ទំព័រដើម > ព៌តមាន News, សង្គមខ្មែរ Khmer Society, សេដ្ឋកិច្ច Economic, អត្ថបទ Article > អ្នក​ស្រែត្រូវដី និងអ្នកស្រែអស់ដី

អ្នក​ស្រែត្រូវដី និងអ្នកស្រែអស់ដី

ខែ​មីនា 22, 2008 បញ្ចេញមតិ Go to comments

កាលពីព្រឹក​មិញ​នេះ​មាន​បុស្តិ៍​វិទ្យុ​មួយ​បាន​រាយការណ៍​ថា​មាន​អ្នក​ស្រែ​ចម្ការ​ម្នាក់​បាន​ជិះ​ម៉ូតូឌុប​មក​ឈប់​ទៅ​ក្បែរ​កន្លែង​លក់រថយន្ត​ទំនើប។ ពេល​មកដល់​គាត់​ឈរ​រេររៗ ពេលនោះ​កម្មករ​ដែលធ្វើការនៅកន្លែង​លក់រថយន្ត​បាន​សួរ​ថា «​មក​រក​អីគេ?​» គាត់​ឆ្លើយ​ថា «​​មក​រក​ទិញ​ឡាន» ពេល​នោះ​កម្មករ​ក៏​សើច​ហើយ​ដេញ​គាត់​ចេញ រួច​ពោល​ពាក្យ​​គំរោះ​បោះបោក​​ថា «​​ស្អី​! មុខ​នឹង​មាន​លុយ​ទិញ​ឡាន​» ស្រាប់​តែ​ពេល​នោះ​អ្នក​ស្រែ​យើង​ហុច​ក្រដាស​មួយ​សន្លឹក​ដែល​មាន​សរសេរ​ថា «​Lexus 470​» រួច​ហើយ​គាត់​ស្រាយ​ក្រមា​ដែល​រុំ​ជុំ​វិញ​ចង្កេះ​គាត់​​រួច​លា​យក​លុយ​ចេញ​មក​ក្រៅសុទ្ធ​តែ​ក្រដាសប្រាក់​ប្រភេទ​ ១០០ ដុល្លារ​ចំនួន ៨០០.០០០,០០ ដុល្លារ​អាមេរិក ហើយ​គាត់និយាយ​ទៅ​កាន់​កម្មករ​នោះ​ថា «​ខ្ញុំ​លឺ​ថា​អានឹង​មួយ​បួន​ម៉ីន​ដុល្លារ ចឹង​ពីរ​ប្រាំ​បី​ម៉ីន​ត្រូវ​អត់?​» ស្រាប់​តែ​កម្មករ​នោះ​ធ្វើ​ភ្នែក​មីង​ម៉ង់​ៗ​ ហើយ​ស្រឡាំង​កាំង (កុំ​ច្រឡំ​អោយ​សោះ​អា​នាង​ជា​មួយ​អ្នក​ស្រែ​ឆ្នាំ ២០០៨​ ស្មោះ 😀 ​)

បច្ចុប្បន្ន​នេះ​តំលៃដី​នៅ​កម្ពុជា​កំពុង​តែ​ឡើង​ថ្លៃ​យ៉ាងខ្លាំង។ ដោយសារ​តែ​ដី​ត្រូវ​ប៉ាន​ខ្លាំង​ ប្រជាកសិករ​មួយ​ចំនួន​បាន​បង្ខំ​ចិត្ត​លក់​ដី​ស្រែ​ចំការ​របស់​គាត់​ ព្រោះ​អី​ថា​ទិន្នផល​ប្រចាំ​ឆ្នាំ​​ដែល​ទទួល​បាន​ពី​ការ​ធ្វើ​ស្រែ​ចំការ​របស់​គាត់​គឺ​មិន​អាច​ប្រៀប​បាន​នឹង​តំលៃ​ដី​ដែល​គាត់​អាច​លក់​បាន​នាពេល​បច្ចុប្បន្ន​នេះ​ឡើយ។ តំលៃ​ដី​បច្ចុប្បន្ន​បាន​ត្រូវ​លើក​យក​មក​ជជែក​គ្នា​គ្រប់​ទិស​ទី និងគ្រប់​មជ្ឈដ្ឋាន​មិន​ថា​នៅ​កន្លែង​ធ្វើ​ការ រឺ​ក៏​ក្នុង​ក្រុម​គ្រួសារឡើយ។ ម្នាក់​ៗ​តែង​តែ​និយាយ​ប្រាប់​គ្នា​ថាអ្នក​នេះ​ អ្នក​នោះលក់​ដី​បួនដប់​ម៉ីន កន្លែង​នេះ​ដី​ត្រូវ​ប៉ាន កន្លែង​នោះ​ដី​នឹង​ឡើង​ថ្លៃ​ទិញ​ទៅ​មិន​ខុស​ទេ។​ តំលៃដី​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ និង​តំបន់​ពាណិជ្ចកម្ម​ខ្លះ​បាន​កើន​ឡើង​មួយ​ធ្វេរ​ជា​ ៣ (​មួយ​ម៉ែត្រ​ការេ​ប្រហែល​ជា ៣.០០០ ដុល្លារ​) ក្នុង​រយៈកាល​ ២ ឆ្នាំ​ចុងក្រោយ​នេះ។ ការ​ធ្វើ​បរិកប្ប​ (​បើ​សំណាង​) ដីធ្លី​អាចនឹង​ធ្វើ​អោយ​ប្រជាជន​មួយ​ចំនួន​ទទួល​បាន​ប្រាក់​ចំណេញ​រហូត​ដល់​ទៅ ១០០ ឬ​ក៏​ ២០០ ភាគរយក្នុង​មួយ​ឆ្នាំ។

តើ​តំលៃ​ដី​ឡើង​ថ្លៃ​​គឺ​ជា​បច្ច័យ​ល្អ​ រឺ​អាក្រក់​សំរាប់​ប្រជាជន​កម្ពុជា និង​សេដ្ឋកិច្ច​កម្ពុជា​?

បញ្ហារ​ដី​ឡើង​ថ្លៃ​វា​ដូច​ជា​កំបិត​មុខ​ពីរ​អញ្ចឹង។ ប្រសិន​បើ​​គ្មានការ​​គ្រប់​គ្រង​​ដោយ​ប្រុង​ប្រយត្ន័​នោះ​ទេ​ វា​នឹង​អាច​ឈាន​ដល់​ដំណាក់​កាល​មួយ​ដែល​គេ​ហៅ​ថា​បដិវត្ត​ដី​ធ្លី (​នេះ​បើ​យោង​តាម​ការ​យល់​ឃើញ​របស់​អ្នក​សេដ្ឋកិច្ច និង​អ្នក​សង្គម​វិទូរ​មួយ​ចំនួន)។

គុណវិបត្តិ

ការ​កើន​ឡើង​នៅ​តំលៃ​ដី​បាន​ជំរុញ​អោយ​បាន​ការ​រំលោភ​បំពាន​កាន់​កាប់​ដី​ដោយ​ខុស​ច្បាប់​​ពី​សំណាក់​អ្នក​មាន​អំណាច​ និង​ឈ្នួញ​ទុច្ចរិត​មួយ​ចំនួន តួយ៉ាង​ដូច​ជា​ករណី​រំលោភ​យក​ដី​របស់​អ្នក​មាន​អំណាចនៅ​ក្នុងភូមិ​មួយនៅ​ប៉ោយបែត​ក្បែរ​ព្រំ​ដែន​ប្រទេស​ថៃ​ ដែល​ក្នុង​ជំលោះ​នោះ​បាន​ធ្វើ​អោយ​អ្នក​ភូមិ​ចំនួន​ ៥​ នាក់​បាន​បាត់​បង់ជីវិត។ ករណី​ដោយ​ឡែក​មួយ​ទៀត​គឺ​កើត​ឡើង​នៅ​ក្នុង​ភ្នំពេញ​ ដែល​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​មួយ​ត្រូវ​បាន​បង្ខំ​អោយ​លក់​ដី​ទៅ​អោយ​ឈ្នួញ​ក្នុង​តំលៃ​ថោក​។ នេះ​បើ​យោងតាម​របាយការណ៍​ពិសេស​មួយរបស់​លោក​ Miloon Kothari ដែល​បាន​ធ្វើ​ទស្សនកិច្ច​ចំនួន​ពី​រ​សប្តាហ៍នៅ​កម្ពុជា​។ ការ​កើត​មាន​ឡើង​នូវ​អំពី​រំលោភ​យក​ដី​ធ្លី​នេះ គឺបណ្តាល​មក​ពី​ការ​កើន​ឡើង​កប់​ពពក​នូវ​តំលៃ​ដី។ ហើយ​កត្តា​ដ៏​ចំបង​មួយ​ដែល​បង្ករ​លក្ខណៈ​ដល់​អ្នក​មាន​អំណាច​ និង​ឈ្មួ​ញទុច្ចរិត​ក្នុង​ការ​រំលោភ​យក​ដី​នោះ​គឺ​មក​ពី​បញ្ហា​កម្មសិទ្ធិ​ដី​មិន​ច្បាស់លាស់។ ប្រជា​ជន​ភាគ​ច្រើន​ពុំ​មាន​ប័ណ្ណ​កម្មសិទ្ធិ (​ប្លង់​រឹង​) ទេ បើ​ទោះ​បី​ជា​ពួក​គាត់​រស់​នៅ​លើ​ដី​កម្មសិទ្ធិ រឺ​ក៏​ប្រកប​ការងារ​កសិកម្ម​លើ​ដី​របស់​គាត់​តាំង​តែ​ពី​យូរ​យ៉ារហើយ​​ក៏​ដោយ។ ដូច្នេះ​កើន​ឡើង​នូវ​តំលៃ​ដីដែល​ជំរុញ​អោយ​មាន​ការ​រំលោភ​បំពាន​យក​ដី​ធ្លី​វា​​នឹង​ធ្វើ​អោយ​ប្រជា​ជន​មួយ​ចំនួន​ជា​ពិសេស​ប្រ​ជាកសិករ​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​ដីធ្លឺស្រែ​ចំការ​ និង​ធ្វើ​អោយ​គាត់​ធ្លាក់​ក្នុង​ភាព​ក្រី​ក្រ។

គុណសម្បត្តិ

នៅ​កម្ពុជា ការកើន​ឡើង​នូវ​តំលៃដី​បាន​ជំរុញ​អោយ​ការវិនិយោគ​លើ​អចលនទ្រព្យ​​កើន​ឡើង​គួរ​អោយ​កត់​សំគាល់​ក្នុង​រយៈកាល​ជិត​មួយ​ទស្សវត្ស​ចុង​ក្រោយ​នេះ។ ការវិនិយោគ​លើ​សំណង់​ផ្ទះល្វែង អារគារ​ធំ​ៗ និង​ទីក្រុង​ប្រណិត​បាន​រួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​សេដ្ឋកិច្ចកម្ពុជា។​ បើ​យោង​តាម​របាយការណ៍ស្តី​ពី​ការវិនិយោគផ្ទាល់​បរទេស គ្រាន់​តែ​គំរោង​ទីក្រុង​ទំនើប​មួយ​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បួងឈ្មោះ World City Co., គឺ​មាន​តំលៃ​វិនិយោគ​រហូត​ដល់​ទៅ​ជាង ២ ពាន់​លាន​ដុល្លារ​ទៅ​ហើយ​សំរាប់​គំរោង​សាង​សង់​ទីក្រុង​ទំនើប​ដែល​មាន​ឈ្មោះថា Camko City ​នៅ​ទិសពាយព្យ​ទីក្រុង​ភ្នំពេញ។ ថ្មីៗ​នេះ​ការ​បើក​សំពោធ​គំរោង​សាងសង់​អាគារ​កំពស់ ៤២ ជាន់​លើ​អតីត​ដី​មន្ទីរពេទ្យចិន​​ ដែល​ត្រូវ​បាន​គេ​អោយ​ឈ្មោះ​ថា Golden Tower 42 គឺ​មាន​ទឹក​ប្រាក់​រហូតដល់​ទៅជាង ២៥០ លាន​ដុល្លារ។ តែ​ទោះ​បីជាយ៉ាងណាក៏​ដោយ​ អ្នក​វិភាគ​មួយ​ចំនួន​យល់​ឃើញ​ថា​គំរោង​ទាំង​ពីរ​ខាង​លើ​នេះ​មិន​បាន​ផ្តល់​អត្ថប្រយោជន៍​ប៉ុន្មាន​ទេ​ដល់​សេដ្ឋកិច្ចកម្ពុជា​ ព្រោះ​ថា​ការវិនិយោគ​នោះ​គឺ​ដូចជា​ធ្វើ​នំ​អត់​ម្សៅ (​មាន​ន័យ​ថា​គេ​ប្រើ​ប្រាស់​ធនធាន​ក្នុងស្រុក​​តាម​រយៈ​ការ​គៀង​គង​ធនធាន​ពី​អ្នក​មាន​នៅ​ស្រុក​ខ្មែរ​ដែល​លុយ​របស់​គេ​បាន​កប់​ទុក​ជា​យូរ​មកហើយ)។

តើ​អ្នក​យល់​យ៉ាង​ណា​ចំពោះ​បញ្ហារ​ដី​ធ្លី​នៅ​កម្ពុជា? សូម​ចែក​រំលែក​មតិ​យោបល់​របស់អ្នក​នៅ​ទី​នេះ។

  1. chharda
    ខែ​មីនា 22, 2008 ម៉ោង 6:50 ល្ងាច

    កាលពីព្រឹកមិញនេះមានបុស្តិ៍វិទ្យុមួយបានរាយការណ៍ថាមានអ្នកស្រែចម្ការម្នាក់បានជិះម៉ូតូឌុបមកឈប់ទៅក្បែរកន្លែងលក់រថយន្តទំនើប។ ពេលមកដល់គាត់ឈររេររៗ ពេលនោះកម្មករដែលធ្វើការនៅកន្លែងលក់រថយន្តបានសួរថា «មករកអីគេ?» គាត់ឆ្លើយថា «មករកទិញឡាន» ពេលនោះកម្មករក៏សើចហើយដេញគាតចេញ រួចពោលពាក្យគំរោះបោះបោកថា «ស្អី! មុខនឹងមានលុយទិញឡាន» ស្រាប់តែពេលនោះអ្នកស្រែ​យើង​ហុច​ក្រដាស​មួយ​សន្លឹក​ដែល​មាន​សរសេរ​ថា «​Lexus 470​» រួច​ហើយ​គាត់​ស្រាយ​ក្រមា​ដែល​រុំ​ជុំ​វិញ​ចង្កេះ​គាត់​​រួច​លា​យក​លុយ​ចេញ​មក​ក្រៅសុទ្ធ​តែ​ក្រដាសប្រាក់​ប្រភេទ​ ១០០ ដុល្លារ​ចំនួន ៨០០.០០០,០០ ដុល្លារ​អាមេរិក ហើយ​គាត់និយាយ​ទៅ​កាន់​កម្មករ​នោះ​ថា «​ខ្ញុំ​លឺ​ថា​អានឹង​មួយ​បួន​ម៉ីន​ដុល្លារ ចឹង​ពីរ​ប្រាំ​បី​ម៉ីន​ត្រូវ​អត់?​» ស្រាប់​តែ​កម្មករ​នោះ​ធ្វើ​ភ្នែក​មីង​ម៉ង់​ៗ​ ហើយ​ស្រឡាំង​កាំង (កុំ​ច្រឡំ​អោយ​សោះ​អា​នាង​ជា​មួយ​អ្នក​ស្រែ​ឆ្នាំ ២០០៨​ ស្មោះ ​

    pit jae min tlam mada men oum mnak nis

  2. ខែ​មីនា 22, 2008 ម៉ោង 8:10 ល្ងាច

    សម័យ​អាឡូវ​គឺ​ចឹង​ កុំ​ឃើញ​គេ​អ្នក​ស្រែ​ថា​គេ​អន់​អោយ​សោះ 😀

  3. duongchan
    ខែ​មីនា 23, 2008 ម៉ោង 12:17 ព្រឹក

    អត់ជឿ!!! 😛

  4. ខែ​មីនា 23, 2008 ម៉ោង 6:43 ព្រឹក

    ម៉េច​ក៏​អត់​ជឿ នេះ​ចង់​មាន​ន័យ​ថា​អ្នកស្រែ​នឹង​អត់​លុយ​ហេ៎​ 😀

  5. ខែ​មីនា 23, 2008 ម៉ោង 11:27 ល្ងាច

    ម៉េចក៏អត់ជឿចាន់? កុំច្រឡំជាមួយអ្នកស្រែអោយសោះសម័យអីឡូវ ស្បែកខ្មៅអោយក្រញេះៗ តែពាក់ពេជ្រអោយពេញដៃ ជិះឡានកាលីបៗទៀត ត្រឹម Luxus 470 ស៊េរីថ្មីខ្ទង់ដប់មឺនដុល្លារ នៅស្ទើរផង មានរឿងត្រូវនិយាយប្រាប់ច្រើនណាស់អារឿងដីធ្លីណឹង តួយ៉ាងដូចជាពូម្នាក់នៅស្រុកស្រែដែលខ្ញុំធ្លាប់ស្គាល់ ដោយសារតែការអភិវឌ្ឍន៌ផ្លូវកាត់ស្រែរបស់គាត់ ធ្វើអោយដីស្រែរបស់គាត់ឡើងថ្លៃដូចមាស គាត់លក់ស្រែត្រឹមតែមួយហិកតាក៏ជិតមួយលានដែរ ។ ដោយសារតែមានលុយដ៏សម្បើមបែបនេះ ធ្វើអោយគាត់ជ្រួលជ្រើមជាមួយគ្រឿងសំភារះ ស្រីញីរហូតយកប្រពន្ធថ្មីមួយទៀតធ្វើមិនដឹង ។

  6. ខែ​មីនា 23, 2008 ម៉ោង 11:50 ល្ងាច

    ព្រោះ​តែ​អារឿង​ដី​ធ្លី​នឹង​ធ្វើ​អោយ​អ្នក​ធ្វើការ​ខ្លះ​អត់​កំលាំង​ធ្វើការ​ទេ ព្រោះ​អី​ខំ​ធ្វើការ​ចង់​ងាប់​ សន្សំ​ដប់ឆ្នាំមិន​ទាន់​មាន​លុយ​គ្រប់​ទិញ​ផ្ទះ​នៅ​ផង តែ​អ្នក​ខ្លះ​គេ​ធ្វើការ​កំប៉ិចកំប៉ុកសល់​ពេល​ទំនេរ​ដើរ​ទិញ​ដី ​ត្រូវ​តែ​ម៉ា​ក្ដែង​​ដេក​ស៊ី 😀

  7. duongchan
    ខែ​មីនា 24, 2008 ម៉ោង 5:28 ល្ងាច

    ងាប់ហើយបងកុសល ដល់ម្លឹងផង?? គាត់ស្គាល់សុទ្ធតាលាន? យីអ៊ុនមនុស្សមើលមិនឃើញមែន! ខ្ញុំមិនដឹងជាត្រូវខំធ្វើការប៉ុន្មានឆ្នាំទេទំរាំនឹងអាចស្គាល់លាន លាននឹងគេ ហ៊ឺម…

    បងវណ្ណារា លើកលែងតែគេមានប្រាក់សំរាប់ដើរទិញផង ដូចអ្នកក្រីក្រចង់ទិញនឹងគេក៏គ្មានផ្លូវដែរ​។ អ្នកក្រកាន់តែក្រទៅ អ្នកមានកាន់តែមានទ្បើង គំលាតរវាងអ្នកមាននឹងអ្នកក្រកាន់តែធំទៅៗ
    ហើយ។ មិនដឺងជាសង្គមយើងទៅជាយ៉ាងណាទេហ្ន?

  8. sothy
    ខែ​មីនា 26, 2008 ម៉ោង 1:38 ព្រឹក

    ​បុស្តិ៍​វិទ្យុ​ណាផ្សាយនោះ មិនពិតទេ មិនអាចជឿបានទេ, វាគ្រាន់តែជាការឃោសនាតែប៉ុណ្ណោះ
    ព្រោះថាបើដូច្នោះមែន អ្នកស្រែនោះកុំថាឡើយមានរាប់ម៉ឺនដុល្លារបង្ហាញគេ សូម្បីតែមានត្រឹមមួយពាន់ ឬពីរពាន់ដុល្លារ បង្ហាញបែបបនោះ ច្បាស់ជាមានចោរមកប្លន់ភ្លាម សល់ត្រឹមតែមរណទុក្ខប៉ុណ្ណោះ។

    សូមអោយអ្នកយកពត៌មានទាំងនោះ មេត្តាកុំប្រឌិតរឿងហួសស្មាន មិនសាកសម ជាអ្នកយកពត៌មានដូច្នោះទៀត។ សូមលើកយកពត៌មានអ្វីដែលពិត មានភស្តុតាងច្បាស់លាស់ផង ព្រោះភស្តុតាងពិតសព្វថ្ងៃ គឺអង្ករឡើងថ្លៃជាងមួយដុល្លារ ធ្វើអោយរាស្ត្រគ្មានលុយទិញអង្ករហូប។ អ្នកក្រីក្រត្រូវពួកជនពុករលួយ បាញ់សំលាប់ឬរបួសរាល់ថ្ងៃ។ ទំនិញឡើងថ្លៃ រដ្ឋាភិបាលគ្មានវិធានការ។

  9. sothy
    ខែ​មីនា 26, 2008 ម៉ោង 2:06 ព្រឹក

    ប៉ុស្តិវិទ្យុនោះនិងអ្នកយកពត៌មាននោះ ពិតជាគ្មានជំនាញជាអ្នកយកពត៌មានទេ ព្រោះលើកឡើងតែពត៌មានព្រាវៗ គ្មានប្រភពច្បាស់លាស់!! ចាងហ្វាងប៉ុស្តិវិទ្យុនោះនិងអ្នកយកពត៌មាននោះ គួរតែទៅរៀនវិជ្ជាជីវះសាពត៌មានឡើងវិញទៅ ព្រោះការផ្តល់ពត៌មានគ្មានរៀបរាប់បែបនោះវាអន់ជាងកូនក្មេងផ្តល់ពត៌មានផង!

  10. ខែ​មីនា 30, 2008 ម៉ោង 12:12 ល្ងាច

    មិនដឹងថ្លៃខ្មោចយ៍អីវា ខ្ញុំកំពុងតែភ័យ ការហើយដឹងបានកន្លែងណានៅទេនែក… 😦

  11. ខែ​មីនា 30, 2008 ម៉ោង 12:50 ល្ងាច

    កុំ​ទៅ​ពិបាក​ពេក​ឌិតអើយ ការ​ហើយ​ទិញ​ចាន​​ឆ្នាំង​ដាក់​គូថ​ឡាន​ទៅ​​ ដល់​ណា​ដេក​នឹង​ដាំ​បាយ​ហូប​នឹង​ទៅ​វា​ចប់​បាត់​ហើយ ធ្វើ​ម៉េច​បើ​ដីធ្លី​ផ្ទះ​សម្បែង​ស្រុក​យើង​វា​ថ្លៃ​ថ្នាក់​នឹង 😀 ធ្វើ​ការ​ដូច​ខ្ញុំ​​រាល់​ង៉ៃ​នឹង ​សង្ស័យ​តែ​ម៉ា​ជីវិត​រក​ផ្ទះ​នៅ​អត់​បាន​ទេ​មើល​ទៅ 😦

  12. ខែ​មេសា 6, 2008 ម៉ោង 10:32 ព្រឹក

    I think increase in land price is good. But the poor management and use of land make worse among the farmers. it is the impact from globalization and the globalization itself is not bad nor good. the practice and those who speculate from it make globalization bad among those who are victims. good or bad is according to you. you are weak, then high price of land is bad, and if you are strong and can take advantage from it, then the hgh land price is good.

  13. ខែ​មេសា 6, 2008 ម៉ោង 10:33 ព្រឹក

    I also think of this matter many times and I wrote some articles in my blog and you can read at http://www.imsokthy.com.

  14. ខែ​មេសា 9, 2008 ម៉ោង 2:53 ល្ងាច

    ចេះតែនិយាយម៉ង វណ្ណារ៉ា អារឿងស៊ីបាយ ផឹកទឹកហ្នឹងគ្មានបញ្ហាអីទេ តែចុះដល់ពេលយប់​ឡើងត្រូវធ្វើការធ្វើងារអីនោះ គិតអាម៉េច?? លើឡានដែរ?? hahahah 😀

  15. ខែ​មេសា 10, 2008 ម៉ោង 8:28 ព្រឹក

    ខ្ញុំ​ក៏​មិន​សូវ​ជឿ​ដែរ!!!

  16. ខែ​មេសា 10, 2008 ម៉ោង 11:59 ល្ងាច

    »​ ឌិត ៖ អត់​មាន​យោបល់​ទេ​អារឿង​នឹង ធ្វើ​ម៉េច​ស្រួល​ធ្វើចឹង​ទៅ 😀
    »​ សុភ័ក្រ្ក ៖ ពិបាកថា​ដែរ​សង្គម​យើង​អាឡូវ

  17. ខែ​មេសា 11, 2008 ម៉ោង 8:06 ល្ងាច

    Hmm….. that’s the question. how can we make money to buy those land and build the house if the price of the land is increasing day by day??? Young generation probably live in the apartment and never have their own house hikk hikk hikkk……
    Honey : Tver ka tver ngea ey bong eng huh???? oss ja mong hery
    Vannara : jing ey trov jerng khnea nas nor, niss ban ke tha ma tabor 4 man

  18. ខែ​មេសា 12, 2008 ម៉ោង 10:54 ល្ងាច

    ស្រីមុំ​និយាយ​ត្រូវ ក្មេង​សម័យ​ក្រោយ​ៗ​ប្រហែល​ជា​​មិន​មាន​ដី​ផ្ទាល់​ខ្លួន​សំរាប់​សង់​ផ្ទះ​ទេ​មើល​ទៅ​បើ​ដី​អាឡូវ​ថ្លៃ​ម៉ែ​អាថ្លៃ។ អ្នក​ណា​ថា​ដី​ឡើង​ថ្លៃ​ឡាល្អ ដី​ថ្លៃ​ពេក​មាន​អ្នក​វិនិយោគទុន​ណា​គេ​មាន​លុយ​ទិញ​សំរាប់​ធ្វើ​រោង​ច្រក​ រឺ​ក៏​ឃ្លាំង​ទៅ។

    អារឿង​ធ្វើការ​ធ្វើ… នោះ​ខ្ញុំ​អត់​បាន​ចូល​ដៃ​ចូល​ជើង​អី​ជា​មួយ​លោក​គ្រូ​ឌិត​ទេ គឺ​គាត់​នឹង​គិត​បែក​ឆ្វេង​ខ្លួន​ឯង​ទេ 😀

  19. ខែសីហា 9, 2008 ម៉ោង 8:10 ល្ងាច

    ជំរាបសួរបាទ!
    ពីប្លុកខ្ញុំ Economic
    ខ្ញុំទើបតែបង្កើតថ្មី សូមជួយផ្ដល់កំលាំងចិត្តផង ជួយកែលំអរ រាល់កំហុសឆ្គង ដែលកើតដោយអចេតនា។
    សូមទទួលនូវក្ដីរាប់អានពីខ្ញុំ។

  1. No trackbacks yet.

ទំលាក់ មួយចំលើយតប ទៅ Sreymom បោះ​បង់​ការ​ឆ្លើយ​តប