទុ​នេះ​បើ​និយាយ​ពី​ការវិនិយោគ រឺ​ក៏​បណ្តាក់​ទុន​រកស៊ី​វិញ​​គឺ​អ្នក​ឯកទេស​ខាង​វិនិយោគ​​យល់​ថា​មិន​គួរ​បោះទុក​រកស៊ី​ (Junk Investment) ជាមួយ​ឡើយ ពីព្រោះ​កំរិត​ហនិភ័យគឺ​ខ្ពស់ (Speculative)​។

ហេតុអ្វី​បាន​ជា​ចាំ​បាច់​ដាក់​លុយ​ក្នុង​ធនាគារ

ខែមករា 5, 2008 មតិ 2

ដោយ​ឆ្លង​កាត់​នៅ​សង្រ្គាម​ និងអស្ថេរិភាពសង្គម​អស់​ជា​ច្រើន​ឆ្នាំ វិស័យ​ធនាគារ​នៅ​កម្ពុជា​បាន​ទទួល​រង​នូវ​ឧិនភាព​យ៉ាង​ខ្លាំង​ក្នុង​រយះកាល​ជាង​ពីរ​ទសវត្សមុន។ ភាព​អន់ថយ និង​កង្វះខាត​នូវ​ប្រព័ន្ធ​ ច្បាប់ និង​យន្តការសំរាប់វិស័យ​ធនាគារ បាន​ធ្វើ​អោយ​ប្រជា​ជន​កម្ពុជា​បាត់​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា។ តួ​យ៉ាង​ដូច​ជា​ព្រឹត្តការណ៍ដែល​កើត​មាន​ឡើង​ក្នុង​ទសវត្ស​​ ៩០ ដែល​ធនាគារ​ពាណិជ្ជកម្ម​មួយ​ចំនួន​បាន​បោក​ប្រាស់​លើ​ប្រាក់​បញ្ញើរ​របស់​ប្រជាជន។ ដោយ​សារ​តែ​កត្តា និង​ព្រឹត្តការណ៍​បែប​នេះ ប្រ​ជា​ជនកម្ពុជា​ភាគ​ច្រើន​ចូល​ចិត្ត​ទុក​ទ្រព្យ​សម្បត្តិ​​ជាពិសេស​លុយ​កាក់​របស់​គេ​នៅ​នឹង​ខ្លួន​ជា​ជាង​ផ្ញើរ​នៅ​ធនាគារ។ ទង្វើរ​បែបនេះ​បាន​ធ្វើ​អោយ​ប៉ះពាល់​​ដល់​ការ​អភិវឌ្ឍន៌​សេដ្ឋកិច្ច​ ក៏​ដូច​ជា​ប្រយាជន៌​របស់​​ប្រ​ជាជន​ម្នាក់ៗ។ តើ​វា​ប៉ះពាល់​​យ៉ាងដូច​ម្តេច? ហេតុអ្វី​បាន​គ្រាន់​តែ​ប្រជា​ជន​មិន​ផ្ញើរ​លុយ​ទៅ​ធនាគារ​ វា​អាច​ជះ​ឥទ្ធិពល​ដល់​ការរីក​លូត​លាស់​សេដ្ឋកិច្ច ក៏​ដូច​ជាកំរិត​ជីវភាព​របស់​ប្រជាជន?

តាម​ទ្រឹស្តី​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រជាជាតិ​មួយ ប្រព័ន្ធហិរញ្ញវត្ថុ និង​ធនាគារ​​​មាន​តួ​នាទី​សំខាន់​ណាស់​ក្នុង​ការ​ជំរុញ​ល្បឿន​នៃ​ការលូត​លាស់​របស់​សេដ្ឋកិច្ច។ ពី​ព្រោះ​វា​​ប្រព័ន្ធ​ហិរញ្ញវត្ថុ និង​វិស័យ​ធនាគារ​គឺ​ជាយន្តការ​សំរាប់​លំហូរ​មូល​ធន រឺ​ធនធាន​ហិរញ្ញវត្ថុ​​ពី​​ប្រភព​លើស​លប់​ទៅ​កាន់​ប្រភព​ដែលតាម​តំរូវការ។ ឧទាហរណ៍​អ្នក​មាន​ប្រាក់​យក​លុយ​ទៅ​ផ្ញើរ​ទៅ​ធនគារ​ រីឯ​ធនាគារ​ផ្តល់​ប្រាក់​កម្ចី​ដល់​អ្នក​ដែល​ខ្វះ​ខាត។​ សកម្មភាព​នេះ​វា​នឹង​បង្ករ​អោយ​ខ្សែរ​ចង្វាក់​សេដ្ឋកិច្ច​​ប្រព្រឹត្ត​ទៅ​បាន​ខ្លាំង​ក្លារ​តាម​រយះការ​ជំរុញ​នូវ​ខ្សែរ​ចង្វាក់​ផលិតកម្ម។ ជាទូទៅ​ប្រព័ន្ធ​ហិរញ្ញវត្ថុ និង​ធនាគារ​បាន​ផ្តល់​អត្ថប្រយោជន៍​ទាំង​អ្នក​ដាក់​ប្រាក់​បញ្ញើរ និង​អ្នក​ខ្ចី​ប្រាក់។

សំរាប់អ្នក​ដាក់​ប្រាក់បញ្ញើរ​​គាត់​នឹង​ទទួល​បាន​នូវ​ការប្រាក់​ទៅ​លើ​ប្រាក់​ដើម​ដែល​គាត់​បាន​​ដាក់​ក្នុង​ធនាគារ។ ការ​ប្រាក់​ដែល​អ្នក​ដាក់​ប្រាក់​ទទួល​បាន​គឺ​ជា​ការប៉ះ​បូវ​មួយ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​អតិផរណា (តំលៃ​ទំនិញ​ឡើង​ថ្លៃ)។ ធម្មតា​ប្រសិន​បើ​អ្នក​ទុក​លុយ​នៅ​នឹង​ខ្លួន ១០ ដុល្លារ​សំរាប់​ទិញ​ស្បែក​ជើង​មួយ​គូ​នៅ​ឆ្នាំ​​ក្រោយពេល​អ្នក​មាន​តំរូវការប្តូរ​ស្បែក​ជើង​ថ្មី អ្នក​ប្រហែល​ជា​មិន​អាច​ទិញ​ស្បែក​ជើង​មួយ​គូ​​បាន​ទេ​ប្រសិន​ជា​មាន​អតិផរណា​​តំលៃ​ស្បែក​ជើង​​កើត​ឡើង ព្រោះ​ថា​នៅ​ឆ្នាំ​​ក្រោយ​តំលៃ​វា​នឹង​អាច​កើន​ឡើង​ដល់ ១១ ដុល្លារ (អតិផរណា ១០ ភាគរយ)។ ផ្ទុយ​ទៅ​វិញ​ប្រសិន​ជា​អ្នក​ទុក​លុយ ១០ ដុល្លារ​នោះ​ផ្ញើរ​នៅ​ធនគារ​​ក្នុង​​អត្រា​ការ​ប្រាក់​ ១០ ភាគរយ​ក្នុង​មួយ​ឆ្នាំ អ្នក​នឹង​មិន​មាន​បញ្ហា​អ្វី​ទាំង​អស់​ក្នុង​ការ​ទិញ​ស្បែក​ជើង​នោះ បើ​ទោះ​បី​ជា​មាន​អតិផរណា​កើត​ឡើង ព្រោះ​អី​វា​នឹង​ទូ​ទាត់​គ្នា​ដោយ​ការ​ប្រាក់​ដែល​អ្នក​ទទួល​បាន។ ​ជា​ទុ​ទៅ​ធនាគារ​កណ្តាល​របស់​ប្រ​ទេស​មួយ​គឺ​ជាអ្នក​កំណត់​គោល​នយោ​បាយ​អត្រា​ការ​ប្រាក់​​ដោយ​ផ្អែក​លើ​កំរិត​អតិផរណា។ ដូច្នេះ​យើង​គួរ​ដាក់​លុយ​ក្នុង​ធនាគារ​វា​ប្រសើរ​ជា​ទុក​លុយ​របស់​យើង​នៅ​នឹង​ខ្លួន​ដែល​វា​អាច​ធ្វើ​អោយ​តំលៃ​លុយ​របស់​យើង​បាត់​បង់។

ប្រសិន​បើ​យើង​ក្រឡេក​មើល​លើ​អត្ថ​ប្រយោជន៍​សំរាប់​​អ្នក​ខ្ចី​វិញ​គឺ​គេ​អាច​សំរេច​នូវ​គោល​បំណង រឺ​ក៏​តំរូវការ​របស់​គេ​តាម​រយះ​ប្រាក់​កម្ចី​ដែលទទួល​បាន​ពី​ធនាគារ។ សំរាប់​សហគ្រិន រឺ​អ្នក​ប្រកប​អាជីវកម្ម ប្រាក់​កម្ចី​ធនាគារ​គឺ​ពិត​ជា​មាន​សារះ​សំខាន់​ណាស់​សំរាប់​អាជីវកម្ម​របស់​គេ ពីព្រោះ​ថា​នៅ​ពេល​ដែល​គេ​ចង់​​ចាប់​ផ្តើម​ រឺពង្រីក​អាជីវកម្ម​គេ​ត្រូវ​ការ​ធនធាន​ហិរញ្ញវត្ថុ​សំរាប់​ធ្វើ​អោយ​ផែនការ​នោះ​អាច​សំរេច​ទៅ​បាន។ ជា​មួយ​នឹង​ប្រាក់​កម្ចី​ពី​ធនាគារ​គេ​នឹង​អាច​មាន​ឧិកាស​ពង្រីក​នូវ​ផលិតកម្ម​របស់​អាជីវកម្មគេសំរាប់​បង្កើន​ប្រាក់​ចំណេញ​ បើ​ទោះ​បី​ជា​គេ​ត្រូវ​ដោះ​ដូរ​ជា​មួយ​នឹង​បង់​ការ​ប្រាក់​ខ្លះ​ក៏​ដោយ។ សំរាប់​បុគ្គល និង​គ្រួសារ​ទូទៅ​ប្រាក់​កម្ចី​អាច​​អនុញ្ញាតិ​អោយ​ពួក​គេ​រស់​នៅ​ទៅ​តាម​តំរូវការ​​ជីវភាព​មួយ​​សមរម្យ​។ ឧ​ទហរណ៍​គេ​អាច​ខ្ចី​លុយ​ដើម្បី​ទិញ​អចលន​ទ្រព្យ​ដូច​ជា​ផ្ទះ រឺ​យានយន្ត​បាន​ បើ​ទោះ​បី​ជា​ពួក​គេ​មិន​មាន​ធនធាន​ហិរញ្ញវត្ថុ​គ្រប់​គ្រាន់​នាពេល​បច្ចុប្បន្ន​ក៏​ដោយ។

បច្ចុប្បន្ន​វិស័យ​​ហិរញ្ញវត្ថុ និង​ធនាគារ​នៅ​កម្ពុជា​កំពុង​តែ​ប្រែមុខ​មាត់​យ៉ាង​ខ្លាំង។ ចាប់​តាំងពី​ឆ្នាំ ២០០៣​ មក​មាន​ធនាគារ​ពាណិជ្ជកម្ម​ថ្មី​ៗ​មិន​តិ​ច​ជាង​ ១០ ទេ​ដែល​បានបើក​ដំណើរ​ការ​នៅ​កម្ពុជា។ លើស​ពី​នេះ​ទៅ​ទៀត​ធនាគារ​ពាណិជ្ជ​ទាំងនោះ​បាន​កំពុង​ប្រឹង​ប្រែង​អភិវឌ្ឍន៍​នូវ​សេវាកម្ម​របស់​ខ្លួនដូចជា​ការផ្តល់​កម្ចី​ផ្នែក​អាជីវកម្ម កម្ចី​លក្ខណះ​គ្រួសារ​ និង​សេវា​កម្ម​ប្រាក់​បញ្ញើរ​ជា​ដើម។ បើ​យោង​តាម​របាយការណ៍​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) ប្រាក់​កម្ចី​ដែល​ធនាគារ​នៅ​កម្ពុជា​បាន​ផ្តល់​ជូន​អតិថិជន​គឺ​មាន​រហូត​ដល់ ១.៣០៣ លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ២០០៧ ដែល​កាល​ពី​ឆ្នាំ ២០០៣ គឺ​មាន​ចំនួន​តែ ៣៦០ លាន​ដុល្លារ​អាមេរិក​តែ​ប៉ុណ្ណោះ។

វា​ពិត​ជា​ដល់​ពេល​ហើយ​ដែល​ប្រជាជន​កម្ពុជា​គួរ​មាន​ទំនុក​ចិត្ត​លើ​ប្រព័ន្ធហិរញ្ញវត្ថុ និង​ធនាគារ ពីព្រោះ​ថា​ទំនុក​ចិត្ត និង​ការគាំទ្រ​របស់​យើង​ទាំង​អស់​គ្នា​នឹង​ជួយ​អោយ​សេដ្ឋកិច្ច​កម្ពុជា​មាន​ភាព​រីកចំរើន​ថែម​មួយ​កំរិត​ទៀត។ លើស​ពី​នេះ​ទៅ​ទៀត​បច្ចុប្បន្ន​រាជ​រដ្ឋាភិបាល​ក៏​ដូចជា​ដៃ​គូ​អភិវឌ្ឍន៍​បាន​កសាង​ប្រព័ន្ធ​ច្បាប់​ និង​និតិបញ្ញាតិ​ផ្សេងៗ​ដើម្បី​បង្ករ​ជា​យន្តការ​សំរាប់​ភាព​ប្រព្រឹត្ត​ទៅ​បាន​ប្រសើរ​នូវ​វិស័យ​ហិរញ្ញវត្ថុ និង​ធនាគារ​នៅ​កម្ពុ​ជា។

វិនិយោគ​បរទេស​នៅ​កម្ពុជា​កើន​​ដល់​ ២,៥ ពាន់​លាន​ដុល្លារ

ខែធ្នូ 20, 2007 មតិ 6

យោង​តាម​ការ​រាយ​ការណ៌របស់​សារព៍តមាន Mathaba.Net ចេញ​ផ្សាយ​កាល​ពីថ្ងៃ​ទី១៩ ខែ​ធ្នូ​ កន្លង​ទៅ​នេះ​បាន​បញ្ជាក់​អោយ​ដឹង​ថា វិនិយោគទុន​បរទេស​នៅ​កម្ពុជាក្នុង​ឆ្នាំ ២០០៧ នេះ​​មាន​សន្ទុះ​ខ្លាំង​ជាង​ឆ្នាំទៅ ដោយ​តំលៃ​វិនិយោគ​ទុន​បរទេស​សរុប​គិត​ជាទឹក​ប្រាក់​គឺ​មាន​រហូត​ដល់ទៅ ២,៥ ពាន់​លាន​ដុល្លារ​អាមេរិក។

កំណើន​នេះគឺ​បណ្តាល​មកពី​រាជរដ្ឋាភិបាល​កម្ពុជា​បានអនុម័ត​គំរោង​វិនិយោគទុន​សំរាប់​ការ​អភិវឌ្ឍន៍ និងបង្កើត​តំបន់​ទេសចរណ៍​នៅ​លើ​កោះ​សំខាន់​ៗ​មួយ​ចំនួន​ក្នុង​ក្រុង​ព្រះ​ស៊ីហនុ និងខេត្ត​កំពត។ នេះ​បើ​ផ្អែក​តាម​សំដីររបស់​លោក សួន សុធី ដែល​ជាអគ្គ​លេខាធិការនៃ​គណកម្មការជាតិសំរាប់​ការវិនិយោគទុន។ លើស​ពីនេះ​ទៅ​ទៀត​លោក​ក៏​បាន​លើក​ឡើង​ថា​បរិយាកាសអាជីវកម្មដ៏​ប្រសើរ និងប្រពន្ធ័​ច្បាប់​ក៏​ជា​កត្តាលីករ​ដ៏​សំខាន់​ផងដែរ​ដែល​ជំរុញ​អោយ​វិនិយោគ​ទុន​បរទេស​មាន​ការ​កើន​ឡើងខ្ពស់។

ដក​ស្រង​ចេញ​ពី ៖ Mathaba.Net

National Budget 2008 Up to USD 1,400 Millions

ខែធ្នូ 4, 2007 បញ្ចេញមតិ

Recently National Assembly has just approved the draft national budget law for the fiscal year 2008. The 2008 national budget totaling 1,400 millions US dollars has been endorsed by the National Assembly. It increases by 22 percent as compared to the 2007 national budget (1,200 millions US dollars). This increase was resulted from the impact of the country economic growth (9.5 percent in 2007) and proper management of the national incomes such as income from tax and others non-fiscal income.

As the Cambodia National Strategic Development Plan has mainly focused on poverty reduction and social issue development, the majority of the 2008 national budget has been allocated for Ministry of Agriculture, Forestry and Fishery, Ministry of Rural Development, Ministry of Education, Youth and Sports, Ministry of Health and the two others prioritized ministry, Ministry of Women Affairs and Ministry of Water Management.

This increase has indicated that the Royal Government of Cambodia has put more efforts in the public investment in the aims of poverty reduction, increasing standard of living, economic growth and social harmony. In addition, it has shown to the donors community that, with their technical and financial assistance, Cambodia is on the way to become a developed country.

However, in order to ensure that the budget can be utilized effectively, the government must take immediate action to fight corruption within the government system. To do so, it might need to accelerate the process of finalizing the corruption law and enforce the law.

Reference: Economics Today, Issue 12

Technorati tags: , , ,

ចង់​ក្លាយ​ជា​ម្ចាស់​ជំនួយ​?

ខែវិច្ឆិកា 28, 2007 មតិ 3

ក្នុង​កំ​ឡុ​ង​ពេល​ ​៣ ឆ្នាំ​ចុង​ក្រោយ​នេះ​ ​កម្ពុ​ជា​បាន​ទទួល​នូវ​កំណើន​សេដ្ឋ​កិច្ច​គួរ​អោ​យ​កត់​សំ​គា​ល់​។​ ​សមិទ្ធិ​ផល​នេះ​ទទួល​ ​បាន​ដោយ​កិច្ច​ខំ​ប្រឹង​ប្រែង​របស់​រាជ​រ​ដ្ឋា​ភិ​បា​ល​ក្នុង​ការ​គ្រប់គ្រង​គោល​នយោបាយ​ម៉ា​ក្រូ​សេដ្ឋ​កិច្ច​ ​ស្ថេ​រ​ភាព​នយោបាយ​ ​និង​ស​ន្ដិ​សុខ​ស​ង្គ​ម​។​ ​តែ​ទោះបីជា​យ៉ាង​ណា​ក៏​ដោយ​ ​ភាព​ក្រី​ក្រ​នៅ​តែ​ជា​បញ្ហា​ចំ​បង​មួយ​ដែល​រាជ​រ​ដ្ឋា​ភិ​បា​ល​ត្រូវ​ប​ន្ដរ​ ​យក​ចិ​ត្ដ​ទុក​ដា​ក់​។​ ​យោង​តាម​របាយ​ការណ៍​ស្ថាន​ភាព​ក្រី​ក្រ​នៅ​កម្ពុ​ជា​ ​ក្នុង​ឆ្នាំ​ ​២០០៤ ប្រជា​ជន​កម្ពុ​ជា​ប្រមាណ​ ​៣៤ ភាគ​រយ​រស់​នៅ​ក្រោម​ខ្សែ​បន្ទាត់​ភាព​ក្រី​ក្រ​។​ ​មាន​ន័យ​ថា​ពួក​គាត់​ចំណាយ​តិច​ជាង​ ​០,៥ ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ថ្ងៃ​។ ភាគ​ច្រើន​នៃ​ប្រជា​ជន​ក្រី​ក្រទាំង​នោះ​គឺ​រស់​នៅ​ទី​ជនបទ​ ​និង​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដោយ​ពឹង​ផ្អែក​លើ​វិ​ស័​យ​កសិកម្ម​ ​នេសាទ​ ​និង​ ​លក់​ដូរ​ ​ឬ​ប្រកប​អាជីវ​កម្ម​តូច​តា​ច​។

សំ​រាប់​ប្រជា​ជន​ទាំង​ដែល​ពឹង​ផ្អែក​តែ​ទៅ​លើ​ការ​ប្រកប​របរ​កសិកម្ម​ ​ឬ​នេសាទ​តែ​មួយ​មុខ​នោះ​ ​ភាគ​ច្រើន​ជីវភាព​របស់​ ​គាត់​គឺ​មាន​សភាព​យ៉ាប់​យឺន​ ​ប៉ុន្ដែ​ជីវភាព​របស់​គាត់​នឹង​បាន​ធូរ​ស្រាល​ប​ន្ដិ​ច​ប្រសិនបើ​គាត់​ប្រកប​របរ​បន្ទាប់បន្សំ​ថែម​ ​ទៀត​ដូច​ជា​ការ​លក់​ដូរ​កំ​ប៉ិច​កំប៉ុក​ ​ឬ​ប្រកប​អាជីវ​កម្ម​តូច​តា​ច​។​ ​ដោយ​មុខ​របរ​ទាំង​នោះ​អាច​ជួយ​គាត់​អោ​យ​រក​ចំណូល​ ​បន្ថែម​បាន​ខ្វះ​ទៀ​ត​។​ ​ប៉ុន្ដែ​ទោះបីជា​យ៉ាង​ណា​ក៏​ដោយ​ ​ពួក​គាត់​មួយ​ចំនួន​មាន​ការ​លំបាក​ក្នុង​ការ​ចាប់​ផ្ដើម​ប្រកប​មុខ​ ​របរ​ទាំង​នោះ​ដោយសារ​តែ​ក​ង្វះ​ខាត​ធនធាន​ ​បើ​ទោះបីជា​មាន​ស្ថា​ប័​ន​មី​ក្រូ​ឥណ​ទាន​ជា​ច្រើន​កំពុង​ប្រតិបត្ដិ​ផ្ដល់​ឥណ​ទាន​ ​ខ្នាត​តូច​ដល់​ប្រជា​ជន​នៅ​ជនបទ​ក៏​ដោយ​ ​ក៏​ការ​ទទួល​បាន​នូវ​ឥណ​ទាន​នោះ​តែង​តែ​ទាមទារ​អោ​យ​មាន​របស់​ប្រចាំ​។

តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នោះ​? តាម​ពិត​ទៅ​យើង​ទាំង​អស់​គ្នា​អាច​រួម​ចំណែក​បាន​ក្នុង​ការ​លើក​កំ​ពស់​កំ​រិ​ត​ ​ជីវភាព​របស់​ពួក​គា​ត់​។​ ​អ្នក​ទាំង​អស់​គ្នា​ប្រាកដ​ជា​ឆ្ងល់​ហើយ​ថា​តើ​អ្នក​អាច​រួម​ចំណែក​យ៉ាង​ដូច​ម្ដេច​ទៅ​។​ ​យើង​អាច​ធ្វើ​ ​បាន​ដោយ​ការ​ផ្ដល់​ឥណ​ទាន​ដល់​ពួក​គាត់​ទៅ​តាម​ការ​ស្ម​គ​ចិ​ត្ដ​ ​ដើម្បី​ជួយ​អោ​យ​ពួក​គាត់​អាច​ដំណើរ​ការ​អាជីវ​កម្ម​របស់​ ​គាត់​បា​ន​។

ជាមួយ​នឹង​ ​Kiva​.org​ ​អ្នក​ទាំង​អស់​គ្នា​អាច​ស្វែង​រក​ក្រុម​ប្រជា​ជន​ក្រី​ក្រ​នៅ​ទូ​ទាំង​ពិភព​លោក​ ​ឧទាហរណ៍​ប្រជា​ជន​ ​កម្ពុ​ជា​នៅ​ជនបទ​ដែល​មាន​តំ​រូ​វ​ការ​ឥណ​ទាន​សំ​រាប់​ដំណើរ​ការ​អាជីវ​កម្ម​របស់​គាត់​ ​បន្ទាប់​មក​ផ្ដល់​ឥណ​ទាន​ដល់​គាត់​ ​ដោយ​ប្រើ​ប្រាស់​កាត​ឥណ​ទាន​ ​(credit​ ​card​) របស់​អ្នកតា​មរ​យៈ​ ​Kiva​.org​។ បន្ទាប់​មក​ ​Kiva​.org​ ​នឹង​ផ្ដល់​ថវិកា​រ​ ​នោះ​ទៅ​ដល់​ប្រជា​ជន​រូប​នោះ​តាម​រ​យៈ​ដៃ​គូរ​នៅ​មូល​ដ្ឋា​ន​ ​(field​ ​partner​) របស់​គេ​ ​ឧទាហរណ៍​នៅ​កម្ពុ​ជា​គឺ​គ្រឹ​ស្ថាន​ ​ឥណ​ទាន​ខ្នាត​តូច​ឈ្មោះ​ក្រេ​ឌី​ត​ ​(credit​)។ ចុង​ក្រោយ​ឥណ​ទាន​នោះ​នឹង​ត្រូវ​បាន​បង់​សង​វិញ​ដោយ​អ្នក​ខ្ចី​ទៅ​តាម​ពេល​ ​កំណត់​ ​ហើយ​អ្នក​ក៏​អាច​ប​ន្ដរ​ផ្ដល់​ឥណ​ទាន​នោះ​ប​ន្តរ​ទៀត​ផង​ដែរ​ប្រសិនបើ​អ្នក​ច​ង់​។

សូម​ចូល​រួម​ដើម្បី​ការ​ផ្លាស់​ប្ដូរ​ ​!!!

“ការ​រួម​ចំណែក​មិន​ថា​តិច​ ​ឬ​ច្រើន​ ​វា​គឺ​ជា​បច្ច័យ​មួយ​ដែល​នាំ​ទៅ​ដល់​ការ​អភិវឌ្ឍ​ន៍​សហ​គម​ន៍​ ​និង​ប្រជា​ជាតិ​ទាំងមូល​”

 

Technorati tags: , , , ,