ហេតុអ្វី​បាន​ជា​ចាំ​បាច់​ដាក់​លុយ​ក្នុង​ធនាគារ

ខែមករា 5, 2008 មតិ 2

ដោយ​ឆ្លង​កាត់​នៅ​សង្រ្គាម​ និងអស្ថេរិភាពសង្គម​អស់​ជា​ច្រើន​ឆ្នាំ វិស័យ​ធនាគារ​នៅ​កម្ពុជា​បាន​ទទួល​រង​នូវ​ឧិនភាព​យ៉ាង​ខ្លាំង​ក្នុង​រយះកាល​ជាង​ពីរ​ទសវត្សមុន។ ភាព​អន់ថយ និង​កង្វះខាត​នូវ​ប្រព័ន្ធ​ ច្បាប់ និង​យន្តការសំរាប់វិស័យ​ធនាគារ បាន​ធ្វើ​អោយ​ប្រជា​ជន​កម្ពុជា​បាត់​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា។ តួ​យ៉ាង​ដូច​ជា​ព្រឹត្តការណ៍ដែល​កើត​មាន​ឡើង​ក្នុង​ទសវត្ស​​ ៩០ ដែល​ធនាគារ​ពាណិជ្ជកម្ម​មួយ​ចំនួន​បាន​បោក​ប្រាស់​លើ​ប្រាក់​បញ្ញើរ​របស់​ប្រជាជន។ ដោយ​សារ​តែ​កត្តា និង​ព្រឹត្តការណ៍​បែប​នេះ ប្រ​ជា​ជនកម្ពុជា​ភាគ​ច្រើន​ចូល​ចិត្ត​ទុក​ទ្រព្យ​សម្បត្តិ​​ជាពិសេស​លុយ​កាក់​របស់​គេ​នៅ​នឹង​ខ្លួន​ជា​ជាង​ផ្ញើរ​នៅ​ធនាគារ។ ទង្វើរ​បែបនេះ​បាន​ធ្វើ​អោយ​ប៉ះពាល់​​ដល់​ការ​អភិវឌ្ឍន៌​សេដ្ឋកិច្ច​ ក៏​ដូច​ជា​ប្រយាជន៌​របស់​​ប្រ​ជាជន​ម្នាក់ៗ។ តើ​វា​ប៉ះពាល់​​យ៉ាងដូច​ម្តេច? ហេតុអ្វី​បាន​គ្រាន់​តែ​ប្រជា​ជន​មិន​ផ្ញើរ​លុយ​ទៅ​ធនាគារ​ វា​អាច​ជះ​ឥទ្ធិពល​ដល់​ការរីក​លូត​លាស់​សេដ្ឋកិច្ច ក៏​ដូច​ជាកំរិត​ជីវភាព​របស់​ប្រជាជន?

តាម​ទ្រឹស្តី​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រជាជាតិ​មួយ ប្រព័ន្ធហិរញ្ញវត្ថុ និង​ធនាគារ​​​មាន​តួ​នាទី​សំខាន់​ណាស់​ក្នុង​ការ​ជំរុញ​ល្បឿន​នៃ​ការលូត​លាស់​របស់​សេដ្ឋកិច្ច។ ពី​ព្រោះ​វា​​ប្រព័ន្ធ​ហិរញ្ញវត្ថុ និង​វិស័យ​ធនាគារ​គឺ​ជាយន្តការ​សំរាប់​លំហូរ​មូល​ធន រឺ​ធនធាន​ហិរញ្ញវត្ថុ​​ពី​​ប្រភព​លើស​លប់​ទៅ​កាន់​ប្រភព​ដែលតាម​តំរូវការ។ ឧទាហរណ៍​អ្នក​មាន​ប្រាក់​យក​លុយ​ទៅ​ផ្ញើរ​ទៅ​ធនគារ​ រីឯ​ធនាគារ​ផ្តល់​ប្រាក់​កម្ចី​ដល់​អ្នក​ដែល​ខ្វះ​ខាត។​ សកម្មភាព​នេះ​វា​នឹង​បង្ករ​អោយ​ខ្សែរ​ចង្វាក់​សេដ្ឋកិច្ច​​ប្រព្រឹត្ត​ទៅ​បាន​ខ្លាំង​ក្លារ​តាម​រយះការ​ជំរុញ​នូវ​ខ្សែរ​ចង្វាក់​ផលិតកម្ម។ ជាទូទៅ​ប្រព័ន្ធ​ហិរញ្ញវត្ថុ និង​ធនាគារ​បាន​ផ្តល់​អត្ថប្រយោជន៍​ទាំង​អ្នក​ដាក់​ប្រាក់​បញ្ញើរ និង​អ្នក​ខ្ចី​ប្រាក់។

សំរាប់អ្នក​ដាក់​ប្រាក់បញ្ញើរ​​គាត់​នឹង​ទទួល​បាន​នូវ​ការប្រាក់​ទៅ​លើ​ប្រាក់​ដើម​ដែល​គាត់​បាន​​ដាក់​ក្នុង​ធនាគារ។ ការ​ប្រាក់​ដែល​អ្នក​ដាក់​ប្រាក់​ទទួល​បាន​គឺ​ជា​ការប៉ះ​បូវ​មួយ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​អតិផរណា (តំលៃ​ទំនិញ​ឡើង​ថ្លៃ)។ ធម្មតា​ប្រសិន​បើ​អ្នក​ទុក​លុយ​នៅ​នឹង​ខ្លួន ១០ ដុល្លារ​សំរាប់​ទិញ​ស្បែក​ជើង​មួយ​គូ​នៅ​ឆ្នាំ​​ក្រោយពេល​អ្នក​មាន​តំរូវការប្តូរ​ស្បែក​ជើង​ថ្មី អ្នក​ប្រហែល​ជា​មិន​អាច​ទិញ​ស្បែក​ជើង​មួយ​គូ​​បាន​ទេ​ប្រសិន​ជា​មាន​អតិផរណា​​តំលៃ​ស្បែក​ជើង​​កើត​ឡើង ព្រោះ​ថា​នៅ​ឆ្នាំ​​ក្រោយ​តំលៃ​វា​នឹង​អាច​កើន​ឡើង​ដល់ ១១ ដុល្លារ (អតិផរណា ១០ ភាគរយ)។ ផ្ទុយ​ទៅ​វិញ​ប្រសិន​ជា​អ្នក​ទុក​លុយ ១០ ដុល្លារ​នោះ​ផ្ញើរ​នៅ​ធនគារ​​ក្នុង​​អត្រា​ការ​ប្រាក់​ ១០ ភាគរយ​ក្នុង​មួយ​ឆ្នាំ អ្នក​នឹង​មិន​មាន​បញ្ហា​អ្វី​ទាំង​អស់​ក្នុង​ការ​ទិញ​ស្បែក​ជើង​នោះ បើ​ទោះ​បី​ជា​មាន​អតិផរណា​កើត​ឡើង ព្រោះ​អី​វា​នឹង​ទូ​ទាត់​គ្នា​ដោយ​ការ​ប្រាក់​ដែល​អ្នក​ទទួល​បាន។ ​ជា​ទុ​ទៅ​ធនាគារ​កណ្តាល​របស់​ប្រ​ទេស​មួយ​គឺ​ជាអ្នក​កំណត់​គោល​នយោ​បាយ​អត្រា​ការ​ប្រាក់​​ដោយ​ផ្អែក​លើ​កំរិត​អតិផរណា។ ដូច្នេះ​យើង​គួរ​ដាក់​លុយ​ក្នុង​ធនាគារ​វា​ប្រសើរ​ជា​ទុក​លុយ​របស់​យើង​នៅ​នឹង​ខ្លួន​ដែល​វា​អាច​ធ្វើ​អោយ​តំលៃ​លុយ​របស់​យើង​បាត់​បង់។

ប្រសិន​បើ​យើង​ក្រឡេក​មើល​លើ​អត្ថ​ប្រយោជន៍​សំរាប់​​អ្នក​ខ្ចី​វិញ​គឺ​គេ​អាច​សំរេច​នូវ​គោល​បំណង រឺ​ក៏​តំរូវការ​របស់​គេ​តាម​រយះ​ប្រាក់​កម្ចី​ដែលទទួល​បាន​ពី​ធនាគារ។ សំរាប់​សហគ្រិន រឺ​អ្នក​ប្រកប​អាជីវកម្ម ប្រាក់​កម្ចី​ធនាគារ​គឺ​ពិត​ជា​មាន​សារះ​សំខាន់​ណាស់​សំរាប់​អាជីវកម្ម​របស់​គេ ពីព្រោះ​ថា​នៅ​ពេល​ដែល​គេ​ចង់​​ចាប់​ផ្តើម​ រឺពង្រីក​អាជីវកម្ម​គេ​ត្រូវ​ការ​ធនធាន​ហិរញ្ញវត្ថុ​សំរាប់​ធ្វើ​អោយ​ផែនការ​នោះ​អាច​សំរេច​ទៅ​បាន។ ជា​មួយ​នឹង​ប្រាក់​កម្ចី​ពី​ធនាគារ​គេ​នឹង​អាច​មាន​ឧិកាស​ពង្រីក​នូវ​ផលិតកម្ម​របស់​អាជីវកម្មគេសំរាប់​បង្កើន​ប្រាក់​ចំណេញ​ បើ​ទោះ​បី​ជា​គេ​ត្រូវ​ដោះ​ដូរ​ជា​មួយ​នឹង​បង់​ការ​ប្រាក់​ខ្លះ​ក៏​ដោយ។ សំរាប់​បុគ្គល និង​គ្រួសារ​ទូទៅ​ប្រាក់​កម្ចី​អាច​​អនុញ្ញាតិ​អោយ​ពួក​គេ​រស់​នៅ​ទៅ​តាម​តំរូវការ​​ជីវភាព​មួយ​​សមរម្យ​។ ឧ​ទហរណ៍​គេ​អាច​ខ្ចី​លុយ​ដើម្បី​ទិញ​អចលន​ទ្រព្យ​ដូច​ជា​ផ្ទះ រឺ​យានយន្ត​បាន​ បើ​ទោះ​បី​ជា​ពួក​គេ​មិន​មាន​ធនធាន​ហិរញ្ញវត្ថុ​គ្រប់​គ្រាន់​នាពេល​បច្ចុប្បន្ន​ក៏​ដោយ។

បច្ចុប្បន្ន​វិស័យ​​ហិរញ្ញវត្ថុ និង​ធនាគារ​នៅ​កម្ពុជា​កំពុង​តែ​ប្រែមុខ​មាត់​យ៉ាង​ខ្លាំង។ ចាប់​តាំងពី​ឆ្នាំ ២០០៣​ មក​មាន​ធនាគារ​ពាណិជ្ជកម្ម​ថ្មី​ៗ​មិន​តិ​ច​ជាង​ ១០ ទេ​ដែល​បានបើក​ដំណើរ​ការ​នៅ​កម្ពុជា។ លើស​ពី​នេះ​ទៅ​ទៀត​ធនាគារ​ពាណិជ្ជ​ទាំងនោះ​បាន​កំពុង​ប្រឹង​ប្រែង​អភិវឌ្ឍន៍​នូវ​សេវាកម្ម​របស់​ខ្លួនដូចជា​ការផ្តល់​កម្ចី​ផ្នែក​អាជីវកម្ម កម្ចី​លក្ខណះ​គ្រួសារ​ និង​សេវា​កម្ម​ប្រាក់​បញ្ញើរ​ជា​ដើម។ បើ​យោង​តាម​របាយការណ៍​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) ប្រាក់​កម្ចី​ដែល​ធនាគារ​នៅ​កម្ពុជា​បាន​ផ្តល់​ជូន​អតិថិជន​គឺ​មាន​រហូត​ដល់ ១.៣០៣ លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ២០០៧ ដែល​កាល​ពី​ឆ្នាំ ២០០៣ គឺ​មាន​ចំនួន​តែ ៣៦០ លាន​ដុល្លារ​អាមេរិក​តែ​ប៉ុណ្ណោះ។

វា​ពិត​ជា​ដល់​ពេល​ហើយ​ដែល​ប្រជាជន​កម្ពុជា​គួរ​មាន​ទំនុក​ចិត្ត​លើ​ប្រព័ន្ធហិរញ្ញវត្ថុ និង​ធនាគារ ពីព្រោះ​ថា​ទំនុក​ចិត្ត និង​ការគាំទ្រ​របស់​យើង​ទាំង​អស់​គ្នា​នឹង​ជួយ​អោយ​សេដ្ឋកិច្ច​កម្ពុជា​មាន​ភាព​រីកចំរើន​ថែម​មួយ​កំរិត​ទៀត។ លើស​ពី​នេះ​ទៅ​ទៀត​បច្ចុប្បន្ន​រាជ​រដ្ឋាភិបាល​ក៏​ដូចជា​ដៃ​គូ​អភិវឌ្ឍន៍​បាន​កសាង​ប្រព័ន្ធ​ច្បាប់​ និង​និតិបញ្ញាតិ​ផ្សេងៗ​ដើម្បី​បង្ករ​ជា​យន្តការ​សំរាប់​ភាព​ប្រព្រឹត្ត​ទៅ​បាន​ប្រសើរ​នូវ​វិស័យ​ហិរញ្ញវត្ថុ និង​ធនាគារ​នៅ​កម្ពុ​ជា។

សំនួរ​ដែល​គេ​ចូលចិត្ត​សួរ​បំផុត​នៅ​ពេល​សំភាសន៌​ការងារ

ខែធ្នូ 22, 2007 មតិ 16

ក្រោយ​ពី​ឆ្លង​កាត់​បទ​ពិសាធន៍​ច្រើន​លើក​ច្រើន​សា​​ក្នុងការ​សំភាសន៍ការងារ «​ពេល​ខ្លះ​ក៏​ធ្លាក់ ពេល​ខ្លះ​ក៏​ជាប់ :D»​ និង​ស្រាវ​ជ្រាវ​អត្ថបទ​​មួយ​ចំនួន​ស្តី​ពី​កិច្ចសំភាសន៌​ការងារ ខ្ញុំ​យល់​ថាខ្ញុំ​គួរ​តែ​ដក​ស្រង់ និងសងេ្ខប​ខ្លឹមសារ​អត្ថបទ​​ទាំង​នោះ​ទុក​ជា​ការ​រំលឹក​ដាស់​តឿន និងជា​គំនិត​សំរាប់​ខ្ញុំ និង​អ្នក​ដែល​បាន​អាន​ប្រកាស​នេះ​បាន​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​អាចទទួល​ជោគ​ជ័យ​ក្ន្ុង​ការ​សំភាសន៌​ការងារ។

ជាទូទៅ​អ្នក​គ្រប់​គ្រង រឺ​និយោជក​តែងតែ​ចង់​បាន​នូវ​និយោជិតដែល​ប្រកប​ដោយ​សមត្ថភាព​ដើម្បី​មក​ជួយ​ការងាររបស់​គេ។ ដូច្នេះ​ដើម្បី​ទទួល​បាន​នូវ​បុគ្គល​មួយ​រូប​ដែល​មាន​លក្ខណះ​សម្បត្តិគ្រប់​គ្រាន់ និង​មាន​សមត្ថភាព គឺ​គេ​ត្រូវ​ការចំរាញ់យកបុគ្គល​នោះពី​មនុស្ស​រាប់​រយ​ រឺ​រាប់​ពាន់នាក់។ ក្ន្ុង​ការ​ចំរាញ់​ជ្រើស​រើស គេ​តែង​តែ​ប្រើ​ប្រាស់​នូវ​វិធីសាស្រ្ត​ ២ យ៉ាង​គឺ​ការ​ធ្វើ​​ត្តេស​សមត្ថភាព និង​សំភាសន៍​ផ្ទាល់​មាត់។

តាម​ពិត​ទៅ​គ្រប់​ការ​សំភាសន៍​គឺ​មានលក្ខណះ​ខុសៗ​គ្នា ជាពិសេស​គឺ​សំនួរ។ ក្នុង​នាម​ជា​បេក្ខ​ជន​មួយរូប​ យើង​ទាំង​អស់​គ្នា​គឺ​ពិត​ជាចង់​ដឹង​ថា​តើ​គេ​នឹង​សួរ​សំនួរ​អ្វី​ខ្លះមក​យើង។ ខណះ​ពេល​ដែល​យើង​មិន​អាច​ទាយ​ដឹង​ជា​មុន​ថា​តើ​សំនួរ​អ្វី​ខ្លះ​ដែល​គេ​នឹង​សួរ​​ក៏​ដោយ ប៉ុន្តែ​យើង​ក៏​ត្រៀម​ខ្លួន​ជា​មុនដោយ​ត្រៀម​ទុក​នូវ​ចំលើយ​សំរាប់​សំនួរ​ដែល​អ្នក​គ្រប់​គ្រង រឺ​និយោជក​ចូល​ចិត្ត​​សួរ​បំផុត​​នៅ​ពេល​សំភាសន៌​ការងារ។​ សំនួរដែល​គេនិយម​សួរ​បំផុត និង​ប្រ​ហែល​ជា​មិន​ដែល​ខានពេល​សំភាសន៌​ការងារ​នោះ​គឺ ៖

១. សូម​អ្នករៀប​រាប់​អំពី​ខ្លួន​អ្នក​ – ចំណុច​ខ្លាំង និងចំណុច​ខ្សោយ «Tell me a little about yourself? OR Can you tell me a bout yourself? AND What are your strengths and weakness?»

២. ហេតុ​អ្វី​បាន​ជា​អ្នក​ចង់​បំរើ​ការ​នៅ​ទីនេះ? «Why do you want to work here?»

៣. ហេតុ​អ្វី​បាន​ជា​អ្នក​ឈប់​ពី​ការងារ​បច្ចុប្បន្ន​ (ការងារចុង​ក្រោយ) របស់​អ្នក «Why did you leave your last job?»

៤. តើ​អ្នក​ដោះ​ស្រាយ​បញ្ហា និង​កិច្ចការ​លំបាក​ដោយ​របៀប​ណា?​ «How do you handle diffcult taks? OR Give me an example of a time when you had to think out of the box?»

៥. តើ​អ្នកគិត​ថា​ហេតុ​ដូចម្តេច​បាន​ជា​ខ្ញុំ​ត្រូវ​ជ្រើស​រើស​យក​អ្នក? «Why should we hire you? OR What can you do for usethat other candidates can’t?»

៦. តើ​អ្នក​ចង់​ធ្វើ​អ្វី រឺ​ក្លាយ​ជា​អ្វី​ក្ន្ុង​រយះ​ពេល​ ៥ ឆ្នាំ​ទៀត? «​Where do you see yourself in five years?»

៧. តើ​អ្នក​មាន​សំណួរ​អ្វី​ចង់​សួរ​ខ្ញុំ​វិញ​ទេ? «Do you have any questions for me?»

ក្រៅ​ពី​សំនួរ​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ សំនួរផ្សេង​ទៀត​​ដែល​​អ្នក​គ្រប់​គ្រង រឺ​និយោជក​នឹង​សួរ​នោះ​គឺ​ច្រើន​តែ​ទាក់​ទង​នឹង​ការងារ​ និង​កាតព្វ​កិច្ច​ដែល​​មាន​ចែង​នៅ​ក្នុង​លក្ខខ័ណ្ឌ​ការងារ (ToRs រឺ Job Descriptions) សំរាប់​តួ​នាទី​​របស់​អ្នក​ដែល​គេ​ត្រូវ​ការ​ជ្រើស​រើស​នឹង។

ប្រសិន​បើ​អ្នក​អាច​ប្រុង​ប្រៀប និងត្រៀមចំលើយ​ដែល​ទាក់​ទង​នឹង​ខ្លួន​អ្នក​​ជាមុន​សំរាប់​សំនួរ​ខាងលើ ខ្ញុំ​គិត​ថា​អ្នក​នឹង​ធ្វើ​បាន​ល្អ​បំផុត និងទទួល​ជោគជ័យ​ក្នុង​ការសំភាសន៍​ជា​មិន​ខាន។

អ្វី​ខាង​លើ​ដែល​ខ្ញុំ​លើក​យក​​មក​ចែក​រំលែក​នេះ​ គ្រាន់​តែ​ជា​អ្វី​ដែល​ខ្លួន​ខ្ញុំ​ផ្ទាល់​ធ្លាប់​បាន​សិក្សា​ពី​អ្នក​និពន្ធផ្សេងៗ និងបទ​ពិសោធន៍​ផ្ទាល់ខ្លួន​ដែល​​ខ្ញុំ​បាន​ឆ្លង​កាត់​ពេល​សំភាសន៌​ការងារ។ ជាពិសេស​ជាមួយ​នឹង​ការងារ​ដែល​ខ្ញុំ​បាន​​ប្រលង​ក្នុង​រយះកាល ២ ឆ្នាំ​ចុង​ក្រោយ​នេះ។

ខាង​ក្រោម​នេះ​គឺ​ជាតំណរ​ដែល​អ្នក​អាច​ចូលទៅ​អាន​អត្ថ​បទ​ផេ្សងៗ​ស្តី​ពី​ប្រធាន​បទ​ខាង​លើ។

វិនិយោគ​បរទេស​នៅ​កម្ពុជា​កើន​​ដល់​ ២,៥ ពាន់​លាន​ដុល្លារ

ខែធ្នូ 20, 2007 មតិ 6

យោង​តាម​ការ​រាយ​ការណ៌របស់​សារព៍តមាន Mathaba.Net ចេញ​ផ្សាយ​កាល​ពីថ្ងៃ​ទី១៩ ខែ​ធ្នូ​ កន្លង​ទៅ​នេះ​បាន​បញ្ជាក់​អោយ​ដឹង​ថា វិនិយោគទុន​បរទេស​នៅ​កម្ពុជាក្នុង​ឆ្នាំ ២០០៧ នេះ​​មាន​សន្ទុះ​ខ្លាំង​ជាង​ឆ្នាំទៅ ដោយ​តំលៃ​វិនិយោគ​ទុន​បរទេស​សរុប​គិត​ជាទឹក​ប្រាក់​គឺ​មាន​រហូត​ដល់ទៅ ២,៥ ពាន់​លាន​ដុល្លារ​អាមេរិក។

កំណើន​នេះគឺ​បណ្តាល​មកពី​រាជរដ្ឋាភិបាល​កម្ពុជា​បានអនុម័ត​គំរោង​វិនិយោគទុន​សំរាប់​ការ​អភិវឌ្ឍន៍ និងបង្កើត​តំបន់​ទេសចរណ៍​នៅ​លើ​កោះ​សំខាន់​ៗ​មួយ​ចំនួន​ក្នុង​ក្រុង​ព្រះ​ស៊ីហនុ និងខេត្ត​កំពត។ នេះ​បើ​ផ្អែក​តាម​សំដីររបស់​លោក សួន សុធី ដែល​ជាអគ្គ​លេខាធិការនៃ​គណកម្មការជាតិសំរាប់​ការវិនិយោគទុន។ លើស​ពីនេះ​ទៅ​ទៀត​លោក​ក៏​បាន​លើក​ឡើង​ថា​បរិយាកាសអាជីវកម្មដ៏​ប្រសើរ និងប្រពន្ធ័​ច្បាប់​ក៏​ជា​កត្តាលីករ​ដ៏​សំខាន់​ផងដែរ​ដែល​ជំរុញ​អោយ​វិនិយោគ​ទុន​បរទេស​មាន​ការ​កើន​ឡើងខ្ពស់។

ដក​ស្រង​ចេញ​ពី ៖ Mathaba.Net

តាម​ដាន​មតិ (Comment) របស់​អ្នក​ក្នុង WordPress

ខែធ្នូ 6, 2007 មតិ 9

ខ្ញុំ​គិត​ថា​មាន​បង​ប្អូន​​ម្ចាស់​ប្លក់​ WordPress យើង​ខ្លះធ្លាប់​បាន​ដឹង​រួច​មក​ហើយ​ពី​វិធី​តាមមតិ​នៅ​ក្នុង WordPress។ ប៉ុន្តែ​ដើម្បី​ជា​ជំនួយ​ដល់​អ្នក​ដែល​មិន​ទាន់​ដឹង​ ខ្ញុំ​សូម​បង្ហាញ​ជូន​អំពី​វិធី​ក្នុងការ​តាម​ដាន​មតិ​ដែល​ខ្ញុំ​បាន​ដក់​ស្រង​ចេញ​ពី​ WordPress។

នៅ​ពេល​ដែល​អ្នក​ចូល​ទៅ​កាន់​ប្លក់​របស់​នរណា​ម្នាក់​ ហើយ​អ្នក​បញ្ចេញ​មតិ (comment) ​អ្នក​ប្រាកដ​ជា​ចង់​តាម​ដាន​ថា​តើ​ម្ចាស់​ប្លក់​ រឺ​អ្នក​ដទៃ​ទៀត​បាន​​ឆ្លើយ​តប រឺបញ្ចេញ​មតិ​​បន្ទាប់​ពី​អ្នក​រឺ​ក៏​អត់។

ជា​មួយ​នឹង​ WordPress អ្នក​អាច​តាម​ដាន​បាន​ដោយ​មិន​ចាំ​បាច់​ចូល​ទៅ​កាន់​ប្លក់​នោះមើល​ក៏​បាន​ដែរ។ WordPress បាន​បង្កើត​នូវ​មីនុយ​មួយ​ដែល​ហៅ​ថាMy Comments «វិចាររបស់​ខ្ញុំ»។ វា​មាន​ទីតាំង​ស្ថិត​នៅក្រោម​មីនុស index «ទូបញ្ជា»។ នៅ​ពេល​ដែល​អ្នក​ចុច​លើ​មីនុយ​​វិចារ​របស់​ខ្ញុំ វា​នឹង​បង្ហាញ​នូវ​មតិ​ដែល​អ្នក​បាន​បញ្ចេញគ្រប់​​ប្លក់​​ដែល​អ្នក​បាន​ធ្លាប់​ចូល​ទៅ​បញ្ចេញ​មតិ​កន្លង​មក។ វា​នឹង​បង្ហាញ​រាល់មតិ​ដែល​បាន​នរណា​ម្នាក់​បាន​បញ្ចេញ​មុន និង​ក្រោយ​អ្នក។

ដកស្រង់ និង​ប្រែ​សំរួល​ចេញ​ពី ៖ WordPress, New Feature: My Comments

National Budget 2008 Up to USD 1,400 Millions

ខែធ្នូ 4, 2007 បញ្ចេញមតិ

Recently National Assembly has just approved the draft national budget law for the fiscal year 2008. The 2008 national budget totaling 1,400 millions US dollars has been endorsed by the National Assembly. It increases by 22 percent as compared to the 2007 national budget (1,200 millions US dollars). This increase was resulted from the impact of the country economic growth (9.5 percent in 2007) and proper management of the national incomes such as income from tax and others non-fiscal income.

As the Cambodia National Strategic Development Plan has mainly focused on poverty reduction and social issue development, the majority of the 2008 national budget has been allocated for Ministry of Agriculture, Forestry and Fishery, Ministry of Rural Development, Ministry of Education, Youth and Sports, Ministry of Health and the two others prioritized ministry, Ministry of Women Affairs and Ministry of Water Management.

This increase has indicated that the Royal Government of Cambodia has put more efforts in the public investment in the aims of poverty reduction, increasing standard of living, economic growth and social harmony. In addition, it has shown to the donors community that, with their technical and financial assistance, Cambodia is on the way to become a developed country.

However, in order to ensure that the budget can be utilized effectively, the government must take immediate action to fight corruption within the government system. To do so, it might need to accelerate the process of finalizing the corruption law and enforce the law.

Reference: Economics Today, Issue 12

Technorati tags: , , ,

Cambodian Youth – Be A Change

ខែធ្នូ 1, 2007 មតិ 3

In Cambodia population, adolescent accounts for nearly half of the total population. With fragile population pattern (majority of productive population was killed during the Khmer Rouge regime – from 1975 to 1979), Cambodia is relying on new generation of its population to play a role in society and develop the country.

Today, while young people are being educated whether in-school or out-of-school, they have been giving a lot of opportunities to involve in the social activities before they become senior and engage fully in a particular activity which contribute to develop the country.

For instance, in Cambodia, such a program called Youth Development Program, a program of Cambodia Red Cross, has enable young people to get involved in social activities and community service work as a volunteer. With the program, youth people can involve in wide range of services such as HIV and AIDS awareness campaign, Land Mine Awareness, Primary Health Care, and others social service. For example, by involving in HIV and AIDS awareness campaign, they can become peer educator so that they can teach their peer about HIV and AIDS issues. Besides providing services, they can also learn some new knowledge that the school doesn’t cover. Most importantly, by involving in such activities, they will be away from some serious misbehaviors such as drug abuse. 

How about you? As a Cambodian youth and citizen, what have you done for this country? What will you do to help this country? Let’s be a change! Don’t ask what this country can do for you, ask what you can do for this country.

Picture from Cambodia Red Cross

ចំណាត់ក្រុម ៖អត្ថបទ Article, អនុសាសន៍ Advices

ចង់​ក្លាយ​ជា​ម្ចាស់​ជំនួយ​?

ខែវិច្ឆិកា 28, 2007 មតិ 3

ក្នុង​កំ​ឡុ​ង​ពេល​ ​៣ ឆ្នាំ​ចុង​ក្រោយ​នេះ​ ​កម្ពុ​ជា​បាន​ទទួល​នូវ​កំណើន​សេដ្ឋ​កិច្ច​គួរ​អោ​យ​កត់​សំ​គា​ល់​។​ ​សមិទ្ធិ​ផល​នេះ​ទទួល​ ​បាន​ដោយ​កិច្ច​ខំ​ប្រឹង​ប្រែង​របស់​រាជ​រ​ដ្ឋា​ភិ​បា​ល​ក្នុង​ការ​គ្រប់គ្រង​គោល​នយោបាយ​ម៉ា​ក្រូ​សេដ្ឋ​កិច្ច​ ​ស្ថេ​រ​ភាព​នយោបាយ​ ​និង​ស​ន្ដិ​សុខ​ស​ង្គ​ម​។​ ​តែ​ទោះបីជា​យ៉ាង​ណា​ក៏​ដោយ​ ​ភាព​ក្រី​ក្រ​នៅ​តែ​ជា​បញ្ហា​ចំ​បង​មួយ​ដែល​រាជ​រ​ដ្ឋា​ភិ​បា​ល​ត្រូវ​ប​ន្ដរ​ ​យក​ចិ​ត្ដ​ទុក​ដា​ក់​។​ ​យោង​តាម​របាយ​ការណ៍​ស្ថាន​ភាព​ក្រី​ក្រ​នៅ​កម្ពុ​ជា​ ​ក្នុង​ឆ្នាំ​ ​២០០៤ ប្រជា​ជន​កម្ពុ​ជា​ប្រមាណ​ ​៣៤ ភាគ​រយ​រស់​នៅ​ក្រោម​ខ្សែ​បន្ទាត់​ភាព​ក្រី​ក្រ​។​ ​មាន​ន័យ​ថា​ពួក​គាត់​ចំណាយ​តិច​ជាង​ ​០,៥ ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ថ្ងៃ​។ ភាគ​ច្រើន​នៃ​ប្រជា​ជន​ក្រី​ក្រទាំង​នោះ​គឺ​រស់​នៅ​ទី​ជនបទ​ ​និង​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដោយ​ពឹង​ផ្អែក​លើ​វិ​ស័​យ​កសិកម្ម​ ​នេសាទ​ ​និង​ ​លក់​ដូរ​ ​ឬ​ប្រកប​អាជីវ​កម្ម​តូច​តា​ច​។

សំ​រាប់​ប្រជា​ជន​ទាំង​ដែល​ពឹង​ផ្អែក​តែ​ទៅ​លើ​ការ​ប្រកប​របរ​កសិកម្ម​ ​ឬ​នេសាទ​តែ​មួយ​មុខ​នោះ​ ​ភាគ​ច្រើន​ជីវភាព​របស់​ ​គាត់​គឺ​មាន​សភាព​យ៉ាប់​យឺន​ ​ប៉ុន្ដែ​ជីវភាព​របស់​គាត់​នឹង​បាន​ធូរ​ស្រាល​ប​ន្ដិ​ច​ប្រសិនបើ​គាត់​ប្រកប​របរ​បន្ទាប់បន្សំ​ថែម​ ​ទៀត​ដូច​ជា​ការ​លក់​ដូរ​កំ​ប៉ិច​កំប៉ុក​ ​ឬ​ប្រកប​អាជីវ​កម្ម​តូច​តា​ច​។​ ​ដោយ​មុខ​របរ​ទាំង​នោះ​អាច​ជួយ​គាត់​អោ​យ​រក​ចំណូល​ ​បន្ថែម​បាន​ខ្វះ​ទៀ​ត​។​ ​ប៉ុន្ដែ​ទោះបីជា​យ៉ាង​ណា​ក៏​ដោយ​ ​ពួក​គាត់​មួយ​ចំនួន​មាន​ការ​លំបាក​ក្នុង​ការ​ចាប់​ផ្ដើម​ប្រកប​មុខ​ ​របរ​ទាំង​នោះ​ដោយសារ​តែ​ក​ង្វះ​ខាត​ធនធាន​ ​បើ​ទោះបីជា​មាន​ស្ថា​ប័​ន​មី​ក្រូ​ឥណ​ទាន​ជា​ច្រើន​កំពុង​ប្រតិបត្ដិ​ផ្ដល់​ឥណ​ទាន​ ​ខ្នាត​តូច​ដល់​ប្រជា​ជន​នៅ​ជនបទ​ក៏​ដោយ​ ​ក៏​ការ​ទទួល​បាន​នូវ​ឥណ​ទាន​នោះ​តែង​តែ​ទាមទារ​អោ​យ​មាន​របស់​ប្រចាំ​។

តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នោះ​? តាម​ពិត​ទៅ​យើង​ទាំង​អស់​គ្នា​អាច​រួម​ចំណែក​បាន​ក្នុង​ការ​លើក​កំ​ពស់​កំ​រិ​ត​ ​ជីវភាព​របស់​ពួក​គា​ត់​។​ ​អ្នក​ទាំង​អស់​គ្នា​ប្រាកដ​ជា​ឆ្ងល់​ហើយ​ថា​តើ​អ្នក​អាច​រួម​ចំណែក​យ៉ាង​ដូច​ម្ដេច​ទៅ​។​ ​យើង​អាច​ធ្វើ​ ​បាន​ដោយ​ការ​ផ្ដល់​ឥណ​ទាន​ដល់​ពួក​គាត់​ទៅ​តាម​ការ​ស្ម​គ​ចិ​ត្ដ​ ​ដើម្បី​ជួយ​អោ​យ​ពួក​គាត់​អាច​ដំណើរ​ការ​អាជីវ​កម្ម​របស់​ ​គាត់​បា​ន​។

ជាមួយ​នឹង​ ​Kiva​.org​ ​អ្នក​ទាំង​អស់​គ្នា​អាច​ស្វែង​រក​ក្រុម​ប្រជា​ជន​ក្រី​ក្រ​នៅ​ទូ​ទាំង​ពិភព​លោក​ ​ឧទាហរណ៍​ប្រជា​ជន​ ​កម្ពុ​ជា​នៅ​ជនបទ​ដែល​មាន​តំ​រូ​វ​ការ​ឥណ​ទាន​សំ​រាប់​ដំណើរ​ការ​អាជីវ​កម្ម​របស់​គាត់​ ​បន្ទាប់​មក​ផ្ដល់​ឥណ​ទាន​ដល់​គាត់​ ​ដោយ​ប្រើ​ប្រាស់​កាត​ឥណ​ទាន​ ​(credit​ ​card​) របស់​អ្នកតា​មរ​យៈ​ ​Kiva​.org​។ បន្ទាប់​មក​ ​Kiva​.org​ ​នឹង​ផ្ដល់​ថវិកា​រ​ ​នោះ​ទៅ​ដល់​ប្រជា​ជន​រូប​នោះ​តាម​រ​យៈ​ដៃ​គូរ​នៅ​មូល​ដ្ឋា​ន​ ​(field​ ​partner​) របស់​គេ​ ​ឧទាហរណ៍​នៅ​កម្ពុ​ជា​គឺ​គ្រឹ​ស្ថាន​ ​ឥណ​ទាន​ខ្នាត​តូច​ឈ្មោះ​ក្រេ​ឌី​ត​ ​(credit​)។ ចុង​ក្រោយ​ឥណ​ទាន​នោះ​នឹង​ត្រូវ​បាន​បង់​សង​វិញ​ដោយ​អ្នក​ខ្ចី​ទៅ​តាម​ពេល​ ​កំណត់​ ​ហើយ​អ្នក​ក៏​អាច​ប​ន្ដរ​ផ្ដល់​ឥណ​ទាន​នោះ​ប​ន្តរ​ទៀត​ផង​ដែរ​ប្រសិនបើ​អ្នក​ច​ង់​។

សូម​ចូល​រួម​ដើម្បី​ការ​ផ្លាស់​ប្ដូរ​ ​!!!

“ការ​រួម​ចំណែក​មិន​ថា​តិច​ ​ឬ​ច្រើន​ ​វា​គឺ​ជា​បច្ច័យ​មួយ​ដែល​នាំ​ទៅ​ដល់​ការ​អភិវឌ្ឍ​ន៍​សហ​គម​ន៍​ ​និង​ប្រជា​ជាតិ​ទាំងមូល​”

 

Technorati tags: , , , ,